Kampuchea Krom TV

Kampuchea Krom TV ព័ត៌មានពិតស្ដីពីដែនដីកម្ពុជាក្រោម
(1)

08/09/2026

🎤លោក សឺន ថាយ ធន នៃ សំឡេងកម្ពុជាក្រោម សម្ភាសន៍ លោក សឺង សម្រេច អំពីមហាសន្និបាតពិភពលោក លើកទី ១២ នៃ #សហព័ន្ធខ្មែរកម្ពុជាក្រោម ។
💙💛❤️លោក សឺង សម្រេច ជាសមាជិក ឧត្ដមក្រុមប្រឹក្សា នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម​ និងជាអតីតប្រធាន គណៈកម្មការព័ត៌មាន នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ។
---------------
🔎តាមដានកម្មវិធីផ្សាយព័ត៌មានពិតស្ដីពីដែនដីកម្ពុជាក្រោម តាមរយៈបណ្ដាញផ្សព្វផ្សាយផ្លូវការរបស់យើង៖

💙Voice of Kampuchea Krom - VOKK
💛The Prey Nokor News
❤️Khmers Kampuchea-Krom Federation

08/03/2026

២៥ ឆ្នាំ សហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលជាសមាជិក UNPO
----------------------
ពិធីរាត្រីសមោសរ រៀបចំដោយ សាខា #សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំរដ្ឋ​ Washington State សហរដ្ឋអាមេរិក ថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៦ ដើម្បី អបអរសាទរខួប ២៥ ឆ្នាំ ដែល សហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលជាសមាជិក អង្គការប្រជាជាតិ និងប្រជាជនគ្មានតំណាង (Unrepresented Nations and Peoples Organization: UNPO) (១៥ កក្កដា ២០០១ - ១៥ កក្កដា ២០២៦) និងអបអរសាទរខួប ១៩ ឆ្នាំ នៃការអនុម័ត សេចក្តីប្រកាសរបស់ អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនជាតិដើម ( ) (១៣ កញ្ញា ២០០៧ - ១៣ កញ្ញា ២០២៦) ។
--------------------
តាមដានព័ត៌មានពិតស្ដីពីដែនដីកម្ពុជាក្រោមតាមរយៈកម្មវិធីផ្សាយរបស់យើង៖
💙Voice of Kampuchea Krom - VOKK
💛The Prey Nokor News
❤️Khmers Kampuchea-Krom Federation

 #កម្រងរូបថត ពិធីរាត្រីសមោសរ រៀបចំដោយ សាខា សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំរដ្ឋ​ Washington State សហរដ្ឋអាមេរិក ថ្ងៃទី ១ ...
08/03/2026

#កម្រងរូបថត ពិធីរាត្រីសមោសរ រៀបចំដោយ សាខា សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំរដ្ឋ​ Washington State សហរដ្ឋអាមេរិក ថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៦ ដើម្បី អបអរសាទរខួប ២៥ ឆ្នាំ ដែល សហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលជាសមាជិក អង្គការប្រជាជាតិ និងប្រជាជនគ្មានតំណាង (Unrepresented Nations and Peoples Organization: UNPO) (១៥ កក្កដា ២០០១ - ១៥ កក្កដា ២០២៦) និងអបអរសាទរខួប ១៩ ឆ្នាំ នៃការអនុម័ត សេចក្តីប្រកាសរបស់ អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនជាតិដើម (UNDRIP) (១៣ កញ្ញា ២០០៧ - ១៣ កញ្ញា ២០២៦) ។
--------------------
តាមដានព័ត៌មានពិតស្ដីពីដែនដីកម្ពុជាក្រោមតាមរយៈកម្មវិធីផ្សាយរបស់យើង៖
💙Voice of Kampuchea Krom - VOKK
💛The Prey Nokor News
❤️Khmers Kampuchea-Krom Federation

07/27/2026

🗒គោលការណ៍ ១០ ចំណុច អនុម័តដោយប្រតិភូ មហាសន្និបាតពិភពលោក លើកទី ១២ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម
✅១. ពង្រឹងនូវសាមគ្គីភាពជាសកល
✅២. បន្តការតស៊ូមតិលើឆាកអន្តរជាតិដោយសន្តិវិធី
✅៣. ការពារសិទ្ធិមនុស្សជាមូលដ្ឋាន
✅៤. បន្តទាមទារឲ្យរបបយួនដោះលែងខ្មែរក្រោម
✅៥. ការពារអត្តសញ្ញាណជនជាតិដើម
✅៦. ផ្តល់សិទ្ធិអំណាចដល់ខ្មែរក្រោមគ្រប់រូប
✅៧. បណ្ដុះបណ្ដាលមនុស្សសម្រាប់បន្តវេន
✅៨. ពង្រីកភាពជាដៃគូអន្តរជាតិ
✅៩. ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព
✅១០. ពង្រឹង សហព័ន្ធខ្មែរកម្ពុជាក្រោម ឱ្យកាន់តែរឹងមាំ
----------------------------
តាមដានព័ត៌មានពិតស្ដីពីកម្ពុជាក្រោមតាមរយៈកម្មវិធីផ្សាយរបស់យើង៖
💙Voice of Kampuchea Krom - VOKK
💛The Prey Nokor News
❤️Khmers Kampuchea-Krom Federation

07/27/2026

💙💛❤️ #សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រកាសបិទបញ្ជី "ក្រាំងមាសកត់ត្រា" 📙 និងផ្ដល់ "ប័ណ្ណសរសើរ" 🥇ដល់អ្នកដែលបានឲ្យ សហព័ន្ធខ្មែរកម្ពុជាក្រោម ខ្ចីថវិកាសម្រាប់ទិញ ទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម បន្ទាប់ពី សហព័ន្ធខ្មែរកម្ពុជាក្រោម បានទូទាត់ចាត់ចែងសងទៅលើការចំណាយផ្សេងៗចប់សព្វគ្រប់ និងបានសងទៅម្ចាស់កម្ចីគ្រប់ចំនួនហើយ នៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៦ នេះ ។
----------------------------
តាមដានព័ត៌មានពិតស្ដីពីកម្ពុជាក្រោមតាមរយៈកម្មវិធីផ្សាយរបស់យើង៖
💙Voice of Kampuchea Krom - VOKK
💛The Prey Nokor News
❤️Khmers Kampuchea-Krom Federation

07/26/2026

💙💛❤️សហព័ន្ធខ្មែរកម្ពុជាក្រោម ផ្ដល់ "ប័ណ្ណសរសើរ" 🥇ដល់ថ្នាក់ដឹកនាំជាព្រឹទ្ធាចារ្យ និងព្រះសង្ឃមហាថេរ ដែលមានវ័យចាស់ទុំ ដែលក្នុងមួយជីវិត បានចូលរួមដំណើរតស៊ូមតិឥតឈប់ឈរជាមួយនឹង សហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងបុព្វហេតុ សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង នៃប្រជាជាតិខ្មែរក្រោម ។
ការផ្ដល់នេះ ធ្វើឡើងនៅក្នុង 🌍មហាសន្និបាតពិភពលោក លើកទី ១២ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៦ នាទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅរដ្ឋធានី Washington ឌីស៊ី សហរដ្ឋអាមេរិក ។
តាមដានព័ត៌មានពិតស្ដីពីកម្ពុជាក្រោមតាមរយៈកម្មវិធីផ្សាយរបស់យើង៖
💙Voice of Kampuchea Krom - VOKK
💛The Prey Nokor News
❤️Khmers Kampuchea-Krom Federation

លោក ថាច់ វៀន អតីតអធិបតី នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ផ្ញើសារសរសើរ និងជូនពរអធិបតី និង គណៈកម្មការនាយក នៃ សហព័ន្ធខ្មែរកម្ពុជ...
07/24/2026

លោក ថាច់ វៀន អតីតអធិបតី នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ផ្ញើសារសរសើរ និងជូនពរអធិបតី និង គណៈកម្មការនាយក នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលទើបជាប់ឆ្នោតអាណត្តិថ្មី.................................
💙💛❤️នៅថ្ងៃទី ២៣ ខែកក្កដា នេះ ពីទីក្រុងប៉ារិស ប្រទេសបារាំង លោក ថាច់ វៀន ជាអតីតអធិបតី នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម បានផ្ញើសារអ៊ីម៉ែល ជូនចំពោះ លោក សឺន ហួរ ជាអធិបតីបច្ចុប្បន្ន នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ដើម្បីសម្ដែងនូវសេចក្ដីសរសើរ និងជូនពរដល់ លោក សឺន ហួរ និង គណៈកម្មការនាយកទាំងអស់នៅក្នុងអាណត្តិថ្មី ដែលទើបតែបានជាប់ឆ្នោតនៅក្នុង មហាសន្និបាតពិភពលោក លើកទី ១២ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម នាពេលថ្មីៗនេះ ។ សារអ៊ីម៉ែលមានខ្លឹមសារ ទាំងស្រុងថា៖"

📧លោកអធិបតី ជាទីមេត្រី, ខ្ញុំសង្ឃឹមថា លោក និងគ្រួសារបានប្រកបដោយសេចក្តីសុខសប្បាយ ។ ខ្ញុំសរសេរមកនេះដើម្បីសម្ដែងនូវសេចក្តីសរសើរដល់លោក ដែលបានទទួលឆ្នោតទុកចិត្តពីគណកម្មការនាយក ជាអធិបតីថ្មី នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម មួយអាណត្តិតទៅមុខទៀត ។ នេះបង្ហាញឲ្យឃើញថា សមាជិកមានការទុកចិត្តចំពោះស្នាដៃរបស់លោក កាលពីអាណត្តិកន្លងទៅហើយ ។ ជាមួយគ្នានេះ ខ្ញុំក៏សុំផ្តាំផ្ញើសួរសុខទុក្ខ និងផ្ញើសេចក្តីសរសើរដល់សមាជិក គណកម្មការនាយក នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ទាំងអស់គ្នា ចំពោះជោគជ័យ នៃការជាប់ឆ្នោតក្នុងអាណត្តិថ្មីនេះ ព្រមទាំងគ្រួសារ ឲ្យបានប្រកបតែនិងពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ ។ ខ្ញុំសូមសម្ដែងសេចក្តីសោកស្តាយនៃការដែលមិនបានមកចូលរួម មហាសន្និបាតសហព័ន្ធ កន្លងទៅនេះ ដោយសារបញ្ហាសុខភាព ។ ដោយសេចក្តីស្រឡាញ់រាប់អាន, ពីខ្ញុំ ថាច់ វៀន" ។

07/22/2026

អ្នកស្រី សឺង ធី ណិត ជាប្រធាន គណៈកម្មការស្ត្រី នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម 🎤 ថ្លែងនៅក្នុង មហាសន្និបាត​ពិភពលោក លើកទី ១២ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅថ្ងៃទី ១៩ ខែកក្កដា ។

🔎តាមដានព័ត៌មានពិតស្ដីពីដែនដីកម្ពុជាក្រោមតាមរយៈកម្មវិធីផ្សាយរបស់យើងខ្ញុំ៖

💙Voice of Kampuchea Krom - VOKK
💛The Prey Nokor News
❤️Khmers Kampuchea-Krom Federation

 #កម្រងរូបថត មហាសន្និបាតពិភពលោក លើកទី ១២ នៃ សហព័ន្ធខ្មែរកម្ពូជាក្រោម នៅទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម នារដ្ឋធានី W...
07/21/2026

#កម្រងរូបថត មហាសន្និបាតពិភពលោក លើកទី ១២ នៃ សហព័ន្ធខ្មែរកម្ពូជាក្រោម នៅទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម នារដ្ឋធានី Washington ឌីស៊ី សហរដ្ឋអាមេរិក ថ្ងៃទី ១៧ - ១៨ និង ១៩ ខែកក្កដា ឆ្នាំ ២០២៦ ។
📸រូបថត៖ #ថាច់ប្រីជាគឿន l Preicheakoeun Thach

🔎តាមដានព័ត៌មានពិតស្ដីពីដែនដីកម្ពុជាក្រោម តាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់យើង៖
💚Voice of Kampuchea Krom - VOKK
💛The Prey Nokor News
❤️Khmers Kampuchea-Krom Federation

07/21/2026

✍ប្រវត្តិសង្ខេបរបស់ លោកព្រឹទ្ធាចារ្យ ចៅ រៀប ជា ប្រធាន គណៈកម្មការរៀបចំការបោះឆ្នោត នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម (គបស) និងជាអតីតប្រធានសភាព្រឹទ្ធាចារ្យ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម
-----------------------------
អត្ថបទដោយ #ថាច់ប្រីជាគឿន l Preicheakoeun Thach
អានដោយ ភិក្ខុ ថាច់ ធា (ចិត្តសទ្ធោ) l Thia Thach

លោក ចៅ រៀប ជាព្រឹទ្ធបុរសគំរូមួយរូប នៅក្នុងចំណោមថ្នាក់ដឹកនាំ សហព័ន្ធខ្មែរកម្ពុជាក្រោម ។ លោកជាមនុស្សម្នាក់ដែលមានគុណធម៌ ភក្ដីភាព និងស្អាតស្អំបំផុត ទាំងចំពោះសង្គមគ្រួសារ និងជាតិរបស់ខ្លួនយ៉ាងជ្រាលជ្រៅក្រៃលែង ។ ពេលមកដល់ទឹកដីសហរដ្ឋអាមេរិក លោកតែងតែលះបង់ទាំងកម្លាំងកាយ ពេលវេលា ប្រាជ្ញាស្មារតី និងថវិកា ចូលរួមគ្រប់សកម្មភាពជាមួយនឹង សហព័ន្ធខ្មែរកម្ពុជាក្រោម ឥតងាករេប្រកបដោយភាពស្មោះត្រង់ ដែលជាចំណែកពលិកម្មដ៏ធំធេងមួយមិនអាចកាត់ថ្លៃបាន ក្នុងការជំរុញ សហព័ន្ធខ្មែរកម្ពុជាក្រោម ឲ្យមានភាពលេចធ្លោ និងតស៊ូមតិមានប្រសិទ្ធភាពនៅលើឆាកអន្តរជាតិ ដើម្បីការពារនូវសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋនៅដែនដីកម្ពុជាក្រោម ។ មុនពេល ទទួលតំណែងជាប្រធានគណៈកម្មការរៀបចំការបោះឆ្នោត នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម (គបស) នាពេលនេះ លោកមាននាទីជា “ប្រធានសភាព្រឹទ្ធាចារ្យ” នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម តាំងពីឆ្នាំ ២០០៤ រហូតដល់ចប់អាណត្តិនាពេលនេះ ។

តើលោកព្រឹទ្ធាចារ្យ ចៅ រៀប មានកំណើតកើតជាមកពីណា? នៅក្នុងឱកាសដែលលោកព្រឹទ្ធាចារ្យបញ្ចប់អាណត្តិ និងសុំចូលនិវត្តពីតំណែងជា គណៈកម្មការនាយក នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម អង្គមហា សន្និបាត សូមផ្ដល់ “ប័ណ្ណសរសើរ” និងអាននូវប្រវត្តិសង្ខេបរបស់លោកព្រឹទ្ធាចារ្យ ចែកជូនអ្នកចូលរួមទាំងអស់បានជ្រាប ដូចតទៅ៖

លោក ចៅ រៀប ប្រសូត នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ១៩៤១ នៅភូមិទម្ពរ ឃុំទម្ពរ ស្រុកស្វាយទង ខេត្តមាត់ជ្រូក ដែនដីកម្ពុជាក្រោម ។
មិនមែនមកដល់សហរដ្ឋអាមេរិកហើយ ទើបលោកធ្វើការតស៊ូដើម្បីពលរដ្ឋនៅដែនដីកម្ពុជាក្រោមឡើយ គឺនៅឆ្នាំ ១៩៦០ លោកបានចូលបម្រើក្នុងចលនាតស៊ូខ្មែរកម្ពុជាក្រោម ក្នុងកងពលលេខ ១០៦ ក្នុង ឋានៈជាមេបញ្ជាការកាំភ្លើងត្បាល់ ដើម្បីរំដោះជាតិចេញពីនឹមអាណានិគមយួន ។

ក្នុងសម័យសង្គ្រាមវៀតណាម លោកបានចូលបម្រើក្នុងកងទ័ពសហរដ្ឋអាមេរិក និងមានឋានន្តរ សក្តិជាបន្តបន្ទាប់ពីអនុសេនីយត្រី (សក្តិ ១) រហូតដល់អនុសេនីយឯក (សក្តិ ៣) ក្នុងឆ្នាំ ១៩៧២ ។ នៅក្នុងឆាកប្រយុទ្ធឡុងភី នាឆ្នាំ ១៩៦៩ លោកត្រូវរបួសធ្ងន់ត្រង់ថ្គាម ដោយគ្រាប់បែក B-40 ។ ពេលត្រូវរបួស លោកត្រូវគេយកទៅព្យាបាលរបួសនៅលើនាវាចម្បាំងលេខ ៧ នៃកងទ័ពជើងទឹកសហរដ្ឋអាមេរិក ប្រចាំការនៅសមុទ្រប៉ាស៊ីហ្វិក អស់ ៦ ខែ ។ ដោយមានគុណសម្បត្តិនៅក្នុងការតស៊ូ លោកបានទទួលមេដាយសំរឹទ្ធ Bronze Star Medal ដែលមានអក្សរ “V” ពីកងទ័ពសហរដ្ឋអាមេរិក ចំពោះវីរភាពក្នុងសមរភូមិ និងមេដាយកិត្តិយសជាច្រើនទៀត ។

ក្រោយឆ្នាំ ១៩៧៥ លោកត្រូវរបបយួនកុម្មុយនិស្តចាប់ដាក់គុក និងធ្វើទារុណកម្មអស់រយៈពេល ៧ ឆ្នាំ និងបានដោះលែងវិញ នៅឆ្នាំ ១៩៨២ ធ្វើឲ្យលោកងងឹតភ្នែកអស់ ៦០ ភាគរយ ។ ចេញពីពន្ធនាគារបាន៧ ខែ អ្នកស្រី នាង គឹម ជន ជាភរិយារបស់លោក បានទទួលអនិច្ចកម្មដោយជំងឺ ក្នុងជន្មាយុ ៤០ ឆ្នាំ ធ្វើឲ្យរូបលោកក្លាយជាបុរសពោះម៉ាយចិត្តស្មោះ ទទួលបន្ទុកជាមេគ្រួសាររហូមកដល់សព្វថ្ងៃ ។

ឆ្នាំ ១៩៩៤ លោកបានបណ្ដើរកូនៗចំនួន ៤ នាក់ ចេញពីមាតុភូមិកម្ពុជាក្រោម មករស់នៅទីក្រុង Tacoma រដ្ឋ Washington សហរដ្ឋអាមេរិក ហើយក្លាយជាអ្នកទទួលបន្ទុកឃុំគ្រងកូនចៅ និងបង្កើតទៅជាសង្គមគ្រួសារដ៏ល្អមួយនៅលើទឹកដីថ្មីនេះ ។

ពេលគ្រួសារ ផ្ទះសម្បែង និងកូនចៅមានលំនឹងហើយ លោកក៏បានចូលរួមដំណើរបេសកកម្មជា មួយនឹង សហព័ន្ធខ្មែរកម្ពុជាក្រោម ឥតងាករេ ហើយបានទទួលតំណែងជាអនុប្រធាន និងក្រោយមក ជា ប្រធានសភាព្រឹទ្ធាចារ្យ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោមចំនួន ៥ អាណត្តិជាប់គ្នា គឺ ពី ឆ្នាំ ២០០៤ ដល់ ២០២៦ ។

ក្នុងឋានៈជា គណៈកម្មការនាយក នៃ សហ័ន្ធខ្មែរកម្ពុជាក្រោម លោកបានចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ (UNPFII) ចំនួន ៥ លើក និងសន្និសីទអន្តរជាតិជាច្រើន ដើម្បីស្វែងរក “សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង” ជូនពលរដ្ឋនៅដែនដីកម្ពុជាក្រោម ។

ប្រវត្តិពិស្ដាររបស់ លោកព្រឹទ្ធាចារ្យ ចៅ រៀប មានចារពិស្ដារនៅក្នុងសៀវភៅអាមេរិក “Lost Crusade” រៀបរៀងដោយ លោក Peter Scott និង សៀវភៅ “ជីវប្បវត្តិ ចៅ រៀប” ដែលរៀបរៀងដោយ លោក ថាច់ ប្រីជា គឿន (Preicheakoeun Thach) កាលពីឆ្នាំ ២០២០ ។

នៅក្នុងឱកាសលោកបញ្ចប់អាណត្តិ និងចូលនិវត្តនេះ យើងខ្ញុំជាថ្នាក់ដឹកនាំ សមាជិក សមាជិកា និងអ្នកគាំទ្រ សហព័ន្ធខ្មែរកម្ពុជាក្រោម គ្រប់រូប សូមចងចាំនូវគំរូវីរភាពរបស់លោកព្រឹទ្ធាចារ្យ និងប្ដេជ្ញារួមគ្នាបន្តវេនធ្វើដំណើរតស៊ូប្រកបដោយគុណធម៌ សីលធម៌ ភក្ដីភាព វីរភាព និងស្អាតស្អំ តាមគំរូរបស់លោកព្រឹទ្ធាចារ្យ និងថ្នាក់ដឹកនាំ សហព័ន្ធខ្មែរកម្ពុជាក្រោម ដទៃទៀត ដែលមានគុណធម៌ និងហ៊ានប្រឈមមុខចំពោះរាល់ឧបសគ្គនានា ក្នុងការរក្សាការពារនូវចលនាតស៊ូ “សហព័ន្ធខ្មែរកម្ពុជាក្រោម” ឲ្យបានគង់វង្សរហូតមកដល់ សព្វថ្ងៃ ៕

🔎តាមដានព័ត៌មានពិតស្ដីពីដែនដីកម្ពុជាក្រោមពីកម្មវិធីផ្សាយរបស់យើង៖
💙Voice of Kampuchea Krom - VOKK
💛The Prey Nokor News
❤️Khmers Kampuchea-Krom Federation

Address

4953 E Capitol Avenue SE
Washington D.C., DC
20019

Alerts

Be the first to know and let us send you an email when Kampuchea Krom TV posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share