Pkar Slar

Pkar Slar សូម​ស្វាគមន៍​មកកាន់​ Pkar Slar ❤️️ បងប្អូន​អាច​ទម្លាក់រូប​ក្នុង​⬇️ Comment ⬇️បាន​ សម្រាប់ចង់ផុស​ក្នុង​ Page 🩵យេីងខ្ញុំ❤️️!!!​ រីករាយជាមួយខ្ញុំ​ទាំងអស់គ្នា​ ♥️💯

ទាហានថៃ និងប្រជាជនថៃ ប៉ះទង្គិចសម្តីគ្នាជាមួយពលរដ្ឋខ្មែរ នៅប្រាសាទតាក្របី រឿងបង់កក្រមាមានទង់ជាតិកម្ពុជា, ទាហានថៃបានរំលោភក...
05/07/2025

ទាហានថៃ និងប្រជាជនថៃ ប៉ះទង្គិចសម្តីគ្នាជាមួយពលរដ្ឋខ្មែរ នៅប្រាសាទតាក្របី រឿងបង់កក្រមាមានទង់ជាតិកម្ពុជា, ទាហានថៃបានរំលោភកិច្ចព្រមព្រៀង និងមិនស្គាល់ច្បាប់ទម្លាប់ទាល់តែសោះ
(ឧត្តរមានជ័យ)៖ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ កាលពីវេលាម៉ោង១៦៖៣០នាទី ពេលដែលភ្ញៀវទេសចរកម្ពុជា និងថៃបានចូលទៅទស្សនាប្រាសាទតាក្របី, នៅពេលកំពុងដើរទស្សនា និងថតរូបកម្សាន្ត ក៏ស្រាប់តែអ្នកទេសចរជនជាតិថៃ និងទាហានថៃ មកហាមឃាត់អ្នកទេសចរជនជាតិកម្ពុជាមិនឱ្យថតរូបអនុស្សាវរីយ៍ និងបានសម្តែងអាកប្បកិរិយាចង់ប្រើហិង្សាមកលើអ្នកទេសចរកម្ពុជាថែមទៀត ព្រោះថាអ្នកទេសចរកម្ពុជាមានបង់កក្រមាដែលមានរចនាប៉ាក់រូបទង់ជាតិកម្ពុជានៅពីលើ។
អាកប្បកិរិយារបស់ជនជាតិថៃ និងទាហានថៃដែលមិនស្គាល់ច្បាប់ទម្លាប់ ធ្វើនេះគឺផ្ទុយស្រឡះទាំងស្រុងពីអ្វីដែលកងកម្លាំងកម្ពុជា និងទាហានថៃដែលឈរជើងនៅទីនោះបានដឹង និងព្រមព្រៀងគ្នាកន្លងមក។
អំឡុងពេលប្រជាពលរដ្ឋទាំងពីរភាគីកំពុងប្រកែកគ្នា ក៏ស្រាប់តែមានទាហានឈុតខ្មៅថៃ ៥នាក់ និងទាហានឯកសណ្ឋានប៉ារ៉ាថៃ ៥នាក់ បានឡើងមកប្រើពាក្យសម្តីខ្លាំងៗមកលើប្រជាពលរដ្ឋខ្មែរថែមទៀត ហើយក្នុងចំណោមទាហានថៃដែលប្រតិកម្មខ្លាំងមកលើប្រជាពលរដ្ឋខ្មែរនោះ គឺជាកម្លាំងដែលមិនមានភារកិច្ចឈរជើងប្រចាំការនៅលើប្រាសាទទេ គឺគ្រាន់តែជួយជូនភ្ញៀវទេសចរជនជាតិថៃឡើងមកប៉ុណ្ណោះដោយមិនបានក្តាប់ព័ត៌មានពេញលេញ ទើបបណ្តាលឱ្យស្ថានភាពកាន់តែតានតឹងឡើង។
ដោយឃើញស្ថានការណ៍នៃការប៉ះទង្គិចគ្នានេះ កងទ័ពកម្ពុជាចំនួន១០នាក់ ដែលមានភារកិច្ចឈរជើងការពារ និងសម្របសម្រួលនៅលើប្រាសាទតាក្របី បានធ្វើអន្តរាគមន៍ ដោះស្រាយសម្របសម្រួលភ្លាមៗ និងប្រាប់ទៅទាហានថៃទាំងនោះថា ការលើកឡើងនេះពុំមាននៅក្នុងចំណុចនៃការព្រមព្រៀងគ្នាជាមុនថាមិនឱ្យពាក់ក្រមាមានរូបទង់ជាតិនោះទេ ដូច្នេះពួកគេមិនអាចហាមឃាត់ប្រជាជនខ្មែរបានឡើយ ព្រោះកន្លងមកក៏មានភ្ញៀវទេសចរជនជាតិថៃមកលេងបានស្លៀកសម្លៀកបំពាក់មានរូបទង់ជាតិថៃយ៉ាងគគ្រឹកគគ្រេងផងដែរ។
បន្ទាប់ពីការសម្របសម្រួល សភាពការណ៍ក៏បានស្ងប់ស្ងាត់ទៅវិញនៅវេលាម៉ោង ១៦៖ ៥០នាទី។
កម្ពុជាអំពាវនាវឱ្យកងទ័ពថៃ ដែលកំពុងឈរជើងនៅប្រាសាទតាក្របីអនុវត្តការងាររបស់ខ្លួនឱ្យបានត្រឹមត្រូវ និងការទទួសខុសត្រូវ ស្របតាមកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពគ្នាហើយ។
កងទ័ពកម្ពុជាដែលកំពុងឈរជើងនៅទីនោះនឹងបន្តអនុវត្តការងារប្រកបដោយភាពអត់ធ្មត់ ការទទួលខុសត្រូវ និងវិជ្ជាជីវៈខ្ពស់ ក្នុងគោលបំណងបង្កបរិយាកាសអំណោយផលដល់ការរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងទំនាក់ទំនងមិត្តជិតខាងល្អនៅតំបន់ប្រាសាទតាក្របី។

05/07/2025

05/07/2025​ 🇰🇭
សណ្ឋានភាព​នៅ​តាម​បន្ទាត់​ព្រំដែន​កំពុង​មាន​ភាព​តាន​តឹង​ ទាហានសៀម​បាន​ចល័ត​ទ័ពមកក​ៀក​នឹង​ កន្លែងបងៗជួរមុខស្នាក់នៅ​ សូមឲ្យបងៗ​សុខ​សុវត្ថិភាព​🙏🇰🇭

04/07/2025

វីរភាព​អង់អាច​ក្លាហានរបស់​លោកពូ​ ​រួមទាំង​បងប្អូន​កងទ័ព​ក្លាហាន​ដទៃទៀត​ គួរអោយ​គោរព​ស្ងប់ស្ងែង​និងកោតសរសើ​រ​ !
យុទ្ធសាស្ត្រ​ដកថយរបស់គាត់​ បង្ហាញ​ពី​សមត្ថភាព​ប្រយុទ្ធ​ និង​មានបទពិសោធន៍​ខ្លាំង​លេី​សមរភូមិ​ ជាពិសេស​បច្ចេកទេស​ប្រេីប្រាស់​ កាំភ្លើង​បេ​ ៤០​ ។ ទាហាន​ថៃ​ប្រមូល​ផ្ដុំ​បែបនេះ​ ត្រយូងចេក​របស់​ឪ១ផ្លែ​ គឺ​ចែក​គ្នា​វាស៉ី​គ្រប់​គ្រាន់​ហ្មង​ ។ អាចោសៀមនេះ 😡

ពលរដ្ឋខ្មែរកំពុងផ្ទុះការកោតសរសើរ លើភាពក្លាហាន របស់វីរៈកងទ័ពកម្ពុជា គឺលោកព្រិន្ទបាលឯក អ៊ុក គា ជាមេបញ្ជាការរង កងអនុសេនាតូច...
04/07/2025

ពលរដ្ឋខ្មែរកំពុងផ្ទុះការកោតសរសើរ លើភាពក្លាហាន របស់វីរៈកងទ័ពកម្ពុជា គឺលោកព្រិន្ទបាលឯក អ៊ុក គា ជាមេបញ្ជាការរង កងអនុសេនាតូចទី១ កងអនុសេនាធំទី៣ វរសេនាតូចលេខ៣៧១ កងពលតូចអន្តាគមន៍លេខ៧ កងពលធំអន្តរាគមន៍លេខ៣ ដែលហ៊ានប្រឈម និងបោះសម្តីទៅលើការឈ្លានពានរបស់កងទ័ពថៃ ដែលព្យាយាម បង្កភាពតានតឹង សន្សំចិត្ត មករក​រឿង​ញុះញង់ ទៅលើទាហានខ្មែរ​នៅ​ភូមិសាស្ត្រចំណុច​ភ្នំ​ខ្មោច នៅថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២៥នេះ។

02/07/2025

សូម្បីជនជាតិបរទេសក៏ថា ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និង តំបន់មុំបី ជារបស់ខ្មែរដែរ ❤️❤️​ #សន្តិភាពនៅកម្ពុជា #ខ្មែរស្រលាញ់ខ្មែរ #ប្រាសាទតាមាន់តូច #ប្រាសាទតាក្របី #ប្រាសាទព្រះវិហារ #ប្រាសាទតាមាន់ធំ #កម្ពុជា

មិន​ទាន់​ចេញ​ច្បាំងផង​ ប្រជាជន​នាំគ្នា​កាន់​ទុក្ខឲ្យ​ មេភូមិភាគ​2ថៃ​បាត់ហេីយ​ 😱😂​ RIP Thailand 🤏
26/06/2025

មិន​ទាន់​ចេញ​ច្បាំងផង​ ប្រជាជន​នាំគ្នា​កាន់​ទុក្ខឲ្យ​ មេភូមិភាគ​2ថៃ​បាត់ហេីយ​ 😱😂​ RIP Thailand 🤏

16/06/2025
16/06/2025

អបអរសាទរ ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» ដែលស្របតាម យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានកំណត់យកអាទិភាពគន្លឹះទី១ គឺ មនុស្ស ដោយបានផ្តោតសំខាន់ លើការកសាងនិងអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាព សមត្ថភាព ជំនាញវិជ្ជាជីវៈច្បាស់លាស់ គំនិត ច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់ ដើម្បីសម្រេចឱ្យបាននូវគោលដៅ «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិច ប្រចាំជីវិត»។

ការប្រារព្ធទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និង ធ្វើការផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល និងវិស័យឯកជន ឱ្យបានយល់អំពី សារៈសំខាន់នៃ «ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (Technical Vocational Education and Training) ហៅថា ធីវេត (TVET)” ក្នុងការជំរុញការបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និង ប្រសិទ្ធភាពឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុងនិងក្រៅប្រទេស។

១៥ មិថុនា ២០២៥

Celebrating the 8th National Technical and Vocational Education and Training (TVET) Day 2025, under the theme “TVET Creates Job Opportunities, Building Hope for Youth.” This celebration aligns with the Pentagonal Strategy Phase-1, which prioritizes people by focusing on developing high-quality human capital with skills, creativity, and strong competitiveness to achieve the goal of “Every citizen has at least one skill for life.”

The celebration of National TVET Day aims to promote technical and vocational education and training. It seeks to inform students, youth, parents, guardians, and the private sector about the importance of “Technical and Vocational Education and Training (TVET)” in enhancing the quality and efficiency of skilled labor training to meet the demands of both domestic and international labor markets.

June 15, 2025

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

បងប្អូនពលករ ដែលត្រលប់មកពីថៃ ដែលកំពុងស្វែងរកការងារធ្វើ សូមខលទៅលេខខាងក្រោម។ ❤️🇰🇭  #សន្តិភាពនៅកម្ពុជា  #ហ៊ុនម៉ាណែត    #ខ្មែ...
16/06/2025

បងប្អូនពលករ ដែលត្រលប់មកពីថៃ ដែលកំពុងស្វែងរកការងារធ្វើ សូមខលទៅលេខខាងក្រោម។ ❤️🇰🇭 #សន្តិភាពនៅកម្ពុជា #ហ៊ុនម៉ាណែត #ខ្មែរស្រលាញ់ខ្មែរ

បងប្អូនកំពុងរកការងារ សូមប្រញ៉ាប់ទាក់ទងលេខខាងក្រោម❤️
16/06/2025

បងប្អូនកំពុងរកការងារ សូមប្រញ៉ាប់ទាក់ទងលេខខាងក្រោម❤️

សេចក្តីប្រកាសព័ត៌មាន ស្តីពីភាគីកម្ពុជា និងភាគីថៃ បានរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ លើកទី៦។ បន្...
15/06/2025

សេចក្តីប្រកាសព័ត៌មាន ស្តីពីភាគីកម្ពុជា និងភាគីថៃ បានរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ លើកទី៦។ បន្ទាប់ពីកិច្ចប្រជុំចង្អៀត ភាគីទាំងពីរ បានបន្តពិភាក្សាក្នុងកិច្ចប្រជុំពេញអង្គនៃគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ ដោយបានឯកភាពអនុម័តលើរបៀបវារៈចំនួន៤ ដូចខាងក្រោម៖

ទី១. ពិនិត្យ និងអនុម័តលើកំណត់ហេតុកិច្ចប្រជុំលើកទី៤ របស់អនុគណៈកម្មការ បច្ចេកទេសចម្រុះព្រំដែន (JTSC) កម្ពុជា-ថៃ ថៃ-កម្ពុជា ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា

ទី២. ពិនិត្យ និងពិភាក្សាលើការកែសម្រួល TOR ឆ្នាំ២០០៣ ពាក់ព័ន្ធការផលិតផែនទី អ័រតូហ្វូតូ (ជំហាន២ ក្នុងចំណុច៤ នៃ TOR)

ទី៣. ពិភាក្សា និងអនុម័តលើការបញ្ជូនក្រុមវាស់វែងចម្រុះ ចុះវាស់វែង និងខណ្ឌសីមាព្រំដែន នៅលើដីជាក់ស្តែង នៅចន្លោះទីតាំងពិតប្រាកដនៃបង្គោលព្រំដែនដែលបានឯកភាពគ្នា (កំណាត់ខ្សែព្រំដែនដើរតាមផ្លូវទឹក និងកំណាត់ខ្សែត្រង់)

ទី៤. ពិភាក្សាលើសេចក្តីណែនាំលើការវាស់វែងនៅ Sector 6 (ចំណុច IX នៃកិច្ចប្រជុំ លើកទី៤ និងកិច្ចប្រជុំពិសេសរបស់ JBC ឆ្នាំ២០០៩)។

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

15/06/2025

មុននេះបន្តិច​ យន្តហោះ​របស់ថៃ​ បាន​ធ្វេីការហោះ​ក្រលឹង​ព្រំដែន​ កម្ពុជា​-​ថៃ​ #សន្តិភាពនៅកម្ពុជា​ #សន្តិភាព

Address


Alerts

Be the first to know and let us send you an email when Pkar Slar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share