18/08/2025
ព្រះសម្មាសម្ពុទ្ធ ព្រះអង្គឈ្នះទេវបុត្រមារ និងសេនា នាគល់ពោធិព្រឹក្សនៅពេលល្ងាចម៉ោងប្រហែល៥។នោះពិតជា ឧដុង្គឧត្តមក្រៃពេក ក្នុងក្រសែចិត្តនៃបុថុជ្ជនទាំងឡាយ។ ប៉ុន្តែនោះគឺហាក់ត្រឹម ជាការចាប់ផ្តើម នៃមហាជ័យជម្នះ របស់ព្រះអង្គ តែប៉ុណ្ណោះ។ នៅក្នុងក្រសែចិត្ត នៃបណ្ឌិតទាំងឡាយ ជ័យជំនៈដ៏មហាឧដុង្គ ឧត្ដម របស់ព្រះសម្មាសម្ពុទ្ធ គឺជាការឈ្នះនូវ ខន្ធមារ កិលេសមារ អភិសង្ខារមារ និងមច្ចុមារ ជាលំដាប់រៀងមកទៀត ដែលនោះហើយ ទើបជាហេតុផលពិត នៃការរួចផុតចាកទុក្ខទាំងពួង របស់ព្រះអង្គ។សេចក្តីនោះ សូមសិក្សាជាលំម្អិត បន្ថែមទៀតផងមើល ថាតើពេលព្រះសម្មាសម្ធុទ្ធ បានឈ្នះទេវបុត្រមារ និងសេនាទាំងនេះ តើព្រះអង្គបានសម្រេចមគ្គផល រួចហើយឬនៅ? យោងតាមពុទ្ធប្រវត្តិ ព្រះអង្គ បានសម្រេចមគ្គផល នៅពេលហៀបនឹងភ្លឺ ក្នុងយាមទី៤ ឯនោះទេតើ។