28/07/2026
⚖️ យល់ដឹងពីច្បាប់៖ តើនគរបាលអាចចាប់ខ្លួនមនុស្ស តាមការចង្អុលរបស់ដើមបណ្តឹងភ្លាមៗបានទេ?
🧐 ជាទូទៅ ការចង្អុលមុខរបស់ដើមបណ្តឹង មិនមែនសុទ្ធតែជា «បទល្មើសជាក់ស្តែង» នោះឡើយ! កត្តាសម្រេចគន្លឹះ គឺ «ពេលវេលា»៖
❌ ករណីកើតឡើងយូរហើយ៖ ទោះបីដើមបណ្តឹងនាំនគរបាលទៅចង្អុលមុខចំក៏ដោយ នគរបាលមិនអាចចាប់ខ្លួន ឬឃាត់ខ្លួនភ្លាមៗបានទេ ព្រោះមិនមែនជាបទល្មើសជាក់ស្តែង។ សមត្ថកិច្ចត្រូវសុំការបញ្ជាពីព្រះរាជអាជ្ញា ឬរង់ចាំដីកាពីតុលាការជាមុនសិន។
✅ ករណីទើបតែកើតឡើងក្តៅៗ៖ ប្រសិនបើបទល្មើសទើបតែកើតឡើង រួចមានការដេញតាម និងរកឃើញភ្លាមៗ នោះទើបចាត់ទុកជា «បទល្មើសជាក់ស្តែង» ដែលសមត្ថកិច្ចមានសិទ្ធិចាប់ខ្លួនបានភ្លាមៗ។
👉 ចូលរួមយល់ដឹង និងគោរពនីតិវិធីច្បាប់ ដើម្បីសង្គមមានយុត្តិធម៌ និងសេចក្តីថ្លៃថ្នូរ! 🇰🇭
•••••••••••••••••••••••••••••
⚖️ Legal Insight: Can Police Arrest a Suspect Simply Because the Plaintiff Points Them Out?
🧐 Generally, a plaintiff pointing at a suspect does NOT automatically qualify a case as "flagrante delicto" (caught red-handed)! The deciding factor is "Time":
❌ Past Events: If the crime occurred hours, days, or months ago, the police CANNOT make an immediate arrest based solely on the plaintiff pointing out the suspect. They must strictly follow due process and obtain a prosecutor's order or a court warrant first.
✅ Fresh Offenses: If the crime has just taken place and the suspect is actively pursued and apprehended immediately, it qualifies as a flagrante delicto offense, allowing for an instant arrest.
👉 Let’s understand and respect legal procedures for a just and fair society! 🇰🇭
#យល់ដឹងពីច្បាប់ #បទល្មើសជាក់ស្តែង #ក្រមនីតិវិធីព្រហ្មទណ្ឌ