Dr. Veng

Dr. Veng Through this page, we want to share new knowledge.

តើអ្នកត្រូវយល់ដឹងអ្វីខ្លះអំពី ជំងឺរើម (herpes zoster/shingles)?ជំងឺរើមជាជំងឺបណ្តាលមកអំពីវីរុសឈ្មោះ វ៉ារីសេឡា ហ្សូស្ទ័រ (...
05/09/2025

តើអ្នកត្រូវយល់ដឹងអ្វីខ្លះអំពី ជំងឺរើម (herpes zoster/shingles)?
ជំងឺរើមជាជំងឺបណ្តាលមកអំពីវីរុសឈ្មោះ វ៉ារីសេឡា ហ្សូស្ទ័រ (Varicella Zoster Virus) ដែលបង្ហាញសញ្ញាលើស្បែកជាពងទឹក មានតូចមានធំផ្តុំគ្នាជាកញ្ចុំឬជាផ្តាំងៗ។
ពេលឆ្លងវីរុស វ៉ារីសេឡា ហ្សូស្ទ័រ (Varicella Zoster Virus) ដំបូងវាបង្កជាជំងឺអុតស្វាយ (Varicella) ក្រោយពេលជាសះពីជំងឺអុតស្វាយ វីរុសនេះនៅសង្ងំក្នុងប្រព័ន្ធសសៃប្រសាទ (sensory ganglia) នៅពេលណាមួយសុខភាពរបស់យើងចុះខ្សោយ វីរុសនេះនឹងរើឡើងសាជាថ្មី បង្កជាជំងឺរើម។
ក) កត្តាប្រឈម ទាក់ទងទៅនឹងស្ថានភាពសុខភាពរបស់បុគ្គលម្នាក់ៗ ដែលកំណត់ដោយ៖
- កត្តាអាយុ (age-related immunosenescence)៖ អត្រាជំងឺកើនឡើង ករណីអាយុកាន់តែច្រើន
- កត្តាជំងឺរ៉ាំរ៉ៃ ឬ ប្រព័ន្ធភាពសុាំចុះខ្សោយដោយយថាហេតុ (disease-related immunocompromise or iatrogenic immunosuppression)៖ HIV ថ្នាំពេទ្យ (immunosuppressive drugs) អ្នកជំងឺប្តូរសរីរាង្គ (transplant patients)

ខ) រោគសញ្ញា៖
នៅរយៈពេល ៤ ទៅ ៥ ថ្ងៃ មុនពេលលេចចេញជំងឺនេះ អ្នកជំងឺមានអាការៈរាងអស់កំលាំង ក្តៅខ្លួនស្ទិញៗ ស្រគៀរក្រហាយៗនៅលើស្បែកកន្លែងដែលវាប្រុងនឹងលេចចេញ។ បន្ទាប់មកទើបវាចេញជាផ្ទាំងក្រហមកំណត់ដោយពងទឹកមានតូចមានធំផ្តុំគ្នាជាកញ្ចុំឬជាផ្តាំងៗ។ វាអាចចេញគ្រប់ទីកន្លែង នៅលើទ្រូង លើមុខ នៅដៃ។ល។ ប៉ុន្តែវាចេញម្ខាង ឬដោយផ្នែក មិនដែលចេញទាំងសងខាង ឬព័ទ្ធជុំទេ។ ក្រោយចេញសញ្ញាលើស្បែកពី ៧ ទៅ ១០ថ្ងៃ ពងទឹកទាំងនោះក៍សះទៅជាក្រមរ និងបន្សល់ទុកនូវសំលាក ព្រមជាមួយការឈឺចាប់ក្រហាយ(acute neuritis) លើស្បែកកន្លែងចេញ។ រោគសញ្ញាឈឺចាប់ និង ក្រហាយលើស្បែកនេះអាចតិចឬខ្លាំង អាចវិវត្តន៍ទៅជាឈឺចាប់សសៃប្រសាទរ៉ាំរ៉ៃ (postherpetic neuralgia) ទៅតាមសុខភាពបុគ្គលផ្សេងៗគ្នា។
គ) វិធីព្យាបាល៖
អ្នកជំងឺត្រូវជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវ និង ព្យាបាលដោយ acyclovir ឬ valacyclovir ឬ famciclovir។
ឃ) គោលបំណងនៃការព្យាបាល៖
- កាត់បន្ថយភាពធ្ងន់ធ្ងរ និង ការឈឺចាប់ (acute neuritis)
- អោយរបួសឆាប់ជាសះស្បើយ
- ទប់ស្កាត់ការរីករាលដាលរបួសលើស្បែក
- ទប់ស្កាត់ការចំលងវីរុស
- ទប់ស្កាត់ការឈឺរលាកសសៃប្រសាទរ៉ាំរ៉ៃ (postherpetic neuralgia)
ង) ប្រការត្រូវយល់ដឹង៖
- ត្រូវងូតទឹកសំអាតខ្លួនប្រាណនឹងសាប៊ូជាប្រចាំ។
- ត្រូវបរិភោគអាហារបំប៉នសុខភាព មិនតមអាហារអ្វីទាំងអស់។
- មិនត្រូវស្តោះផ្លុំ ឬយកភ្លើងមកដុតលើស្បែកអ្នកជំងឺរើមទេ។
* ចំពោះអ្នកមិនទាន់កើតអុតស្វាយត្រូវចាក់ថ្នាំការពារជំងឺអុតស្វាយ។

«សូមលោកអ្នកធ្វើអនាម័យខ្លួនប្រាណ និងការពារពីជំងឺអុតស្វាយ និង រើម ហើយប្រសិនបើមានករណីសង្ស័យជាជំងឺនេះ សូមមកពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញសើរស្បែកនៃមន្ទីរពេទ្យកាល់ម៉ែតអោយបានឆាប់បំផុត ដើម្បីទទួលការប្រឹក្សា និងព្យាបាលឲ្យមានប្រសិទ្ធភាព។»

#មន្ទីរពេទ្យកាល់ម៉ែត

តើជំងឺសើរស្បែក Molluscum Contagiosum ជាជំងឺឆ្លងរឺទេ?Molluscum Contagiosum ជាជំងឺឆ្លង បណ្តាលមកពីវីរុសឈ្មោះ Poxvirus ដែលបង...
05/09/2025

តើជំងឺសើរស្បែក Molluscum Contagiosum ជាជំងឺឆ្លងរឺទេ?
Molluscum Contagiosum ជាជំងឺឆ្លង បណ្តាលមកពីវីរុសឈ្មោះ Poxvirus ដែលបង្ហាញសញ្ញាលើសែ្បកជាកន្តួលតូចរាយប៉ាយលើផ្ទៃសើរបស់ស្បែក។

ក) កត្តាប្រឈម៖
- ភាគច្រើនកើតលើក្មេង ហើយក៏កើតលើមនុស្សធំដែលមានសុខភាពល្អផងដែរ។
- អ្នកដែលមានប្រពន្ធការពារចុះខ្សោយ ឬ អ្នកផ្ទុកមេរោគអេដស៍ជាដើម

ខ) រោគសញ្ញា៖
ដុំកន្តួលរបស់ Molluscum contagiosum ជាកន្តួលតូចៗមូលរលោងផតកណ្ដាលហើយរឹងនៅផ្តុំគ្នា ឬ នៅរាយប៉ាយ។ វាអាចចេញនៅគ្រប់កន្លែង តែភាគច្រើនគេសងេ្កតឃើញនៅឃ្លៀក គ្រលៀន ឬ ប្រដាប់ភេទ។ ក្រៅពីកន្តួលលើស្បែក វាគ្មានរោគសញ្ញាអ្វីទាំងអស់ តែអាចរមាស់ផងដែរបន្ទាប់ពីស្ទាបប៉ះ ឬ កេះកន្តួល។

គ) ការចម្លង៖
Molluscum contagiosum អាចចម្លងតាមរយៈ ៖
- ការប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺ
- ការប្រើប្រាស់សំភារៈរួមជាមួយអ្នកជំងឺរួមមាន កន្សែង កន្រ្តៃ ប្រដាប់ជោះញិច ឬអាងហែលទឹករួម
- ការរាលដាលកន្តួលពីកន្លែងមួយទៅកន្លែងមួយតាមរយៈការអេះ ឬ កេះ
- ការរួមភេទ

ឃ) វិធីព្យាបាល៖
សូមអញ្ចើញទៅពិគ្រោះជាមួយគ្រូពេទ្យេឯកទេសស្បែក ដើម្បីធ្វើរោគវិនិច្ឆ័យអោយបានត្រឹមត្រូវ។ កន្តួល Molluscum contagiosum អាចបំបាត់បានដោយយកវាចេញតាមបច្ចេកទេសពេទ្យ ឬថ្នាំលាប។

ង) វិធីការពារ៖
- រស់នៅស្អាត
- ជៀសវាងប្រើប្រាស់របស់រួមគ្នា
- អនុវត្តន៍ការរួមភេទដោយសុវត្ថិភាព
- រក្សាសុខភាពអោយបានល្អ

#មន្ទីរពេទ្យកាល់ម៉ែត

ការចំលងមេរោគចំពោះម្តាយ និងទារកកំឡុងពេលមានគភ៌ (TORCH infections during pregnancy)ក) តើTORCH infections ជាអ្វី ហើយបង្កដោយម...
05/09/2025

ការចំលងមេរោគចំពោះម្តាយ និងទារកកំឡុងពេលមានគភ៌ (TORCH infections during pregnancy)

ក) តើTORCH infections ជាអ្វី ហើយបង្កដោយមេរោគអ្វីខ្លះ?

ស្រ្តីដែលកំពុងមានគភ៌ មានប្រព័ន្ធការពារចុះខ្សោយ ជាហេតុធ្វើអោយពួកគាត់មានភាពប្រឈមនឹងជំងឺឆ្លងជាច្រើនកំឡុងពេលពពោះ។ ក្នុងនោះ មានអតិសុខុមប្រាណ ឬមេរោគ (micro-organisms) មួយចំនួនអាចចំលងពីម្តាយ ទៅកាន់ទារកក្នុងគភ៌ និងអាចបង្កផលប៉ះពាល់ កំឡុងពេលជុំវិញសំរាល (Perinatal infection)។
ការយល់ដឹងពីជំងឺទាំងនេះ អាចជួយជាចំនេះដឹងដល់អនាគតម្តាយ ក្នុងការបង្ការ ក៏ដូចជាកាត់បន្ថយការចម្លង។
ភាគច្រើននៃការបង្គរោគជំពូកនេះ បង្កឡើងដោយមេរោគ (Virus)៖
- T: Toxoplasmosis : ជំងឺ Toxoplasmosis (ឆ្លងតាម ការបរិភោគសាច់មិនឆ្អិន រឺ ឆ្លងពីការប៉ះពាល់លាមកសត្វ ឆ្មា)
- R: Rubella : ជំងឺស្អូច
- C: Cytomegalovirus : ជំងឺបង្កដោយមេរោគ Cytomegalovirus (ស៊ីតូម៉េកាឡូវីរុស)
- H: Herpes (HSV) : ជំងឺពងបែកមាត់ រឺប្រដាប់ភេទ ដែលបង្កមកពីមេរោគ Herpes
Simplex
- O: មេរោគមួយចំនួនទៀតក៏អាចឆ្លងពី ម្តាយទៅទារកក្នុងផ្ទៃផងដែរ ដូចជា៖
១. អេដស៍
២. ស្វាយកាមរោគ (Syphilis)
៣. អុតស្វាយ (chickenpox)
៤. Parvovirus B19
៥. ជំងឺឆ្លងតាមរយះមូសខ្លា សំខាន់គឺ គ្រុនឈាម គ្រុនឈីក និង Zika…

ខ) តើទារកអាចឆ្លងតាមរបៀបណា?
បើសិនជាស្រ្តីជាម្តាយបានឆ្លងរោគណាមួយ ហើយមិនបានទទួលការព្យាបាលត្រឹមត្រូវ ទារកដែលតូច ហើយខ្សោយ អាចឆ្លងតាម២ដំណាក់កាល៖
- កំឡុងពេលមានគភ៌ (តាមរយះទងផ្ចិត)
- កំឡុងពេលជុំវិញសំរាល

គ) ផលប៉ះពាល់ចំពោះស្រ្តីជាម្តាយ និងទារក
- ចំពោះស្រ្តីជាម្តាយ៖ ជាទូទៅ មិនមានការប៉ះពាល់សុខភាព និងសុវត្ថិភាពស្រ្តីជាម្តាយនោះទេ។ ជំងឺមួយចំនួន អាចទទួលការព្យាបាលដោយមិនមានផលប៉ះពាល់។

- ចំពោះទារក៖ មានការប៉ះពាល់ច្រើនទៅលើសុខភាពទារក ទាំងក្នុងផ្ទៃ ជុំវិញពេលសំរាល និងក្រោយពេលសំរាល។
- ការប៉ះពាល់មុនសំរាល៖ ទារកអាចប្រឈមនឹងការសំរាលមុនខែ ឬ គ្រប់ខែ តែមានទំងន់តូច។ ករណីធ្ងន់ អាចប្រឈមនឹងការ រលូត ឬ ស្លាប់ក្នុងពោះ។ ករណីខ្លះ ទារកអាចប្រឈមការមានអវយវៈមិនប្រក្រតី (malformation)។
- ការប៉ះពាល់ក្រោយសំរាល៖
១. ផលប៉ះពាល់ទាក់ទងនឹងការសំរាលមុនខែ (Prematurity Complications)
២. សញ្ញានៃការឆ្លងមេរោគពីម្តាយ៖ ក្តៅខ្លួន មិនបៅ ឡើងចុចក្រហមពេញខ្លួន ថ្លើមរីកធំ ខាន់លឿងខុសធម្មតា…
៣. ករណីធ្ងន់ទារកអាចមាន ការប្រកាច់ (seizure) ភ្នែកឡើងបាយ (cataracts) វិបត្តិនៃការស្តាប់លឺ (hearing impairment) ក្បាលតូច (microcephaly)…
៤. ករណីធ្ងន់ ទារកអាចប្រឈមនឹងការស្លាប់ក្រោយសំរាល

ឃ) តើម្តាយគ្រប់រូបគួរធ្វើដូចម្តេចខ្លះដើម្បីបង្ការបញ្ហាទាំងនេះ?
- តាមដានសុខភាពផ្ទៃពោះអោយបានទៀងទាត់ជាមួយវេជ្ជបណ្ឌិតជំនាញ
- កុំពិសារ សាច់ដែលមិនបានចំអិនឆ្អិនល្អ
- កាត់បន្ថយ រឺកុំលេងជាមួយ សត្វឆ្មា ពេលមានផ្ទៃពោះ
- ជ្រើសរើសមន្ទីរពេទ្យសំរាលបុត្រដែលមានគ្រូពេទ្យឯកទេសកុមារ-ទារកច្បាស់លាស់
- គោរពតាមការណែនាំរបស់គ្រូពេទ្យផ្នែកទារក ក្នុងការផ្តល់ទឹកដោះ និងថែទាំទារក

ដូច្នេះ អនាគតឪពុកម្តាយគ្រប់រូបដែលមានបញ្ហាប្រឈម គួរគប្បីមកធ្វើរការតាមដាន និងសំរាលនៅមន្ទីរពេទ្យកាល់ម៉ែត ដែលជាមន្ទីរពេទ្យតែមួយនៅកម្ពុជា ដែលមានការឈានមុខគេខាងផ្នែកឯកទេសកុមារ និងទារក។

#មន្ទីរពេទ្យកាល់ម៉ែត

05/09/2025

☠️ ប្រតិកម្មថ្នាំ Zyloric ( Allopurinol ) ជាប្រភេទថ្នាំគេស្គាល់ជាទូទៅ សម្រាប់បន្ថយ អាសុីត អ៊ុយរិក Acide urique ( Goutte ) ប៉ុន្តែថ្នាំនេះប្រតិកម្ម ( Réaction allergique ) ខ្លាំងណាស់ ចំពោះអ្នកជំងឺ មុននិងប្រើប្រាស់វា ត្រូវតែពិចារណាឲ្យល្អិតល្អន់ឲ្យត្រូវតាមវេជ្ជសាស្ត្រ ( Indication ) ។ អ្នកជំងឺអាចរងគ្រោះបាត់បង់ជីវិតយ៉ាងងាយបំផុត ។
☠️ សូមកុំទិញប្រើប្រាស់តាមចិត្តខ្លួនឯងដោយគ្មានពិគ្រោះជាមួយវេជ្ជបណ្ឌិត 🧠
Cr: Dr Ly Keat

Pityriasis alba: ភាគច្រើនកើតលើកេ្មងតូចដែលមានជំងឺ atopic dermatitis សែ្តងចេញជាបន្ទះសជាមួយក្រមរស្តើង ភាគច្រើនសង្កេតឃើញនៅមុ...
29/08/2025

Pityriasis alba: ភាគច្រើនកើតលើកេ្មងតូចដែលមានជំងឺ atopic dermatitis សែ្តងចេញជាបន្ទះសជាមួយក្រមរស្តើង ភាគច្រើនសង្កេតឃើញនៅមុខ ជាពិសេសថ្ពាល់។ ជំងឺនេះអាចជាដោយមិនបាច់ព្យាបាល ឬជៀសវាងបានដោយជៀសកំដៅថៃ្ង។ បើករណីធ្ងន់គួរប្រើប្រាស់ moisturizing cream និង topical steroid ដែលអាចសម្រាលរោគសញ្ញាបាន។

ដូច្នេះ បើលោកអ្នកមានកូន ឬកុមារដែលមានបញ្ហាសែ្បក សូមអញ្ចើញមកពិគ្រោះជាមួយគ្រូពេទ្យជំនាញសើសែ្បក

Molluscum contagiosumគឺជាបង្កដោយ poxvirus (molluscum contagiosum virus) សង្កេតឃើញកើតលើកេ្មងក្រោមអាយុ១០ឆ្នាំ រស់នៅតំបន់អា...
29/08/2025

Molluscum contagiosum
គឺជាបង្កដោយ poxvirus (molluscum contagiosum virus) សង្កេតឃើញកើតលើកេ្មងក្រោមអាយុ១០ឆ្នាំ រស់នៅតំបន់អាកាសធាតុក្តៅ ហើយឆ្លងតាមរយៈការប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលតាមរយៈការប្រើប្រាស់សម្ភារៈរួម។ ជាកន្តួលរឹងមានចំនុចផតកណ្តាល ពណ៌ដូចសែ្បក ឬក្រហមឈូក។ ព្យាបាលដោយ curettage តាមបច្ចេកទេសពេទ្យបានដោយមានប្រសិទ្ធិភាព ដើម្បីបន្ថយការចម្លងរីករាលដាលនៃជំងឺ។

ដូច្នេះ បើលោកអ្នកមានកូន ឬកុមារដែលមានបញ្ហាសែ្បក សូមអញ្ចើញមកពិគ្រោះជាមួយគ្រូពេទ្យជំនាញសើសែ្បក

ជំងឺស្បែកងាយកើតលើកូនក្មេងតូចToxic erythema of newbornគឺជាស្ថានភាពនេះកើតឡើងលើកេ្មងតូចដែលកើតអត់គ្រប់ខែ ឬទម្ងន់តិចជាង ២៥០០ក...
29/08/2025

ជំងឺស្បែកងាយកើតលើកូនក្មេងតូច
Toxic erythema of newborn
គឺជាស្ថានភាពនេះកើតឡើងលើកេ្មងតូចដែលកើតអត់គ្រប់ខែ ឬទម្ងន់តិចជាង ២៥០០ក្រាម។ សែ្តងឡើងជា កន្តួលសែ្បកក្រហម អាចលាយឡំជាមួយកន្តួលខ្ទុះពណ៌លឿងនៅ មុខ ខ្លួន ដៃជើង លើកលែងបាតដៃបាតជើង។ ជំងឺនេះកើតឡើងដោយមូលហេតុមិនច្បាស់លាស់ ហើយកើតនៅថៃ្ងទី២នៃថៃ្ងចាប់កំណើត និងបាត់ទៅវិញបន្ទាប់ពី១ទៅ៤សប្តាហ៍។

ជំងឺស្បែកដែលងាយកើតលើក្មេងតូចMiliariaគឺជាកន្តួលពងទឹកតូចៗ ថ្លា ឬ ក្រហមឈូកលាយជាមួយខ្ទុះ បណ្តាលមកពីសីតុណ្ហភាពកៅ្ត នាំឲ្យកកស្...
29/08/2025

ជំងឺស្បែកដែលងាយកើតលើក្មេងតូច
Miliaria
គឺជាកន្តួលពងទឹកតូចៗ ថ្លា ឬ ក្រហមឈូកលាយជាមួយខ្ទុះ បណ្តាលមកពីសីតុណ្ហភាពកៅ្ត នាំឲ្យកកស្ទះរន្ធញើស។ ករណីនេះសង្កេតឃើញនៅ ថ្ងាស ក ខ្លួន និងកនែ្លងហប់។ ស្ថានភាពនេះអាចបាត់ទៅវិញដោយស្លៀកសំលៀកបំពាក់ត្រជាក់ និងបន្ថយសីតុណ្ហភាពកន្លែងរស់នៅឲ្យត្រជាក់ល្មម

Milium (plural Milia)គឺជាកន្តួលតូចៗពណ៌ស រឹង នៅលើមុខ ខ្លួន ដៃ ជើង ប្រដាប់ភេទ និងក្នុងមាត់ អាចមាននៅលើសែ្បកក្មេងដែលទើបកើត ហ...
29/08/2025

Milium (plural Milia)
គឺជាកន្តួលតូចៗពណ៌ស រឹង នៅលើមុខ ខ្លួន ដៃ ជើង ប្រដាប់ភេទ និងក្នុងមាត់ អាចមាននៅលើសែ្បកក្មេងដែលទើបកើត ហើយអាចបាត់ទៅវិញដោយឯកឯង ឬករណីខ្លះត្រូវឆ្កឹះយកចេញដោយបចេ្ចកវិជ្ជាពេទ្យ។
បើមានអាការៈដូចរូបភាពម៉ាក់ម៉ាក់ អាចពិគ្រោះជាមួយគ្រូពេទ្យជំនាញ

ជំងឺស្បែកមួយចំនួនដែលកើតលើកេ្មងតូចSebaceous hyperplasiaគឺជាការរីកត្រដែតនៃក្រពេញខ្លាញ់នៅលើ ច្រមុះ ថ្ពាល់ ពុកមាត់ និងថ្ងាស់...
29/08/2025

ជំងឺស្បែកមួយចំនួនដែលកើតលើកេ្មងតូច
Sebaceous hyperplasia
គឺជាការរីកត្រដែតនៃក្រពេញខ្លាញ់នៅលើ ច្រមុះ ថ្ពាល់ ពុកមាត់ និងថ្ងាស់ គេសង្កេតឃើញភាគច្រើននៅលើកេ្មងដែលកើតគ្រប់ខែ កើតឡើងដោយសាររងឥទ្ធិពលអរម៉ូន androgen ពីម្តាយ។ ស្ថានភាពនេះនឹងបាត់ទៅវិញដោយឯកឯង។
បើឃើញដូចរូបភាពម៉ាក់ម៉ាក់កុំបារម្ភអូនអត់អីទេ

ជំងឺស្បែកដែលកើតលើកេ្មងតូចVernix caseosaគឺជាកំអែលខ្លាញ់ស្អិតពណ៌ស ឬ ពណ៌ប្រផេះ អាចមាននៅលើសែ្បកក្មេងដែលទើបកើត ដែលមានតួនាទីចូ...
29/08/2025

ជំងឺស្បែកដែលកើតលើកេ្មងតូច
Vernix caseosa
គឺជាកំអែលខ្លាញ់ស្អិតពណ៌ស ឬ ពណ៌ប្រផេះ អាចមាននៅលើសែ្បកក្មេងដែលទើបកើត ដែលមានតួនាទីចូលរួមការពារទារកប្រឈមនឹងបរិស្ថានជុំវិញ។ ស្ថានភាពសែ្បកនេះនឹងវិលមករកភាពធម្មតាដោយខ្លួនឯង។ បើឃើញដូចរូបនេះម៉ាក់ម៉ាក់កុំបារម្ភ អូនអត់អីទេ🤪

14/06/2023

Address


Website

Alerts

Be the first to know and let us send you an email when Dr. Veng posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share