Free VDO Khmer

  • Home
  • Free VDO Khmer

Free VDO Khmer Hi everyone , thanks for checking out my page and ill be sure to updated you with all khmer/Cambodian movie all around the world including thai,korean....

06/07/2024
20/06/2024

គោរម្យងារឧកញ៉ាជំនាន់ដើម

ងារជាឧកញ៉ាកាលពីជំនាន់ដើមមានរាស្ត្រគោរពស្រឡាញ់ខ្លាំងណាស់ ព្រោះគាត់ប្រកបទៅដោយចំណេះវិជ្ជាជ្រៅជ្រះ គុណធម៌ សីលធម៌ និងវិជ្ជាជីវៈខ្ពស់ណាស់។

ដើម្បីបានងារឧកញ៉ានេះ គាត់មានសមត្ថភាពពិសេសច្រើនណាស់ មិនមែនត្រឹមតែមានទ្រព្យសម្បត្តិម្យ៉ាងនោះទេ គាត់អាចសរសេរជាអត្ថបទ ពាក្យកាព្យ ឬនិពន្ធជាសៀវភៅអប់រំដល់រាស្ត្រទូទាំងនគរខ្មែរ ឬប្រទេសកម្ពុជា។

អស់លោកអ្នកដែលចូលចិត្តអក្សរសាស្ត្រ ពាក្យកាព្យ ប្រាកដជាស្គាល់ឧកញ៉ា សុត្តន្តប្រីជាឥន្ទជាមិនខាន ។ យើងពិតជាចាប់ចិត្តនូវស្នាដៃរបស់គាត់ខ្លាំងណាស់ ជាពិសេសគឺសៀវភៅ «គតិលោក» សៀវភៅនេះមានអត្ថន័យពោរពេញទៅដោយគំនិតត្រិះរិះពិចារណាជ្រៅជ្រះណាស់ កាលណាបើពលរដ្ឋខ្មែរណាមួយបានអាន និងបានឈ្វេងយល់នូវខ្លឹមសារក្នុងសៀវភៅនេះ ប្រាកដជាមិនងាយនឹងចាញ់បោកកលល្បិចសត្រូវ ឬជនបោកប្រាស់ណាម្នាក់ឡើយ ។

ប្រទេសយើងបច្ចុប្បន្នកំពុងកើតមាន «អតិផរណាឧកញ៉ា» ។ ឧកញ៉ាខ្លះយើងស្ទើរតែមិនធ្លាប់លឺឈ្មោះ មិនដឹងគាត់ប្រកបរបរអ្វី មានស្នាដៃអ្វីកសាងជាតិខ្លះ បន្សល់ទុកនូវគតិអប់រំអ្វីដល់កូនខ្មែរ? និយាយជារួម គឺមានច្រើនតែចំនួន យើងមិនដឹងថា គុណភាពយ៉ាងម៉េចនោះទេ ។និយាយបែបនេះ មិនមែនផ្តោតន័យចំទៅលើឧកញ៉ាទាំងអស់នោះទេ ឧកញ៉ាខ្លះក៏គេមានស្នាដៃនិងសមត្ថភាពអស្ចារ្យច្រើនរាប់មិនអស់ដែរ ។

ប៉ុន្តែ អ្វីដែលយើងចង់បាន គឺចង់ឃើញឧកញ៉ា ដែលមានចំនួនច្រើនលើសលុបនោះងាកមកជួយបង្កើតការងារណាដែលផ្តល់ស្ថិរភាពការងារ Sustainable Job or Income Flow បង្កើនប្រាក់ចំណូលដល់ជាតិនិងប្រជាជន ។ បង្កើតរោងចក្រកែច្នៃអាហារដើម្បីផ្តត់ផ្គង់តម្រូវការក្នុងស្រុក ទិញផលិតផលកសិកម្មពីកសិករក្រីក្រ ដើម្បីយកមកកែច្នៃ ។ ប៉ុន្តែ បច្ចុប្បន្ន តែអំបិល ប៊ីចេង ស្ករ ខ្ទឹមស និងឈើចាក់ធ្មេញក៏យើងនាំចូលពីប្រទេសជិតខាងដែរ ។ ដើម្បីចូលរួមកសាងជាតិមួយឱ្យខ្លាំងក្លាទៅបាន លុះត្រាតែចាប់ផ្តើមពីអ្នកមានលុយ មានគំនិតរកសុីអ្វីដែលផ្តល់ផលប្រយោជន៍វែងឆ្ងាយ ធ្វើឱ្យសេដ្ឋកិច្ចក្នុងស្រុកយើងដើរដោយរលូន កុំឱ្យគេបិទព្រំដែន ស្រាប់តែ បន្លែ ត្រីសាច់ តាមផ្សារបែរជាឡើងថ្លៃ ដែលធ្វើឱ្យគ្មានស្ថិរភាពសេដ្ឋកិច្ចក្នុងស្រុកទៅវិញ។

សំណេរអត្ថបទដោយ page :
វត្តប្រាសាទស្រះកណ្តាល ខ្ចាស់ ខេត្តបន្ទាយមានជ័យ

ចំណេះដឹងទូទៅ





#ចំណេះដឹង #ចំណេះដឹងទូទៅ #វប្បធម៌ទូទៅ #វប្បធម៌ខ្មែរ #សិល្បៈខ្មែរ #ខ្មែរធ្វើបាន #ខ្មែរជួយខ្មែរ #ខ្មែរ #ខ្មែរស្រលាញ់ខ្មែរ #ខ្មែរអាចធ្វើបាន
#កម្ពុជា


10/08/2023

Address


Website

Alerts

Be the first to know and let us send you an email when Free VDO Khmer posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share