Vang Bora Education

Vang Bora Education Welcome to my page Education videos Vang Bora Creator.

05/11/2026

ស្ពានកំពង់ចក ស្រុកព្រៃកប្បាស

On Tuesday 29.10.2025Trip at Bokor National Park of Panhaseth School.         #ភ្នំបូកគោ      #កម្ពុជា  #កម្សាន្ត
10/30/2025

On Tuesday 29.10.2025
Trip at Bokor National Park of Panhaseth School. #ភ្នំបូកគោ #កម្ពុជា #កម្សាន្ត

10/30/2025

Trip at Bokor National Park by Panhaseth School.

11/16/2024

បទចម្រៀងដែលបងៗច្រៀងនៅក្នុងថ្ងៃបុណ្យអុំទូកពិតជាពិរោះមែន។

With Toeng Bross – I just made it onto their weekly engagement list by being one of their top engagers! 🎉
09/25/2024

With Toeng Bross – I just made it onto their weekly engagement list by being one of their top engagers! 🎉

ឯងពឹងអោយឲ្យវាដឹកមកទម្លាក់នៅវត្តធ្វើបុណ្យនៅវត្ត ស្រាប់ តែវាទម្លាក់ឯងនៅក្នុងប្រឡាយ អាប៉ាកាច់😀😁🤣
09/24/2024

ឯងពឹងអោយឲ្យវាដឹកមកទម្លាក់នៅវត្តធ្វើបុណ្យនៅវត្ត ស្រាប់ តែវាទម្លាក់ឯងនៅក្នុងប្រឡាយ អាប៉ាកាច់😀😁🤣

ឃើញខាងប្រុសមានអ្នកឧបត្ថម្ភច្រើន ចង់មកសុំត្រូវគ្នាវិញ យីមុខលុយម្លេះកូន កូនដ៏មានតម្លៃ។ #លោកឪសួង  #ព្រះអង្គវនវាសី  #ចន្ទមុន...
09/18/2024

ឃើញខាងប្រុសមានអ្នកឧបត្ថម្ភច្រើន ចង់មកសុំត្រូវគ្នាវិញ យីមុខលុយម្លេះកូន កូនដ៏មានតម្លៃ។

#លោកឪសួង #ព្រះអង្គវនវាសី #ចន្ទមុនី

#បតាសន្តិភាព #អរគណសន្តិភាព #អរគណសម្ដេចតេជោ
#ហ៊ុនម៉ាណែត #គុនខ្មែរ
#កម្ពុជាមាតុភូមិខ្ញុំ
#សម្តេចតេជោហ៊ុនសែន
#ទ្រីដាណា

09/05/2024

ទេសភាពនាររដូវវស្សានៅវត្តពាមង្គលបុរីស្ថិតនៅឃុំកំពង់រាប។

05/22/2024

សូមអនុមោទនាថ្ងៃឧបោសថសីល
វិសាខបូជា១៥កើតពេញបូរណ៍មី

ពុទ្ធប្រវត្តិ (អំពីទ្រង់ប្រសូតិ,ត្រាស់ដឹង,បរិនិព្វាន) ១- អំពីទ្រង់ប្រសូតិ ព្រះសិទ្ធត្ថ (សម្មាសម្ពុទ្ធ) ទ្រង់ចាប់ប្រតិសន្...
05/21/2024

ពុទ្ធប្រវត្តិ (អំពីទ្រង់ប្រសូតិ,ត្រាស់ដឹង,បរិនិព្វាន)
១- អំពីទ្រង់ប្រសូតិ
ព្រះសិទ្ធត្ថ (សម្មាសម្ពុទ្ធ) ទ្រង់ចាប់ប្រតិសន្ធិនៅថ្ងៃព្រហស្បតិ៍ពេញបូណ៌មី ខែអាសាខ ឆ្នាំរកា មុនពុទ្ធសករាជ ៨០ ឆ្នាំជាព្រះរាជបុត្រនៃព្រះបាទសុទ្ធោទនៈ និងព្រះនាងមាយាទេវី ព្រះរាជានៃសក្យវង្ស គ្រងក្រុងកបិលភស្ដុ ដែនសក្កៈ គឺប្រទេសនេប៉ាល់សព្វថ្ងៃ ទ្រង់ប្រសូតនៅថ្ងៃសុក្រ ពេញបូណ៌មី ខែពិសាខ ឆ្នាំច នាលុម្ពិនីវ័នឧទ្យាន ដែលឋិតនៅក្នុងអាណាខេត្រនៃប្រទេសនេប៉ាល់ ជិតព្រំប្រទល់នេប៉ាល់ នឹងឥណ្ឌៀសម័យបច្ចុប្បន្ន។

ការប្រសូតនៃព្រះសិទ្ធត្ថកើតមានឡើងក្នុងពេលព្រះនាងមាយាទេវីជាព្រះវរមាតាទ្រង់ធ្វើដំណើរដោយរាជបរិពារ ចេញពីក្រុងកបិលពស្ដុ រាជធានីព្រះបាទសុទ្ធោទនៈជាព្រះស្វាមី ទៅកាន់ទេវទហៈព្រះរាជធានីព្រះរាជបិតារបស់ព្រះនាង។ កាលព្រះនាងយាងដល់លុម្ពិនីវ័ន ត្រង់ព្រំដែលកបិលពស្តុនឹងទេវទហៈ, វេលាថ្ងៃត្រង់ជាក់ ព្រះនាងក៏ប្រសូតព្រះរាជបុត្រពិសិដ្ឋ គឺ "ព្រះសិទ្ធត្ថ" ក្រោមដើមសាលព្រឹក្ស ១ ដើម។

ក្នុងពុទ្ធសករាជ ២៩៣ មុនគ្រិស្តសករាជ ២៥០ ឆ្នាំ ព្រះបាទអសោករាជាធិរាជប្រទេសឥណ្ឌៀបានទ្រង់ស្ដេចយាងទៅកាន់លុម្ពិនីវ័ន ទ្រង់បានចារឹកសសរថ្ម ១ កំពស់ប្រមាណ ១០ ម៉ែត្រ ទុកជាទីសំគាល់នៅទីប្រសូតនៃព្រះសក្យមុនីសម្ពុទ្ធ ជាពុទ្ធបូជនីយដ្ឋានទី ១ សម្រាប់ពុទ្ធបូជនីយេសក៏នានាធ្វើពុទ្ធបូជា។

២- អំពីទ្រង់បានត្រាស់ដឹង
កាលព្រះសិទ្ធត្ថរាជមានវ័យចម្រើនឡើងទ្រង់សិក្សាវិជ្ជាអក្សរសាស្ត្រនឹងវិជ្ជាយុទ្ធសាស្ត្រក្នុងសំណាក់សាស្ត្រាចារ្យនាម "វិស្វាមិត្រ" លុះមានព្រះជន្ម ១៦ ឆ្នាំ ទ្រង់បានទទួលភិសេកជាមួយនឹងព្រះនាងពិម្ពាយសោធរាដែលមានព្រះជន្មដំណាលគ្នា សោយរាជ្យជាធំលើសក្យវង្ស គ្រងក្រុងកបិលពស្ដុ តំណាងព្រះបាទសុទ្ធោទនៈជាព្រះរាជបិតា នៅថ្ងៃអាទិត្យ ពេញបូណ៌មី ខែកត្តិក ឆ្នាំឆ្លូវ។ ទ្រង់សោយរាជបាន ១៣ឆ្នាំ ព្រះជន្ម២៩ ឆ្នាំ បានព្រះរាជបុត្រ ១ ព្រះអង្គព្រះនាម "រាហុល" ហើយទ្រង់ចេញទៅទ្រង់ព្រះផ្នួសក្នុងថ្ងៃព្រហស្បតិ៍ ពេញបូណ៌មី ខែអស្សុជ ឆ្នាំថោះ នាឆ្នេរស្ទឹងអនោមា នៅថ្ងៃដែលព្រះរាជបុត្រទ្រង់ប្រសូតនោះ, ព្រះអង្គទ្រង់ព្រះផ្នួសហើយទ្រង់ស្វែងរកមោក្ខធម៌ដោយការប្រព្រឹត្តទុក្ករកិរិយាអត្តកិលមថានុយោគ ដើម្បីពិសោធរកពោធិញ្ញាណ អស់ថិរវេលា៦ឆ្នាំ ក្នុងឧរុវេលាប្រទេស មគធរដ្ឋ។

ក្រោយពេលទ្រង់លះការប្រព្រឹត្តទុក្ករកិរិយាចេញហើយបែរមកបំពេញមជ្ឈិមាបដិបទាវិញ ទ្រង់បានត្រាស់ជាព្រះសម្មាសម្ពុទ្ធប្រាកដឡើងក្នុងលោក នៅថ្ងៃពុធ ពេញបូណ៌មី ខែពិសាខ ឆ្នាំវក មុនពុទ្ធសករាជ ៤៥ ក្រោមពោធិព្រឹក្ស ១ ដើម នៅខាងលិចស្ទឹង នៅខាងលិចស្ទឹងនេរញ្ជរា នាមណ្ឌលគយា ដែលសព្វថ្ងៃហៅ "ពុទ្ធគយា" ឋិតនៅចម្ងាយជាង១០គីឡូម៉ែត្រ ខាងត្បូងក្រុងគយា ក្នុងរដ្ឋពិហារ ប្រទេសឥណ្ឌៀ។

ពុទ្ធគយាជាពុទ្ធបូជនីយដ្ឋានទី ២ សម្រាប់ពុទ្ធបូជនីយេសក៍នានាធ្វើពុទ្ធបូជា ដែលសកលលោកស្គាល់បានដោយសារព្រះបាទអសោករាជាធិរាជទ្រង់បានសាងព្រះចេតិយ ១ ធំខ្ពស់ហៅ "ចេតិយពុទ្ធគយា" នឹងចេតិយតូចៗ ជាច្រើន នៅមានដល់សព្វថ្ងៃ។

ក្រោយពុទ្ធបរិនិព្វាន, ពុទ្ធបរិស័ទ្ធបានសាងវិហារជាច្រើននៅទីទ្រង់ត្រាស់ដឹងនោះ, តែវិហារទាំងនោះបាក់បែកអស់ទៅហើយ នៅសល់តែវិហារ១ មានព្រះពុទ្ធរូបមារវិជ័យ១ព្រះអង្គធំ លាបទឹកមាស ទ្រង់ព្រះភ្នែន ព្រះហស្ថស្ដាំចង្អុលផែនដី ជាភស្ដុតាងចំពោះកិច្ចដែលព្រះសម្ពុទ្ធទ្រង់ឈ្នះមារហើយទ្រង់ត្រាស់ដឹងព្រះសព្វញ្ញុតញ្ញាណ។

សព្វថ្ងៃទីពុទ្ធគយាមានដើមពោធិ៍១ ដើមថ្មីដុះចេញពីដើមពោធ៍ចាស់ដែលក្ស័យទៅហើយ។

ក្នុងបច្ចុប្បន្នកាល ទីពុទ្ធគយាជាទីប្រជុំគណៈកម្មការទីប្រឹក្សាខាងព្រះពុទ្ធសាសនា ដែលប្រទេសនានាជាប្រទេសកាន់ព្រះពុទ្ធសាសនាក្នុងសកលលោកមានប្រទេសកម្ពុជាយើងជាដើម បានបញ្ជូនប្រតិកូទៅរួមប្រជុំផង។

៣- អំពីទ្រង់សម្ដែងព្រះធម្មចក្ក
បន្ទាប់ពីទ្រង់បានត្រាស់ដឹង ព្រះសម្មាសម្ពុទ្ធទ្រង់ពិចារណាអនុត្តរធម៌នឹងនិស្ស័យសត្វនៅសត្តមហាឋានមានរតនបល្ល័ងជាដើម អស់ថិរវេលា៧ថ្ងៃ ៧ដង (ជា ៤៩ថ្ងៃ) រួចហើយទ្រង់ស្ដេចយាងនៅថ្ងៃសៅរ៍ពេញបូណ៌មី ខែអាសាធ ឆ្នាំវក ទៅសំដែងព្រះធម្មចក្កបឋមទេសនាពណ៌នាអំពីទុក្ខទាំង១៣កង, អំពីហេតុកើតទុក្ខគឺ តណ្ហា អំពីរលត់ទុក្ខគឺព្រះនិព្វាន នឹងអំពីមធ្យោបាយដើម្បីរំលត់ទុក្ខ គឺមគ្គប្រកបដោយអង្គ ៨ (ចតុរារិយសច្ច) ប្រោសបញ្ចវគ្គិយភិក្ខុ (មានគ្នា ៥ នាក់) នៅឥសិបតនៈមិគទាយវ័ន។ សព្វថ្ងៃព្រៃនេះទៅជាទីពិសេស ១ ហៅ "សារនាថ" នៅចម្ងាយ ១០ គីឡូម៉ែត្រពីស្ថានីអយស្ម័យយានក្រុងពារាណសី ដែលសព្វថ្ងៃហៅ "បេណារ៉េស"។

គេបានពូនដីខ្ពស់ជាព្រះស្ដូប ១ ហៅ "ចៅខាន់ស្ដូប" ត្រង់ទីដែលព្រះសម្មាសម្ពុទ្ធទ្រង់ជួបនឹងបញ្ចវគ្គិយភិក្ខុជាដំបូង។ ស្ដូបនោះនៅខាងត្បូងបន្តិចពីមិគទាយវ័ន។

ទីទ្រង់សំដែងព្រះធម្មចក្កជាពុទ្ធបូជនីយដ្ឋានទី ៣ ព្រះបាទអសោករាជាធិរាជទ្រង់បានសាងព្រះស្ដូប ១ ត្រង់ទីនោះហៅ "ធម្មេឃស្ដូប" ហើយនៅជិតព្រះស្ដូបនោះទ្រង់បានសាងសសរថ្ម ១ ចារឹកអក្សរជាគ្រឿងសំគាល់ នៅកំពូលសសរថ្មនោះមានរូបសឹង្ហមុខ ៤ ឈរទល់គូឌគ្នាបែរមុខទៅទិសទាំង ៤ ក្រោមជើងសឹង្ហមានរូបកង់ចក្រ ឥឡូវរូបសឹង្ហ នឹងរូបកង់ចក្រនោះ គេយកទៅដំកល់ទុកនាភណ្ឌនិកេតសារនាថ សព្វថ្ងៃរដ្ឋាភិបាលឥណ្ឌៀបានចម្លងរូបសឹង្ហ នឹងកង់ចក្រនោះធ្វើជាទង់ជាតិនឹងជារូបត្រាឥណ្ឌៀ ជានិមិត្តរូបបង្ហាញសកលលោកឲ្យឃើញថា ការកសាងឯករាជប្រទេសឥណ្ឌៀ គឺយកតម្រាប់តាមគោលច្បាប់ព្រះពុទ្ធសាសនា។

សម័យបុរាណ ទីសំដែងព្រះធម្មចក្កមានវត្តអារាមនឹងព្រះស្ដូបជាច្រើនដែលពុទ្ធបរិស័ទកសាង តែបែកបាក់អស់ទៅហើយ សម័យបច្ចុប្បន្ននៅមានតែធមេឃស្ដូបដូចពណ៌នាខាងដើម ដែលព្រះបាទអសោកទ្រង់សាងក្នុងពុទ្ធសតវត្សទី ៣ ហើយនឹងមូលគន្ធកុដិមហាវិហារ ដែលអនារិធម្មបាលបណ្ឌិតជាតិលង្កាទ្វីបកសាងក្នុងរវាងពុទ្ធសតវត្សទី ២៥ គ្រិស្ដសតវត្សទី ២០ ជាពុទ្ធបូជនីយដ្ឋានសម្រាប់ពុទ្ធបូជនីយេសក៏នានាគោរពបូជា នឹងកុដិលំនៅព្រះសង្ឃសព្វថ្ងៃនេះ។

៤- អំពីទ្រង់បរិនិព្វាន
លំដាប់ពីទ្រង់សំដែងព្រះធម្មចក្កមក, ព្រះសម្មាសម្ពុទ្ធបានត្រាច់ចរប្រកាសសាសនាប្រោសវេនេយ្យសត្វ ដោយទ្រង់ប្រព្រឹត្តពុទ្ធកិច្ច ៥យ៉ាងគឺ៖
១- ពេលព្រឹកទ្រង់ត្រាច់ចរបិណ្ឌបាត,
២- ពេលរសៀលទ្រង់សំដែងធម៌ប្រោសចតុព្វធពុទ្ធបរិស័ទ,
៣- ពេលព្រលប់ទ្រង់ប្រទានឱវាទពួកភិក្ខុ
៤- ពេលអធ្រាត្រទ្រង់ដោះបញ្ហានៃទេវតា
៥- ពេលបែកបច្ចូសទ្រង់ប្រមើលមើលឧបនិស្ស័យសត្វដែលគួរប្រោស ឬមិនគួរប្រោសនៅក្នុងមធ្យមប្រទេស គឺប្រទេសឥណ្ឌៀអស់វេលា ៤៥ ឆ្នាំ គឺចាប់ផ្ដើមប្រកាសពីព្រះជន្ម ៣៥ រហូតដល់ព្រះជន្ម ៨០ ត្រាតែមានពុទ្ធបរិស័ទទាំង ៤ គឺភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា គ្រប់គ្រាន់ អាចទ្រទ្រង់អាចផ្សាយព្រះពុទ្ធសាសនាជំនួសព្រះអង្គតមកបាន ទើបទ្រង់ស្ដេចយាងទៅចូលព្រះបរិនិព្វាននៅថ្ងៃអង្គារ ខែពិសាខ ឆ្នាំម្សាញ់ មុនពុទ្ធសករាជ ១ថ្ងៃ ក្រោមដើមសាលព្រឹក្សទាំងគូរ នៅខាងលិចក្រុងកុសិនារា គឺកុសិនគរៈឬភស្សិ ដែលឋិតនៅចម្ងាយ ៩ គីឡូម៉ែត្រពីក្រុងគោរក្ខបូរ នៅរដ្ឋឧត្ដរ ប្រទេស នាប្រទេសឥណ្ឌៀសម័យបច្ចុប្បន្ន។

ព្រះបរមសពនៃព្រះសម្មាសម្ពុទ្ធ ពុទ្ធបរិស័ទបានបូជាព្រះភ្លើង ក្នុងថ្ងៃពុធ ៨រោច ខែពិសាខ ឆ្នាំម្សាញ់ នៅមកុដពន្ធនៈចេតិយ ឬអង្គរៈចេតិយ ខាងកើតក្រុងកុសិនគរៈ គឺរាមករៈចេតិយសព្វថ្ងៃ។ ក្រោយពេលបូជាគេបានបែងចែកព្រះបរមសារីរិកធាតុជា ៨ចំណែក រវាងព្រះរាជា ៨រដ្ឋ នាធម្យមប្រទេសសម័យនោះ។

ក្នុងសម័យពុទ្ធបរិនិព្វាន កុសិនគរៈជាក្រុងមានប្រាសាទព្រះស្ដូបពុទ្ធបូជនីយដ្ឋានជាច្រើន សម័យបច្ចុប្បន្នដោយហេតុគេបោះបង់ទីក្រុងទៅ ពុទ្ធបូជនីយដ្ឋាននៅទីក្រុងនោះក៏បានបាក់បែកអស់ នៅមានតែមហាបរិនិព្វានស្ដូប ១ នឹងព្រះវិហារ១ ដំកល់ព្រះពុទ្ធរូបបរិនិព្វាន ១ ព្រះអង្គធំ។ ទីទ្រង់បរិនិព្វានជាពុទ្ធបូជនីយដ្ឋានទី ៤ សម្រាប់ពុទ្ធបូជនីយេសក៍ធ្វើពុទ្ធបូជា។

ដកស្រង់ចេញពីសៀវភៅ៖ ព្រះពុទ្ធសាសនា ២៥០០

……………………………….……………………….
🍃ធម្មទាន FB: សច្ចធម៌- ចិរំ តិដ្ឋតុ ពុទ្ធសាសនំ

Address

D Geology For The 21st
Seattle, WA
98146

Telephone

+13609563141

Alerts

Be the first to know and let us send you an email when Vang Bora Education posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Vang Bora Education:

Share

Category