មាគ៌ារួចរំដោះគឺ សីល សមាធិ វិបស្សនា

  • Home
  • មាគ៌ារួចរំដោះគឺ សីល សមាធិ វិបស្សនា

មាគ៌ារួចរំដោះគឺ សីល សមាធិ វិបស្សនា មាគ៌ារួចរំដោះ គឺ សីល សមាធិ បញ្ញា
The Path to Liberation through Morality, Concentration, and Wisdom.

សត្វមនុស្សជាសត្វដែលមានរចនាសម្ព័ន្ធខួរក្បាលយ៉ាងពិសេសលើសត្វនាៗនៃទីឋាននេះ ( តាមភាសាសន្មត់ហៅថាឋានកណ្តាល) ។ ពពូសត្វមនុស្សនេះម...
13/08/2026

សត្វមនុស្សជាសត្វដែលមានរចនាសម្ព័ន្ធខួរក្បាលយ៉ាងពិសេសលើសត្វនាៗនៃទីឋាននេះ ( តាមភាសាសន្មត់ហៅថាឋានកណ្តាល) ។ ពពូសត្វមនុស្សនេះមានចិត្តជាប្រធានរុញការគិតស្រមៃបានយ៉ាងច្រើនបែប ។ ពពូកសត្វនេះ ស្រមៃឋា មានឋានសួគ៌ សុខបែបនេះឬបែបនោះ ហើយរហូតនាំគ្នាស្រមៃគូសចេញជារូបារម្មណ៍ផ្សេងៗតាមតណ្ហាខ្លួនហើយក៏តាំងសន្មត់រួចប្រកាន់យកថាជាការពិត។

នែអ្នកទាំងឡាយ! តើអ្នកពិនិត្យក្នុងជីវិតអ្នកមើលថា តើមានអ្វីស្ថិតស្ថេរទេ? មានអ្វីអមតៈទេ ? ហើយរូបកាយដែលអ្នកយល់ថាជាអ្នក តើវានៅស្ថិតស្ថេរទេ? តើមានអ្វីៗដូចអ្នកបាន ឃើញ បានប្រកាន់នេះទេ?

បើតថាគតសន្មត់ដូចតែអ្នកទាំងឡាយដែរ ហើយស្រមៃទៅឋាននេះ ឋាននោះដែរ តើតថាគត សមជាអ្នកត្រាស់ដឹងទេ? មិនសមទេ ព្រោះបានដឹងនូវអ្វីៗដូចតែអ្នកទាំងឡាយដែរ ។

តថាគតត្រាស់ដឹងសច្ចៈ គឺសេចក្តីពិតនៃធម្មជាតិនេះ រួមទាំងតថាគតផងថាជាអ្វី មានដំណើរប្រព្រឹត្តទៅបែបណា ហើយចាកចេញពីកងទុក្ខបានដោយរបៀបណា? នេះជាការត្រាស់ដឹង ។ មិនមែនដឹងដូចអ្នករាល់គ្នាកំពុងដឹងហ្នឹងទេ ។

ប៉ុនែ្តដើម្បីបានជាប្រយោជន៍សម្រាប់អ្នកចាកចេញពីកងទុក្ខ(វាលវដ្ត) នេះ តថាគតបានសង្ខេបយ៉ាងខ្លីបំផុត គឺមហាខ្លីហើយ មិនមានគ្រូអាចារ្យណាអាចសង្ខេបផ្លូវរួចចាកទុក្ខនេះឲ្យងាយ ខ្លី លើសតថាគតបានទេ ។

ធម៌សម្រាប់បដិបត្តរួចចាកទុក្ខ មានត្រឹម ត្រីសិក្ខា នេះឯង សីល សមាធិ វិបស្សនា = អរិយ​អដ្ឋង្គិកមគ្គ ៕

12/08/2026

តើអ្នករាល់គ្នាកំពុងកសាងអ្វីសម្រាប់ដំណើរជីវិតនេះ?

ឱ! អ្នកទាំងឡាយអើយ ការឃើញនឹងភ្នែកនូវអ្វីៗរាល់ថ្ងៃនេះ តាមបែបសម័យកាលសង្គមនេះ វាមិនស្ថិតស្ថេរប្រាកដទេ តើអ្នកខំប្រឹងឲ្យបានមកច្រើនលើសសេចក្តីត្រូវការដើម្បីអ្វីទៅ? អ្នកត្រូវចំណាយពេល ចោលគ្រួសារ ដើម្បីបានមក យើវាជារបស់ពិតដែលញ៉ាំងជីវិតអ្នកឲ្យមានសុខស្ងប់ឬ?

ម្នាល! សាធុជនទាំងឡាយ ចូរពិចារណាអំពីជីវិតនេះឲ្យមែនទែនណា កាលបើបានកើតមកជាមនុស្សមិនមែនមកប្រឹងរករបស់អស់ទាំងនេះទេ គឺបានជាមនុស្សមានសប្បាទារ សម្រាប់បដិបត្តិអរិយមគ្គឲ្យបានរួចចាកទុក្ខណា ៕

នែម្នាលអ្នកបួស៖ អ្នកកំពុងប្រព្រឹត្តថោកទាបខ្លាំងណាស់ ដោយយកមេរៀនតថាគត់ យកភាពជាសមណៈ ទៅបោកបញ្ឆោទអ្នកស្រុក ដើម្បីទទួលបានលាភសក...
12/08/2026

នែម្នាលអ្នកបួស៖ អ្នកកំពុងប្រព្រឹត្តថោកទាបខ្លាំងណាស់ ដោយយកមេរៀនតថាគត់ យកភាពជាសមណៈ ទៅបោកបញ្ឆោទអ្នកស្រុក ដើម្បីទទួលបានលាភសក្ការៈ នេះហៅឈ្មោះថា មហាចោរក្នុងសាសនា ។

នែសប្បុរសដ៏ល្ងង់ខ្លៅ៖ អ្នកមិនពិនិត្យលើបុគ្គលអ្នកបួសជាសមណៈ ដើរប្រមូលលាភដោយយកឈ្មោះថា ជាសមណៈ ជាអ្នកចេះចាំធម៌ យកធម៌តថាគតទៅប្តូរយកលាភ អ្នកសប្បុរសបែបនេះហៅថា មហាល្ងង់ ។ ចូរធ្វើបុណ្យទាន ប្រកបដោយបញ្ញា ។

មេរៀនតថាគតប្រាកដនឹងរលាយដោយសារបុគ្គលទាំងនេះមិនខានឡើយន៕

11/08/2026
11/08/2026

តើអ្វីជាជីវិតឲ្យពិតប្រាកដទៅ? ពេលនេះខ្ញុំឃើញអ្វីៗនៃជីវិតកាន់តែច្បាស់ឡើងថា មិនមានអ្វីស្ថិតស្ថេរទេ? មានការបែកព្រាត់នៅទីបញ្ចប់ ទាំងខ្ញុំទាំងគេ គឺមិនអាចជៀសផុតបានឡើយ ។ តើមានវិធីណាអាចចាកចេញពីទុក្ខសោកនេះបាន?????

10/08/2026

ពូកយកមេរៀនព្រះពុទ្ធទៅរកស៊ីបានលាភ ជាអំពើថោកទាបណាស់ ។

10/08/2026

នែ! ម្នាលអ្នករៀនចេះចាំធម៌ មេរៀនតថាគត សម្រាប់បដិបិត្តិឲ្យឃើញពិត ផលពិត មិនមែនយកមកឈ្លោះប្រកែកគ្នាអញ្ចឹងទេ ៕
#ព្រះពុទ្ធព្រះធម៌ព្រះសង្ឃ
#មេរៀនជីវិត
#ខ្មែរ

មេរៀនដែលព្រះសម្មាសម្ពុទ្ធទ្រង់បានសង្ខេបមកសម្រាប់មនុស្សលោក បដិបត្តិដើម្បីរំដោះចេញពីទុក្ខ គឺគ្មានន័យណាមួយដែលឲ្យមនុស្សទៅបែរ...
09/08/2026

មេរៀនដែលព្រះសម្មាសម្ពុទ្ធទ្រង់បានសង្ខេបមកសម្រាប់មនុស្សលោក បដិបត្តិដើម្បីរំដោះចេញពីទុក្ខ គឺគ្មានន័យណាមួយដែលឲ្យមនុស្សទៅបែរបន់ អំពីអ្វីខាងក្រៅ អំណាណាមួយ រួមទាំងព្រះពុទ្ធផង ដើម្បីឲ្យខ្លួនគេបានរួចរំដោះចាកទុក្ខ ដោយគេជាអ្នកមានបំណងចាកចេញមិនបានបដិបត្តិដោយផ្ទាល់បានទេ ។ ត្រង់នេះហើយដែលព្រះពុទ្ធ ព្រះអង្គបាន សម្តែងដដែលៗ នាចុងបញ្ចប់នៃធម្មទេសនា គឺ អត្តាហិ អត្តនោ នាថោ ។

ប្រភព៖ មកពីគាថាធម្មបទ (ខុទ្ទកនិកាយ) ៖ «អត្តាហិ អត្តនោ នាថោ កោ ហិ នាថោ បរោ សិយា...» (ខ្លួនជាទីពឹងរបស់ខ្លួន អ្នកដទៃណាទៅអាចជាទីពឹងបាន...) ។

បច្ចុប្បន្នសត្វមនុស្សមានសេចក្តីវង្វេងជាពន់ពេកទៀតហើយ ត្រឹមពាក់កណ្តាលអំណាចត្រាស់ដឹងសោះព.ស ២៥៧០ ពូកសត្វមនុស្សចាពផ្តើមធ្វើពិធីបួងសួងដោយពឹងលើអំណាចខាងក្រៅ បារមី អ្នកនេះអ្នកនោះ ។ល។ រួចសង្ឃឹមថា បានដាក់ដល់ឋាននិព្វានហោង ដោយម្ចាស់សម៉ីខ្លួនមិនចាំបាច់ដើរឬហែលឆ្លងទៅទេ គឺចាំតែយកលុយទៅទិញនេះនោះសែនទៅ បានទៅឯង ។ ឆ្កូតឡប់តាមពួកអាមហាចោរក្នុងសាសនា យកមេរៀន យកឈ្មោះតថាគត យកស្បង់តថាគត ទៅកេងប្រយោជន៍នុង វានាំទៅនរកទេ ។

តថាគតត្រាស់ដឹងអំពីធម្មជាតិនេះច្រើនអនេក ប៉ុនែ្តសម្រាប់ជាប្រយោជន៍ដល់មនុស្សលោករួចរំដោះ មានតែ ចតុរារិយសច្ចៈប៉ណ្នឹងឯងសម្រាប់សត្វមនុស្សយល់និងបដិបត្តិប្រចាំថ្ងៃឲ្យបានដល់គោលដៅ គឺនិព្វាន ។

ត្រីសិក្ខា ៖ សីល សមាធិ វិបស្សនា ( បញ្ញា ) = អរិយមគ្គ អង្គ៨ ។

ចូរយល់ឲ្យបានត្រឹមត្រូវ ថាជីវិតពិតជាទុក្ខប្រាកដមែន ទោះកើតនៅទីឋានណាសម្បូរណ៍ទៅដោយភោគសម្បត្តិទិព្វយ៉ាងណា ក៏ទុក្ខដែរ មរណៈទុក្ខនឹងកើតមានយ៉ាងប្រាកដ ។ ដោយហេតុនេះ ព្រះពុទ្អបានផ្តល់ឬបង្ហាញអរិយមគ្គ ដើម្បីសត្វមនុស្សបានដើរទៅឲ្យដល់គោលដៅ ចេញចាកទុក្ខ គឺអស់អញ អស់ទុក្ខ និព្វាន ៕

ព្រះពុទ្ធជាម្ចាស់🙏🙏🙏 តើកាលដែលខ្ញុំព្រះករុណាបានបដិសន្ធិមកឋានសុខនេះហើយ សោយសម្បត្តិគ្រប់យ៉ាង មានរូបឆោមល្អត្រកាល មានសុខភាពបរ...
02/08/2026

ព្រះពុទ្ធជាម្ចាស់🙏🙏🙏 តើកាលដែលខ្ញុំព្រះករុណាបានបដិសន្ធិមកឋានសុខនេះហើយ សោយសម្បត្តិគ្រប់យ៉ាង មានរូបឆោមល្អត្រកាល មានសុខភាពបរិបូណ៌ហើយ តើមានទុក្ខអ្វីមកបៀតបៀនទៀតទេ។ ម្នាលអ្នកមានសម្បត្តិសុខដ៏ចម្រើន តើមុនមកទីនេះអ្នកនៅឯឋានណា? ហើយឋាននោះជួបមរណៈទុក្ខទេ? លុះមកបដិសន្ធិក្នុងឋានសុខនេះ តើមានបានលឺដំណឹងថាមានអ្នកច្យុតចាកឋានសុខនេះទេ? អរ! ព្រះសម្ពុទ្ធដ៏ចម្រើន គឺមានដំណឹងនេះ ប៉ុនែ្តមិនងាយនឹងច្យុតចាកឋានទេ ដោយអាយុវែងណាស់ ។ មិនងាយឬយូរក៏គង់នឹងដល់វេលានោះដែរ ។ តើមានសេចក្តីបារម្ភទុក្ខព្រួយកើតឡើងអំពីរឿងនេះទេ? ព្រះពុទ្ធជាម្ចាស់🙏🙏🙏 គឺមាន ។ តើអ្នកដឹងទេថា ហេតុមកពីអ្វីនៃទុក្ខព្រួយនោះ? ហើយមានវិធីរំលត់វាបានទេ? គ្មាននរណាដឹងទេ ព្រះអង្គដ៏ចម្រើន🙏🙏🙏

ដោយហេតុនេះហើយ ទើបតថាគត ប្រទានធម្មទេសនា អំពី ទុក្ខសច្ចៈ សមុទយសច្ចៈ និរោធសច្ចៈ មគ្គសច្ចៈ ដើម្បីឲ្យសត្វទាំងឡាយបានបដិបត្តិចេញចាកទុក្ខ ដូចនេះចូរអ្នករាល់គ្នាព្យាយាមបដិបត្តិឲ្យបានត្រឹមត្រូវ ដោយសេចក្តីមិនប្រមាថ ថាចាំពេលនេះឬពេលនោះ ថ្ងៃនេះថ្ងៃនោះ ដោយអាងថាជីវិតនៅយូរទៀតមិនងាយស្លាប់ 🙏🙏🙏

#មាគ៌ារួចរំដោះសីលសមាធិវិបស្សនា

ព្រះធម៌ មិនមែនជាមេរៀនសម្រាប់សិក្សាដើម្បីបង្កើនចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែជាមាគ៌ាសម្រាប់អនុវត្ត។ ការសិក្សា និងការពិចារណា ជ...
01/08/2026

ព្រះធម៌ មិនមែនជាមេរៀនសម្រាប់សិក្សាដើម្បីបង្កើនចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែជាមាគ៌ាសម្រាប់អនុវត្ត។ ការសិក្សា និងការពិចារណា ជាជំហានចាប់ផ្តើម ប៉ុន្តែគោលបំណងរបស់ព្រះពុទ្ធ គឺឱ្យអ្នកអនុវត្តពិនិត្យឃើញសភាពធម៌ដោយផ្ទាល់។ ពេលការអនុវត្តរីកចម្រើន កិលេសក៏ថយចុះ ហើយទុក្ខក៏ថយចុះតាមលំដាប់។ មាគ៌ានេះមិនមែនសន្យាផលដោយគ្រាន់តែជឿទេ ប៉ុន្តែអញ្ជើញឱ្យមនុស្សអនុវត្ត ហើយដឹងដោយខ្លួនឯង។

បើអ្នកពិតជាមានទុក្ខមែន បើអ្នកពិតមានបំណងចាកចេញពីទុក្ខនេះមែន ចូរអ្នកសាកល្បងដើរលើមាគ៌ាធម៌ នេះជាមាគ៌ា ជាផ្លូវដែលព្រះសម្មាសម្ពុទ្ធគ្រប់អង្គបានដើរហើយ បានដល់គោលដៅរួចចាកផុតទុក្ខទាំងពួងហើយ ចូរកុំគ្រាន់តែស្តាប់ លឺ ឃើញនឹងភ្នែក ចូរបដិបត្តិដោយខ្លូនឯងផ្ទាល់ ហើយអ្នកនឹងដឹងអំពីផលដោយខ្លួនអ្នកផ្ទាល់ផងដែរ ៕

ភវតុ សព្វមង្គលំ សូមឲ្យសព្វសត្វប្រកបដោយសុភមង្គល🙏🙏🙏

#មាគ៌ារួចរំដោះសីលសមាធិវិបស្សនា

Address


Website

Alerts

Be the first to know and let us send you an email when មាគ៌ារួចរំដោះគឺ សីល សមាធិ វិបស្សនា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to មាគ៌ារួចរំដោះគឺ សីល សមាធិ វិបស្សនា:

Shortcuts

  • Want your business to be the top-listed Media Company?

Share