10/11/2023
គេចូលចិត្តតែនិយាយពី IQ (Intelligence Quotient)។ ប៉ុន្តែ គេមិនសូវនិយាយពី AQ (Adversity Quotient)ទេ។ ខ្ញុំក៏អត់និយាយដែរ សូមស្វែងយល់ពីវាដោយខ្លួនឯង។
ក្នុងរឿងសាមកុក គេច្រើនប្រៀបធៀបគ្នារវាង ចុងតា និង ខុងមីង។ រឿងឆ្លាត គឺមិនបាច់និយាយទេ ទាំងពីរនាក់សុទ្ធតែឆ្លាត។ ប៉ុន្តែ តើនរណាគេដែលចេះទុកផ្លូវរស់ឲ្យខ្លួនឯង?
យើងត្រូវទទួលស្គាល់ថា បញ្ហាជីវិតរបស់យើងខ្លះធំណាស់។ យើងប្រហែលមិនអាចដោះស្រាយបាននោះទេ ឬ មិនអាចដោះស្រាយតាមចិត្តរបស់យើងនោះទេ។ ដូច្នេះ យើងត្រូវចេះទុកផ្លូវរស់មួយឲ្យខ្លួនឯង។ កុំខ្លាចការចាប់ផ្តើមឡើងវិញពីភាពគ្មានអ្វីទាំងអស់។ ដូចចុងតា(ឆាវឆាវ និង ខុងមីង) និយាយអីចឹង "ឲ្យតែយើងសល់ជីវិត វាចាត់ទុកថាសំណាងទៅហើយ។"