Be Bol - Random Sharing.

Be Bol - Random Sharing. Share basic knowledge

I think we should share more lol
09/24/2025

I think we should share more lol

ចំណុចមួយចំនួនសម្រាប់ពិចារណាក្នុងការចូលរៀនសង្គមកិច្ច៖

តើអ្វីទៅជាវិជ្ជាជីវៈ “សង្គមកិច្ច”? បេសកកម្មចម្បងនៃវិជ្ជាជីវៈសង្គមកិច្ច គឺលើកកម្ពស់សុខុមាលភាពរបស់មនុស្ស និងជួយបំពេញតម្រូវការមូលដ្ឋាន និងភាពចាំបាច់របស់មនុស្សគ្រប់រូប ដោយផ្តោតជាពិសេសលើជនងាយរងគ្រោះ ទទួលការគាបសង្កត់ និងរស់នៅក្នុងភាពក្រីក្រ។ (Careers. NASW, National Association of Social Workers. (n.d.-b).https://socialworkers.org/.../Choose-the-Social-Work...)

បុគ្គលិកសង្គមមានការប្តេជ្ញាចិត្តជារួម៖
១.ការលើកកម្ពស់សុខុមាលភាពសង្គម
២. ជួយមនុស្សគ្រប់មជ្ឈដ្ឋានឱ្យយកឈ្នះលើបញ្ហាប្រឈមពិសេសរបស់ពួកគេ
៣. ការតស៊ូមតិដើម្បីយុត្តិធម៌សង្គម និងសេដ្ឋកិច្ចសម្រាប់សមាជិកទាំងអស់នៃសហគមន៍
៤. ការប្រកបការងារដោយក្រមសីលធម៌វិជ្ជាជីវៈ។ (https://www.cswe.org/.../discover.../what-is-social-work/)

កម្មវិធីសិក្សាសង្គមកិច្ច និងពត៌មានលម្អិត អាចរកបាន ៖ https://www.facebook.com/share/p/rMmhgPwcXG1FyJ6W/

សាលាដែលផ្តល់ការអប់រំថា្នក់សង្គមកិច្ចរួមមាន៖
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ងសង្គមកិច្ច៖ https://www.facebook.com/RUPPDSW
វិទ្យាស្ថានជាតិសង្គមកិច្ច៖ https://www.facebook.com/profile.php?id=100057669511003
វិទ្យាស្ថានសន្តប៉ូល https://spi.edu.kh/?p=46 See less

09/07/2025

សម្រាប់ប្អូនៗដែលកំពុងរីករាយនឹងលទ្ធផលប្រឡង និងមានគោលដៅបន្តការសិក្សានៅសាកលវិទ្យាល័យ អ្វីសំខាន់គឺ ប្អូនត្រូវដឹងពី មុខជំនាញ និងគោលបំណង ក្នុងការសិក្សារបស់ខ្លួន។
ការជ្រើសរើសមុខជំនាញ មិនគួរពឹងតែតាមមតិអ្នកដទៃ ឬតម្រូវទីផ្សារទេ។ ទោះបីវាមានសារៈសំខាន់ ប៉ុន្តែប្អូនក៏ត្រូវគិតថា តើវាត្រូវនឹងចំណង់ចំណូលចិត្ត និងទេពកោសល្យរបស់ខ្លួនដែរឬទេ។
✨ អ្វីដែលប្អូនគួរពិចារណា៖
1️⃣ ផ្តោតលើភាពខ្លាំង
សួរខ្លួនឯងថា តើអ្វីដែលខ្លួនមានទេពកោសល្យ និងចូលចិត្តពិតប្រាកដ? មុខជំនាញដែលផ្គូផ្គងនឹងទាំងពីរ នឹងធ្វើឲ្យប្អូនទទួលបានក្តីសប្បាយក្នុងការសិក្សា។
2️⃣ គិតអំពីអនាគត
គិតមើលថា នៅក្នុង 5–10 ឆ្នាំខាងមុខ មុខជំនាញនេះនឹងផ្តល់ឱកាសការងារ ឬជំនាញអ្វីខ្លះដល់ប្អូន? បើប្អូនមានទស្សនវិស័យច្បាស់ អនាគតនឹងកាន់តែងាយស្រួលក្នុងការបង្កើតជីវិតប្រកបដោយន័យ។
3️⃣ ឱកាសអនាគត
មុខជំនាញជាច្រើនអាចបើកផ្លូវឱ្យប្អូនមានឱកាសធ្វើការ ទទួលបទពិសោធន៍នៅក្នុងប្រទេស និងក្រៅប្រទេស។ ក៏អាចនាំឲ្យប្អូនបន្តសិក្សា ឬចូលរួមក្នុងការស្រាវជ្រាវ និងបង្កើតអាជីវកម្មផ្ទាល់ខ្លួនផងដែរ។ ការជ្រើសរើសត្រឹមត្រូវអាចជាប្រភពនៃឱកាសថ្មីៗជាច្រើន។
4️⃣ មិនមែនជាការសម្រេចចិត្តចុងក្រោយ និងចុងបញ្ចប់នោះទេ
ការជ្រើសរើសមុខជំនាញមួយ មិនមានន័យថា ប្អូនត្រូវបន្តដើរតាមផ្លូវនោះតែប៉ុណ្ណោះទេ។ បើរកឃើញអ្វីថ្មីដែលសមស្របជាង ប្អូនអាចផ្លាស់ប្តូរបាន។
5️⃣ ស្វែងយល់ឱ្យបានច្បាស់
សាកសួរ និងស្រាវជ្រាវអំពីមុខជំនាញនីមួយៗ។ ពេលយល់ច្បាស់ នឹងជួយឲ្យប្អូនមានការសម្រេចចិត្តប្រាកដប្រជា។
👉 ចុងក្រោយនេះ សូមកុំឲ្យការបង្ខិតបង្ខំពីគ្រួសារ ឬអ្នកដទៃជះឥទ្ធិពលដល់ការជ្រើសរើសផ្លូវផ្ទាល់ខ្លួន។ ជ្រើសរើសផ្លូវដែលប្អូនជឿថា នឹងនាំឲ្យខ្លួនមាន ក្តីសុខផ្លូវចិត្ត ឱកាសថ្មីៗ និងន័យជីវិតពិតប្រាកដ។ 🌟

08/20/2025
08/05/2025

In light of the recent armed conflict along the Cambodia–Thailand border, which resulted in civilian casualties and the displacement of thousands. The violent clashes caused widespread panic among …

08/03/2025

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនជ្រាបថា៖
នាយកដ្ឋាន​ទាក់ទងអន្តរជាតិ ក្រសួងការពារជាតិ បានធ្វើការជូនដំណឹងជាផ្លូវការទៅអនុព័ន្ធយោធាថៃ ប្រចាំកម្ពុជា ស្តីពីការសម្របសម្រួលជូនដំណើរក្រុមសង្កេតការណ៍អនុព័ន្ធយោធាអាស៊ាន (អន្តរកាល) ទៅចុះសង្កេតការណ៍ នៅខេត្ត ឧត្តរមានជ័យ ខេត្តព្រះវិហារ ព្រំដែន កម្ពុជា-ថៃ ចាប់ពីថ្ងៃទី០៣ ខែសីហា តទៅ។

The Department of International Relations of the Ministry of National Defence has formally informed the Defence Attaché of Thailand to the Kingdom of Cambodia, regarding the facilitation for the ASEAN Defence Attache Observer Team (Interim) led by the Malaysian Defence Attache and the Department of International Relations as well as other participated countries, to visit the affected areas along the border at Oddar Meanchey and Preah Vihear provinces from 03 August 2025 onwards.

08/03/2025

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា
រាជធានីភ្នំពេញ, ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជូនព័ត៌មានដល់សាធារណៈជន និងសហគមន៍អន្តរជាតិ មេត្តាជ្រាបថា តាមព័ត៌មានដែលទើបទទួលបាន នៅវេលាម៉ោង ១០:៤៩នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ កងទ័ពថៃ សហការជាមួយអាជ្ញាធរថៃ បានណែនាំឱ្យប្រជាជនខ្លួនដែលនៅសេសសល់នៅតំបន់ជាប់ព្រំដែនក្នុងខេត្តសុរិន្ទ ឱ្យចេញឱ្យអស់ត្រឹមយប់នេះ។ តាមប្រភពព័ត៌មានដដែលក៏បានបញ្ជាក់ថា កងទ័ពថៃគ្រោងនឹងបើកការវាយលុកតាមបណ្តោយព្រំដែន ចាប់តាំងពីតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទព្រះវិហាររហូតដល់តំបន់អានសេះ ដែលការវាយលុកនេះនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ មុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ដែលគ្រោងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ការរៀបចំផែនការវាយលុកនេះជាការរំលោភមកលើបូរណភាពទឹកដីកម្ពុជា នៅមុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ(GBC) ហើយក៏ជាការរំលោភយ៉ាងធ្ងន់ធ្ងរបំផុត នូវបទឈប់បាញ់ដែលប្រទេសទាំងពីរបានឯកភាពគ្នា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិនជាសាក្សី។ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយទប់ស្កាត់ឱ្យខាងតែបាន ឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវផែនការឈ្លានពានរបស់ខ្លួនករណីព័ត៌មាននេះជាការពិត ហើយងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បាញ់ឱ្យបានម៉ឺងម៉ាត់ ដើម្បីសន្តិភាព និងស្ថិរភាព នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរផង និងតំបន់ទាំងមូលផង។

Press Release from the Spokesperson of the
Ministry of National Defense of the Kingdom of Cambodia Phnom Penh, 3 August 2025

The Spokesperson of the Ministry of National Defense of the Kingdom of Cambodia would like to inform the general public and the international community that, according to received information at 10:49 a.m. on 3 August 2025, the Thai military, in cooperation with Thai authorities, has instructed its remaining civilians in the border area of Surin Province to evacuate by tonight.

The same sources also confirmed that the Thai military plans to launch attacks along the border starting from the Tamone Thom Temple, Ta Krabey Temple, Preah Vihear Temple, up to the Anseh area. These attacks are expected to commence soon, prior to the scheduled meeting of the Extraordinary Meeting of the General Border Committee (GBC) on 7 August 2025 in Kuala Lumpur, Malaysia.

This planned offensive constitutes a violation of the territorial sovereignty of Cambodia before the GBC meeting, and it is a serious breach of the ceasefire agreement mutually agreed upon by both countries on 28 July 2025 in Kuala Lumpur, with Malaysia, the United States, and China as witnesses.

Cambodia appeals to the international community to help prevent this at all costs and urges the Thai side to immediately stop its planned aggression, if this information is true, and to respect the ceasefire agreement fully for the sake of peace and stability along the border areas of both countries and the entire region.

01/12/2025
12/26/2024

តាមរយៈការស្តាប់សេចក្តីអត្ថាធិប្បាយ ខ្ញុំមានគំនិតតិចតួចដែលចេញពីការរៀនរបស់ខ្ញុំទាក់ទងនឹងអាប្បកិរិយាមិនសមរម្យ និងទ្រឹស្តីបទឧក្រិដ្ឋកម្ម។ ជាទស្សនៈទានដែលបានសិក្សាតិចតួច សូមកុំប្រកាន់ទោសអូសដំណើរ។
តាមរយៈខ្លឹមសារនៃបទសម្ភាសន៍៖ ការប្រើយន្តការច្បាប់ ខ្ញុំយល់ស្រប តែមិនទាំងស្រុង ហើយការបង្កើត និងបង្កើននៃការស្តារនីតិសម្បទា ជារឿងចាំបាច់។
តាមអ្វីដែលបានរៀបរាប់ ខ្ញុំឃើញថាមានចំណុចមួយចំនួនដែលត្រូវគិតពិចារណា៖
១. ឬសគល់នៃអាប្បកិរិយាមិនសមរម្យ(Deviance Behaviors) រួមមាន ការប្រើហឹង្សាជាដើម។ ការសិក្សាពីឬសគល់ ជារឿងមួយដែលត្រូវយកចិត្តពិចារណាឱ្យម៉ត់ចត ដោយហេតុថា ការសិក្សាឬសគល់ គឺងាយស្រួលដល់ការប្រើប្រាស់យន្តការនានា​ ក្នុងការកំណត់ការទប់ស្កាត់ និងបង្ការ។ ឧទាហរណ៍៖ តាមទ្រឹស្តីនៃអាប្បកិរិយាមិនសមរម្យ និងបទឧក្រិដ្ឋកម្ម មានដូចជា social learning theory, differential association, and integrated theory។
* Social learning theory បានលើកឡើងថា ការប្រព្រឹតិ្តនៃ នៃអាប្បកិរិយាមិនសមរម្យ និងបទឧក្រិដ្ឋកម្ម អាចទទួលរងឥទ្ធិពលតាមរយៈការរៀនសូត្រពីសង្គម សហគមន៍ដែលជនប្រព្រឹត្តរស់នៅ។ ទ្រឹស្តីនេះបានសិក្សា ហើយបានចូលរួមចំណែកក្នុងការបង្កើតកម្មវិធីជួយយុវជន ដែលមានដូចជា កម្មវិធី Big Brothers and Big Sisters of America។ កម្មវិធីនេះជួយយុវជន និងកុមារក្រោយម៉ោងសិក្សារបស់ពួកគេ ដោយទទួលបានការលេង អប់រំណែនាំ ពី គ្រូ ឬអ្នកស្មគ្រ័ចិត្ត។
* Differential association theory លើកឡើង ដោយសង្កត់ធ្ងន់ទៅការសម្ពាធពីមិត្តភក្តិបនភឿនរបស់គេ។ ការទទួលសម្ពាធ ដើម្បីចូលរួមក្លាយជាសមាជិកក្រុម ត្រូវតែធ្វើឱ្យដូចសមាជិកដទៃទៀត។ ឧ. ការចាប់ផ្តើមប្រើហឹង្សារជាមួយក្រុមដែលគេចូលរួមជាមួយ។ ឬការផ្សារភ្ជាប់ទៅទ្រឹស្តីរបស់លោកតាក្រុម ង៉ុយ ដែលពោលថា ដាំដូង វាដូង ដាំស្វាយ វាស្វាយ។
* Integrated theory លើកឡើងពីការរួមបញ្ចូលទ្រឹស្តីនានា ដែលគិតរាប់ពី ជីវសាស្ត្រ ចិត្តសាស្ត្រ និងសង្គម។ ជីវសាស្រ្ត គេត្រូវមើលពីតំណពូជ ដែលប្រើប្រាស់ទ្រឹស្តី Epigenetic មិនវិភាគ ព្រោះថា ការប៉ះពាល់ចិត្តសាស្ត្ររបស់ក្រុមឪពុកម្តាយ អាចនាំឱ្យមានការប្រែប្រួលនៃដំណើរទីតាំងរបស់ហ្សែន ហើយអាចបណ្តាលឱ្យមានការប្រែអាប្បកិរិយានាពេលកុមាររីកធំធាត់។ ដោយឡែកចិត្តសាស្ត្រ ប្រាប់យើងអំពីការធំធាត់របស់កុមារ ទាក់ទងនឹងផ្លូវចិត្តរបស់ពួកគេ។ សង្គម ដែលមានគ្រួសារ ជាដើម ជាផ្នែកដ៏សំខាន់ដែលកុមារទទួលយកអាប្បកិរិយាទាំងនោះមកប្រព្រឹត្តិ។ យើងមិនអាចមើលរំលងនោះទេ នូវទង្វើរតិចតួចរបស់មនុស្ស ដែលមានដូចជាការបង្រៀនកុមារប្រើពាក្យមិនល្អ ដូចជាការជេរ ជាដើម។ integrated theory បានបញ្ចូលនូវទ្រឹស្តីទាំងនេះ ក្នុងការយល់ការតែច្បាស់ពីបញ្ហាអាប្បកិរិយាមិនសមរម្យ ឬឈានដល់ការប្រព្រឹិត្តបទឧក្រិដ្ឋនានា។
២. ការសិក្សាស្រាវជ្រាវពីបញ្ហានេះនៅមានកម្រិតតិចតួច ដែលពិបាកឈានទៅដល់ការសន្និដ្ឋាននៃយន្តការច្បាប់ ឬគោលនោយបាយជាក់លាក់ណាមួយកក្នុងការដោះស្រាយបញ្ហាឱ្យកាន់តែមានប្រសិទិ្ធភាព។ យើងមើលឃើញថា អាប្បកិរិយាទាំងបានឡើង ហើយមានការរាយការណ៍ជាហូរហែរ។ ប៉ុន្តែមិនមានការស្រាវជ្រាវជាក់លាក់ណាមួយក្នុងការចងក្រងនូវបញ្ហានេះ រាប់ពីទ្រឹស្តី របស់ដល់ការប្រព្រឹតិ្ត។ ការចងក្រង ស្រាវជ្រាវ វាមានសារៈសំខាន់ ក្នុងការស្វែងយល់ពីទង្វើរ ដែលនាំឱ្យមានការបង្កើតគោលនយោបាយសង្គមក្នុងឆ្លើយតបឱ្យកាន់តែមានប្រសិទ្ធិភាព។ ឧ. ការស្នើរឱ្យមានការស្តារនីតិសម្បទា និងផ្លូវចិត្ត ជារឿងប្រសើរ ក្នុងការជួយយុវជន។ ប៉ុន្តែការសិក្សារស្រាវជ្រាវ នឹងជួយកាន់តែប្រសើរ លើការជួយផ្តល់កម្មវិធីគាំទ្រ ដល់យុវជនក្នុងការស្តារនីតិសម្បទារបស់ពួកគេឱ្យកាន់តែប្រសើរ និងសមស្រប។ ឧ. ការប្រើប្រាស់ការស្តារសុុខភាពផ្លូវចិត្ត តាមរយៈ ការប្រើវីធីចិត្តសាស្ត្រ ដែលមានដូចជា ការព្យាបាលតាមបែបពុទ្ធិ​ អាប្បកិរិយា ជាដើម។ ការបង្កើតកម្មវិធីនៅតាមសាលារៀន ភូមិ ឃុំ ដែលជួយឱ្យកុមារ និងយុវជន មានឱកាសទទួលបានការអប់រំ បំណិនជីវិត ដែលធានាដល់ការមិនប្រព្រឹតិ្តនូវអ្វីដែលមិនសមរម្យ ។ល។
៣. ទំនួលខុសត្រូវគឺ កើតចេញពីយើងទាំងអស់គ្នា។
To be continued...

Address

3733 Lindell Boulevard E-14F St. Louis Missouri 63108
St. Louis, MO
63018

Alerts

Be the first to know and let us send you an email when Be Bol - Random Sharing. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share