មហា ព័ត៌មាន

មហា ព័ត៌មាន ពិភពចែកចាយ វីដេអូ, ព័ត៌មានទាន់ហេតុក?

រឿងរ៉ាវទំនាស់ដីធ្លីរវាង ឯកឧត្តម មាស ប៊ុនឡី និងក្រុមហ៊ុនចិន ពេលនេះសំណុំរឿងបានធ្លាក់ដល់ដៃឯកឧត្តម ដួង តារា ហើយ................
10/25/2020

រឿងរ៉ាវទំនាស់ដីធ្លីរវាង ឯកឧត្តម មាស ប៊ុនឡី និងក្រុមហ៊ុនចិន ពេលនេះសំណុំរឿងបានធ្លាក់ដល់ដៃឯកឧត្តម ដួង តារា ហើយ.......................
(ខេត្តកំពត)៖ រឿងរ៉ាវវិវាទដីធ្លីរវាង ក្រុមហ៊ុនចិន និង ឯកឧត្តម មាស ប៊ុនឡី ខណៈនេះសំណុំរឿងបានធ្លាក់ដល់ដៃ ឯកឧត្តម ដួង តារា ហើយ។ចំពោះករណីទំនាស់នេះ មហាជនសង្ឃឹមថា ឯកឧត្តម ដួង តារា នឹងជួយរកដំណោះស្រាយដោយយុត្តិធម៌ និងតម្លាភាព ព្រោះមជ្ឈដ្ឋានជាច្រើនបានអះអាងថា ដីដែលកំពុងមានទំនាស់ដែលមានទំហំជាង៣៥៧ហិកតា ស្ថិតក្នុងភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពតនេះ ត្រូវបានលោក មាស ប៊ុនឡី ទិញពីប្រជាពលរដ្ឋចំនួន៤៥គ្រួសារជាយូរឆ្នាំមកហើយ។

ពាក់ព័ន្ធនឹងទំនាស់វិវាទខាងលើ បើតាមការអះអាងពីមន្ត្រីជំនាញបានបញ្ជាក់ដែរថា ចំណុចដីទំនាស់នេះមានទំហំប្រមាណ៣៥៧ហិកតា ជាដីសាធារណៈរបស់រដ្ឋ គឺមិនទាន់មានប្លង់កម្មសិទ្ធិណាមួយនៅឡើយទេ ប៉ុន្តែដីនេះត្រូវបានប្រជាពលរដ្ឋចំនួន៤៥គ្រួសារអាស្រ័យផលនាពេលកន្លងមក។លុះក្រោយមកប្រជាពលរដ្ឋចំនួន៤៥គ្រួសារខាងលើបានលក់បន្តទៅឲ្យទៅ ឈ្មោះ មាស ប៊ុឡី ដើម្បីធ្វើការវិនិយោគ។ប្រភពដដែលបានបន្តថា ចំពោះក្រុមហ៊ុនចិនដែលអះអាងថាមានដីនៅចំណុចនោះហាក់ជាការស្រពិចស្រពិលមួយ ព្រោះក្រុមហ៊ុនចិនគ្មានឯកសារគតិយុត្តិណាមួយមកបង្ហាញឲ្យបានច្បាស់លាស់នោះទេ។

ទោះជាយ៉ាងណាក៏ដោយ បើផ្អែកលើឯកសារជាច្រើនដែល​ ឯកឧត្តម មាស ប៊ុនឡី យកមកបង្ហាញ មជ្ឈដ្ឋានភាគច្រើនផ្តោតការចាប់អារម្មណ៍ ព្រោះថា លោកមានឯកសារជាច្រើនដែលមានការទទួលស្គាល់ពីអាជ្ញាធរដែនដីនិងជំនាញគ្រប់ជាន់ថ្នាក់ ពិសេសរដ្ឋបាលខេត្តកំពត ដើម្បីផ្តល់អទិភាពដល់លោកធ្វើការវិនិយោគនិងធ្វើការអភិវឌ្ឍន៍នៅលើដីទំហំ៣៥៧ហិកតា។

ទាក់ទិននឹងរឿងរ៉ាវដីធ្លីចំណុចខាងលើនេះដែរ បើយោងតាមលិខិតលេខ១៥៤ ល.ស​ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ របស់ ឯកឧត្តមអភិបាលខេត្តកំពត គោរពជូន សម្តេចតេជោ នាយករដ្ឋមន្ត្រី ដោយបានសំណើរសុំកាត់ដីទំហំ ៣៥៧.០២៦៧ ហិកតា ចេញពីផែនទីគម្របព្រៃឈើបម្រុង ទុកអចិន្ត្រៃយ៍ ឆ្នាំ២០០២ និងសុំធ្វើអនុបយោគលើទំហំដី ៣៤២.០២៦៧ ហិកតា ជាដីឯកជនរបស់រដ្ឋ ដើម្បីធ្វើប្រទានកម្មជូនប្រជាពលរដ្ឋចំនួន៤៥គ្រួសារ និងរក្សាទុកដីទំហំ១៥ ហិកតា ជាដីសាធារណៈរបស់រដ្ឋ ស្ថិតនៅភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។

សូមបញ្ជាក់ផងដែរថា អំឡុងពេលថ្មីនេះ ឯកឧត្តម ដួង តារា បានបង្ហោះសារ ក្នុងផេកផ្លូវការរបស់លោក ដោយបានសង្កត់ធ្ងន់ថា ករណីអ្នកវិនិយោគចិនយំអត់ចេញ..ក្រុមហ៊ុនចិនមួយនេះបានទទួលការអនុញាត្តឲ្យវិនិយោគតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តកំពត ស្របតាមគោលនយោបាយ ខ្សែក្រវាត់មួយផ្លូវមួយ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន។

តាមការរៀបរាប់ជំហានដំបូង គឺតំណាងក្រុមហ៊ុនបានរៀបចំទិញដីបានជាច្រើនរយហិកតា នៅខេត្តកំពត ដោយបានចំណាយប្រាក់អស់រាប់សិបលានដុល្លារអាមេរិក ប៉ុន្តែក្រោយមកក៏មានមន្ត្រីជាទាហានម្នាក់បានឈូសឆាយយកដីគាត់..។

ជាមួយគ្នានេះ ឯកឧត្តម មាស ប៊ុនឡី សូមច្រានចោលទាំងស្រុងនូវការចោទប្រកាន់នេះ​ ហើយក៏សូមសំណូមពរដល់ ឯកឧត្តម ដួង តារា មេត្តាជួយពិនិត្យលើឯកសារនានា ហើយដោះស្រាយដោយយុត្តិធម៌ និងតម្លាភាព ព្រោះថា ដីទំហំ ៣៥៧.០២៥៧ ស្ថិតក្នុងភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពតព គឺជាដីដែលលោកបានទិញពីប្រជាពលរដ្ឋចំនួន ៤៥គ្រួសារ ដោយមានឯកសារត្រឹមត្រូវយ៉ាងពិតប្រាកដ។ចំពោះក្រុមហ៊ុនចិនដែលអះអាងថា មានដីស្ថិតក្នុងទីតាំងខាងលើអាចចាត់ទុកជាជនរងគ្រោះម្នាក់ដែរទៅចុះ ព្រោះក្រុមហ៊ុនចិននោះចាញ់បោកជនជាតិខ្មែរ បីទៅបួននាក់ ដែលជាមនុស្សដែលចិនទុកចិត្ត ហើយចិនបានប្រគល់លុយរាប់លានដុល្លារ ដើម្បីឲ្យជួយទិញដីពីប្រជាពលរដ្ឋ ប៉ុន្តែជនខិលខូចប៉ុន្មាននាក់ខាងលើ បានយកលុយទាំងនោះមកចែកគ្នាធ្វើជាអ្នកមានរហូតមកដល់បច្ចុប្បន្ន លុះទឹកដល់ច្រមុះក៏នាំគ្នាទៅចង្អុលដីរបស់លោកដើម្បីយករួចខ្លួនតែម្តង៕

👍ឯកឧត្តម មាស ប៊ុនឡី ដង្ហែរបច្ច័យអង្គកឋិនទានសាមគ្គី កាន់វត្ត ព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ     ...................ក្នុង...
10/24/2020

👍ឯកឧត្តម មាស ប៊ុនឡី ដង្ហែរបច្ច័យអង្គកឋិនទានសាមគ្គី កាន់វត្ត ព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ
...................
ក្នុងឱកាសរដូវកាលបុណ្យកឋិនទានដែលប្រជាពលរដ្ឋខ្មែរជាអ្នកកាន់ព្រះពុទ្ធសាសនា បាននិងកំពុង ប្រតិបត្តិឡើងនៅគ្រប់វត្តអារាមទូទាំងប្រទេស។
ឯកឧត្តមឧត្តមសេនីយ៍ឯក មាស ប៊ុនឡី អគ្គនាយករង អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសក្រសួងការពារជាតិ ព្រមទាំង ឯកឧត្តម លោកជំទាវ ជាសហការី និងប្រជាពុទ្ធបរិស័ទ ជិតឆ្ងាយ បានផ្ដួចផ្ដើមដង្ហែរបុណ្យអង្គកឋិនទានសាមគ្គីមួយ ដើម្បីប្រមូលបច្ច័យប្រគេនព្រះសង្ឃ តម្កល់ទុកកសាងសមិទ្ធផលនានានៅវត្តព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូខេត្តកំពត។
មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋនាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក មាស ប៊ុនឡី បានលើកបញ្ជាក់ថា បើទោះបីកម្ពុជាយើងបច្ចុប្ប ស្ថិតក្នុងបរិបទ រងគ្រោះប៉ះពាល់សេដ្ឋកិច្ចដោយជំងឺកូវីដ១៩ និងបណ្ដារាជធានី ខេត្តមួយចំនួនរងគ្រោះដោយជំនន់ទឹកភ្លៀងយ៉ាងណាក៏ដោយ ។ ប៉ុន្តែប្រជាពលរដ្ឋពុទ្ធបរិស័ទខ្មែរយើង នៅតែគោរពប្រតិបត្តិបុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏មានសារសំខាន់មួយនេះឡើង មិនមានការអាក់ខានអ្វីឡើយ។ ទាំងនេះគឺជាការបង្ហាញពីជីវភាពរស់នៅ និងសាមគ្គីភាព ភាតរភាព នៃប្រជាពលរដ្ឋខ្មែរយើង ដែលបច្ចុប្បន្នបាននិងកំពុងជ្រកក្រោមម្លប់ នៃសុខសន្តិភាព យ៉ាងពិតប្រាកដ ក្រោមការដឹកនាំនៃរាជរដ្ឋាភិបាល របស់សម្ដេចតេជោហ៊ុន សែន និងឥស្សរជននៃគណបក្សប្រជាជន ដទៃទៀតបានខិតខំរកមកដោយលំបាក។
ឯកឧត្តមមាស ប៊ុនឡី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋយើង ត្រូវបន្តចូលរួម ពង្រឹងស្មារតីសាមគ្គីភាពនេះ ឱ្យបានកាន់តែរឹងមាំថែមទៀត និងបង្កើនស្មារតីជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោហ៊ុនសែនជាប្រមុខដឹកនាំ កុំជឿតាមឧបាយកលញុះញង់របស់ ពួកអគតិមួយក្ដាប់តូច ដែលពួកគេតែងតែបង្អាក់ការអភិវឌ្ឍរបស់ប្រទេសជាតិ និងការបំផ្លាញភាពសុខសាន្តនៃការរស់នៅ របស់ប្រជាពលរដ្ឋដែលមានជីវភាពធូរធារជាដរាប។
ឯកឧត្តមឧត្តមសេនីយ៍ឯកមាស ប៊ុនឡី ក៏បានថ្លែងអំណរគុណកោតសរសើរ ដល់សហការី និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ដែលបានរួមសាមគ្គីគ្នា ដង្ហែរបុណ្យអង្កឋិនទាននេះឡើង ប្រកបដោយសទ្ធាជ្រះថ្លា ដើម្បីចូលរួមលើកកម្ពស់ ទ្រទ្រង់ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ឲ្យបានកាន់តែរីកចម្រើន ថ្កុំថ្កើងឋិតថេររុងរឿងតទៅអនាគតថែមទៀតផងដែរ ។
សូមបញ្ជាក់ថា បុណ្យកឋិនទាននេះ បានប្រព្រឹត្តទៅ នៅរសៀល ថ្ងៃទី២៣ខែតុលាឆ្នាំ២០២០
ដោយបាននិមន្តព្រះសង្ឃសូត្រមន្តនិងសម្ដែងធម៌ទេសនាលុះស្អែកឡើង អង្គកឋិនទាន បានដង្ហែប្រទក្សិណ៣ជុំព្រះវិហារ រួចវេរប្រគេនបច្ច័យ ត្រៃចីវរ និងទេយ្យវត្ថុ ដល់ព្រះសង្ឃ ជាកិច្ចបង្ហើយបុណ្យ។
បច្ច័យដែលបាន ប្រមូលពីអង្កឋិនទាននេះ វេប្រគេនព្រះសង្ឃនាឱកាសនោះ មានសរុបចំនួនប្រមាណជាង៥៦លានរៀល ។

ឯកឧត្តមមាសប៊ុនឡីមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិបានអះអាងថាការចោទថាលោករំលោភយកដីក្រុមហ៊ុនធូឌេបូកគោគឺជាការចោទប្រកាន់គ្មានមូ...
09/18/2020

ឯកឧត្តមមាសប៊ុនឡីមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិបានអះអាងថាការចោទថាលោករំលោភយកដីក្រុមហ៊ុនធូឌេបូកគោគឺជាការចោទប្រកាន់គ្មានមូលដ្ឋានច្បាស់លាស់
ខេត្តកំពត
នៅប៉ុន្មានថ្ងៃចុងក្រោយនេះបន្ទាប់ពីលោកតឹកង៉ុយតំណាងក្រុមហ៊ុន ធូឌេ បូកគោនិងលោកវង់យានអុីមានការផ្សព្វផ្សាយតាមរយៈសារព័ត៌មានក្នុងស្រុកមួយចំនួននិងបានចោទប្រកាន់តាមរយៈសារព័ត៌មានថាឯកឧត្តមាសប៊ុនឡីរំលោភលើដីក្រុមហ៊ុននិងដីប្រជាពលរដ្ឋ។
ឯកឧត្តមមាសប៊ុនឡីបានអះអាងថាការចោទប្រកាន់របស់លោកតឹកងុយនិងលោកវង់យានអុី ជាការចោទប្រកាន់គ្មានមូលដ្ឋានច្បាស់លាស់មិនមានឯកសារគតិយុត្តិគ្រប់គ្រាន់នឹងធ្វើអោយប៉ះពាល់សេចក្តីថ្លៃថ្នូរនិងកេរ្តិ៍ឈ្មោះរបស់ឯកឧត្តម។
ឯកឧត្តមបានបន្តទៀតថាបើសិនជាក្រុមហ៊ុនមានឯកសារគ្រប់គ្រាន់ក្នុងការវិនិយោគលើដីក៏ដូចជាមានការទទួលស្គាល់ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ហេតុអ្វីបានជាលោកតឹកងុយតំណាងក្រុមហ៊ុន ធូឌេ បូកគោមិនប្ដឹងទៅអាជ្ញាធរមានសមត្ថកិច្ចក៏ដូចជាមន្ត្រីជំនាញ។
ហើយការធ្វើសន្និសីទសារព័ត៌មានដែលមិនបានជម្រាបទៅអាជ្ញាធរមូលដ្ឋានក៏ដូចជាអាជ្ញាធរថ្នាក់ស្រុកថ្នាក់ខេត្តបានដឹងលឺនោះតើមានចេតនាអ្វីអោយប្រាកដ។
ហេីយបេីសិនជាលោកតឹកងុយមានបំណងដោះស្រាយវិវាទដីធ្លីគួរណាស់តែយកឯកសារដែលមានការទទួលស្គាល់ពីអាជ្ញាធម៌គ្រប់លំដាប់ថ្នាក់និងឯកសារពាក់ព័ន្ធយកទៅប្ដឹងអាជ្ញាធរសមត្ថកិច្ចជំនាញដើម្បីស្វែងរកដំណោះស្រាយ។
ចំណែកឯការអភិវឌ្ឍន៍របស់ឯកឧត្តមមាសប៊ុនគឺឯកឧត្តមមានច្បាប់ត្រឹមត្រូវស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

មិត្តភក្ត្រ័ បងប្អូន ពូមីង មន្រ្តីរាជការរួមអាជីព នឹង ថ្នាក់ដឹកនាំយ៉ាងច្រើនកុះករ បានចូលរួមសំដែងការអបអរសាទរប្រកបដោយមនោសញ្ច...
09/13/2020

មិត្តភក្ត្រ័ បងប្អូន ពូមីង មន្រ្តីរាជការរួមអាជីព នឹង ថ្នាក់ដឹកនាំយ៉ាងច្រើនកុះករ បានចូលរួមសំដែងការអបអរសាទរប្រកបដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ និង ក្តីសោមនស្សរីករាយក្រៃលែង ជូនចំពោះឯឧត្តមពូ វ៉ាន់ ពុទ្ធិពល ដែលត្រូវបានព្រះមហាក្សត្រតែងតាំងជាអនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង សូមគោរពជូនពរឯកឧត្តមពូ សុខភាពល្អ បញ្ញាភ្លឺថ្លា ដើម្បីចូលរួមបន្តដឹកនាំវិស័យពន្ធដារ នៃព្រះរាជាណាចក្រកម្ពុជា។

លោកហេងហាក់ម៉ុងតំណាងក្រុមហ៊ុនទឹកជ្រោះអន្លង់ធំអីនធឺហ្វល់បានអះអាងថាក្រុមហ៊ុនរបស់ខ្លួនមានច្បាប់ទំលាប់ត្រឹមត្រូវស្របទៅតាមច្បា...
08/25/2020

លោកហេងហាក់ម៉ុងតំណាងក្រុមហ៊ុនទឹកជ្រោះអន្លង់ធំអីនធឺហ្វល់បានអះអាងថាក្រុមហ៊ុនរបស់ខ្លួនមានច្បាប់ទំលាប់
ត្រឹមត្រូវស្របទៅតាមច្បាប់វិនិយោកក៍ដូចជាគោលនយោបាយរបស់រដ្ធាភិបាល
ខេត្តកំពត:
តំណាងក្រុមហ៊ុនទឹកជ្រោះអន្លង់ធំអុីនធឺហ្វល់ដែលមានទីតាំងស្ថិតនៅភូមិព្រែកត្នោតឃុំព្រែកត្នោត ស្រុកទឹកឈូខេត្តកំពត
ដែលបានសិទ្ធវិនិយោកលេីផ្ទៃដីចន្លោះពីរ150ហិកតាទៅ170ហិកតាបានបកស្រាយប្រាប់អ្នកសារព័ត៍មានតាមបណ្តាញតេលេក្រាមអោយដឹងថាគោ
លបំណងបស់ក្រុមហ៊ុន ដែលរបានសុំសិទ្ធិវិនិយោគ លើកគម្រោងអេកូទេសចរណ៍បែបធម្មជាតិ គឺ ដើម្បី ចូលរួមអភិវឌ្ឍន៍ ប្រទេសយើងទាំងអស់គ្នានិងមានហេតុផលដូចខាងក្រោមទី
1-ទីតាំងដី របស់ ក្រុមហ៊ុនដែលបានសិទ្ធិវិនិយោគពីរដ្ឋាភិបាលក្រុមហ៊ុនអភិវឌ្ឍន៍ តំបន់នេះទៅជា តំបន់ អេកូ-ទេសចរណ៍, ហើយស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថានក្រោយពីរក្រុមហ៊ុនសិក្សាពីរសក្តានុពលអេកូទេសចរណ៍ ដោយមានការសហការពី អាជ្ញាធម៌ភូមិ ឃុំ ស្រុក ខេត្ត និគណកម្មការ ក្រសួងនៅកំឡុងឆ្នាំ 2018.ខាងក្រុមហ៊ុន បានស្នើរសុំ អភិវឌ្ឍន៍តំបន់នេះទៅជាតំបន់ ទេសចរណ៍ ធម្មជាតិ ពីក្រសួងបរិស្ថាន ហើយបានទទួល សជណ អនុញ្ញាតជាគោការណ៍ បន្ទាបប់មកបានធ្វើការបោះបង្គោលព្រំដី ហើយបានសិក្សារធ្វើផ្លូវចូលតាម ផ្លូវចាស់មានស្រាប់ ព្រោះទីតាំងរបស់ក្រុមហ៊ុនដែលត្រូវអភិវឌ្ឈន៍
នៅក្នុងព្រៃជ្រៅ ប្រហែល 2គម ពីផ្លូវជាតិ,.ហេីយគ្រប់ដំណាក់កាលបស់ក្រុមហ៊ុនអភិវឌ្ឈន៍គឺមានច្បាប់ត្រឹមត្រូវ ស្របទៅតាមច្បាប់វិនិយោគក៏ដូចជាគោលនយោបាយរបស់រដ្ឋាភិបាល ហើយមិនដែលមានបញ្ហា ណាមួយ ជាមួយប្រជាពលរដ្ឋឡើយព្រោះគោលបំណង ការអភិវឌ្ឍន៍តំបន់អេកូទេសចណ៍ គឺ:
1- ដើរតាមចក្ខុវិស្ស័យ រាជរដ្ឋាភិបាល បង្កើតតំបន់ទេសចរណ៍ បង្កើនចំណូលសេដ្ឋកិច្ចជាតិ ក៏ដូចជាចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិតាមរយៈក្រុមហ៊ុនឯកជនដែរ
2- រក្សារការពារ តំបន់ធម្មជាតិ ក៏ដូចជាព្រៃឈើ និងដាំដើមឈើបន្ថែម ជាតំបន់បរិស្ថាន អោយល្អប្រកបដោយ និរន្តរភាព
3- ទាក់ទាញ អ្នកវិនិយោគ
4- កែប្រែតំបន់នេះទៅជា តំបន់អេកូទេសចរណ៍ ពិសេសសម្រាប់ប្រទេសកម្ពុជា
5- ពិសេសអោយបងប្អូន ក្នុងតំបន់ មានការងារធ្វើ មានការលក់ដូរ បង្កើនចំណូល
សរុបមក ការអភិវឌ្ឍន៍តំបន់អេកូទេសចរណ៍ មិនបានធ្វើអោយប៉ះពាល់ ដីរបស់បងប្អូនប្រជាជននោះទេ, និងត្រូវបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋក្នុងសហគមន៍, ចំពោះប្រជាជនមួយចំនួនតូច បានលេីកឡេីងថាក្រុមហ៊ុនអភិវឌ្ឈន៍លេីដីរបស់ពួកគាត់ដែលធ្លាប់កាន់កាប់អាស្រ័យផលនោះក្រុមហ៊ុននៅតែសហការស្វែងរកដំណោះស្រាយជូនពួកគាត់ស្របទៅតាមគោលនយោបាយរបស់រដ្ធាភិបាននិងសូមអោយប្រជាពលរដ្ធយកឯកសារពាក់ព័ន្ធទៅទំនាក់ទំនងជាមួយនិងអាជ្ញាធរមូលដ្ធាន។
តែទោះជាយ៉ាងណាក្រុមហ៊ុន
នៅតែសង្ឃ្ឈឹមថាបងប្អូន យល់ពីការអភិវន្ឍន៍ នេះដើម្បីមុខមាត់ប្រទេសជាតិយើងផង និងដើម្បីបង្កើន សេដ្ឋកិច្ច,ចំណូលរបស់បងប្អូនប្រជាពលរដ្ធនៅក្នុងមូលដ្ធានផងហេីយជាពិសេសទៀតនោះក្រុមអភិវឌ្ឈន៍ស្របទៅតាមគោលនយោបាយរបស់រដ្ធាភិបាលនិងស្របទៅតាមច្បាបវិនិយោកផងដែរ ។

ប្រជាពលរដ្ឋចំនួន 2 ភូមិ បង្កការភ្ញាក់ផ្អើល បន្ទាប់ពីឃើញក្រុមហ៊ុន វិនិយោគចំនួន 17 បានប្រារព្ធពិធីក្រុងពាលី បើកការដ្ឋាន នៅ...
08/15/2020

ប្រជាពលរដ្ឋចំនួន 2 ភូមិ បង្កការភ្ញាក់ផ្អើល បន្ទាប់ពីឃើញក្រុមហ៊ុន វិនិយោគចំនួន 17 បានប្រារព្ធពិធីក្រុងពាលី បើកការដ្ឋាន នៅលើដីដែលពួកគាត់អាស្រ័យផល
ខេត្តកំពត
នៅល្ងាចថ្ងៃទី 14 ខែសីហាឆ្នាំ 2020 ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលមានទីលំនៅរស់នៅភូមិព្រែកត្នោត
ឃុំព្រែកត្នោតស្រុកទឹកឈូខេត្តកំពត បានបង្កការភ្ញាក់ផ្អើល បន្តាប់ពីក្រុមហ៊ុន ចំនួន 17 បានទទួលសិទ្ធិ វិនិយោគ លើគម្រោងអភិវឌ្ឍរមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ លើផ្ទៃដីចន្លោះពី 150 ទៅ 170ហិតា ដែលមានទីតាំងស្ថិតនៅភូមិព្រែកត្នោតឃុំព្រែកត្នោតស្រុកទឹកឈូខេត្តកំពត
មតិពលរដ្ឋជាច្រើនគ្រួសារបានលើកឡើងថា ក្រុមហ៊ុនចូលមកបើកការដ្ឋានក៏ដូចជារៀបចំ ប្រារព្ធ ពិធីក្រុងពាលីបើកការដ្ឋាន ហាក់បីដូចជាមិនបានជម្រាបជូនដំណឹងមកដល់ អាជ្ញាធរមូលដ្ឋានក៏ដូចជា ប្រជាពលរដ្ឋដែលមានដីពាក់ព័ន្ធនៅកន្លែងនោះអោយដឹងសោះ
ដូចនេះហើយទើបធ្វើឲ្យពួកគាត់មានការ ភ្ញាក់ផ្អើល យ៉ាងខ្លាំង។
តែទោះជាយ៉ាងណាលោកគង់ប៊ុនរាមេឃុំព្រែកត្នោត ស្រុកទឹកឈូខេត្តកំពតបានថ្លែង
ប្រាប់ប្រជាពលរដ្ឋនៅល្ងាចថ្ងៃទី 14 ខែសីហាឆ្នាំ 2020 ថា ក្នុងនាមលោកជាអាជ្ញាធរមូលដ្ឋាន សូមសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋ រៀបចំឯកសារ ដែលពាក់ព័ន្ធ យកមកសាលាឃុំ ដើម្បីពិនិត្យផ្ទៀងផ្ទាត់ ថាតើដីប្រជាពលរដ្ឋ ដែលធ្លាប់កាន់កាប់និងអាស្រ័យផល នៅចំណុចណាខ្លះ ដើម្បី ដាក់ជូនទៅអាជ្ញាធរស្រុក លោកឆ្លងយោបល់ទៅឯកឧត្តមអភិបាលខេត្ត កំពត ថាតើ ឯកឧត្តមអភិបាលខេត្ត
លោកសម្រេចបែបណា ជុំវិញនឹងករណីខាងលើនេះ។
ចំណែកឯលោក អឹមចាន់សោធន៍ អភិបាលរងស្រុក
ទទួលបន្ទុកដោះស្រាយវិវាទដីធ្លីស្រុកទឹកឈូបានថ្លែងប្រាប់ប្រជាពលរដ្ឋថាលោកនឹងយកសំណើរបស់ប្រជាពលរដ្ឋ យកទៅជូនអាជ្ញាធរថ្នាក់ខេត្តដើម្បីថាតើអាជ្ញាធរថ្នាក់ខេត្តលោកសម្រេចបែបណាជុំវិញនឹងករណីខាងលើនេះដើម្បីឈានទៅរកដំណោះស្រាយ។
ជាលទ្ធផលប្រជាពលរដ្ធយល់ព្រមតាមការសម្របសម្រួលរបស់អាជ្ញាធរហើយបានព្រមព្រៀងគ្នាថានិងយកឯកសារពាក់ព័ន្ធយកមកដាក់នៅសាលាឃុំព្រែកត្នោតនៅថ្ងៃសៅរ៍ទី 15ខែខែសីហាឆ្នាំ2020នេះដើម្បីស្វែងរកដំណោះស្រាយ។
ជំវិញនឹងព័ត៌មានខាងនេះក្រុមការងារសារព័ត៌មានមិនអាចសុំធ្វើការបកស្រាយបំភ្លឺ ពីតំណាងក្រុមហ៊ុន បាននោះទេដោយសារតែពុំមានលេខទូរស័ព្ទ ជុំវិញនឹងព័ត៌មានខាងលើនេះបើសិនជាភាគីពាក់ព័ន្ធចង់ផ្ដល់ព័ត៌មានបន្ថែមឬក៏ធ្វើការបកស្រាយបំភ្លឺអាចទំនាក់ទំនងមកក្រុមការងារសារព័ត៌មានរៀងរាល់ម៉ោងធ្វើការ។

ឯកឧត្តម​ ជាវ​ តាយ​ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ...
07/24/2020

ឯកឧត្តម​ ជាវ​ តាយ​ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋរបស់រដ្ឋបាលស្រុកកំពង់ត្រាច..............................................................
ព្រឹកថ្ងៃសុក្រ ៤ កើតខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដាឆ្នាំ ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ របស់រដ្ឋបាលស្រុកកំពង់ត្រាច​ និងមានការអញ្ជើញចូលរួមអមដំណើរដោយ ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការ​ សមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ សមាជិកក្រុមប្រឹក្សាឃុំ នៃស្រុកកំពង់ត្រាច និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ​ នៅបរិវេណសាលាស្រុកកំពង់ត្រាច។

នៅក្នុងពិធីដ៏ថ្លៃថ្លានេះ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា៖ ការបង្កើតឲ្យមានការិយាល័យច្រកចេញចូលតែមួយ មានគោលបំណងលើកកម្ពស់គុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាពនៃការផ្ដល់សេវា នៅរដ្ឋបាលថ្នាក់ក្រោមជាតិ និយាយជារួម និងដោយឡែក ស្រុកកំពង់ត្រាច តាមរយៈការប្រមូលផ្ដុំការផ្ដល់សេវារដ្ឋបាលលើវិស័យនានា នៅកន្លែងតែមួយដើម្បីបង្កលក្ខណៈងាយស្រួល នឹងឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ ជាមួយនឹងលទ្ធផលល្អប្រសើរ និងជោគជ័យនេះ ឯកឧត្តម ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដែលជានិច្ចជាកាលបានគាំទ្រយ៉ាងពេញទំហឹង ក្នុងដំណើរការអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ជាពិសេសកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដើម្បីធានាដល់ការសម្រេចបាននូវគោលបំណងរួម គឺការលើកកម្ពស់ការផ្ដល់សេវា ការអភិវឌ្ឍន៍មូលដ្ឋាន សំដៅឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

ការដាក់ឲ្យដំណើរការការិយាល័យច្រកចេញចូលតែមួយនេះ ដើម្បីផ្ដល់សិទ្ធិសម្រេច និងការទទួលខុសត្រូវកាន់តែច្បាស់ ដល់ក្រុមប្រឹក្សា គណៈអភិបាល នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្ដល់សេវារដ្ឋបាលចាំបាច់ចំនួន ១៤ វិស័យ ក្នុងនោះមានវិស័យជំនាញ ១០ ត្រូវបានប្រតិភូកម្មពីក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យផ្ទាល់ចំនួន ៤ វិស័យ ។

ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍បញ្ជាក់បន្ថែមថា ការិយាល័យប្រជាពលរដ្ឋ មានគោលបំណងលើកកម្ពស់អភិបាលកិច្ចល្អ ក្នុងការផ្ដល់សេវា និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន នៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការពង្រីកតួនាទី ភារកិច្ច របស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការទទួល និងការសម្រុះសម្រួលដោះស្រាយបណ្ដឹងនៅក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធទៅនឹងការផ្ដល់សេវាសាធារណៈ និងការគ្រប់គ្រងនៅថ្នាក់ក្រោមជាតិប្រកបដោយតម្លាភាព គណនេយ្យភាព នឹងប្រសិទ្ធភាព សំដៅបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕

ប៉ុស្តិ៍ប្រចាំការ 24 ម៉ោង ដែលជាអំណោយសប្បុរសជន របស់ កំពង់ត្រាចដើម្បីសន្តិភាព ត្រូវបានប្រគល់ជូននគរបាលស្រុកកំពង់ត្រាចខេត្តក...
07/21/2020

ប៉ុស្តិ៍ប្រចាំការ 24 ម៉ោង ដែលជាអំណោយសប្បុរសជន របស់ កំពង់ត្រាចដើម្បីសន្តិភាព ត្រូវបានប្រគល់ជូននគរបាលស្រុកកំពង់ត្រាច
ខេត្តកំពត
នៅល្ងាចថ្ងៃទី 20 ខែកក្កដាឆ្នាំ 2020 វេលាម៉ោង 2:00 ល្ងាច លោកសេង សុគន្ធចាត់អធិការនគរបាលស្រុកកំពង់ត្រាច បានរៀបចំពិធី ទទួល
អំណោយ ប៉ុស្តិ៍ប្រចាំការ 24 ម៉ោង ពីសប្បុរសជន កំពង់ត្រាចដើម្បីសន្តិភាព ក្រោមអធិបតីភាព លោកឃីមសាមី អភិបាលរងស្រុកកំពង់ត្រាច។
ថ្លែងក្នុងកម្មវិធី លោសេងសុគន្ធចាត់អធិការនគរបាលស្រុកកំពង់ត្រាច បានរៀបរាប់ថាដោយឃើញការខ្វះខាតរបស់កងកម្លាំង សមត្ថកិច្ច សប្បុរសជនក៏បានឧបត្ថម្ភជាប៉ុស្តិ៍ប្រចាំការ ដល់កងកម្លាំងដើម្បីងាយ
ស្រួលក្នុងការទប់ស្កាត់បទល្មើស ក៏ដូចជាការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ។
ចំណែកឯលោកឃីមសាមី
អភិបាលរងស្រុកកំពង់ត្រាច បានថ្លែងនៅក្នុងកម្មវិធីថា អំណោយដែលសប្បុរសជនឧបត្ថម្ភ គឺមានសារៈប្រយោជន៍ណាស់ សម្រាប់ការពារសន្តិសុខក៏ដូចជាពង្រឹង សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ
និងក៏ជាប្រវត្តិសាស្ត្រផងដែរសម្រាប់អ្នកស្រុកកំពង់ត្រាច ដែលអាចបង្កើតឡើងជាសមិទ្ធផល មួយថ្មីទៀត សម្រាប់ចូលរួមអភិវឌ្ឍន៍ សង្គម។
និងជាការងាយស្រួល សម្រាប់ កងកម្លាំងសមត្ថកិច្ចបំពេញការងារផងដែរក្នុងការទប់ស្កាត់បទល្មើសផ្សេងៗដែលកើត មានឡើងនៅក្នុងមូលដ្ឋាន ក៏ដូចជានៅក្នុងភូមិសាស្ត្រស្រុកកំពង់ត្រាច ទាំងមូល។
មិនតែប៉ុណ្ណោះលោកឃីមសាមី
អភិបាលរងស្រុកកំពង់ត្រាច បានថ្លែងថា ក្នុងនាមលោកជាអ្នកបម្រើប្រជាពលរដ្ឋក៏ដូចជាអ្នកដឹកនាំស្ថាប័ន ពេលខ្លះក៏មានការ ចន្លោះ
ប្រហោង មិនគ្រប់ជ្រុងជ្រោយ ដូច្នេះមានតែប្រជាពលរដ្ឋទេបើមិនពេញចិត្តត្រង់ណាសូមដាក់សំណើរមកឱ្យត្រង់ៗដើម្បីងាយស្រួលក្នុងការ កែតម្រូវ និងស្វែងរកដំណោះស្រាយ ក៏ដូចជាអភិវឌ្ឍបន្ថែមទៀតដើម្បីឱ្យមានការរីកចម្រើន និងសូមឱ្យមានការសាមគ្គីជាធ្លុងមួយ។

ប៉េអឹម ឃាត់ខ្លួនជនសង្ស័យម្នាក់ បញ្ជូនដល់តុលាការ ពាក់ព័ន្ធករណីហឹង្សា លើស្ត្រីម្នាក់ ដើម្បីបង្ខំទៅរួមភេទ (ភ្នំពេញ)៖  មានស្...
07/15/2020

ប៉េអឹម ឃាត់ខ្លួនជនសង្ស័យម្នាក់ បញ្ជូនដល់តុលាការ ពាក់ព័ន្ធករណីហឹង្សា លើស្ត្រីម្នាក់ ដើម្បីបង្ខំទៅរួមភេទ

(ភ្នំពេញ)៖ មានស្ត្រីរងគ្រោះម្នាក់បានបង្ហោះវីដេអូស្វែងរកយុត្តិធម៌ និងការជួយអន្តរាគមន៍ពីមហាជនតាមបណ្តាញ
Tik Tok ដោយរៀបរាប់ថា «ខ្លួនត្រូវបានថៅកែហាងគុយ
ទាវអង្គរជុំវាយ និងគម្រាមសម្លាប់»។ បន្ទាប់មកជនរងគ្រោះថែមទាំងបានទៅជួបអ្នកសារព័ត៌មានធ្វើការផ្សាយផ្ទាល់ អំពីដំណើររឿងដែលនាំឲ្យមានហឹង្សានោះផងដែរ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ។

ជនរងគ្រោះបានរៀបរាប់ថា រូបនាងត្រូវបានមិត្តភក្ដិណែនាំ
ឲ្យទៅអង្គុយញ៉ាំបាយ កំដរភ្ញៀវដើម្បីទទួលបានប្រាក់ធីប២០ដុល្លារ នៅហាងគុយទាវអង្គរជុំម្ដុំបឹងសាឡាង។ បន្ទាប់ពីញ៉ាំបាយរួច ភ្ញៀវ២នាក់បានបើកឡានជូននាងត្រឡប់ទៅផ្ទះវិញ តែនៅតាមផ្លូវលើរថយន្តភ្ញៀវម្នាក់បានបបួលនាងទៅរួមភេទ ដោយសន្យាថាឲ្យប្រាក់១០០ដុល្លារ
តែនាងបានបដិសេធមិនទៅជាមួយ ក៏បណ្តាលឲ្យមានការប្រកែកគ្នារហូតឈានដល់ការប្រតាយប្រតប់គ្នា បន្ទាប់មកនាងបានបើកកញ្ចក់រថយន្តស្រែកឲ្យគេជួយ ទើបជនបង្កបានឈប់រថយន្ត និងគេចខ្លួនបាត់ ធ្វើឲ្យនាងមិនអស់ចិត្តក៏បានបង្ហោះវីដេអូតាមបណ្តាញ Tik Tok ជាបន្តបន្ទាប់និងបន្តស្វែងរកការជួយអន្តរាគមន៍ពីសមត្ថកិច្ច ក្បែរកន្លែងកើតហេតុក៏ដូចជាអ្នកសារព័ត៌មានមួយចំនួនផងដែរ។

ដោយការស្វែងការអន្តរាគមន៍ជាច្រើនកន្លែង ពុំអាចទទួលបានដំណោះស្រាយ ទើបនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ នាងបានសម្រេចចិត្តទៅប្ដឹងបន្តនៅ បញ្ជាការដ្ឋានកងរាជ
អាវុធហត្ថរាជធានីភ្នំពេញ។

ឃាត់ខ្លួនជនសង្ស័យឈ្មោះ កៅ ណូរ៉ា ដែលជាមេការហាងគុយទាវអង្គរជុំ សាខាបឹងសាឡាង នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ និងបានបញ្ជូនដល់តុលាការតាមនិតិវិធីនាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ដើម្បីធ្វើការផ្ដន្ទាទោសតាមច្បាប់៕

លោកជ័យហុីមមេឃុំចំបក់បានអះអាងថា ពលរដ្ឋចំនួន 9 គ្រួសារ ដែលដាក់ញត្តិគោរពចូលសម្ដេចតេជោហ៊ុនសែនពិតជាពលរដ្ឋរស់នៅក្នុងឃុំចំបក់ពិ...
07/13/2020

លោកជ័យហុីមមេឃុំចំបក់បានអះអាងថា ពលរដ្ឋចំនួន 9 គ្រួសារ ដែលដាក់ញត្តិគោរពចូលសម្ដេចតេជោហ៊ុនសែន
ពិតជាពលរដ្ឋរស់នៅក្នុងឃុំចំបក់ពិតប្រាកដមែន
ខេត្តកំពង់ស្ពឺ ៖
នៅប៉ុន្មានថ្ងៃចុងក្រោយនេះបន្ទាប់ពីអាជ្ញាធរប្រើវិធានការក្តៅ ឈានដល់វៃកម្ទេចផ្ទះប្រជាពលរដ្ឋ
ចំនួន៩គ្រួសារ ដែលរស់នៅភូមិថ្មីគិរីរម្យ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
ធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនកើតទុក្ខមិនសុខចិត្ត បាននាំគ្នាធ្វើលិខិតផ្តិតមេដៃគោរព ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាដើម្បីស្នើសុំសេចក្តីអន្តរាគមនាគមន៍ ជាបន្ទាន់ បន្ទាប់ពីអាជ្ញាធរចុះរុះរើលំនៅដ្ឋានរបស់ពួកគាត់។
ចំណែកឯលោកជ័យហ៊ីមេឃុំចំបក់បានអះអាងថាប្រជាពលរដ្ឋដែលត្រូវបានអាជ្ញាធរខេត្តរុះរើផ្ទះនោះ មួយចំនួនសុទ្ធតែជាកម្លាំងប្រជាការពារនៅក្នុងឃុំរបស់លោកទៀតផង។
បើតាមយោងលិខិតចំនួន០១ច្បាប់ មានផ្តិតមេដៃ តែពុំមានចុះកាលបរិច្ឆេទ ដែល ក្រុមអ្នកសារព័ត៌មានទទួលបាន
កាលពីថ្ងៃពុធ ទី០៨ ខែកក្កដា ឆ្នាំ២០២០ ម្សិលមិញនេះ បានរៀបរាប់ និងមានន័យខ្លឹមសារថា ពួកគាត់ទាំងអស់គ្នាជាប្រជាពលរដ្ឋដែល រស់នៅ ក្នុងមូលដ្ឋាន និងអាស្រ័យផលក្នុងភូមិថ្មីគិរីរម្យ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ តាំងពីយូរមកហើយ។ ខ្លឹមសារនៃលិខិតដដែលបានរៀបរាប់ទៀតថា នៅអំឡុងខែកុម្ភៈ ឆ្នាំ២០១៩ តាមលិខិតលេខ ១៨៦ សជណ ប.ស្ថ របស់ក្រសួងបរិស្ថាន ឯកឧត្តម រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសម្រេចផ្តល់សិទ្ធិកាន់កាប់ និងអាស្រ័យផលដល់ប្រជាពលរដ្ឋមូលដ្ឋាន ដែលបានមករស់នៅយូរមកហើយ ដើម្បីស្នាក់អាស្រ័យនៅ។
គួរបញ្ជាក់ផងដែរថា
កាលពីព្រឹកថ្ងៃអង្គារ ២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅនេះ គណៈបញ្ជាការឯកភាពស្រុកភ្នំស្រួច ដឹកនាំដោយលោក ហន ពិសិដ្ឋ ជាអភិបាលស្រុក លោក អ៊ុ ដេត អភិបាលរងសហការជាមួយគណៈបញ្ជាការឯកភាពខេត្ត ដឹកនាំដោយ ឯកឧត្តម សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ បានធ្វើការដឹកនាំកំលាំងចំម្រុះចុះពិនិត្យ និងធ្វើការរុះរើរបងព័ទ្ធដី រោងចាំដី រួមនិងសំណង់មួយចំនួន ដែលអាជ្ញាធរអះអាងថា បានរំលោភយកដីធ្វើជាកម្មសិទ្ធិ ក្នុងតំបន់ឧទ្យានជាតិ ព្រះសុរាម្រិត-កុសុមះ គិរីរម្យ នៅចំណុចនាគព័ន្ធ និងចំណុចអូរកសេះ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ការចុះពិនិត្យ និងអនុវត្តន៍នូវវិធានការខាងលើនេះ គឺបន្ទាប់ពីទទួលបានលិខិតណែនាំរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្តីពីការជំរុញការទប់ស្កាត់ ការកាប់រានទន្ទ្រានយកដី ដោយខុសច្បាប់ នៅក្នុងតំបន់ការពារធម្មជាតិ នៅតាមបណ្តាខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា។
សូមរម្លឹកផងដែរថា កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទៅក្រសួងចំនួន៣គឺ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវកាត់ឆ្វៀល និងផ្តល់កម្មសិទ្ធិដីជូនប្រជាពលរដ្ឋដែលកំពុងរស់នៅ និងអាស្រ័យក្នុងតំបន់អភិរក្ស តំបន់សត្វព្រៃ និងតំបន់ការពារផ្សេងៗរបស់រដ្ឋ ដោយសម្តេចបញ្ជាក់សង្កត់ធ្ងន់ច្បាស់ៗថា ចំពោះពលរដ្ឋដែលកំពុងរស់នៅអាស្រ័យផលជាក់ស្តែង ក្នុងតំបន់ដីរដ្ឋដូចបានបញ្ជាក់ខាងលើ គឺហាមកាប់ឆ្ការទន្រ្ទានវាតទីយកដីបន្ថែម មិនអនុញ្ញាតជាដាច់ខាត។ ចំពោះការបែងចែកដីជូនប្រជាពលរដ្ឋ គឺក្រសួងពាក់ព័ន្ធ និងអាជ្ញាធរត្រូវធ្វើឲ្យបានម៉ត់ចត់ត្រឹមត្រូវ ហាមដាច់ខាតឆ្លៀតកេងចំណេញយកចំណែកខ្លួនពីការបែងចែកដីជូនពលរដ្ឋ គឺនឹងត្រូវទទួលទោសជាកំហិត។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ផងដែរថា ក្រៅពីការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋទៅតាមទំហំរស់នៅជាក់ស្តែង គឺរដ្ឋនឹងបន្ថែមផ្ទៃដីជូន១០% ជាប្រយោជន៍រួមសម្រាប់សហគមន៍ប្រើប្រាស់ជាព្រៃរកអូស និងជាជម្រកសត្វគោក្របីស៊ីស្មៅជាដើម។

ពលរដ្ឋដែលមានទំនាស់ដីធ្លីនៅខេត្តកំពតសំណូមពរឲ្យគណៈកម្មការ ដោះស្រាយវិវាទដីធ្លីថ្នាក់ខេត្តពន្លឿនក្នុងការដោះស្រាយខេត្តកំពតលោក...
07/10/2020

ពលរដ្ឋដែលមានទំនាស់ដីធ្លីនៅ
ខេត្តកំពតសំណូមពរឲ្យគណៈកម្មការ ដោះស្រាយវិវាទដីធ្លីថ្នាក់ខេត្តពន្លឿន
ក្នុងការដោះស្រាយ
ខេត្តកំពត
លោកតាចៅវ៉ាអតីតអ្នកលេងសៀករហ័សកម្មល្បីឈ្មោះ កំពុង
តែរងគ្រោះ
ពាក់ព័ន្ធទៅនឹងបញ្ហាដីធ្លី ដោយគាត់បានលើកឡើងថាគាត់មាន

ឯកសារកាន់កាប់ដីធ្លីហើយយតែចូលអាស្រ័យផលមិនបាន។
លោកតាចៅវ៉ាព្រមទាំងភរិយាបានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថា ដីរបស់លោកតាមានទីតាំងស្ថិតនៅភូមិស្នំប្រាំពីរឃុំម៉ាក់ប្រាងស្រុកទឹកឈូខេត្តកំពត ហើយមានទំហំ 1 ហិកតាកន្លះ កំពុងតែមានវិវាទដោះស្រាយមិនទាន់ចប់ នៅឡើយនោះទេ
លោក តាបានរៀបរាប់បន្តទៀតថា ដីនៅចំណុចនោះលោកតា
មានប័ណ្ណជាប្រភេទ ប័ណ្ណ ស្លាប់មាន់និងមានអាជ្ញាធរទទួលស្គាល់ត្រឹមត្រូវ
ក៏ប៉ុន្តែមួយរយៈចុងក្រោយនេះត្រូវមានបុគ្គលផ្សេងបានអះអាងថាដីនៅចំណុចនោះគឺជាដីរបស់គេទៅវិញ
រឿងរ៉ាវទាំងអស់នេះហើយទើប ធ្វើឱ្យ លោកតាកើតទុក្ខមិនសុខចិត្ត នឹងដាក់ពាក្យបណ្ដឹងទៅគ្រប់ស្ថាប័នពាក់ព័ន្ធនៅខេត្តកំពតដើម្បីឲ្យជួយស្វែងរកយុត្តិធម៌ជូនពួកគាត់។
ក៏ប៉ុន្តែមកដល់បច្ចុប្បន្ននេះ ពន្លឺ
យុត្តិធម៌មិនទាន់មាននៅឡើយទេសម្រាប់លោកតា និងក្រុមគ្រួសារ
ហើយលោកតាក៏សំណូមពរ ក៏ដូចជាសង្ឃឹមយ៉ាងមុតមាំ
ទៅលើគណៈកម្មការដោះស្រាយវិវាទដីធ្លីថ្នាក់ខេត្ត នឹងអាចរកយុត្តិធម៌ជូនពួកគាត់បាន
នៅពេលឆាប់ៗខាងមុខនេះ
ជាពិសេសទៀតនោះលោកតាសូមសំណូមពរដល់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តា ជួយស្វែងរកកិច្ចអន្តរាគមន៍ក្នុងរឿងនេះផង។
ចំណែកឯកឧត្តមពិលកុសល អភិបាលរងខេត្តកំពតនិងជាប្រធានគណៈកម្មការដោះស្រាយវិវាទដីធ្លីថ្នាក់ខេត្ត បានប្រាប់បណ្ដាញសារព័ត៌មានលតាមប្រព័ន្ធតេឡេក្រាមថា ពាក់ព័ន្ធនឹងការងារវិវាទដីធ្លីនេះ ថ្នាក់ខេត្តកំពុងតែព្យាយាមសម្របសម្រួលភាគីទាំងសងខាង នឹងរងចាំចម្លើយភាគីទាំងសងខាង ដើម្បី ឈានដល់ធ្វើការសម្របសម្រួល។

ជនឆ្លៀតឱកាសពីការបែងចែកនឹងទទួលដីធ្លីនឹងត្រូវមានទោសកាលពីថ្ងៃទី ៣ ខែ កក្កដា ឆ្នាំ ២០២0 នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ...
07/05/2020

ជនឆ្លៀតឱកាសពីការបែងចែកនឹងទទួលដីធ្លីនឹងត្រូវមានទោស

កាលពីថ្ងៃទី ៣ ខែ កក្កដា ឆ្នាំ ២០២0 នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បន្ទាប់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាទៅក្រសួងទាំង៣ គឺក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងរៀបចំដែនដី អោយកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋដែលកំពុងរស់នៅអាស្រ័យផលក្នុងតំបន់អភិរក្ស តំបន់សត្វព្រៃ និងតំបន់ការពារផ្សេងៗរបស់រដ្ឋ ក្នុងនោះគឺ សម្តេចតេជោ បានបញ្ជាក់សង្កត់ធ្ងន់ច្បាស់ៗថាៈ

១)ចំពោះពលរដ្ឋដែលកំពុងរស់នៅអាស្រ័យផលជាក់ស្តែងក្នុងតំបន់ដីរដ្ឋដូចបញ្ជាក់ខាងលើ គឺហាមកាប់ឆ្ការទន្រ្ទានវាតទីយកដីបន្ថែម គឺមិនអនុញ្ញាត្តិជាដាច់ខាត។ កន្លងមក សម្តេចតេជោ បានសង្កេតឃើញមានតែអ្នកមានអំណាច និងអ្នកមានទ្រព្យច្រើនប្រើអ្នកតូចតាចអោយទៅកាប់រុករានទន្រ្ទានយកដីអោយខ្លួន។ រីឯចំពោះក្រុមជនខិលខូចដែលទៅទន្រ្ទានយកដីរដ្ឋក្នុងមួយយប់ធ្វើបានខ្ទមពី១០ទៅ
២០ ក៏សម្តេចតេជោបានដឹងនឹងកំណត់អត្តសញ្ញាណនិងមុខសញ្ញារួចអស់ហើយដែរ។ បើរកឃើញថាអ្នកទាំងនោះបានប្រព្រឹត្តិមែននោះគឺនឹងត្រូវចាប់ខ្លួន។

២) ចំពោះការបែងចែកដីជូនប្រជាពលរដ្ឋ គឺក្រសួងពាក់ព័ន្ធ និងអាជ្ញាធរត្រូវធ្វើអោយបានហ្មត់ចត់ត្រឹមត្រូវ ហាមដាច់ខាតឆ្លៀតកេងចំណេញយកចំណែកខ្លួនពីការបែងចែកដីជូនពលរដ្ឋ គឺនឹងត្រូវទទួលទោសជាកំហិត។

៣)ក្រៅពីកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋទៅតាមទំហំរស់នៅជាក់ស្តែង គឺរដ្ឋនឹងបន្ថែមជូនផ្ទៃដី១០% ជាប្រយោជន៍រួមសម្រាប់សហគមន៍ប្រើប្រាស់ជាព្រៃរកឱស និងជាជម្រកសត្វគោក្របីស៊ីស្មៅជាដើម។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់សារជាថ្មីដល់មន្រ្តី អ្នកមានអំណាច និងអ្នកមានទ្រព្យធនស្តុកស្តម្ភទាំងឡាយ ល្មមចេះឆ្អែត និងចេះគ្រប់គ្រាន់ហើយ ហើយឈប់ធ្វើបាបប្រជាពលរដ្ឋតទៅទៀត៕

លោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) នាំមកកាន់ស្នាក់ការរបស់ខ្លួននៅរាជធានីភ្...
07/01/2020

លោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) នាំមកកាន់ស្នាក់ការរបស់ខ្លួននៅរាជធានីភ្នំពេញ
ភ្នុំពេញ
នៅព្រលប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះ ពាក់ព័ន្ធនឹងអំពើពុករលួយរឿងដីធ្លី នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ នេះបើតាមលោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ថ្លែងប្រាប់បណ្តាញព័ត៌មាន នៅមុននេះបន្តិចនាព្រលប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «គាត់ (លោក ស៊ូ អារ៉ាហ្វាត់) ធ្លាប់ជាប្រធានគណៈកម្មការថ្នាក់ខេត្តដោះស្រាយវិវាទដីធ្លី នៅស្រុកគាស់ក្រឡ នេះតែម្តង»។ លោក ឱម យ៉ិនទៀង បានជឿជាក់ថា ករណីនេះជាករណីតែមួយ ជាមួយករណីឧកញ៉ា សង ថន ដែល ACU បានឃាត់ខ្លួន កាលពីពេលថ្មីៗនេះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ អង្គភាពប្រឆាំងអំពើពុករលួយ ក៏បាននាំខ្លួន លោកឧកញ៉ា សង ថន មកសាកសួរពាក់ព័ន្ធនឹងករណីពុករលួយ រឿងដីធ្លីធំនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបងនេះដែរ។

បើតាមលោកទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងប្រឆាំងអំពើពុករលួយ ការឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីមានពាក្យបន្តឹងរបស់ប្រជាពលរដ្ឋ ខណៈដែលឧកញ៉ានេះ មានដីប្រមាណ៥ពាន់ហិកតា ដែលស្មើនឹង១ភាគ៤ នៃផ្ទៃដីស្រុកគាស់ក្រឡទាំងមូល។

នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០​ ដែរនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងលោក ម៉ៅ សុចាន់ ពីអភិបាលនៃគណៈអភិបាល ស្រុកគាស់ក្រឡ ខេត្តបាត់ដំបងថែមទៀត

លោកតា សុខចាន់ព្រមទាំងភរិយាសំណូមពរឲ្យអាជ្ញាធរខេត្តកែប ជួយដោះស្រាយវិវាទដីធ្លី ខេត្តកែប នៅប៉ុន្មានថ្ងៃចុងក្រោយនេះបន្ទាប់ពី ...
06/30/2020

លោកតា សុខចាន់ព្រមទាំងភរិយា
សំណូមពរឲ្យអាជ្ញាធរខេត្តកែប ជួយដោះស្រាយវិវាទដីធ្លី
ខេត្តកែប
នៅប៉ុន្មានថ្ងៃចុងក្រោយនេះបន្ទាប់ពី ដឹងថាប្អូនស្រីបង្កើតព្រមទាំងប្ដីរបស់ ប្អូនស្រី មានមហិច្ឆិតា
យកដីកេរមរតកដែលឪពុកម្ដាយចែក
ចែកអោយ លោកតា សុខចាន់ ព្រមទាំងប្រពន្ធឈ្មោះសូភាព បានដាក់ពាក្យបណ្ដឹង ទៅអាជ្ញាធរស្រុកដំណាក់ចង្អើរជាច្រើនខែមកហើយ ក៏ប៉ុន្តែមិនទាន់មានដំណោះស្រាយ
លោកតាបានរៀបរាប់ប្រាប់ភ្នាក់ងារសារព័ត៌មានថា ដីដែលមានទំនាស់ មានទីតាំងស្ថិតនៅភូមិ កោះសោមឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។
នៅក្នុងបទសម្ភាសលោកតាបានលើកឡើងថា ដីដែលមានទំនាស់នេះលោកតាបានប្ដឹងទៅអាជ្ញាធរជាច្រេីនខែដែរមកហេីយ តាំងតែពីប្អូន
របស់គាត់ ឈ្មោះចាន់អឿន
និងឈ្មោះពេជ្រគ្រះ ពីរនាក់ប្ដីប្រពន្ធ
មិនទាន់ធ្វើផ្ទះនៅលើដីនោះម្ល៉េះ រហូតមកទល់ពេលនេះ អាជ្ញាធរមិនមានការហាមឃាត់ការធ្វើផ្ទះនៅលើដីដែលមានទំនាស់នោះទេ។
ចំណែកឯលោកស្រីគឹមចាន្នីអភិបាលនៃគណៈអភិបាលស្រុកដំណាក់ចង្អើរ
បានផ្ដល់បទសម្ភាន៍ប្រាប់ភ្នាក់ងារសារព័ត៌មានតាមរយៈទូរស័ព្ទឱ្យដឹងថា
នៅប៉ុន្មានខែមុនលោកស្រីបានទទួលពាក្យបណ្ដឹងមួយដែរពីលោកតាចាន់សុខនិងភរិយា
ក៏ប៉ុន្តែនៅក្នុងវិវាទដីធ្លី
នេះដោយលោកស្រីបានមើលឃើញថា ជារឿងដណ្ដើមកេរមរតក ពីឪពុកម្ដាយ លោកស្រីសិក្សាផ្លូវច្បាប់ទៅឃើញថាជា
ដែន សមត្ថកិច្ច របស់ស្ថាប័នតុលាការ លោកស្រីជំរុញឲ្យប្រជាពលរដ្ឋដាក់ពាក្យបណ្ដឹងទៅតុលាការ ក៏ប៉ុន្តែ ប្រជាពលរដ្ឋបានលើកឡើងថា នីតិវិធីរបស់តុលាការវែងឆ្ងាយ ពួកគាត់ស្នើសុំឲ្យអភិបាលស្រុកមេត្តាដោះស្រាយជុំវិញរឿងនេះផង
ជាពិសេសឯកឧត្តមចោមពិសិទ្ធអភិបាលនៃគណៈអភិបាលខេត្តកែប មេតា
ជួយអន្តរាគមន៍ក្នុងរឿងនេះផង
ព្រោះដីឪពុកម្ដាយចែក
ឲ្យរៀងៗខ្លួន ប្អូនស្រីរបស់គាត់បានលក់ទាំងដីលក់ទាំងផ្ទះអត់កន្លែងនៅ ក៏មករស់នៅលើដីរបស់គាត់ ហើយដេញមិនព្រមចេញនោះទេ ដូចនេះមានតែ អាជ្ញាធរតែប៉ុណ្ណោះដែលអាចជួយរក យុត្តិធម៌ជូនគាត់បាន។

ផ្ទុះភ្លើងប្រច័ន្ទ ប៉ូលិស​ស្រី​កាត់ប្រដាប់ភេទប៉ូលិសប្រុស ដោយសារភ្លើងប្រច័ណ្ឌ ខេត្ត​កំពង់ធំ.ករណីនេះបានកើតឡើង កាលពីវេលាម៉ោ...
06/30/2020

ផ្ទុះភ្លើងប្រច័ន្ទ ប៉ូលិស​ស្រី​កាត់ប្រដាប់ភេទប៉ូលិសប្រុស ដោយសារភ្លើងប្រច័ណ្ឌ

ខេត្ត​កំពង់ធំ.ករណីនេះបានកើតឡើង កាលពីវេលាម៉ោងម៉ោង10 នឹង10 នាទីថ្ងៃទី 30 ខែមិថុនាឆ្នាំ 2020 ខេត្តនៅចំណុចភូមិពោន ឃុំច្រនាង ស្រុកតាំងគោកខេត្តកំពង់ធំ។

តាមការឲ្យដឹងពីសាក្សី ដែលបានដឹង ហេតុការណ៍​ បានឲ្យដឹងថា ស្រុកតាំងគោក គឺជាស្រុកទើបតែបង្កើតថ្មី មានកើតហេតុ អំពើហឹង្សាដោយ ចេតនា ដោយមានអាវុធ កាំបិតប៉ាំងតោ សម្រាប់​ប្រើប្រាស់​ ជាអាវុធ
ក្នុង​ករណី​ នេះបានបង្កឡើងដោយជនសង្ស័យមានឈ្មោះរិទ្ធ ស្រីនាង ភេទស្រីអាយុ28ឆ្នាំមុខរបធ្វើប៉ូលិសចរាចរ រស់នៅភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ចំណែក​ភាគី​ម្ខាងទៀត.ជា ប៉ូលិស​ចរាចរណ៍​ ដូចគ្នា បានយកកំបិតប៉ាំងតោ កាប់ទៅលើជនរងគ្រោះដែលមានឈ្មោះខៀន សុខល័ក្ខ ភេទប្រុសអាយុ33ឆ្នាំ.មុខរបធ្វើប៉ូលិសចរាចរណ៍​ រស់នៅភូមិតាំងក្រសៅ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ក្នុង​ករណី​ អំពើហឹង្សានេះ លោកប៉ូលិស សំបូរស្នេហ៍ ឈ្មោះ​ខៀន សុខល័ក្ខ ត្រូវ​បានស្រីកំណាន់ ឈ្មោះរិទ្ធ ស្រីនាង កាត់អាអូនតូច (ប្រដាប់ភេទ) វិសដាច់ខានបន្តពូជ និងថែមមួយកាំបិតចំភ្លៅ ទុកជាការប្រមាន ដល់ បងបុរសៗ ដែល​ចូលចិត្តភ្លក់សម្លម្ជូរផង កកូរផង ឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈ​នេះកំពុងតែសម្រាកព្យាបាល នៅមន្ទីរពេទ្យ។

ក្រោយពីកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូន ទៅមន្ទីពេទ្យបង្អែក បារាយណ៏ សន្ទុក ចំណែកជនសង្ស័យក្រោយបង្កហេតុរួច បានរត់គេចខ្លួនបាត់ស្រមោល ករណីខាងលើនេះលោកសន តាល់ អធិការស្រុកតាំងគោក បានឲ្យដឹងថា លោកពុំហ៊ានផ្តល់ព័ត៌មាននោះទេ សូមឲ្យ ទាក់ទង​សួរលោក ស្នងការទៅ ចំណែកលោក អ៊ុក កុសល ស្នងការ នគរបាល​ខេត្ត​កំពង់ធំ​ ស្នងការ នគរបាលខេត្តកំពង់ធំ បានបញ្ជាក់ជូនបងប្អូន សារពត៌មានថា នារីមុខសញ្ញាដែលជាជន ប្រព្រឹត្តបទល្មើសខាងលើនេៈ មានមុខរបរ អតីត ជានារីបម្រើសេវ៉ាខារ៉ាអូខេ គាត់ មិនមែនជា នគរបាល នារី នោៈទេ។


ស្នងការខេត្តសៀមរាប សរសេរលិខិតសុំទោស សម្តេចក្រឡាហោម ស ខេង និងនាយឧត្តមសេនីយ៍ នេត សាវឿន ព្រោះតែប្រជាការពារម្នាក់ ស្លៀកពាក់ជ...
06/24/2020

ស្នងការខេត្តសៀមរាប សរសេរលិខិតសុំទោស សម្តេចក្រឡាហោម ស ខេង និងនាយឧត្តមសេនីយ៍ នេត សាវឿន ព្រោះតែប្រជាការពារម្នាក់ ស្លៀកពាក់ជានគរបាល ខុសក្បួន

កាលពីពេលថ្មីៗនេះផ្ទុះការរិះគន់មួយក្រោយពេលដែលស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រើប្រាស់កំលាំងប្រជាការពារ ដើម្បីចុះធ្វើការងាររៀបចំសណ្តាប់ធ្នាប់ក្នុងក្រុងសៀមរាប កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ដោយមានប្រជាការពារម្នាក់បានស្លៀកពាក់ឯកសណ្ឋាននគរបាលជាតិ ធ្វើអោយមានការប៉ះពាល់ និងភន្ត័ច្រឡំ មកលើកងកំលាំងនគរបាលជាតិ។ ក្នុងនោះដែរនៅមុននេះបន្តិច លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានសរសេរលិខិតនៅលើ Facebook ដើម្បីធ្វើការសុំទោសសម្តេចក្រឡាហោម ស ខេង និង ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដោយលិខិតនោះបានសរសេរថា៖

“លិខិតសុំទោស ខ្ញុំបាទ ឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ជាបឋម ខ្ញុំបាទសូមគោរពសុំទោសចំពោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងប្រជាពលរដ្ឋទូទាំងប្រទេស ករណីដែលខ្ញុំបាទបានប្រើប្រាស់កំលាំងប្រជាការពារ(ដោយបុគ្គលនោះ ពាក់ឯកសណ្ឋាននគរបាលជាតិដោយខ្លួនឯង) ចុះប្រតិបត្តិការការងាររៀបចំសណ្ដាប់ធ្នាប់ក្នុងក្រុងសៀមរាប កាលពីថ្ងៃទី23 ខែ06 ឆ្នាំ2020 ធ្វើអោយមានការប៉ះពាល់ និងភន្ត័ច្រឡំ មកលើកងកំលាំងនគរបាលជាតិ ខ្ញុំបាទគោរពជម្រាបជូនថាបច្ចុប្បន្ននេះ ខ្ញុំបាទនិងអោយមន្ត្រីជំនាញចាត់វិធានការណ៍ ហៅបុគ្គលនេះមក អប់រំណែនាំ។ សូមគោរពអរគុណ និងអរគុណ”

ពិធីប្រគល់វិញ្ញាបណ្ណបត្រសម្គាល់អចលនវត្ថុ ជូនប្រជាពលរដ្ឋស្រុកដងទង់  ចំនួន ១៥០គ្រួសារនៅព្រឹកថ្ងៃអង្គារ ៣កើត ខែអាសាឍ ឆ្នាំជ...
06/23/2020

ពិធីប្រគល់វិញ្ញាបណ្ណបត្រសម្គាល់អចលនវត្ថុ ជូនប្រជាពលរដ្ឋស្រុកដងទង់ ចំនួន ១៥០គ្រួសារ

នៅព្រឹកថ្ងៃអង្គារ ៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នៅសាលាស្រុកដងទង់ រៀបចំពិធីប្រគល់វិញ្ញាបណ្ណបត្រសម្គាល់អចលនវត្ថុជូនប្រជាពលរដ្ឋ ក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្ត ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ​សមាជិកក្រុមប្រឹក្សាខេត្ត​អភិបាលរងខេត្ត ថ្នាក់ដឹនាំ មន្រី្តរាជការសាលាខេត្ត មន្ទីរ អង្គភាពជំនាញជុំវិញខេត្ត និងប្រជាពលរដ្ឋចូលរួមប្រមាណ ១៥០គ្រួសារ ។

ឯកឧត្តម ជាវ តាយ អភិបាលខេត្ត មានប្រសាសន៍សំណេះសំណាល ដោយបានចាត់ទុកបណ្ណសំគាល់អចលនទ្រព្យដែលបានប្រគល់ជូននាថ្ងៃនេះ ពិតជាមានសារៈប្រយោជន៍ និងជាឯកសារភស្តុតាងរឹងមាំចំពោះមុខច្បាប់។ ឯកឧត្តម អភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ឲ្យថែរក្សាបណ្ណឲ្យបានគង់វង្សល្អ និងប្រើប្រាស់ដីឲ្យទៅជាប្រយោជន៍សម្រាប់ការលើកកម្ពស់ជីវភាពរបស់បងប្អូនឲ្យបានកាន់តែប្រសើរឡើង។

ជាមួយនោះ ឯកឧត្តម នឹងបន្តពិនិត្យ និងជំរុញដល់ការចេញបណ្ណកម្មសិទ្ធដីធ្លីបន្ថែមទៀតដោយរៀបចំផែនការឲ្យបានច្បាស់លាស់ដើម្បីការចេញបណ្ណបានលឿន។

ក្នុងឱកាសនោះ ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបន្តការប្រុងប្រយ័ត្នខ្ពស់រក្សាការពារជំងឺកូវីដ-១៩ កុំឲ្យឆ្លងជំងឺកាចសាហាវនេះ ដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលឲ្យបានជាប់លាប់។

តាមរបាយការណ៍របស់លោកប្រធានមន្ទីរដែនដី នគរូបនីកម្មសំណង់ និងសុរិយោដី សម្រាប់ស្រុកដងទង់បានចុះបញ្ជីដីធ្លីសម្រេចចំនួន ៥ឃុំ ស្មើនឹង ២៣ភូមិ ចេញបណ្ណសរុបចំនួន ១៧.១០៦បណ្ណ ហើយបានចែកជូនសរុបចំនួន ១៥.៨៨៤ បណ្ណ ។

ចោរប្លន់សម្លាប់ បុរសអ្នករត់ម៉ូតូឌុបម្នាក់ យកម៉ូតូទៅបាត់ ស្រុកមេសាង នៅខេត្តព្រៃវែងព្រៃវែង:  ស្ថិតតាមបណ្តោយផ្លូវលំមួយកន្លែ...
06/22/2020

ចោរប្លន់សម្លាប់ បុរសអ្នករត់ម៉ូតូឌុបម្នាក់ យកម៉ូតូទៅបាត់ ស្រុកមេសាង នៅខេត្តព្រៃវែង

ព្រៃវែង: ស្ថិតតាមបណ្តោយផ្លូវលំមួយកន្លែង ភូមិចំបក់ជ្រំ
ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង មានករណីចោរប្លន់ម៉ូតូ សម្លាប់មនុស្ស នៅវេលាម៉ោង ១១និង៤០នាទីយប់ ថ្ងៃទី២១មិថុនា ឆ្នាំ២០២០ ។

ជនរងគ្រោះឈ្មោះ ភី យុន ភេទប្រុស អាយុ ៤៩ឆ្នាំ មានទីលំនៅក្នុងភូមិព្រេជ ឃុំច្រេស ស្រុកមេសាង មុខរបរជាអ្នករត់ម៉ូតូឌុប ម៉ូតូដែលចោរប្លន់ម៉ាក ឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅ មិនចាំផ្លាកលេខ។

មុនពេលកើតហេតុ ជនសង្ស័យបានហៅជនរងគ្រោះឲ្យឌុបទៅភូមិចំបក់ជ្រំុ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ
ខាងលើស្រាប់តែជនសង្ស័យ យកវត្ថុមុតស្រួចចាក់ពីក្រោយ បណ្ដាលឲ្យជនរងគ្រោះស្លាប់ ហើយម៉ូតូជិះគេចខ្លួនបាត់។ ពលរដ្ឋធ្វើដំណើរឆ្លងកាត់ ឃើញសាកសពក៏រាយការណ៍ជូនសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ និងប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ៕

Address

New York, NY
45445

Telephone

+85585333329

Website

Alerts

Be the first to know and let us send you an email when មហា ព័ត៌មាន posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Nearby media companies


#}