09/12/2025
#ព្រឹត្តិការណ៍
#ព្រឹកនេះគណៈគ្របគ្រងពុទ្ធិកវិទ្យាល័យរាជបូណ៌ បានរៀបចំកម្មពិធីប្រឡងសមណសិស្សពូកែ លើមុខវិជ្ជាភាសាបាលីនិងសំស្ក្រឹត កម្រិតពុទ្ធិកមធ្យមសិក្សាបឋមភូមិនិងទុតិយភូមិ ក្នុងឆ្នាំសិក្សា ២០២៥-២០២៦។ កម្មវិធីនេះមានការនិមន្តចូលរួមដោយ ៖
- ព្រះធម្មសិរី អាភាករោ ជុំ គឹមឡេង ព្រះសុមង្គលសិលាចារ្យ ព្រះមេគណខេត្ត ជាព្រះអធិបតី
- ព្រះសាសនសត្ថា តង់ តន ព្រះបាឡាត់គណខេត្ត ព្រមទាំងតំណាង ព្រះគ្រូអនុគណក្រុង ព្រះគ្រូចៅអធិការវត្តទាំង ៧ ក្នុងក្រុងសៀមរាប។
- លោកនាយករង ឃុន បញ្ញាវុទ្ធ
- លោកគ្រូ អគ្គានុរក្ស ហ៊ុន ពិសេស ព្រមទាំងសមាជិក
- ព្រះគ្រូប្រធានក្រុមប្រឹក្សាវិន័យ អ៊ី គីម ព្រមទាំងសមាជិក
- ប្រធានក្រុមប្រឹក្សាប្រតិបត្តិសមណសិស្ស សមាជិកសាខា និងសមណសិស្ស សិស្សគ្រប់រូប
#ឧបត្ថម្ភដំណើរកម្មវិធី
- ព្រះមេគណខេត្ត ២០០,០០០ រៀល
- ព្រះបាឡាត់គណខេត្ត ៥០០,០០០ រៀល
- ព្រះវិបុលសត្ថា រី សាត ១០០,០០០ រៀល
- តំណាងព្រះគ្រូអនុគណក្រុង ១០០,០០០ រៀល (ណន ហាយ)
- តំណាងចៅអធិការវត្តព្រះឥន្ទកោសីយ៍ ១០០,០០០ រៀល (សន វាសនា)
- តំណាងចៅអធិការវត្តពោធិលង្កា ១០០,០០០ រៀល (ប៉យ គឹមប៉)
#បុព្វហេតុ
#ការរៀបចំពិធីនេះ ធ្វើឡើងចំនួនមួយថ្ងៃមានសមណសិស្សចូលរួម៤០រូប គឺមួយកម្រិតថ្នាក់ ចំនួន៣ឆ្នាំសិក្សា។ ដើមហេតុដែលគណៈគ្រប់គ្រងពុទ្ធិកវិទ្យាល័យរាជបូណ៌ រៀបចំការប្រឡងនេះ ព្រោះ
- លើកតម្កើងការសិក្សាមុខវិជ្ជាភាសាបាលីនិងសំស្ក្រឹត ជាមុខវិជ្ជាស្នូលនៃពុទ្ធិកសិក្សា
- លើកទឹកចិត្តដល់សមណសិស្ស ដែលបានខំប្រឹងប្រែង ព្យាយាមសិក្សានូវមុខវិជ្ជានេះ
- បង្ហាញស្មារតី និងជម្រុញការគាំទ្រពីព្រះមន្ត្រីសង្ឃ និងប្រជាបរិសទ្យ បន្តការជ្រោមជ្រែងលើវិស័យពុទ្ធិកសិក្សាឱ្យបានរឹងមាំ
- បណ្ដុះធនធានសមណសិស្ស ដែលពូកែមុខវិជ្ជាភាសាបាលី និងសំស្ក្រឹត ឱ្យសម្បូរច្រើនឡើងៗ ក្នុងខេត្តសៀមរាប
- បន្សាយកិត្យានុភាពវិស័យពុទ្ធិកសិក្សា ក្នុងស្រទាប់ប្រជាជាតិ និងអន្តរជាតិ
#សូមថ្លែងអំណរអរព្រះគុណ អរគុណ ចំពោះគណៈគ្របគ្រងពុទ្ធិកវិទ្យាល័យរាជបូណ៌ សូមប្រគេនពរ ជូនពរ ព្រះមេគណ ព្រះបាឡាត់គណខេត្ត និងសហការី ព្រះគ្រូចៅអធិការវត្ត និងប្រជាបរិសទ្យគ្រប់រូប ទទួលបានសេចក្ដីសុខចម្រើន គង់នៅជាសុខក្សេមក្សាន្ត ឆ្ងាយចាករោគ ឆ្ងាយចាកភ័យទាំងពួង ។ ប្រកបដោយពរបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ ។
#សម័យប្រឡង: ថ្ងៃសុក្រ ៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ។
#ទីតាំងនៅពុទ្ធិកវិទ្យាល័យរាជបូណ៌ ក្រុងសៀមរាប ។
៙ រូបភាព : លោកម្ចាស់ ដូង សុគួន
៙ ខ្លឹមសារ : ក្រុមការងារសាលា
៙ ផ្សាយពី : ពុទ្ធិកវិទ្យាល័យរាជបូណ៌ ខេត្តសៀមរាប
៙ កាលបរិច្ឆេទ : ១២ កញ្ញា ២០២៥
🙏 សូមអរព្រះគុណ អរគុណ