
06/04/2025
អំឡុងពេល ៤-៥ ឆ្នាំនេះខ្ញុំព្យាយាមរក្សាភាពស្ងាមស្ងាត់ក្នុងវិស័យ PUBG MOBILE ទោះបីជាមានស្ថានភាពណាក៏ដោយមិនថាអាក្រក់ល្អនោះទេ។ គោលដៅរបស់ខ្ញុំគឺ:
១.ផ្តល់ចំណេះដឹង
២.ផ្តល់បច្ចេកទេសដើម្បីបង្កើនសម្ថតិភាពក្នុងការប្រកួត
៣.ផ្តល់ជាប្រាក់បៀវត្សមួយចំនួនតូចដើម្បីទ្រទ្រង់ជីវភាពរបស់គាត់។
មួយរយ:នេះយើងឃើញថាកីឡាករមួយចំនួនទទួលរងពិន័យព្រោះដោយសាររំលោពទៅលើច្បាប់ប្រកួតបន្ទាប់មកកីឡាកទាំងនោះក៏បានទទួលកំខុសរបស់គាត់រួចទៅហើយ ដូច្នេះយើងទាំងអស់គ្នាគួរតែយោគយល់នូវកំហុសឆ្គងរបស់គាត់ និងព្យាយាមរក្សាភាពស្ងាមស្ងាត់ រួចបន្តលើកកម្ពស់វិស័យនេះតទៅទៀតព្រោះវាជាគោលដៅដើម្បីលើកស្ទួយវិស័យកីឡាអេឡិចត្រូនិកកម្ពុជា។
ក៍ប៉ុន្តែវាមិនមែនដូចអ្វីដែលខ្ញុំចង់ឃើញនោះទេ ជាក់ស្តែងថ្មីៗនេះមានមនុស្ស (១) នាក់កើតជំងឺមហារីកតាំងពីឆ្នាំ ២០២០-២០២១ មកម៉្លេះ។ ហើយមហារីករបស់ម្នាក់នោះគឺបានចាប់ផ្ដើមកើតនៅក្នុងខ្លួនដំបូងគេបង្អស់ក្នុងការប្រកួត (Tournament Smart Axiata) រួចបន្តរីកដុះដាលមកដល់ការវាយប្រហារមកលើក្រុម Apg រហូតប្រើពាក្យសំដីដាលប្រមាថថា (ក្រុុម 12 នាក់) មកធ្វើបាបក្រុមរបស់ខ្លួន។ ឥឡូវនេះនៅតែបន្តនិយាយថាខ្លួនសប្បាយចិត្តណាស់ព្រោះឃើញក្រុមនេះពិសេសកីឡាទទួលរងពិន័យនោះគឺ (Skynin) ព្រោះខ្លួនគុំយូរហើយនឹងពួក (អាអស់នោះ)។
ខ្ញុំសូមបញ្ជាក់ទៅលោកវិញថា ខ្ញុំបានក៍ធ្លាប់បានលើកលែងទោសឱ្យលោកដែលលោកទទួលំហុសចំពោះការចោទប្រកាន់មកលើរូបខ្ញុំកម្លងមក ខ្ញុំក៍បានបំភ្លេចចោលនូវអ្វីៗដែលលោកបានចោទប្រកាន់មកលើរូបខ្ញុំរួចទៅហើយ មិនថែមតែប៉ុណ្តោះខ្ញុំក៏បានជួយលោកដោះស្រោយជូនបញ្ហារដែលលោកបានមកពឹងពាក់ខ្ញុំទៀតផង។ តែខ្ញុំមិននឹកស្មានថាលោកពាក់មុខ២ទាល់តែសោះ បើពាក់មុខ២ក្រោយខ្នងខ្ញុំ ខ្ញុំមិនសូវជាខឹងទេ តែពាក់មុខ២ក្នុងកញ្ចក់ការ Live ទៀត។ តើលោកខ្មាសខ្លួនឯងឫទេ?
ខ្ញុំសូមផ្តាំទៅវិញនៅក្នុងStatusនេះថា: គ្មានអ្នកណាម្នាក់អស្ចារ្យឡើយ, គ្មានមនុស្សណាម្នាក់មិនចេះខុស គ្មានមនុស្សណាស្រឡាញ់លោកគ្រប់គ្នានោះទេ ដូច្នេះសូមមើលមនុស្សទាំងអស់ឱ្យល្អក្នុងក្រសែភ្នែកលោកខ្លះផង។ ពេលខ្លះខ្ញុំមិននិយាយមិនមែនខ្ញុំមិនដឹងរឿងអ្វីៗទាំងអស់នោះទេ តែពីព្រោះខ្ញុំចង់ឱ្យវិស័យនេះមានភាពស្ងប់ស្ងាត់។ អរគុណប្អូនៗនៅតារាងបាល់ទាំងអស់ដែលបានផ្ញើរសារមកឱ្យខ្ញុំដឹងរឿងនេះ!
រូបភាព:Smart, pubgmobile Cambodia