02/09/2018
តើអាចទេដែរយន្តហោះ MH370 របស់ម៉ាឡេស៊ី ធ្លាក់ក្នុងប្រទេសកម្ពុជា? តាមរយៈរូបថតពីផ្កាយរណបក្នុង Google Maps!
តាមរយៈអ្នកឯកទេសបច្ចេកវិទ្យា លោក Ian Wilson បង្ហាញអំពីប្រវែងយន្តហោះដែរលោករកឃើញមានប្រវែងប្រហាក់ប្រហែលយន្តហោះ MH370 ឬ Boeing 777-200 នេះឯង។
កម្ពស់ និងទទឹងយន្តហោះមួយនេះមិនទាន់សន្និដ្ឋានបានឡើយប៉ុន្តែ បណ្តោយយន្តហោះដែលលោកវាស់ឃើញមានប្រវែងប្រហាក់ប្រហែលទៅនឹងបណ្តោយ MH370។ គាត់បញ្ជាក់ថែមថាយន្តហោះនេះមានប្រវែង70ម៉ែត្រ ប៉ុន្តែ MH370 មានប្រវែង 63.7 ម៉ែត្រ (ផ្លូវការ) តែក្នុងផែនទីវាអាចមានទំហំទៅដល់ 69 ម៉ែត្រ ដោយសារតែរូបភាពផ្តិតពីផ្កាយរណបមានលក្ខណៈមិនទាន់ត្រឹមត្រូវនៅឡើយ។
ប៉ុន្តែពត៌មានខាងលើនេះត្រូវបានខាងបណ្តាញភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍(the Aviation Safety Network) បដិសេធដោយលើកឡើងថា ភ័ស្តតាងដែលលោក Wilson គ្មានលក្ខណៈណាមួយស៊ីគ្នានិងករណីធ្លាក់យន្តហោះមួយនេះ
អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះគឺកន្លែងដែលយន្តហោះលេចឡើងនៅលើដីជិតតំបន់មួយក្នុងប្រទេសកម្ពុជាដែរជាអ្នកតាមដានហេតុការណ័បាត់ខ្លួនរបស់ Boeing 777-200 នេះ ។
ព័ត៌មានពិស្តារ និងប្រភពដើម៖ http://goo.gl/9KeXGi