DSN Hot News ព័ត៌មានថ្មីៗ

16/10/2025
14/10/2025

រឿងចិនចាក់គ្នាក្នុងរថយន្ត

ស្ថិត នៅឃុំស្លា ស្រុក មេមត់ ខេត្ត ត្បូងឃ្មុំ។

បុរសជើងខ្លាំងជនជាតិចិនវាយស្ត្រីវ័យក្មេង បែកក្បាល ពេលនេះសមត្ថកិច្ចឃាត់ខ្លួនបានហើយ!ករណីបុរសជនជាតិចិនវាយស្ត្រីវ័យក្មេង នៅក្...
14/10/2025

បុរសជើងខ្លាំងជនជាតិចិនវាយស្ត្រីវ័យក្មេង បែកក្បាល ពេលនេះសមត្ថកិច្ចឃាត់ខ្លួនបានហើយ!

ករណីបុរសជនជាតិចិនវាយស្ត្រីវ័យក្មេង នៅក្នុងកាស៊ីណូមួយ ក្រុងព្រះសីហនុ បណ្ដាលឲ្យស្ត្រីរងរបួសបែកក្បាល ឥឡូវនេះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន ហើយកំពុងបន្តស៊ើបអង្កេតតាមនីតិវិធី។ទី 14 ខែតុលាឆ្នាំ 2025

14/10/2025

រឿងចិនវាយស្ត្រីខ្មែរវ័យក្មេង បែកក្បា នៅកាស៊ីណូ ជិនប៊ីក្រោម ក្រុងព្រះសីហនុ ដោយកុំទាន់ដឹងពីមូលហេតុ.?

ដែនសមុទ្រ:ដើម្បីទទួលបានរូបភាពច្បាប់ 👇https://t.me/densakmutcambodia
ក្រុងព្រះសីហនុ: បែកធ្លាយវីដេអូតាមបណ្ដាយសង្គមរឿងស្ត្រីវ័យក្មេងម្នាក់ ត្រូវបាន ជនជាតិចិនវាយស្ត្រីវ័យក្មេងខ្មែរ បែកក្បានៅកាស៊ីណូ ជិនប៊ីក្រោម ក្រុងព្រះសីហនុ សូមផ្តាំដល់ស្ត្រីទាំងឡាយ កុំឃើញលុយឡាន និងភាពមានបានហ៊ឺហាររបស់ជនបរទេសមួយចំនួន។

សូមបញ្ជាក់ថាជុំវិញបញ្ហានេះនៅមិនទាន់ដឹងព័ត៌មានច្បាស់នៅឡើយ ព័ត៌មានលម្អិតក្រុមការងារយើងនឹងធ្វើការផ្សាយជូននៅពេលក្រោយ៕

13/10/2025

ផ្សាយផ្ទាល់ និយាយពីនេះពីនោះនៅតាមបណ្ដោយផ្លូវជាប់មាត់សមុទ្រក្រុងព្រះសីហនុ

13/10/2025

រឿងមនុស្សធ្លាក់ពីលើអាគានៅក្រុងព្រះសីហនុ ចុះហេតុអ្វីបានជាមានការរារាំងមិនអនុញ្ញាតឲ្យថតឬផ្សាយព័ត៌មាន មានអ្វីឲ្យប្រាកដ.?

ក្រុងព្រះសីហនុ: នៅព្រឹកថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៥ មានករណីមនុស្សម្នាក់បានធ្លាក់ពីលើអាគា មួយកន្លែង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្ថិតនៅត្រង់ចំណុច ទល់មុខកាស៊ីណូ ស៊ីជូរី សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ភ្លាមៗនោះជនរងគ្រោះត្រូវបានក្រុមគ្រូពេទ្យដឹងយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មូលហេតុនៃការធ្លាក់នេះ នៅមិនច្បាស់នៅឡើយទេ។

ជាមួយនេះដែរ មានប្រភពព័ត៌មានមួយបានបញ្ជាក់ថា បន្ទាប់ពីកើតហេតុ ត្រូវបានរារាំងពីក្រុមអ្នកមើលការខុសត្រូវនៅទីតាំងនោះដោយបាន ហាមឃាត់មិនឱ្យថតរូប ឬផ្សាយព័ត៌មានអំពីហេតុការណ៍ នេះឡើយ។ ការហាមឃាត់នោះបានបង្កឲ្យមហាជនជាច្រើនសង្ស័យ និងចាប់អារម្មណ៍ថា តើមានអ្វីកើតឡើងឱ្យពិតប្រាកដនៅពីក្រោយរឿងនេះ។

តាមប្រភពដដែលបានបន្ថែមទៀតថាបច្ចុប្បន្ន សមត្ថកិច្ចបានចុះពិនិត្យកន្លែងកើតហេតុ និងកំពុងធ្វើការស្រាវជ្រាវបន្ថែម។

👉 ករណីនេះកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន និងរងចាំលទ្ធផលស្រាវជ្រាវផ្លូវការពីសមត្ថកិច្ចបន្ថែមទៀត។
#ព្រះសីហនុ #ករណីធ្លាក់អាគា #សមត្ថកិច្ចស្រាវជ្រាវ #ព័ត៌មានបឋម។

12/10/2025

រឿងកឺៗនៅខេត្តព្រះសីហនុ
សារពីពលរដ្ឋ(បឋម)ថ្ងៃអាទិត្យ ទី១២ ខែតុលា ឆ្នាំ២០២៥

11/10/2025

🍛 ភ្ញៀវសរសើរគ្រប់ៗគ្នាថាម្ហូបឆ្ងាញ់គ្រប់មុខ ផ្សារលើក្រុងព្រះសីហនុ!

10/10/2025

🚨 ចាប់មនុស្សកណ្ដាលថ្ងៃនៅត្បូងឃ្មុំ!

១០ តុលា ២០២៥​ សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ(បឋម)ថា ឃើញជនបរទេសមួយក្រុម ចាប់មនុស្សម្នាក់ដាក់ឡាន Alphard ពណ៌ស នៅជិតសាកលវិទ្យាល័យបៀលប្រាយ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ រួចបើកគេចខ្លួនមានទិសដៅទៅរាជធានីភ្នំពេញ។

សមត្ថកិច្ចកំពុងស្រាវជ្រាវ។

10/10/2025

Address

ភូមិ២,សង្កាត់លេខ២, ក្រងព្រះសីហនុ, ខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ
120000

Telephone

+85511622167

Website

Alerts

Be the first to know and let us send you an email when DSN Hot News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share