19/09/2025
រឿងក្រញាំស្នេហ៍សាតាន
ភាគ28+29..
ដានីយ៉ែលតាំងតែយប់នោះដែល គេមិនអាចស្ទាក់ស្ទើរជាមួយអារម្មណ៍ច្របូកច្របល់ក្នុងចិត្តបានទេ។ បន្ទាប់ពីយប់មិញដែលគេបានធ្វើបានស្រីតូច ខ្លួនគេក៏មានអារម្មណ៍ថាខុស។
គេក៏បើកទ្វារចូលទៅក្នុងបន្ទប់របស់នាង ប៉ុន្តែនៅក្នុង
បន្ទប់បែរជាស្ងប់ស្ងាត់ ហើយស្អាតដូចធម្មតា តែជាអ្វីដែលធ្វើឲ្យគេច្របូកច្របល់ នោះគឺ ភាពទទេរស្អាតនៃវត្តមានរបស់នាង។ ទាំងអាកាស ក្លិនទឹកអប់ ទាំងមួយនោះសុទ្ធតែបញ្ជាក់ថា ណាណា បានចាកចេញ។
“ណាណា?!” ដានីយ៉ែល គេស្រែកហៅនាង។
តែបែរជាស្ងៀមស្ងាត់ឈឹង
ដែលធ្វើអោយគេម៉ួរម៉ៅយ៉ាងខ្លាំង គេបានស្ទុះចុះទៅក្រោមលឿនដូចព្យុះ ហើយបើកទ្វារបន្ទប់ទទួលភ្ញៀវជាមួយសង្ឃឹមថានាងនៅទីនោះ។
ប្អូនៗគេអង្គុយស្ងៀមៗ ទឹកមុខបង្ហាញពីអារម្មណ៍
ធម្មតាៗ។
“ណាណា នៅឯណា?!” ដានីយ៉ែល គំហកសួរដោយអារម្មណ៍ក្តៅដូចភ្លើហ គ្មាននរណាម្នាក់ឆ្លើយតប គេក៏បានយល់ភ្លាមៗថាកើតអ្វីមួយឡើង។
ដានីយ៉ែល បានស្ទុះទៅដល់ខាងម៉ាធី ហើយចាប់អាវម៉ាធីយ៉ាងខ្លាំងៗ។
"ម៉ាធី! ឯងជាអ្នកជួយនាងរត់មែនទេ?"
ម៉ាធីក៏មិនបិទលាក់បាំងឡើយ
“បាទ! ខ្ញុំជាអ្នកជួយនាង! ខ្ញុំមិនអាច
ឈរមើលបងធ្វើបាបស្រីម្នាក់ បែបនោះបានទេ!”
ដានីយ៉ែល សើចចំអក
"ឯងគិតថាឯងអាចលាក់នាងពីខ្ញុំបានមែនទេ? ខ្ញុំជាអ្នកណា? ខ្ញុំអាចរកនាងឃើញបានគ្រប់ទីកន្លែង! ហើយ… នាងនឹងសោកស្តាយ!”
ដានីយ៉ែល បញ្ជាឱ្យអ្នកបម្រើ ចេញទៅរក ណាណា។ ស្រែកបញ្ជាជាមួយភាពមិនអន់ថយ។
"បង ដានីយ៉ែល! សូមឈប់ទៅ ទាន់គ្រប់យ៉ាងនៅកែខៃបាន!" អែលឡា ស្រែកមកពីខាងក្រោយ។
"បងកុំធ្វើអ្វីឃោរឃៅបែបនឹងបានទេ! សូមបងកុំទៅរករឿង ណាណា ទៀត អោយនាងមានជីវិតរស់នៅស្ងប់សុខផងចុះ!"
ដានីយ៉ែល មើលទៅអែលឡា ខឹងសម្បារនឹងប្អូនស្រីខ្លួន
"សុខ? នាងនឹងមិនបានសុខទេ... ដរាបណានាងនៅ
រស់។” សម្លេងរបស់គេដូចមនុស្ស ដែលមានវិបត្តក្នុងចិត្ត
ដានីយ៉ែល ធ្លាប់ជាបុរសម្នាក់ដែលមានបេះដូងកក់ក្ដៅ ហើយពោរពេញដោយក្តីស្រឡាញ់។ ប៉ុន្តែអ្វីៗបានផ្លាស់
ប្តូរ...
កាលពី ៥ ឆ្នាំមុន ពិភពលោករបស់គេវិលជុំវិញនារីម្នាក់ឈ្មោះ ម៉ារីណា ដែលជាស្នេហាដំបូង និងជាក្តីសង្ឃឹមតែមួយគត់របស់គេ។ ដានីយ៉ែលជឿជាក់លើម៉ារីណាទាំងស្រុង ដោយស្រម៉ៃដល់អនាគតរួមគ្នាជាមួយនាង រហូតដល់ថ្ងៃរៀបការ និងកសាងគ្រួសារដ៏មាន
សុភមង្គល។ ក្តីស្រឡាញ់ដែលគេមានចំពោះនាង គឺបរិសុទ្ធ គ្មានលក្ខខណ្ឌ
ប៉ុន្តែ វាមិនដូចទៅនឹងរឿងភាគស្នេហាអមតៈមួយចំនួនដែរ ភាពផ្អែមល្ហែមនោះមិនស្ថិតស្ថេរយូរឡើយ។ នៅពេលដែលដានីយ៉ែលកំពុងងប់ងុលនឹងក្តីស្រឡាញ់ ម៉ារីណាបានក្បត់គេយ៉ាងព្រៃផ្សៃ ដោយទៅទាក់ទងជាមួយសត្រូវដ៏ធំបំផុតរបស់គេ។ ការក្បត់នេះមិនត្រឹមតែបំផ្លាញបេះដូងរបស់ដានីយ៉ែលឱ្យខ្ទេចខ្ទាំ
ចាប់តាំងពីពេលនោះមក ដានីយ៉ែលបានបិទបេះដូងរបស់ខ្លួនយ៉ាងជិតឈឹង។ ក្តីស្រឡាញ់ដ៏កក់ក្តៅបានប្រែក្លាយជាភាពត្រជាក់ស្រេប។ គេលែងទុកចិត្តនារីណាទៀតហើយនារីៗដែលនៅជុំវិញគេ ត្រូវបានគេចាត់ទុកជាឧបករណ៍សម្រាប់បំពេញតម្រូវការ ឬជាប្រភពនៃការឈឺចាប់ថ្មីមួយទៀតតែប៉ុណ្ណោះ។ ស្នាមរបួសជ្រៅពីអតីតកាលបានចាក់សោរបេះដូងរបស់គេជាប់ មិនអាចឱ្យនរណាម្នាក់ចូលទៅជិតបានឡើយ។
ប៉ុន្តែនៅពេលដែលគេបានជួបគីម ណាណា អារម្មណ៍ និងការគិតរបស់គេក៏លែងដូចមុនទៀតហើយ
កំហឹងរបស់គេបានផ្ទុះឡើងខ្លាំងរហូតដល់ភ្នែករបស់គេឡើងក្រហមងាំងៗ។ ម៉ាធី និងបងប្អូនទាំងអស់ឈរមើលបងប្រុសរបស់គេដោយអារម្មណ៍ភ័យខ្លាចលាយឡំនឹងការអាណិតចំពោះ ណាណា។
"បង ដានីយ៉ែល! ទៅរក ណាណា ធ្វើអី? ទុកឱ្យនាងទៅចុះ!" អែលឡា ស្រែកឡើងដោយក្តីបារម្ភ។
"ហ៊ឹស! ទុកឱ្យនាងទៅ?" ដានីយ៉ែល ស្រែកចំអក។
"ឯងគិតថាឯងអាចលាក់នាងពីខ្ញុំបានមែនទេ?
ដានីយ៉ែល បានងាកក្រោយ ហើយមើលទៅបងប្អូនទាំងអស់ដោយក្រសែភ្នែកខឹង គេដឹងថា
"ពួកឯងជួយនាងតែ បានក្បត់ខ្ញុំ!"
ជីវិតថ្មីនៅសាលា
មួយថ្ងៃក្រោយមក ណាណា បាន នៅយ៉ាងស្ងប់ស្ងាត់ជាមួយមិត្ត ។ នាងព្យាយាមបំភ្លេចរាល់រឿងដែលបានកើតឡើងនៅក្នុងវិមានរបស់ ដានីយ៉ែល។ នាងបានគិតថា ជីវិតរបស់នាងនឹងអាចវិលត្រឡប់មកដូចដើមវិញ។
ពេលកំពុងអង្គុយរៀននៅក្នុងបណ្ណាល័យ ណាណា មានអារម្មណ៍ថា មាននរណាម្នាក់កំពុងសម្លឹងមើលនាង។ នាងបានងាកក្រោយ ហើយឃើញ ដានីយ៉ែល ឈរនៅមាត់ទ្វារបណ្ណាល័យ។ ទឹកមុខរបស់គេមើលទៅគួរឱ្យខ្លាច រហូតដល់ធ្វើឱ្យភ័យ
"នាងគិតថា នាងចេញ ពីខ្ញុំបានមែនទេ?"
ដានីយ៉ែល និយាយទាំងសំឡេងត្រជាក់ស្រេប។
"នាងគិតថា នាងអាចរត់គេចពីខ្ញុំបានមែនទេ ហាស?" ដានីយ៉ែល ស្រែកគំហកឡើង ដែលធ្វើអោយគ្រូ សិស្សដទៃទៀត ជាពិសេសណាណា នាងគាំង ភ័យ ញ័រខ្លួន
ណាណា មិនហ៊ានឆ្លើយតបឡើយ។ នាងបានព្យាយាមរត់ចេញពីបណ្ណាល័យ ប៉ុន្តែ ដានីយ៉ែល បានចាប់ដៃនាងយ៉ាងណែន។
"នាងគិតចង់រត់ទៀតហេស?" ដានីយ៉ែល សួរទាំងស្នាមញញឹមគួរឱ្យខ្លាច។
"នាងគិតថា នាងអាចគេចចេញពីខ្ញុំបានមែនទេ?"
“ហ៊ឹកៗ...លែងខ្ញុំទៅលោក...ហឹកៗលែង ”នាងព្យាយាមរើបម្រាស់
"នាងគិតថានាងអាចគេចចេញពីខ្ញុំបានមែនទេ?" សំឡេងរបស់ដានីយ៉ែលស្អក ហើយត្រជាក់ដូចទឹកកក
"ហ៊ឹកៗ… លែងខ្ញុំទៅលោក… ហ៊ឹកៗ លែង…" ណាណាស្រែកយំទាំងព្យាយាមរើបម្រះពីកណ្ដាប់ដៃដែកថែបរបស់គេ។ នាងខំប្រឹងរើបម្រះរហូតដល់អស់កម្លាំង តែឥតប្រយោជន៍។ កម្លាំងរបស់ដានីយ៉ែលខ្លាំងជាងនាងទៅ
ទៀត។
ដានីយ៉ែលអូសនាងចេញពីបណ្ណាល័យទាំងកម្រោល គ្មាននរណាម្នាក់ហ៊ានចូលជិត ឬជួយនាងឡើយ។ សំឡេងស្រែករបស់ណាណាបានលាន់ឮពេញបរិវេណនោះ ប៉ុន្តែវាហាក់ដូចជាខ្យល់ដែលផាត់កាត់ត្រចៀករបស់មនុស្សគ្រប់គ្នា។ ភាពភ័យខ្លាចបានរត់ពេញសរសៃឈាមរបស់ណាណា។ នាងមើលទៅមនុស្សជុំវិញខ្លួនដោយក្តីអស់សង្ឃឹម ដោយសង្ឃឹមថានឹងមាននរណាម្នាក់អាចជួយនាងបាន។ ប៉ុន្តែអ្វីដែលនាងទទួលបានត្រឹមតែក្រសែភ្នែកភ័យខ្លាច និងព្រងើយកន្តើយ។
ស្របពេលនោះ ម៉ីលី ដែលជាមិត្តភក្តិរបស់ណាណាបានរត់មក។
"លោក! លែងណាណាទៅ! លោកគ្មានសិទ្ធិធ្វើបែបនេះទេ!" ម៉ីលីស្រែកទាំងព្យាយាមចាប់ដៃដានីយ៉ែលដើម្បីឱ្យគេលែងណាណា។
កម្លាំងរបស់ដានីយ៉ែលខ្លាំងពេក គេបានរុញម៉ីលីឱ្យដួលទៅលើដី។
"កុំមកពាក់ព័ន្ធរឿងរបស់ខ្ញុំ!" គេស្រែកគំហកដាក់ម៉ីលី។
ម៉ីលីព្យាយាមក្រោកឡើងដើម្បីជួយមិត្តរបស់ខ្លួនម្ដងទៀត តែដានីយ៉ែលបានទាត់ទ្វាររថយន្តបិទ ហើយបើកបរចេញទៅបាត់ស្រមោល។ ម៉ីលីអង្គុយយំអាណិតមិត្តរបស់ខ្លួន ព្រោះគ្មានអ្នកណាហ៊ានជួយនាងបានទេ។
Admin មានលក់រឿងនេះជាប្រភេទfile PDF