RFA Khmer

RFA Khmer Radio Free Asia brings reliable, timely news to people living in Asian countries that censor or restrict free media.
(14648)

អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីថា ការបន្ថែមអ្នកសង្កេតការណ៍ មិនមែនជាការជ្រៀតជ្រែកពីខាងក្រៅឡើយ---លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉...
21/08/2025

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីថា ការបន្ថែមអ្នកសង្កេតការណ៍ មិនមែនជាការជ្រៀតជ្រែកពីខាងក្រៅឡើយ
---
លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បានលើកឡើងថា សំណើដាក់ពង្រាយក្រុមអ្នកសង្កេតការណ៍អន្តរជាតិបន្ថែម ដើម្បីតាមដានបទឈប់បាញ់រវាងកម្ពុជានិងថៃ មិនមែនជាចេតនាចង់ជ្រៀតជ្រែកពីខាងក្រៅ ដូចការលើកឡើងពីនាយករដ្ឋមន្ត្រីស្ដីទីរបស់ថៃនោះទេ។ លោកបន្តថា ប៉ុន្តែសំណើនេះ ដោយសារមានការព្រួយបារម្ភពីចំនួនអ្នកសង្កេតការណ៍បច្ចុប្បន្នមានចំនួនកំណត់។

លោកបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងវេទិកាច្បាប់អាស៊ាន២០២៥ (ASEAN Law Forum 2025) នៅទីក្រុងកូឡាឡាំពួរ (Kuala Lumpur) នៅថ្ងៃទី២១ ខែសីហាថា ដោយសារខ្វះចំនួនអ្នកសង្កេតការណ៍ ដូច្នេះនៅក្នុងការនិយាយទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីស្ដីទីថៃលោក ភូមិថាំ វេឆាយ៉ាឆៃ (PhumthamWechayachai) លោកបានលើកឡើងពីសំណើបន្ថែមចំនួនអ្នកសង្កេតការណ៍ ដែលអាចយកមន្ត្រីអនុព័ន្ធយោធា និងអ្នកតំណាងស្ថានទូត ដើម្បីគាំទ្រដល់ដំណើរការកម្មវិធីតាមដានបទឈប់បាញ់ ដូច្នេះវាមិនមែនជាបញ្ហាបង្កឱ្យមានការជ្រៀតជ្រែកអ្វីនោះទេ។

នាយករដ្ឋមន្ត្រីស្ដីទីថៃបានលើកឡើងកាលពីថ្ងៃទី២០ ខែសីហាថា លោកបានបដិសេធសំណើពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលចង់បញ្ជូនអ្នកសង្កេតការណ៍អន្តរជាតិបន្ថែម។ លោក ភូមិថាំ វេឆាយ៉ាឆៃ បានបញ្ជាក់ថា ការបដិសេធនេះ ដោយសារជម្លោះព្រំដែនរវាងកម្ពុជានិងថៃ គឺជាបញ្ហារវាងប្រទេសចំនួនពីរ ហើយប្រទេសថៃមិនអនុញ្ញាតឱ្យមានការជ្រៀតជ្រែកពីភាគីខាងក្រៅឡើយ។

សូមរង់ចាំអានព័ត៌មានពិស្ដារ!
រូបភាពពីហ្វេសប៊ុកលោក អាន់វ៉ា អ៊ីប្រាហ៊ីម និង AFP
---
#វិទ្យុអាស៊ីសេរី #កម្ពុជា #ថៃ #ហ៊ុនម៉ាណែត #ហ៊ុនសែន #ជម្លោះព្រំដែន

21/08/2025

សង្គមស៊ីវិលស្នើប្រទេសហត្ថលេខីកិច្ចព្រមព្រៀងក្រុងប៉ារីសបើកកិច្ចប្រជុំបន្ទាន់ទប់ស្កាត់ការឈ្លានពានទឹកដីកម្ពុជា
---
ក្រុមអង្គការសង្គមស៊ីវិល បាននាំគ្នាដាក់ញត្តិទៅបណ្ដាស្ថានទូតនៃក្រុមប្រទេសម្ចាស់ហត្ថលេខីកិច្ចព្រមព្រៀងសន្ដិភាពក្រុងប៉ារីសទាំង១៨ប្រទេស ឱ្យបន្តរក្សាការប្ដេជ្ញាចិត្ត និងចាត់វិធានការសម្របសម្រួលជាបន្ទាន់ ក្នុងការកោះប្រជុំពិគ្រោះយោបល់គ្នា ដើម្បីទប់ស្កាត់ការរំលោភបំពានលើបូរណភាពទឹកដីកម្ពុជា ពីសំណាក់យោធាថៃ។
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
---
#វិទ្យុអាស៊ីសេរី #កម្ពុជា #ថៃ #ហ៊ុនម៉ាណែត #ហ៊ុនសែន #ជម្លោះព្រំដែន #កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស #២៣តុលា១៩៩១

20/08/2025

ខ្មែរ​នៅ​សហរដ្ឋអាមេរិក​គ្រោង​ធ្វើបាតុកម្ម​ប្រឆាំង​ការ​ឈ្លានពាន​របស់​ថៃ
---
ពលរដ្ឋ​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក​មក​ពី​បណ្ដា​រដ្ឋ​នានា​​ គ្រោង​ធ្វើ​បាតុកម្ម​ នៅ​ថ្ងៃ​ទី​២២ ខែ​សីហា នៅ​មុខ​ក្រសួង​ការបរទេស ​និង​មុខ​សេតវិមាន​ ដើម្បី​ប្រឆាំង​ការ​ឈ្លានពាន​របស់​ថៃ និង​អរគុណ​​ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) ដែល​បង្កើត​ឱ្យ​មាន​បទ​ឈប់​ចាញ់​រវាង​ប្រទេស​កម្ពុជា​-ថៃ។

សូម​លោក​អ្នក​នាង​ទស្សនាបទ​សម្ភាស​រវាង​លោក សំ ប៉ូលី នៃ​វិទ្យុ​អាស៊ីសេរី ជាមួយ​អ្នក​រៀបចំ​បាតុកម្ម និង​ជា​មន្ត្រី​បក្ស​ប្រឆាំង​ អ្នកស្រី ធិត គឹមហ៊ុន​ ដូច​តទៅ៖
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
---
#វិទ្យុអាស៊ីសេរី #កម្ពុជា #ថៃ #ហ៊ុនម៉ាណែត #ហ៊ុនសែន #ជម្លោះព្រំដែន #កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស #២៣តុលា១៩៩១

សង្គមស៊ីវិលដាក់ញត្តិស្នើក្រុមប្រទេសហត្ថលេខីកិច្ចព្រមព្រៀងសន្ដិភាពក្រុងប៉ារីសជួយការពារបូរណភាពទឹកដីកម្ពុជា--- ក្រុមអង្គការ...
20/08/2025

សង្គមស៊ីវិលដាក់ញត្តិស្នើក្រុមប្រទេសហត្ថលេខីកិច្ចព្រមព្រៀងសន្ដិភាពក្រុងប៉ារីសជួយការពារបូរណភាពទឹកដីកម្ពុជា
---
ក្រុមអង្គការសង្គមស៊ីវិលបាននាំគ្នាដាក់ញត្តិទៅបណ្ដាស្ថានទូតនៃក្រុមប្រទេសម្ចាស់ហត្ថលេខីកិច្ចព្រមព្រៀងសន្ដិភាពក្រុងប៉ារីសទាំង១៨ប្រទេស ឱ្យបន្តរក្សាការប្ដេជ្ញាចិត្ត និងចាត់វិធានការសម្របសម្រួលជាបន្ទាន់ ក្នុងការកោះប្រជុំពិគ្រោះយោបល់គ្នា ដើម្បីទប់ស្កាត់ការរំលោភបំពានលើបូរណភាពទឹកដីកម្ពុជា ពីសំណាក់យោធាថៃ។

ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជាលោក រស់ សុដ្ឋា បានប្រាប់វិទ្យុអាស៊ីសេរីថា ក្រុមអង្គការ សមាគម និងសហជីពចំនួន១០៦ស្ថាប័ន បានគាំទ្រការដាក់ញត្តិទៅបណ្ដាប្រទេសហត្ថលេខីកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស។

លោកបានបន្តថា នៅថ្ងៃទី២០ ខែសីហា ញត្តិបានដាក់ទៅដល់ស្ថាប័ននិងស្ថានទូតចំនួន១០ប្រទេស រួមមានស្ថានទូតបារាំង (France) អង់គ្លេស (England) អាល្លីម៉ង់ (Germany) សហរដ្ឋអាមេរិក (USA) ចិន (China) ឥណ្ឌា (India) អូស្ដ្រាលី(Australia) ឥណ្ឌូនេស៊ី (Indonesia) សិង្ហបុរី (Singapore) និងទីស្ដីការគណៈរដ្ឋមន្ត្រី ហើយនឹងបន្តដាក់ទៅប្រទេសចំនួន៩ទៀត រួមមានស្ថានទូតប្រទេសថៃ (Thai-land) វៀតណាម (Vietnam) ឡាវ (Loa) ម៉ាឡេស៊ី (Malaysia) និងជប៉ុន (Japan) ជាដើម រួមទាំងអង្គការសហប្រជាជាតិ នៅថ្ងៃទី ២១ ខែសីហា។

លោក រស់ សុថា៖ «គ្រប់ស្ថានទូតទាំងអស់បានសន្យាថា បន្តយកបញ្ហានេះ និងបញ្ជូនសាររបស់យើងគឺញត្តិនេះ ទៅតំណាងឱ្យប្រទេស គឺមាននាយករដ្ឋមន្ត្រី ប្រធានាធិបតីនិងព្រះមហាក្សត្រនៃសមាជិកហត្ថលេខីកិច្ចព្រមព្រៀងសន្ដិភាពក្រុងប៉ារីស ដើម្បីលោកពិចារណាលើសេចក្ដីស្នើរបស់ពួកយើង»។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រុមអង្គការសង្គមស៊ីវិលបានលើកឡើងថា ការប៉ះទង្គិចគ្នាដោយអាវុធបង្កឡើងដោយយោធាថៃ កាលពីពេលថ្មីៗនេះ បានធ្វើឱ្យមនុស្សស្លាប់និងរបួសជាច្រើននាក់ បង្ខំឱ្យមនុស្សរាប់ម៉ឺននាក់ភៀសខ្លួន សាលារៀនបិទទ្វារ និងប៉ះពាល់តំបន់បេតិកភណ្ឌវប្បធម៌ ដែលជាទង្វើបំពានច្បាប់អន្តរជាតិ និងគំរាមកំហែងដល់ស្ថិរភាពនិងសន្ដិភាពក្នុងតំបន់។

មាត្រា៥ នៃកិច្ចព្រមព្រៀងសន្ដិភាពក្រុងប៉ារីសចែងថា ក្នុងករណីមានការរំលោភ ឬការគំរាមកំហែងរំលោភលើអធិបតេយ្យភាព ឯករាជ្យ បូរណភាព និងការមិនអាចរំលោភបាននៃដែនដីនៃកម្ពុជា បណ្ដាភាគីក្នុងកិច្ចព្រមព្រៀងទាំងនេះ ត្រូវពិគ្រោះជាបន្ទាន់ ដើម្បីអនុម័តរាល់វិធានការសមស្រប ដើម្បីធានាការគោរពដល់ការប្ដេជ្ញាចិត្តទាំងនេះ និងដោះស្រាយរាល់ការរំលោភទាំងនោះតាមមធ្យោបាយសន្តិវិធី។

ការដាក់ញត្តិរបស់អង្គការសង្គមស៊ីវិលទាំងនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានដាក់លិខិតទៅអង្គការសហប្រជាជាតិកាលពីថ្ងៃទី ១១ ខែសីហាថា កិច្ចព្រមព្រៀងឈប់បាញ់កម្ពុជា-ថៃ កំពុងស្ថិតក្នុងភាពផុយស្រួយធ្ងន់ធ្ងរ បន្ទាប់ពីទាហានថៃបន្តរំលោភចូលដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាដោយដាក់ពង្រាយកម្លាំងបន្ថែម និងបញ្ជូនគ្រឿងចក្រឈូសឆាយធ្វើផ្លូវ ជីកលេណដ្ឋាន រាយបន្លាលួស និងរុះរើផ្ទះសម្បែងពលរដ្ឋខ្មែរជាដើម៕

រូបភាព៖ ពលរដ្ឋនិង AFP
អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/society/2025/08/20/cambodia-thailand-border-conflict/

---
#វិទ្យុអាស៊ីសេរី #កម្ពុជា #ថៃ #វៀតណាម #ហ៊ុនម៉ាណែត #ហ៊ុនសែន #ជម្លោះព្រំដែន

20/08/2025

អ្នក​ការពារ​សិទ្ធិមនុស្ស​ថា​ ​ការ​លើក​កម្ពស់​សេរីភាព​​បញ្ចេញ​មតិ​រដ្ឋាភិបាល​នឹង​ដឹង​ពី​ទុក្ខ​កង្វល់​​ពលរដ្ឋ​​
---
សេរីភាព​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​នៅ​ក្នុង​ស្ថានភាព​ប្រទេស​ជាតិ​មាន​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​កាន់តែ​រួម​តូច​។ អ្នក​ការពារ​សិទ្ធិមនុស្ស​ថា ​រដ្ឋាភិបាល​គួរតែ​បើក​ទូលាយ​សិទ្ធិ​បញ្ចេញ​មតិ​នេះ​​ឱ្យ​ពលរដ្ឋ​លើកឡើង​ពី​កង្វល់​របស់​ខ្លួន​​ដើម្បី​ឱ្យ​រដ្ឋាភិបាល​អាច​ដឹង​នូវ​អ្វី​ពលរដ្ឋ​ជួប​ប្រទះ​ និង​ដើម្បី​ដោះស្រាយ​បញ្ហា​របស់​ពលរដ្ឋ។

សូម​លោក​​អ្នក​នាង​ទស្សនាបទ​សម្ភាស​រវាង​លោក សំ ប៉ូលី នៃ​វិទ្យុ​អាស៊ីសេរី ជាមួយ​ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ នៅ​ប្រទេស​អូស្ត្រាលី​ (KDO) លោក ស៊ឹង សែនករុណា ​ដូច​តទៅ​៖
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
---
#វិទ្យុអាស៊ីសេរី #កម្ពុជា #ថៃ #វៀតណាម #ហ៊ុនម៉ាណែត #ហ៊ុនសែន #ជម្លោះព្រំដែន

20/08/2025

លោក ហ៊ុន សែន ហៅមេដឹកនាំថៃជាមនុស្សព្រៃបំផ្លាញច្បាប់ទម្លាប់
---
ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន បានហៅនាយករដ្ឋមន្ត្រីស្ដីទីថៃលោក ភូមិថាំ វេឆាយ៉ាឆៃ (Phumtham Wechayachai) ថាជាមនុស្សព្រៃបំផ្លាញច្បាប់ទម្លាប់ បន្ទាប់ពីមេដឹកនាំថៃរូបនេះ បានប្រកាសត្រៀមចាត់វិធានការផ្លូវច្បាប់ដើម្បីចាប់ខ្លួនលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ប្រសិនបើរកឃើញនៅក្នុងប្រទេសថៃ។
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
---
#វិទ្យុអាស៊ីសេរី #កម្ពុជា #ថៃ #វៀតណាម #ហ៊ុនម៉ាណែត #ហ៊ុនសែន #ជម្លោះព្រំដែន

លោក ហ៊ុន សែន ហៅមេដឹកនាំថៃជាមនុស្សព្រៃបំផ្លាញច្បាប់ទម្លាប់--- ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន បានហៅនាយករដ្ឋមន្ត្រីស្ដីទីថៃលោ...
19/08/2025

លោក ហ៊ុន សែន ហៅមេដឹកនាំថៃជាមនុស្សព្រៃបំផ្លាញច្បាប់ទម្លាប់
---
ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន បានហៅនាយករដ្ឋមន្ត្រីស្ដីទីថៃលោក ភូមិថាំ វេឆាយ៉ាឆៃ (Phumtham Wechayachai) ថាជាមនុស្សព្រៃបំផ្លាញច្បាប់ទម្លាប់ បន្ទាប់ពីមេដឹកនាំថៃរូបនេះបានប្រកាសត្រៀមចាត់វិធានការផ្លូវច្បាប់ដើម្បីចាប់ខ្លួនលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ប្រសិនបើរកឃើញនៅក្នុងប្រទេសថៃ។

លោក ហ៊ុន សែន បានសរសេរបង្ហោះលើហ្វេសប៊ុកកាលពីថ្ងៃទី១៨ ខែសីហាថា ប្រសិនបើថៃអាចចាប់ខ្លួនមេដឹកនាំកម្ពុជាបាន នោះកម្ពុជាក៏អាចចាប់ខ្លួនមេដឹកនាំថៃមួយចំនួនបានដូចគ្នា ដែលបានឈ្លានពាននិងសម្លាប់ប្រជាជនកម្ពុជា។

លោកបានបន្តថា ការប្រកាសរបស់នាយករដ្ឋមន្ត្រីស្ដីទីរបស់ថៃ គឺមិនស្គាល់អ្វីដែលជាច្បាប់ទម្លាប់ និងមិនចេះផ្នែកការទូត ហើយអាចបំផ្លាញការបង្កើតជំនឿទុកចិត្តនិងឈានទៅរកទំនាក់ទំនងល្អនឹងគ្នាឡើងវិញ និងបង្កើតជម្លោះឡើងវិញក្រោយកិច្ចព្រមព្រៀងឈប់បាញ់។

ប្រតិកម្មពីលោក ហ៊ុន សែន បានកើតឡើងបន្ទាប់ពីសារព័ត៌មានថៃ Khaosod បានចុះផ្សាយដោយដកស្រង់សម្ដីរបស់នាយករដ្ឋមន្ត្រីស្ដីទីថៃ លោក ភូមិថាំ វេឆាយ៉ាឆៃ ដែលបានលើកឡើងថា ក្រុមប្រឹក្សាសន្ដិសុខជាតិថៃបានចាត់តាំងឱ្យក្រុមមេធាវីនិងប៉ូលិស រៀបចំពាក្យបណ្ដឹងរដ្ឋប្បវេណី និងព្រហ្មទណ្ឌ ដើម្បីដាក់ទៅតុលាការថៃប្ដឹងលោក ហ៊ុនសែន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពីបទប្រើប្រាស់កម្លាំងទ័ពវាយប្រហារលើប្រទេសថៃ។

មេដឹកនាំថៃរូបនេះបញ្ជាក់ថា លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត នឹងត្រូវបានចាប់ខ្លួនភ្លាមៗ ប្រសិនបើមានវត្តមាននៅក្នុងប្រទេសថៃ។ ទោះជាយ៉ាងណា នាយករដ្ឋមន្ត្រីស្ដីទីថៃបានបញ្ជាក់ថា ប្រទេសថៃមិនអាចប្ដឹងមេដឹកនាំកម្ពុជាទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ឡើយ ដោយសារប្រទេសថៃមិនបានទទួលស្គាល់យុត្ថាធិការរបស់តុលាការអន្តរជាតិមួយនេះ។

ទោះជាយ៉ាងណាក្ដី កម្ពុជាបានប្ដឹងទៅអគ្គលេខាធិការអង្គការសហប្រជាជាតិនិងក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិថា យោធាថៃជាអ្នកបានប្រកាសធ្វើសង្គ្រាម ហើយបានបើកការឈ្លានពានចូលទឹកដីកម្ពុជា ដោយប្រើប្រាស់អាវុធធន់ធ្ងន់គ្រប់ប្រភេទ រួមមានយន្តហោះចម្បាំង F-16 និងដ្រូន ដើម្បីទម្លាក់គ្រាប់បែកចង្កោម និងបាញ់ផ្សែងពុលជាដើម វាយប្រហារលើទីតាំងប្រាសាទព្រះវិហារ វត្តអារាម សាលារៀន និងលំនៅឋានពលរដ្ឋជាច្រើនកន្លែង បន្ទាប់ពីប្រទេសថៃមិនព្រមទទួលយកការស្នើរបស់ភាគីកម្ពុជាដើម្បីឡើងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ឱ្យជួយកាត់ក្ដីសម្រេចលើតំបន់ព្រំដែនមានជម្លោះ។

លើសពីនេះ បន្ទាប់ពីមានបទឈប់បាញ់កាលពីថ្ងៃទី២៨ ខែកក្កដា ដែលនាយករដ្ឋមន្ត្រីប្រទេសទាំងពីរបានព្រមព្រៀងគ្នានៅក្នុងប្រទេសម៉ាឡេស៊ី យោធាថៃនៅតែបន្តសកម្មភាពឈ្លានពានតាមព្រំដែនរំលោភលើបទឈប់បាញ់ ដោយបានដាក់ពង្រាយកម្លាំងទ័ពបន្ថែមចូលរាយបន្លាលួសក្នុងទឹកដីកម្ពុជា រំលោភចូលដីអ្នកភូមិ ដើម្បីឈូសឆាយធ្វើផ្លូវ និងជីកធ្វើលេណដ្ឋានជាដើម។

នៅថ្ងៃទី១៩ ខែសីហា ទាហានថៃក៏បាននាំក្រុមអ្នកសង្កេតការណ៍បណ្ដោះអាសន្នអាស៊ាន រួមទាំងអនុព័ន្ធយោធាប្រទេសព្រុយណេ (Brunei) ម៉ាឡេស៊ី (Malay-sia) ឡាវ (Laos) ឥណ្ឌូណេស៊ី(Indonesia) មីយ៉ាន់ម៉ា (Myanmar) ហ្វីលីពីន (Philippines) សិង្ហបុរី (Singapore) និង វៀតណាម (Vietnam) ចូលមកជ្រៅក្នុងទឹកដីកម្ពុជានៃតំបន់អានសេះ ក្នុងខេត្តព្រះវិហារ ដោយមិនបានជូនដំណឹងជាមុនដល់កងទ័ពកម្ពុជា និងបានបង្កឱ្យមានការប៉ះទង្គិចពាក្យសម្ដីគ្នា។

ជុំវិញបញ្ហានេះ អ្នកតាមដានបញ្ហាសង្គមនិងនយោបាយលោក ប៉ោ មករា បានយល់ឃើញថា ការធ្វើសកម្មភាពរបស់យោធាថៃដើម្បីបង្កហេតុមិនចេះចប់នៅតាមព្រំដែនជាមួយកម្ពុជា គឺបង្ហាញថា ផ្ទៃក្នុងថៃមិនមានការស្រុះស្រួលគ្នា ដើម្បីធ្វើឱ្យមានសន្ដិភាពជាមួយបណ្ដាប្រទេសជិតខាងឡើយ ហើយការប្រកាសរបស់មេដឹកនាំថៃ ចង់ចាប់ខ្លួនមេដឹកនាំកម្ពុជា គ្រាន់តែនយោបាយប្រជាភិថុតិ ដើម្បីបោកប្រាស់ពលរដ្ឋថៃ សម្រាប់ទាក់ទាញប្រជាប្រិយភាពប៉ុណ្ណោះ។

លោក ប៉ោ មករា៖ «អ្វីដែលគេមើលឃើញទូទៅ មិនថាអ្នកដែលតាមដាននយោបាយក្នុងតំបន់ និងពិភពលោក គឺប្រទេសថៃស្ថិតក្នុងភាពបែកបាក់គ្នា ស្ថិតក្នុងភាពប្រកួតប្រជែងគ្នារវាងបក្សកាន់អំណាច និងក្រុមយោធា»។

ក្រសួងការបរទេសកម្ពុជាបានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍ដែរថា ការប្រកាសរបស់នាយករដ្ឋមន្ត្រីស្ដីទីថៃ ដើម្បីប្រើប្រាស់ប្រព័ន្ធច្បាប់ក្នុងប្រទេសថៃចាប់ខ្លួនមេដឹកនាំកម្ពុជា ជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពកម្ពុជា ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិច្ចប្រឹងប្រែងទាំងអស់នាពេលកន្លងមក ដើម្បីសម្រេចបានបទឈប់បាញ់យូរអង្វែង និងដើម្បីស្ដារសន្ដិភាព និងប្រក្រតីភាពរវាងប្រទេសទាំងពីរ។

ក្រុមប្រទេសដែលផ្ដួចផ្ដើមឱ្យមានបទឈប់បាញ់គ្នារវាងកម្ពុជានិងថៃ រួមមានម៉ាឡេស៊ី អាមេរិក និងចិនជាបានលើកឡើងដូចគ្នាថា ពួកគេកំពុងតាមដានដោយយកចិត្តទុកដាក់លើបទឈប់បាញ់រវាងប្រទេសថៃនិងកម្ពុជា។ នៅថ្ងៃទី១៩ ខែសីហា ប្រធានប្ដូរវេនអាស៊ានលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បានបង្ហោះលើហ្វេសប៊ុកថា លោកបានហៅទូរស័ព្ទទៅលោក ហ៊ុន ម៉ាណែត ដើម្បីជជែកពាក់ព័ន្ធនឹងការវិវឌ្ឍចុងក្រោយ នៃការអនុវត្តបទឈប់បាញ់គ្នារវាងកម្ពុជានិងថៃ និងការងាររបស់ក្រុមអ្នកសង្កេតការណ៍បណ្ដោះអាសន្ន ដែលដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី៕

រូបភាព៖ AFP
អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/politics/2025/08/19/hunsen-phumthamwechayachai/

---
#វិទ្យុអាស៊ីសេរី #កម្ពុជា #ថៃ #វៀតណាម #ហ៊ុនម៉ាណែត #ហ៊ុនសែន #ជម្លោះព្រំដែន

18/08/2025

លោក ហ៊ុន សែន អំពាវនាវទៅពលរដ្ឋកុំឱ្យធ្លាក់ចូលអន្ទាក់របស់ថៃរឿងពហិការផលិតផលកូកា-កូឡា
---
ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន បានលើកឡើងថា ការធ្វើពហិការផលិតផលកូកា-កូឡា (Coca-Cola ) នឹងធ្វើឱ្យកម្មករខ្មែរនិងសេដ្ឋកិច្ចខ្មែរជាអ្នកខាតបង់ ហើយជាអន្ទាក់រុញឱ្យកម្ពុជាក្លាយជាសត្រូវរបស់សហរដ្ឋអាមេរិក។ ការលើកឡើងនេះ បន្ទាប់ពីក្រុមហ៊ុន កូកា-កូឡា ផ្ដាច់កុងត្រាជាមួយតារាចម្រៀងរ៉េបលោក ម៉ាន់ វណ្ណដា ដែលទំនង ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជានិងថៃ ខណៈអ្នកចម្រៀងវ័យក្មេងរូបនេះ បានចេញសារនិងចម្រៀងរាប់រៀបពីទុក្ខវេទនារបស់ពលរដ្ឋខ្មែរ ព្រោះសង្គ្រាមព្រំដែនបង្កឡើងដោយយោធាថៃ។
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
---
#វិទ្យុអាស៊ីសេរី #កម្ពុជា #ថៃ #វៀតណាម #ហ៊ុនម៉ាណែត #ហ៊ុនសែន #ជម្លោះព្រំដែន

អ្នកនាំពាក្យរដ្ឋាភិបាល៖ កម្ពុជាត្រូវអត់ធ្មត់ខ្ពស់បំផុតចំពោះសកម្មភាពបង្កហេតុរបស់យោធាថៃ--- អ្នកនាំពាក្យរដ្ឋាភិបាលបានអះអាងថ...
18/08/2025

អ្នកនាំពាក្យរដ្ឋាភិបាល៖ កម្ពុជាត្រូវអត់ធ្មត់ខ្ពស់បំផុតចំពោះសកម្មភាពបង្កហេតុរបស់យោធាថៃ
---
អ្នកនាំពាក្យរដ្ឋាភិបាលបានអះអាងថា កម្ពុជាបានអនុវត្តការអត់ធ្មត់ខ្ពស់បំផុតចំពោះសកម្មភាពបង្កហេតុនានារបស់កងទ័ពថៃ ដើម្បីធ្វើយ៉ាងណាឱ្យការអនុវត្តបទឈប់បាញ់រវាងប្រទេសទាំងពីរមានប្រសិទ្ធភាព។ ប៉ុន្តែមន្ត្រីបក្សប្រឆាំងបានយល់ឃើញថា ការអត់ធ្មត់ហើយមិនប្រើសិទ្ធិការពារខ្លួន នឹងធ្វើឱ្យកម្ពុជាប្រឈមបាត់បង់ទឹកដី។

ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី ១៤ ខែសីហា ថា បើទោះបីជាកម្ពុជាខំអត់ធ្មត់ ប៉ុន្តែកម្ពុជាធ្វើការងារយ៉ាងសកម្មក្នុងការតវ៉ាតាមផ្លូវការទូត និងបានចងក្រងទុករាល់សកម្មភាពឈ្លានពានទាំងអស់របស់កងទ័ពថៃ អំឡុងពេលប្រទេសទាំងពីរកំពុងអនុវត្តបទឈប់បាញ់។

លោក ប៉ែន បូណា៖ «ក្នុងនាមជាប្រទេសស្រលាញ់សន្ដិភាព កម្ពុជាអត់ធ្មត់យ៉ាងខ្លាំងបំផុត នៅលើសមរភូមិយោធា ដើម្បីបញ្ចៀសការផ្ទុះអាវុធ ប៉ុន្តែកម្ពុជាសកម្មខ្លាំងនៅលើសមរភូមិការទូត នេះខ្ញុំចង់ឱ្យបងប្អូនយើងចងចាំចំណុចត្រង់នេះ»។

ការលើកឡើងនេះ ធ្វើឡើងក្រោយយោធាថៃប្រដាប់ដោយអាវុធ បានដើររុលចូលទឹកដីកម្ពុជា រាយបន្លាលួសតាមព្រំដែនដោយឯកតោភាគី ព័ទ្ធយកប្រាសាទតាមាន់ធំ និងផ្ទះសម្បែងពលរដ្ឋជាច្រើនខ្នងនៅខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ ហើយបានប្រើគ្រឿងចក្រឈូសឆាយធ្វើផ្លូវ និងជីកធ្វើលេណដ្ឋានជាដើម។ កាលពីថ្ងៃទី១៣ ខែសីហា ទាហានថៃបានប្រើប្រាស់សត្វសុនខ (ឆ្កែ) ល្បាតបំពាក់ប្រព័ន្ធ GPS និងកាមេរ៉ាចូលមកប្រាសាទតាក្របី ខណៈមេបញ្ជាការភូមិភាគ២របស់ថៃលោក ប៊ុនស៊ីន ផាត់ឃ្លាំង (Boonsin Padklang) គំរាមប្រើកម្លាំងចូលកាន់កាប់ប្រាសាទនេះ។

ជុំវិញបញ្ហានេះ អតីតតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន បានលើកឡើងថា យោធាកម្ពុជាគួរតែចេញទៅរុញច្រាលទាហានថៃឱ្យដកថយ និងរុះរើបន្លាលួសនិងកង់ឡានចេញពីទឹកដីកម្ពុជាវិញ ដោយមិនត្រូវបណ្ដោយឱ្យទាហានថៃចូលមករំលោភបំពានតាមអំពើចិត្តនោះទេ។

លោក អ៊ុំ សំអាន៖ «ការអត់ធ្មត់និងការប្រមូលភស្ដុតាងជារឿងល្អហើយ ប៉ុន្តែមិនគ្រប់គ្រាន់នោះទេ ត្រូវតែមានវិធានការទប់ស្កាត់រារាំង កុំឱ្យទាហានថៃរំលោភបំពានទឹកដីខ្មែរស្រេចតែចិត្តអ៊ីចឹង។ យកកម្លាំងប្រដាប់អាវុធយើង រុញច្រាលថៃចូលទៅក្នុងទឹកដីថៃវិញ កុំឱ្យរាយបន្លាលួសស្រេចចិត្តអ៊ីចឹង។ ធ្វើយ៉ាងម៉េចឱ្យកងកម្លាំងប្រដាប់អាវុធកម្ពុជា រើបន្លាលួសដែលថៃដាក់រាយទាំងប៉ុន្មានហ្នឹង រើចេញទៅ»។

រយៈពេល២ថ្ងៃជាប់គ្នាគឺនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែសីហា ក្រុមអ្នកសង្កេតការណ៍អាស៊ានបណ្ដោះអាសន្ន ដឹកនាំដោយអនុព័ន្ធយោធាស្ថានទូតម៉ាឡេស៊ី បានចុះពិនិត្យតាមបណ្ដោយព្រំដែន ក្នុងខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ នៅទីតាំងយោធាថៃរាយបន្លាលួសនិងដាក់កង់ឡានរំលោភចូលដីភូមិពលរដ្ឋខ្មែរ និងទីតាំងដែលទាហានថៃឈូសឆាយដីធ្វើផ្លូវ ដែលបំពានលើលក្ខខណ្ឌបទឈប់បាញ់។

កាលពីថ្ងៃទី១១ ខែសីហា រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិលោក ប្រាក់ សុខុន បានផ្ញើលិខិតដាច់ដោយឡែកចំនួនពីរច្បាប់ ទៅប្រធានក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីរាយការណ៍ថា កិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ កំពុងរងការគំរាមកំហែងកាន់តែធ្ងន់ធ្ងរ ដោយសារកងទ័ពថៃបានបង្កើនការរំលោភចូលដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។

ប៉ុន្តែមន្ត្រីគណបក្សប្រឆាំងបានយល់ឃើញថា ក្រៅពីប្ដឹងទៅអង្គការសហប្រជាជាតិហើយ រដ្ឋាភិបាលកម្ពុជាក៏គួរពន្លឿនការប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងស្នើទៅប្រធានប្ដូរវេនអាស៊ានលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) កោះប្រជុំសមាជិកអាស៊ានទាំង១០ប្រទេសជាបន្ទាន់ ដើម្បីដាក់សម្ពាធឱ្យយោធាថៃគោរពតាមលក្ខខណ្ឌបទឈប់បាញ់ និងបញ្ឈប់សកម្មភាពឈ្លានពានលើកម្ពុជា៕

រូបភាពពីហ្វេសប៊ុកអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល និង ទទក
អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/society/2025/08/15/cambodia-thailand-border-conflict/
---
#វិទ្យុអាស៊ីសេរី #កម្ពុជា #ថៃ #វៀតណាម #ហ៊ុនម៉ាណែត #ហ៊ុនសែន #ជម្លោះព្រំដែន

15/08/2025

អ្នកនាំពាក្យរដ្ឋាភិបាលថា កម្ពុជាត្រូវអត់ធ្មត់ខ្ពស់បំផុតចំពោះសកម្មភាពបង្កហេតុរបស់យោធាថៃ
---
អ្នកនាំពាក្យរដ្ឋាភិបាលបានអះអាងថា កម្ពុជាបានអនុវត្តការអត់ធ្មត់ខ្ពស់បំផុត ចំពោះសកម្មភាពបង្កហេតុនានារបស់កងទ័ពថៃ ដើម្បីធ្វើយ៉ាងណាឱ្យការអនុវត្តបទឈប់បាញ់រវាងប្រទេសទាំងពីរមានប្រសិទ្ធភាព។ ប៉ុន្តែមន្ត្រីបក្សប្រឆាំងបានយល់ឃើញថា ការអត់ធ្មត់ហើយមិនប្រើសិទ្ធិការពារខ្លួន នឹងធ្វើឱ្យកម្ពុជាប្រឈមបាត់បង់ទឹកដី។
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
---
#វិទ្យុអាស៊ីសេរី #កម្ពុជា #ថៃ #វៀតណាម #ហ៊ុនម៉ាណែត #ហ៊ុនសែន #ជម្លោះព្រំដែន

15/08/2025

ក្រុមអ្នកសង្កេតការណ៍អាស៊ានចុះពិនិត្យទីតាំងយោធាថៃរាយបន្លាលួសរំលោភលំនៅឋានពលរដ្ឋខ្មែរ
---
ក្រុមអ្នកសង្កេតការណ៍បណ្ដោះអាសន្នចំនួន៧ប្រទេស ដឹកនាំដោយអនុព័ន្ធយោធាស្ថានទូតម៉ាឡេស៊ី (Malaysia) បានចុះពិនិត្យទីតាំងក្រុមយោធាថៃ ដាក់រាយបន្លាលួសនិងកង់ឡានរំលោភចូលភូមិឋានពលរដ្ឋខ្មែរ ស្ថិតនៅក្នុងបន្ទាយមានជ័យ។
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
---
#វិទ្យុអាស៊ីសេរី #កម្ពុជា #ថៃ #ហ៊ុនម៉ាណែត #ហ៊ុនសែន #ជម្លោះព្រំដែន

14/08/2025

អ្នកវិភាគ៖ «គួរដល់ពេលរដ្ឋាភិបាលដោះលែងអ្នកទោសមនសិការ»
---
អ្នកវិភាគនយោបាយថា រដ្ឋាភិបាលគួរដោះលែងអ្នកទោសមនសិការ ឬអ្នកទោសនយោបាយ ខណៈសហរដ្ឋអាមេរិក កំពុងយកចិត្តទុកដាក់ពីបញ្ហារបស់កម្ពុជា។ ករណីនេះ សហរដ្ឋអាមេរិកជារឿយៗ បានស្នើឱ្យកម្ពុជា គោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ឬក៏ដោះលែងអ្នកទោសមនសិការជាដើម។

សូមលោកអ្នកនាងទស្សនាបទសម្ភាសរវាង លោក សំ ប៉ូលី នៃវិទ្យុអាស៊ីសេរី ជាមួយអ្នកច្បាប់ និងជាអ្នកវិភាគឯករាជ្យ វ៉ន ចាន់ឡូត ដូចតទៅ៖
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
---
#វិទ្យុអាស៊ីសេរី #កម្ពុជា #ថៃ #ហ៊ុនម៉ាណែត #ហ៊ុនសែន #ជម្លោះព្រំដែន #អ្នកទោសនយោបាយ

Address

2025 M Street NW

20036

Alerts

Be the first to know and let us send you an email when RFA Khmer posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to RFA Khmer:

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share