Samnang YANN

Samnang YANN Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Samnang YANN, Video Creator, Ho Chi Minh City.

គ្មានអ្នកណាអាចបំពាន ជាតិមាតុភូមិយើងបានឡើយ សូមជួយស៊ែលើកទឹកចិត្តបងប្អូនយើងម្នាក់មួយផង   ត្រៀមខ្លួនរួចជាស្រេច ដើម្បីបំពេញតួ...
26/06/2025

គ្មានអ្នកណាអាចបំពាន ជាតិមាតុភូមិយើងបានឡើយ សូមជួយស៊ែលើកទឹកចិត្តបងប្អូនយើងម្នាក់មួយផង
ត្រៀមខ្លួនរួចជាស្រេច ដើម្បីបំពេញតួនាទី
24ម៉ោងលើ24ម៉ោង
្វែងរកជើងខ្លាំង
#គុនខ្មែរ #ស្រលាញ់គុនខ្មែរ

#គុនខ្មែរ #ស្រលាញ់គុនខ្មែរ #វៃប្រដាល់ #ប្រដាល់ខ្មែរ
្នកអើយ
#គុនខ្មែសន្

20/06/2025

ពេលរៀបការហើយ តើគួររស់ជាមួយឪពុកម្តាយ ឬនៅផ្សេង គំនិតគួរពិចារណា មុនហ្នឹងសម្រេចរៀបការ

BREAKING NEWS ឆ្លើយតបចំពោះ យោធាថៃចោទថា កម្ពុជាបង្វែរកាណុងកាំភ្លើងទៅភូមិដ្ឋាន និងបន្ទាយរបស់យោធាថៃ ឧបនាយករដ្ឋមន្ត្រី រដ្ឋម...
16/06/2025

BREAKING NEWS ឆ្លើយតបចំពោះ យោធាថៃចោទថា កម្ពុជាបង្វែរកាណុងកាំភ្លើងទៅភូមិដ្ឋាន និងបន្ទាយរបស់យោធាថៃ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ សីហា បញ្ជាក់ច្បាស់ៗថា «នេះជាយុទ្ធវិធីការពារជាតិរបស់កម្ពុជា ពេលយើងបំពាក់សព្វាវុធគឺដើម្បីការពារបូរណភាពទឹកដី ច្បាស់ណាស់គោលដៅគឺទម្រង់ទៅខ្មាំងសត្រូវ មិនដែលមានក្បួនទ័ពណាដែលបង្វែរកាណុង មកផ្ទះខ្លួនឯងនោះទេ ។ឬមួយកងទ័ពថៃរៀនយុទ្ធវិធី ខុសពីកម្ពុជា??? ជម្រើសសន្តិវិធី គឺការចរចារវាងរដ្ឋាភិបាលទាំងពីរ ទាំងផ្នែកនយោបាយ ផ្នែកសេដ្ឋកិច្ច និងផ្នែកផ្សេងៗ ចំពោះផ្នែកយោធា គឺជម្រើសចុងក្រោយ។យើងត្រៀមរួចជាស្រេចក្នុងការការពារទឹកដីកម្ពុជា ដោយគ្មានមហិច្ឆតាឈ្លានពានទៅប្រទេសជិតខាងឡើយ»៕

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ ទើបរាយការណ៍មកថា នៅថ្ងៃច...
16/06/2025

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ ទើបរាយការណ៍មកថា នៅថ្ងៃចន្ទ ទី ១៦ មិថុនា ២០២៥ វេលាម៉ោង ១១:៣០នាទីព្រឹក នៅទីក្រុងឡាអេ (ត្រូវនឹងម៉ោង ៤:៣០នាទី ល្ងាច ម៉ោងនៅរាជធានីភ្នំពេញ) លិខិតផ្លូវការរបស់កម្ពុជាទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ត្រូវបានលោកជំទាវ គឹមសួគ៌ សុវណ្ណារី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហូឡង់ ប្រគល់ដោយផ្ទាល់ដៃជូនលោកក្រឡាបញ្ជី Philippe Gautier នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) រួចរាល់។

កម្ពុជាមិនដកថយទេ ពីការប្រើប្រាស់យន្តការច្បាប់តាមរយៈតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ នៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។ រាជរដ្ឋាភិបាលនឹងបន្តធ្វើកិច្ចការនេះប្រកបដោយការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវខ្ពស់ ដើម្បីការពារបូរណភាពទឹកដី ក៏ដូចជាឧត្តមប្រយោជន៍ជាតិនិងប្រជាជនខ្មែរ។

#ហ៊ុនម៉ាណែត
#កម្ពុជា

លោក ស៊ីជីងពីង បានប្រាប់ប្រជាជនខ្លួនថា ត្រូវចាត់ទុកកម្ពុជាជាបងប្អូនល្អ គ្មាននរណាមកបំបែកបានឡើយ បើសិនជាមានរដ្ឋណាហ៊ានប៉ះពាល់...
15/06/2025

លោក ស៊ីជីងពីង បានប្រាប់ប្រជាជនខ្លួនថា ត្រូវចាត់ទុកកម្ពុជាជាបងប្អូនល្អ គ្មាននរណាមកបំបែកបានឡើយ បើសិនជាមានរដ្ឋណាហ៊ានប៉ះពាល់ដែនអធិបតេយ្យភាពកម្ពុជា មានសិទ្ធិការពាររដ្ឋជាមិត្តរបស់ខ្លួន! 🇰🇭❤️️🇨🇳

កម្ពុជាជ្រើសរើសយកច្បាប់អន្តរជាតិ និង សន្តិភាព។ ថ្ងៃនេះ ទី ១៥ មិថុនា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនលិខិតជាផ្លូវក...
15/06/2025

កម្ពុជាជ្រើសរើសយកច្បាប់អន្តរជាតិ និង សន្តិភាព។

ថ្ងៃនេះ ទី ១៥ មិថុនា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធទៅនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។

គាប់ជួនផងដែរ កាលពី ៦៣ឆ្នាំមុន នៅថ្ងៃទី ១៥ មិថុនា ១៩៦២ គឺជាថ្ងៃប្រវត្តិសាស្ត្រដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេចឲ្យកម្ពុជាឈ្នះលើរឿងក្តីប្រាសាទព្រះវិហារ។

ទោះបីជាព្រឹត្តិការណ៍ទាំងពីរនេះកើតឡើង ៦៣ឆ្នាំខុសពីគ្នាក៏ពិតមែន ប៉ុន្តែស្មារតីនិងគោលបំណងគឺដូចគ្នា ÷ គឺកម្ពុជាជ្រើសរើសយកការដោះស្រាយ ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ តាមរយៈយន្តការតុលាការយុត្តិធម៌អន្តរជាតិ ICJ សម្រាប់ការដោះស្រាយបញ្ហាព្រំដែននៅតំបន់ដែលមានលក្ខណៈស្មុគស្មាញខ្លាំង និងមានហារនិភ័យខ្ពស់នៃជម្លោះប្រដាប់អាវុធ ហើយដែលយន្តការទ្វេភាគីមិនអាចដោះស្រាយចប់ ដូចជានៅតំបន់ប្រាសាទព្រះវិហារកាលពីជាង៦០ឆ្នាំមុន និងតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី នាពេលបច្ចុប្បន្ន។

កម្ពុជាត្រូវការតែយុត្តិធម៌ ភាពត្រឹមត្រូវ និងច្បាស់លាស់មួយ ក្នុងការកំណត់ខ្សែរព្រំដែនជាមួយប្រទេសជិតខាង ដើម្បីកុំអោយកូនចៅជំនាន់ក្រោយនៅបន្តមានបញ្ហាមិនចេះចប់ជាមួយគ្នា។

សូមបងប្អូនជនរួមជាតិទាំងអស់ ផ្ដល់ការទុកចិត្តមកលើរាជរដ្ឋាភិបាល ក្នុងការខិតខំប្រឹងប្រែងធ្វើកិច្ចការងារនេះប្រកបដោយឆន្ទៈនិងការទទួលខុសត្រូវខ្ពស់ ដើម្បីការពារបូរណភាពទឹកដី និងឧត្តមប្រយោជន៍របស់ជាតិនិងប្រជាជនកម្ពុជា។

Cambodia chooses international law and peace.

Today, 15 June 2025, the Royal Government of Cambodia submitted an official letter to the International Court of Justice (ICJ) to seek a resolution on the border dispute in the areas of TAMONE THOM Temple, TAMONE TOUCH Temple, TA KRABEY Temple and MOM BEI.

Coincidentally, 63 years ago, 15 June 1962 was a historic day in which the ICJ had ruled in favor of Cambodia on the case of PREAH VIHEAR Temple.

Although these two events happened 63 years apart, the spirit and objective remain the same: Cambodia chooses a peaceful resolution based on international laws through the ICJ mechanism for solving border dispute in the areas where issues are very complicated and have high risks of armed clashes and where bilateral mechanisms cannot solve; such as the case of PREAH VIHEAR Temple over 60years ago, and the areas of TAMONE THOM Temple, TAMONE TOUCH Temple, TA KRABEY Temple and MOM BEI at present time.

Cambodia only needs justice, fairness and clarity in border demarcation and delimitation with our neighboring countries, so that our future generations will not continue to have issues with each other.

May our compatriots trust the Royal Government of Cambodia in its efforts to undertake this task with strong wills and responsibility in order to safeguard our territorial integrity and for the best interest of the nation and people of Cambodia.

#ហ៊ុនម៉ាណែត
#កម្ពុជា

បងប្អូនប្រាកដជាបានស្គាល់ហើយ លោក សាត សឿន(ហៅសឿនផែនដី) ពីមុនទៅដល់កន្លែងណា ផ្អើលកន្លែងហ្នឹង!(ភ្នំពេញ)៖ លោកវរសេនីយ៍ សាត សឿន ប...
14/06/2025

បងប្អូនប្រាកដជាបានស្គាល់ហើយ លោក សាត សឿន(ហៅសឿនផែនដី) ពីមុនទៅដល់កន្លែងណា ផ្អើលកន្លែងហ្នឹង!
(ភ្នំពេញ)៖ លោកវរសេនីយ៍ សាត សឿន បច្ចុប្បន្នកំពុងមានវត្តមាននៅតំបន់ជួរមុខព្រំដែនកម្ពុជា-ថៃ។
លោក សាត សឿន រហស្សនាម"សឿនផែនដី"មានវ័យជិត៦០ឆ្នាំ ធ្លាប់បម្រើការងារជាកងទ័ពនៅយោធភូមិភាគទី២ តាំងពីសម័យរដ្ឋកម្ពុជា។
លោកមានស្រុកកំណើត នៅភូមិល្វាកោង ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង៕

ប្រាសាទតាមមាន់ធំ ជារបស់ខ្មែរ ជាបេះដូងខ្មែរ Cambodia ❤️
11/06/2025

ប្រាសាទតាមមាន់ធំ ជារបស់ខ្មែរ ជាបេះដូងខ្មែរ Cambodia ❤️

11/06/2025

ប្រមុខក្រសួងមហាផ្ទៃ ចុះពិនិត្យកងកម្លាំងឈរជើងការពារព្រំដែន កម្ពុជា-ថៃ អមជាមួយផ្តល់កម្លាំងចិត្ត និង សម្ភារ

#ស៊ីស៊ីថាមស៍

នាយឧត្ដមសេនីយ៍ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះគាំទ្រកងកម្លាំងដែលកំពុងឈរជើងការពារបូរ...
11/06/2025

នាយឧត្ដមសេនីយ៍ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះគាំទ្រកងកម្លាំងដែលកំពុងឈរជើងការពារបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជា។ 👍👍👍🇰🇭🇰🇭🇰🇭

ប្រាសាទតាមាន់ធំជាស្ថាបត្យកម្មខ្មែរដែលកសាងឡើងនៅ សតវត្សទី១១ ដល់ទី១៣ ដោយព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះមានទីតាំងស្ថិតនៅ ភូម...
11/06/2025

ប្រាសាទតាមាន់ធំជាស្ថាបត្យកម្មខ្មែរដែលកសាងឡើងនៅ សតវត្សទី១១ ដល់ទី១៣ ដោយព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះមានទីតាំងស្ថិតនៅ ភូមិតាមាន់សែនជ័យ ឃុំ គោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ដែលមាន ប្រាសាទដំរីទ្រោម នៅក្បែរនោះ និងមានចំងាយ ១៣គីឡូម៉ែត្រ ពី ប្រាសាទតាក្របី ដែលស្ថិតនៅលើជួរភ្នំ ដងរែក🇰🇭♥️🇰🇭💐
#គុនខ្មែរ #ស្រលាញ់គុនខ្មែរ

Address

Ho Chi Minh City

Website

Alerts

Be the first to know and let us send you an email when Samnang YANN posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category