12/04/2026
[English Below]
ពេលយើងគាំទ្រព្រះសង្ឃ និងអ្នកសកម្មក្នុងរឿងយុត្តិធម៌សង្គម នោះមានន័យថាយើងកំពុងគាំទ្រសង្គមឲ្យមានភាពយុត្តិធម៌។
ព្រះអង្គ ជា វុទ្ធី គ្រាន់តែប្រើសម្លេងរបស់ព្រះអង្គ ដើម្បីនិយាយពីបញ្ហាដែលជាដំបៅក្នុងសង្គម និងទុក្ខលំបាករបស់ប្រជាជនស្លូតត្រង់ដែលរងគ្រោះ កំឡុងពេលវិបត្តិព្រំដែនរវាងកម្ពុជា និងថៃ។ ប៉ុន្តែជំនួសអោយការលើកទឹកចិត្ត ព្រះអង្គបែរជាត្រូវចាប់ផ្សឹក និងបញ្ជូនទៅពន្ធនាគារទៅវិញ។ នេះមិនមែនជាការពារសន្តិភាពដូចអ្វីដែលគេបានលើកឡើងទេ ប៉ុន្តែវាជាការបង្ក្រាបសម្លេងនៃយុត្តិធម៌។
ការគាំទ្រព្រះអង្គ គឺជាការចូលរួមគាំទ្រ៖
• យុត្តិធម៌
• សិទ្ធិមនុស្ស
• ការប្រឆាំងអំពើពុករលួយ
• និងការពារប្រជាជន និងអធិបតេយ្យភាពជាតិ។
តាមរដ្ឋធម្មនុញ្ញ កម្ពុជាយកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។ ការចាប់ព្រះសង្ឃ និងបង្ខំឲ្យផ្សឹក មិនត្រឹមតែជាការរំលោភលើបុគ្គលទេ ប៉ុន្តែជាការជាន់ឈ្លីលើព្រះពុទ្ធសាសនា និងការមិនគោរពរដ្ឋធម្មនុញ្ញផងដែរ។
នាឱកាសចូលឆ្នាំថ្មីខាងមុខប្រហែលបងប្អូនខ្មែរនឹងសប្បាយរីករាយទាំងអស់គ្នា ប៉ុន្តែប្រហែលមានមនុស្សមួយចំនួនកំពុងមានទុក្ខព្រោះរងភាពអយុត្តិធម៌។
យើងសូមអំពាវនាវឲ្យបងប្អូនទាំងអស់ ចូលរួមបរិច្ចាគ ដើម្បីគាំទ្រព្រះអង្គ គ្រួសារព្រះអង្គ ក៏ដូចជាបង្ហាញថា ការសកម្មក្នុងរឿងយុត្តិធម៌សង្គមគួរតែត្រូវបានលើកទឹកចិត្ត និងយកចិត្តទុកដាក់។ យើងមិនបោះបង់ចោលគ្នានោះទេ។
សកម្មភាពតូចៗរបស់យើងរួមគ្នា អាចក្លាយជាកម្លាំងធំមួយបាន ។ 💪💪💪
(English)
When we stand with monks and activists who speak for justice, we are standing for a just society.
Venerable Chea Vuthy did nothing more than use his voice to speak about the wounds in our society and the suffering of innocent people during the Cambodia–Thailand border tensions. Yet instead of support, he was defrocked and imprisoned. This is not about protecting peace. This is the silencing of justice.
Supporting him means standing for:
• Justice
• Human rights
• Accountability and against corruption
• The protection of our people and national sovereignty
Buddhism is the state religion of Cambodia. Forcing a monk to defrock and imprisoning him is not just an attack on one person—it is an insult to Buddhism and a violation of the Constitution.
As Khmer New Year approaches, many will celebrate. But others are still facing injustice and hardship.
We call on everyone to stand with him. Support his family. Show that those who speak for justice are not alone.
Because when we stand together, even small actions become a powerful force.
🙏 Together, we defend justice, dignity, and the future of our nation.