Stolen Meme

Stolen Meme Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Stolen Meme, Digital creator, Piscataway, NJ.

09/17/2026
Finally...
09/10/2026

Finally...

ឃើញមួយរយៈនេះគេល្បី Sushi Burrito ខំផ្អើលទៅទិញហូបតាមគេ។ ហូបហើយដូចគ្មានអ្វីអស្ចារ្យជាង Sushi ធម្មតាប៉ុន្មានទេ ហូបហើយនឹកគិត...
09/05/2026

ឃើញមួយរយៈនេះគេល្បី Sushi Burrito
ខំផ្អើលទៅទិញហូបតាមគេ។ ហូបហើយដូចគ្មានអ្វីអស្ចារ្យជាង Sushi ធម្មតាប៉ុន្មានទេ ហូបហើយនឹកគិតថា ដូចហូបអន្សមចឹង ហូបអន្សមជ្រូកអាំងឆ្ញាញ់ជាង (មតិខ្ញុំ)

ទៅដៀលក្បាលគេ រួចសង្ឃឹមថាគេអោនលំទោន"សេដ្ឋកិច្ចធ្លាក់ចុះ មានតែបងប្អូនរត់តុតុដូចគ្នាទេទើបយល់អារម្មណ៍នេះ" ~ Wisdom បងប្អូនរត...
09/05/2026

ទៅដៀលក្បាលគេ រួចសង្ឃឹមថាគេអោនលំទោន

"សេដ្ឋកិច្ចធ្លាក់ចុះ មានតែបងប្អូនរត់តុតុដូចគ្នាទេទើបយល់អារម្មណ៍នេះ" ~ Wisdom បងប្អូនរត់តុតុមួយចំនួន។

ខ្ញុំចង់និយាយប្រាប់វិញថា សេដ្ឋកិច្ចធ្លាក់ចុះ មិនមែនពិបាកតែអ្នករត់តុតុទេ គេពិបាកគ្រប់តែគ្នានឹង គ្រាន់តែគេប្រឹងរកវិធីរស់ផ្សេងៗគ្នា កុំនិយាយធ្វើដូចសេដ្ឋកិច្ចធ្លាក់ចុះ ពិបាកតែឯង។

និយាយពីបញ្ហាបច្វុប្បន្នពាក់ព័ន្ធនឹងក្រុមហ៊ុនAppតុតុ ហេតុអ្វីបានជាគេ ធ្វើកម្មវិធីបញ្ចុះតម្លៃការជិះតុតុអោយកាន់តែថោក? ព្រោះតែកំណើននៃអ្នកប្រើប្រាស់មានការធ្លាក់ចុះនឹងឯង មិនមែនសុខៗគេចង់ធ្វើបាបបងប្អូនអ្នករត់តុតុទេ។

សេដ្ឋកិច្ចធ្លាក់ចុះ មនុស្សជាច្រើនចាប់ផ្ដើមសន្សំសំចៃ លែងចាយលុយ បើសិនជាជៀសចំណាយបាន គេនឹងមិនចាយលុយទេ។ ឧទារហណ៍ ពីមុន ១គីឡូរដំបូងគេអោយជាង៣០០០៛ សំរាប់អ្នកដឹក ព្រោះពេលនោះមនុស្សនៅចាយលុយ សុខចិត្តចំណាយខ្ជិលដើរទោះជិតៗក៏ដោយ។ តែឥលូវសេដ្ឋកិច្ចពិបាក ចម្ងាយជិតតិចតួច មនុស្សឈប់ប្រើសេវ៉ា សុខចិត្តទាញយានជំនិះទៅខ្លួនឯង។ ចំពោះចម្ងាយឆ្ងាយ ការប្រើប្រាស់យានជំនិះផ្ទាល់ខ្លួនរិតតែសន្សំបានច្រើន ព្រោះបើជិះតុតុត្រូវអស់លុយ ទាំងទៅ ទាំងមក។​ អញ្ចឹងហើយបានក្រុមហ៊ុនធ្វើកម្មវិធីទម្លាក់តម្លៃ ធ្វើអោយអ្នកប្រើប្រាស់ ពិចារណា គិតថាបើចំណាយលើសតិចតួច អាចខ្ជិលបើកបរដោយខ្លួនឯង។ (សុខចិត្តស៊ីត្រីអាំង គ្រាន់បើជាងស៊ីអំបិល)

បញ្ហានៃការមិនសុខចិត្តរបស់បងប្អូនតុតុត្រង់ថា ក្រុមហ៊ុនមិនចំណាយលើការខាតនេះទេ គឺកាត់ចេញពីបងប្អូនអ្នករត់តុតុផ្ទាល់។ ខ្ញុំចង់ប្រាប់ថា "ស្វាគម៍មកកាន់ពិភពលោកពិតនៃអាជីវកម្ម" ក្រុមហ៊ុនណាក៏ដូចក្រុមហ៊ុនណាដែរ បើគេមិនចំណេញច្រើនទេ សូមកុំសង្ឃឹមថាគេ ធ្វើមនុស្សធម៌មកលើយើង។ ហើយកុំបន្ទោសក្រសួងការងារ ព្រោះបងប្អូនមិនមែនជាបុគ្គលិករបស់ក្រុមហ៊ុន APP ទាំងនោះទេ ដូច្នេះ ក្រសួងការងារមិនអាចជួយបានច្រើនទេ។ ជំនួញនេះគឺទីផ្សារសេរី បងប្អូនគ្រាន់តែជា សេវ៉ាកម្ម មិនមែនជាបុគ្គលិកនោះទេ។ ដូច្នេះគេមានសិទ្ធកំណត់តម្លៃ តាមតែក្បាលវ៉ាលគេ។

ម្យ៉ាងទៀតបើគេមិនចំណេញច្រើន ហើយយើងកំណត់អោយគេទទួលយកការខាត គេដាច់ខាតច្បាស់ជាមិនទទួលយកទេ អាចនឹងជម្រើសចុងក្រោយសុខចិត្តបិទសេវ៉ាកម្មនៅស្រុកយើង។ ក្រុមហ៊ុន GRAB ជាក្រុមហ៊ុនអន្តរជាតិគេស្គាល់ច្រើន ហើយបើបងប្អូនបង្ខំអោយរដ្ឋាភិបាល បង្ខំអោយក្រុមហ៊ុន GRAB ឬក្រុមហ៊ុនផ្សេងៗធ្វើដល់ដំណាក់កាលនេះ ច្បាស់ជាខូចមុខមាត់ប្រទេសហើយ គ្មានក្រុមហ៊ុនណា ចង់មកវិនិយោគធ្វើអាជីវកម្មនៅលើទឹកដីយើងទៀតទេ។

តើអញ្ចឹងចង់អោយអ្នករត់តុតុដាច់បាយ? គ្មាននរណាចង់អោយនរណាពិបាកទេ ចង់រស់ស្រួលដូចតែគ្នានឹង។ ខ្ញុំបញ្ជាក់ថាដំណោះស្រាយគឺស្ថិតលើបងប្អូនទេ បើសិនជាការកំណត់នេះពិតជាធ្វើអោយបងប្អូនមិនអាចរស់បាន បងប្អូនគួរនាំគ្នាឈប់រត់លើអេបនេះទៅ។

ចម្ងល់សួរថា ហេតុអ្វីក៏មានប្អូនខ្លះ នៅតែរស់បាន នឹងរត់តុតុធម្មតា មិនទៅតវ៉ា? ខ្ញុំសូមទោសជាមុន បើនិយាយលើសលួស មិនមែនមើលងាយមុខរបរនេះទេ ការងារអ្នករត់តុតុនេះ ជារបរស្មោះត្រង់ តែវាមិនអាច ឬមិនគួរយកមកធ្វើជាមុខរបរគោល សម្រាប់ទ្រទង់គ្រួសារនោះទេ។ ហើយសេដ្ឋកិច្ចស្រុកយើង នឹងរដ្ឋាភិបាលក៏មិនអាចជួយអោយ មុខរបរនេះ ផ្ដល់ភាពសុខស្រួល ដល់ប្រជាជនដែរ។ ព្រោះបើការងារនេះអាចអោយបងប្អូនរស់ស្រួល យូរៗទៅគ្មាននរណាចង់ខំរៀន ទៅធ្វើការងារផេ្សងៗទេ។ ម្នាក់ៗនាំគ្នារត់តុតុពេញប្រទេសហើយ មិនចាំបាច់ទៅអង្គុយធ្វើការអោយគេមួយថ្ងៃ៨ ៩ម៉ោងនោះរកពេលសំរាកមិនបាននោះទេ។

បងប្អូនអ្នករត់តុតុមួយចំនួន គាត់យល់ពីចំនុចនេះ ដូច្នេះទំនេរពីការរត់តុតុឬពេលគ្មានការហៅចូល គាត់ឆ្លៀតធ្វើអ្វីផ្សេងៗបន្ថែម ជាជាងទៅតវ៉ាទាំងដឹងថាគ្មានប្រសិទ្ធភាព។ ឧទារហណ៍ ខ្ញុំឃើញបងប្អូនរត់តុតុខ្លះគាត់ឆ្លៀត រកចំណូលតាម Youtube​ ដោយបង្កើតវីដេអូនិយាយរឿងខ្មោច ឬវីដេអូផ្សេងៗ។ ក៏មានខ្លះទៅទំនាក់ទំនងផ្ទាល់ជាមួយអ្នកលក់ដូរផ្សេងៗ ដើម្បីផ្ដល់សេវាកម្មដោយផ្ទាល់ ដើម្បីបន្ថែមចំណូល។ មិនមែនដេកសង្ឃឹមលើ APP ហៅម៉ូយអោយតែមួយមុខនោះទេ។ បើបងប្អូនកើតនៅអូស្រ្តាលី ប្រហែលជាធ្វើអញ្ចឹងបាន តែត្រូវទទួលស្គាល់ការពិត នៅស្រុកខ្មែរគឺបែបនេះ។

រឿងដែលហួសចិត្តមួយទៀតគឺ បងប្អូនអ្នកតវ៉ានាំគ្នាបិទAPP
ដើម្បីសង្ឃឹមថាក្រុមហ៊ុននឹងព្រមអោនលំទោន ហើយមិនរកអ្វីផេ្សងធ្វើ (Backup Plan) បែរទៅជាបើកAPP លួចតាមដានអ្នកដែលបន្តររត់ រួច Screenshoot ផុសគេជេរគាត់ថាសុទ្ធតែអត់ខួរ។ :) Bro everyone also tried to make a living too...........

ថ្មីទៀត!!! 10ម៉ឺន$ជាង មិនមែន $10###X តែ $1###XX
08/31/2026

ថ្មីទៀត!!! 10ម៉ឺន$ជាង មិនមែន $10###X តែ $1###XX

“២ម៉ឺនជាង” មានន័យថា 20,000-29,999 បើតាមបច្ចេកទេស។ មិនខុសទេ តែនៅក្នុងការប្រើប្រាស់ពាក្យបច្ចុប្បន្ន "ចំនួនជាង" សំដៅលើការលើ...
08/23/2026

“២ម៉ឺនជាង” មានន័យថា 20,000-29,999 បើតាមបច្ចេកទេស។ មិនខុសទេ តែនៅក្នុងការប្រើប្រាស់ពាក្យបច្ចុប្បន្ន "ចំនួនជាង" សំដៅលើការលើសបន្តិចប៉ុណ្ណោះ។​

ពេលមនុស្សឮពាក្យ “២ម៉ឺនជាង” ភាគច្រើននឹងយល់ថា តម្លៃលើស 20,000 តែបន្តិច។ ឧទាហរណ៍ 21,000, 22,000 ឬប្រហែល 23,000។ មនុស្សមិនសូវរំពឹងថា “២ម៉ឺនជាង” មានន័យដល់ 29,999 ទេ។

បើអ្នកលក់និយាយថា “២ម៉ឺនជាង” ហើយអ្នកទិញស្មានថាប្រហែល 22,000 ប៉ុន្តែចុងក្រោយតម្លៃ 29,999 អ្នកទិញអាចមានអារម្មណ៍ថាត្រូវបានបោក ឬធ្វើឱ្យយល់ច្រឡំ ទោះបីពាក្យដែលអ្នកលក់ប្រើមិនមែនជាពាក្យខុសក៏ដោយ។

បើចំណាប់អារម្មណ៍ដំបូងរបស់ខ្ញុំចំពោះផលិតផល មានអារម្មណ៍ថាខ្ញុំត្រូវបានធ្វើឱ្យយល់ច្រឡំ ឬត្រូវបានបំភាន់ តើអោយខ្ញុំ មានទំនុកចិត្តលើផលិតផល និងអ្នកលក់ដោយរបៀបណា?

07/29/2026

ហេតុអ្វីគ្រប់ពេលជនបង្កហេតុ ឬជនរងគ្រោះជាស្ត្រី ពត៌មានតែងហៅថានារីស្រស់ស្អាត? ខ្វះពេលសរសើមែន? ស្ថាប័នពត៌មានឬក៏ ស្ថាប័នBeauty?

Almost is never enough. He was so close to having everything, then lost everything at the same time. Hard luck, Messi. 💔
07/19/2026

Almost is never enough. He was so close to having everything, then lost everything at the same time. Hard luck, Messi. 💔

07/19/2026

Go back and look at 2022

🔄
07/19/2026

🔄

Address

Piscataway, NJ

Website

Alerts

Be the first to know and let us send you an email when Stolen Meme posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share