
18/07/2025
របៀបធ្វើខគោនំបុ័ង #ឆ្ងាញ់
*គ្រឿងផ្សំ
-សាច់គោ1200ក្រាម(យកសាច់កំភួនស្រួយ)
-ប្រេងឆាបន្តិច/ផ្កាចន្ទន៍/ឈើឯម
-ខ្ទឹមសនិងខ្ទឹមក្រហមចិញ្ច្រាំរួច1កូនចាន
-គល់ស្លឹកគ្រៃ4គល់ដំអោយទក់
-រំដេង8ចំណិត/ស្លឹកក្រូចសើច10សន្លឹក
-ខ្ទឹមក្រហម3មើមដំអោយទក់
-ម្ទេសឆ្អើរកិន1កូនចាន
-គ្រឿងសាតេ1កញ្ចប់100ក្រាម
-គ្រឿងការី2ស្លាបព្រាបាយ
-ស្ករត្នោត100ក្រាម
-ទឹកត្រី7ស្លាបព្រាបាយ
-ប្រេងខ្យង4ស្លាបព្រាបាយ
-ប៑ីចេងជិត1ស្លាបព្រាបាយ
-ម្សៅស៑ុបមាន់1ស្លាបព្រាបាយ
-អំបិល1ស្លាបព្រាបាយ
-ទឹកដោះគោខាប់កន្លះវែកសម្លរ
-ទឹក3500ml
-ការ៉ុត2មើម
-ប្រហិតសាច់គោ500ក្រាម
-------------
#វីធីធ្វើ
1- ដាក់ខ្លាញ់ក្នុង ខ្ទះក្តៅរំលីង រំដេងអោយ ឈ្ងុយរួច ដាក់ទឹកប៉េងប៉ោះ កូរអោយសប់។
2- ដាក់សាច់ ប៉ូចកាក់ ម្ទេសឆ្អើរ គ្រឿងឆ្នាំងដី ស្ករត្នោត ទឹកត្រី និង អំបិលចូល ច្របល់អោយសប់ ១ នាទី រូចចាក់ទឹកសមល្មមនឹងសាច់ រំងាស់អោយផុយ ពី1ម៉ោង ទៅ ១ ម៉ោង ៣០ នាទី តាមប្រភេទសាច់។
3- ពេលរំងាស់ គួរប្រើភ្លើងកំរិតល្មម។ ពេលសាច់ជិតផុយ ដាក់ការ៉ុត និងទឹកដោះគោខាប់ចូលជាកាស្រេច។ 4- ពេលដួសដាក់ចានញាំុ រោយជីរណា នាងវង & ខ្ទឹមបារាំងពីលើ រួចបន្ថែម ទឹកក្រូចឆ្មារ និង ខ្ទឹមលីង រឺថែមបន្លែផ្សេងៗ តាមការចូលចិត្ត។ អ្នកអាចញាំុខគោជាមួយនំប័ុង រឺ មី។
#តោះរៀនធ្វើម្ហូប
#ខគោ
#ខគោនំបុ័ង