07/08/2025
កម្ពុជា ត្រូវការសន្តិភាព 🫶 សង្ឃឹមថា ថៃ នឹង គោរព កិច្ច ព្រមព្រៀង. ✅
🤝កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ដោយមានការចូលរួមសង្កេតការណ៍ពី ម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន បានដំណើរការប្រកបដោយជោគជ័យតាមការគ្រងទុក ដោយសម្រេចបានទៅលើរបៀបវារៈ៖
- ការអនុម័តលើកំណត់ហេតុ
- ការអនុម័តសេចក្តីប្រកាសព័ត៌មានរួម
ខ្ញុំសង្ឃឹមថាភាគីថៃ នឹងអនុវត្តតាមស្មារតីនៃកិច្ចប្រជុំវិសាមញ្ញនេះប្រកបដោយតម្លាភាព ស្មោះត្រង់ គោរពបទឈប់បាញ់ដើម្បីសុខសន្តិភាពរបស់កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ។
យើងត្រូវធ្វើការរួមគ្នាដើម្បីទទួលបាននូវជំនឿទុកចិត្ត និងការវិលទៅប្រក្រតីភាពឡើងវិញ។
ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ | ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី
The Extraordinary Meeting of the Cambodia-Thailand General Border Committee was held with the participation of observers from Malaysia, the United States, and the People’s Republic of China, proceeded successfully as scheduled. The meeting achieved the following key outcomes:
- Adoption of the Agreed Minutes
- Adoption of the Joint Press Statement
I hope that the Thai side will continue to uphold the spirit of this extraordinary meeting—guided by transparency, sincerity, and abided by the ceasefire—for the sake of peace, stability, and the well-being of the armed forces and people of both nations.
We must work together to rebuild mutual trust and restore normalcy along our shared border.
July 7 2025 | Kuala Lumpur, Malaysia