Voice of Kampuchea-Krom - VOKK

Voice of Kampuchea-Krom - VOKK ព័ត៌មានពិតស្ដីពីដែនដីកម្ពុជាក្រោម

09/25/2025

❤️បទចម្រៀង "នឹកវីរបុរសដែលឃ្លាតទៅ" ។ 🎧

ដំណឹងស្ដីពី សន្និបាតដំណាច់ឆ្នាំ ២០២៥ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ។
09/24/2025

ដំណឹងស្ដីពី សន្និបាតដំណាច់ឆ្នាំ ២០២៥ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ។

09/24/2025

លោក សឺន ជ័យវង្ស ប្រែសម្រួលមកជាភាសាខ្មែរពីអត្ថបទវីដេអូជាភាសា អង់គ្លេសរបស់ នាង Virginia Thach មានចំណងជើងថា «៨០ឆ្នាំស្តីពី គោលនយោបាយបង្រួបបង្រួមជាតិរបស់វៀតណាមផ្ទុយស្រឡះទៅនឹងការសន្យានៃសេរីភាពបន្តគំរាមកំហែងវប្បធម៌ជនជាតិដើម និងបន្តការជិះជាន់ជនជាតិភាគតិច» អត្ថបទនេះឆ្លុះបញ្ចាំងអំពីប៉ែតសិបឆ្នាំក្រោយឯករាជ្យរបស់វៀតណាម ការសន្យានៃសមភាពនិងសេរីភាពនៅតែមិនអាចទទួលបានសម្រាប់សហគមន៍ជនជាតិដើមជាច្រើន។

09/23/2025

Vietnam’s Human Rights Council Seat: A Test of Credibility

09/18/2025

លោក សឺន ជ័យវង្ស ប្រែសម្រួលមកជាភាសាខ្មែរពីអត្ថបទវីដេអូជាភាសា អង់គ្លេសរបស់ នាង Virginia Thach មានចំណងជើងថា «ដប់ប្រាំបីឆ្នាំបន្ទាប់ពី UNDRIP៖វៀតណាមត្រូវតែទទួលស្គាល់សិទ្ធិជនជាតិដើមរបស់ខ្មែរក្រោម» អត្ថបទនេះឆ្លុះបញ្ចាំងអំពីរយៈពេលដប់ប្រាំបីឆ្នាំបន្ទាប់ពីវៀតណាមបានអនុម័តសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើម ឬ UNDRIP ខ្មែរក្រោមនៅតែប្រឈមនឹងការរំលោភលើសិទ្ធិដីធ្លី ភាសា និងវប្បធម៌ ។

09/17/2025

ដំណឹងស្ដីពីសន្និបាតដំណាច់ឆ្នាំ ២០២៥ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ។

09/16/2025
09/15/2025
09/15/2025

Eighteen Years After UNDRIP: Vietnam Must Recognize the Khmer-Krom’s Indigenous Rights

09/15/2025

Eighty years on: Vietnam’s assimilation policies, a stark contrast to its promises of freedom, continue to threaten indigenous cultures and perpetuate ethnic oppression

09/14/2025

ទូតដែលមិនទាន់ទទួលស្គាល់ នៅ​​រដ្ឋធានី​វ៉ាស៊ីនតោន
---
សហព័ន្ធ​ខ្មែរកម្ពុជាក្រោម (KKF) កាលពីខែ​កក្កដា ឆ្នាំ ២០២៥ បានស​ម្ពោធ​ទីស្នាក់ការ​កណ្ដាល និង​រូបសំណាក ឧកញ៉ា​ សឺន គុយ ​នៅ​​រដ្ឋធានី​វ៉ាស៊ីនតោន​ ឌីស៊ី (Washington D.C) សហរដ្ឋអាមេរិក ។ ពិធី​នេះ​ មាន​ការ​ចូល​រួមពីសមាជិក​សភា​អាមេរិកប្រចាំដ្ឋធានី​វ៉ាស៊ីនតោន​ មន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក មន្ត្រី​អង្គការ​ប្រជាជាតិ ​និង​ប្រជាជន​គ្មាន​តំណាង (UNPO) ពលរដ្ឋ​ខ្មែរក្រោម​រស់នៅ​សហរដ្ឋអាមេរិក មក​ពី​ទ្វីប​អឺរុប​ និង​ប្រទេស​កម្ពុជា ជាង ៣០០ ​នាក់​ ។

ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយនេះ បានធ្វើឱ្យពលរដ្ឋខ្មែរក្រោមនៅក្នុងស្រុក និងក្រៅស្រុក បង្ហាញពីមោទនភាព ចំពោះសហព័ន្ធ​ខ្មែរកម្ពុជាក្រោម ដែលជាអង្គការតំណាងឱ្យជនជាតិដើមខ្មែរក្រោមនៅកម្ពុជាក្រោម មាន​ទីស្នាក់ការ​ផ្ទាល់ខ្លួន សម្រាប់ធ្វើ​ការ​តស៊ូ​មតិ​នៅ​លើឆាកអន្តរជាតិ ។

ក្រៅពីក្ដីរំភើបរបស់ពលរដ្ឋខ្មែរក្រោម កាលពីពេលថ្មីៗ នេះ YouTuber ដ៏ល្បីមកពីប្រទេសអង់គ្លេស បានចាប់អារម្មណ៍ទៅលើទីស្នាក់ការ​សហព័ន្ធ​ខ្មែរកម្ពុជាក្រោម។ លោក Fredo Rockwell ដែលជា YouTuber ជំនាញផលិតមាតិកាអំពីភូមិសាស្ត្រនយោបាយ បានផលិតវីដេអូរាប់រយស្តីពីប្រជាពល​រដ្ឋ​ ដែល​គ្មាន​រដ្ឋ​ ឬ​មិន​មាន​សញ្ជាតិប្រចាំនៅ​​រដ្ឋធានី​វ៉ាស៊ីនតោន​ ឌីស៊ី (Unrecognized Embassies of Washington) ។

លោក Fredo Rockwell បានសម្ភាសន៍មន្ត្រីជាន់ខ្ពស់តំណាងស្ថានទូតរបស់ប្រទេស ដែលមិនទាន់ទទួលស្គាល់ នៅ​​រដ្ឋធានី​វ៉ាស៊ីនតោន​ ឌីស៊ី ដូចជា ទីបេ (Tibet) ទួរគីស្ថាន (Turkestan) ខាលីស្តង់ (Khalistan) កាមេរូនខាងត្បូង (Southern Cameroons) និងតំណាងប្រទេសគ្មានស្ថានទូតជាច្រើនផ្សេងទៀត។

ចំណែកទីស្នាក់ការ​កណ្ដាលរបស់សហព័ន្ធ​ខ្មែរកម្ពុជាក្រោម ​ក៏ចាត់ទុកថា ជាស្ថានទូតមួយតំណាងឱ្យប្រជាជាតិកម្ពុជាក្រោម ប្រចាំនៅ​​រដ្ឋធានី​វ៉ាស៊ីនតោន​ ឌីស៊ី ដើម្បីងាយស្រួល​ទំនាក់ទំនង​ការទូត​ជាមួយបណ្តា​ស្ថានទូត​ប្រទេស​ប្រជាធិបតេយ្យ​ ​ដើម្បី​ស្នើឱ្យ​ប្រទេស​ទាំងអស់​នេះ ​អន្តរាគមន៍​ដាក់​សម្ពាធ​ទៅកាន់​រដ្ឋាភិបាល​វៀតណាម ​គោរពសិទ្ធិជនជាតិដើមខ្មែរក្រោម។

Address

4953 E Capitol Avenue SE
Washington D.C., DC
20019

Alerts

Be the first to know and let us send you an email when Voice of Kampuchea-Krom - VOKK posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share