បង ចឺត-Chert Chert

បង ចឺត-Chert Chert សូមចុច like and follow my new page ��

07/03/2025

មេក្លោងជនជាតិចិន ក្នុងករណីឃា.តកម្មសម្លាប់.នារីខ្មែរម្នាក់ រួចយកស.ពកប់នៅក្បែរផ្សារអ៉ីអន៣ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបបានហើយ។ ករណីឃា.តកម្មនេះ មានមេក្លោងម្នាក់ និងអ្នកពាក់ព័ន្ធពីរនាក់ សរុប៣នាក់ត្រូវចាប់ខ្លួនបានទាំងអស់។

03/03/2025

«អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា ដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមជំនួបពិភាក្សាការងារ និងការផ្គូផ្គងធុរកិច្ចជាមួយគណៈប្រតិភូធុរជន ដឹកនាំដោយការិយាល័យសភាពាណិជ្ជកម្មកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា»

03/03/2025

⭕️ចាប់បានហើយឈា.មស្រែកស្បែកហាវ ករណីឃា.តក.ម្មសម្លា.ប់ស្ត្រីម្នាក់យកទៅកប់នៅក្បែរផ្សារទំនើប Aeon3 ៖ ចា.ប់ខ្លួនជនជាតិចិន ២នាក់

03/03/2025

នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម បណ្ឌិត Santo Darmosumato ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ ចូលជួបសំណេះសំណាល និងពិភាក្សាការងារ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

03/03/2025

ជនជាតិចិនធ្វើការនៅក្រុមហ៊ុនចំការចេក ហ្រ្គីនអាយលែនអេហ្គ្រីខលឈើរល័ (CBA) នៅស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ប្រើកាំភ្លើងបាញ់សត្វពាហនៈរបស់ពលរដ្ឋងាប់ជាច្រើនក្បាល

28/02/2025

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី នៅឯសេតវិមាន ក្នុងទីក្រុង វ៉ាស៊ីនតោន ឌីស៊ី ថ្ងៃទី 28 ខែកុម្ភៈ ឆ្នាំ 2025។ លោក Zelenskiy និង Trump បានប៉ះទង្គិចគ្នាផ្ទួនៗកាលពីថ្ងៃសុក្រ ដោយលោក Zelenskiy ជំរុញឱ្យលោក Trump ប្រុងប្រយ័ត្នជាមួយរុស្ស៊ី ហើយលោក Trump ចោទប្រកាន់គាត់ពីបទមិនគោរព ខណៈដែលភាពខុសគ្នាក្នុងការចាក់ចំហរ។

28/02/2025

ពិធីបិទវគ្គហ្វឹកហ្វឺនជំនាញក្បាច់គុន កងយោធពលខេមរភូមិន្ទ នៅកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១.ខេត្តស្ទឹងត្រែង៖ នៅរសៀល ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញក្បាច់គុន កងយោធពលខេមរភូមិន្ទ នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ។

28/02/2025

ជំនួបសម្ដែងការគួរសមជាមួយ ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជានារសៀល ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ខ្ញុំបាទ​ បានទទួលជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា។

28/02/2025

ឃាត់ខ្លួនបុរសលក់ស៊ីមកាតម្នាក់ ដោយមិនទទួលយកឯកសារសម្គាល់អត្តសញ្ញាណ របស់អ្នកទិញ ដោយជនល្មើសយកទៅធ្វើសកម្មភាព ខលទៅឆបោកអ្នកដទៃ (ដូចជាការសម្តែងមានបងប្អូនមិត្តភក្តិ គ្រោះថ្នាក់ចរាចរណ៍ និងខលសម្តែងត្រូវរង្វាន់ផ្សេងៗផងដែរ)

28/02/2025

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបាឋកថាលើភាពជាអ្នកដឹកនាំស្តីពី «វិធីសាស្រ្តនៃការគិតពិចារណាតាមបែបវិចារវិទ្យា” ផ្នែកទី៣============ថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅម៉ោង ២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទបាឋកថាក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៤០២៦នាក់។

28/02/2025

ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥​ លោកឧត្ដមសេនីយ៍ទោ​ យ៉ែម​ នៅ​ និងលោកឧត្ដមសេនីយ៍ត្រី​ ឈិន​ គឹមធុយ​ ស្នងការរងទទួលដឹកនាំការងារនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក​ រួមជាមួយលោកវរសេនីយ៍ឯក​ ស៊ឹម​ ពិសិដ្ឋ​ អធិការនគរបាលខណ្ឌទួលគោក​ បានអញ្ជេីញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្មារតីអង្គប្រជុំរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ និងបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលេីកទិសដៅបន្ដ​សម្រាប់ខែមីនា ​ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោក-លោកស្រីអធិការរង​ នាយផ្នែក​ នាយប៉ុស្ដិ៍​ នាយរងផ្នែក​ និងមន្រ្ដីពាក់ព័ន្ធ។

28/02/2025

លោកនាយឧត្តមសេនីយ៍​​ សៅ​ សុខា​ អញ្ជេីញគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ម៉ក់ ចាន់សុខន!ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី២៨​ ខែកុម្ភៈ​ ឆ្នាំ២០២៥ លោកនាយឧត្តមសេនីយ៍​ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ​មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ បានដឹកនាំប្រតិភូកងរាជអាវុធហត្ថអញ្ជើញគោរពវិញ្ញាណក្ខន្ធ​សពលោកឧត្តមសេនីយ៍ឯក ម៉ក់ ចាន់សុខន អតីតនាយសេនាធិការរង​ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានចូលសោធនិវត្តន៍ ស្ថិតនៅគេហដ្ឋាននៃសពភូមិអ័រគីដេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រមទាំងបាននាំយកនូវបច្ច័យចូលបុណ្យចំនួន ៥លានរៀល។

28/02/2025

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចំណារណែនាំឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រៀមអនុវត្តវិធានការមួយចំនួន ដើម្បីបង្ការ ទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍តាមបណ្ដោយផ្លូវជាតិលេខ១ ពីរាជធានីភ្នំពេញទៅព្រំដែនកម្ពុជា-វៀតណាម ដោយផ្តោតលើរថយន្តដឹកអ្នកដំណើរទៅមក ភ្នំពេញ-វៀតណាម។ នេះបើតាមលោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឱ្យដឹងនាថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

28/02/2025

ចោរប្លន់ប្រដាប់អាវុធ រហ័សនាម «ប្រេស៊ីល» និងបក្ខពួក ដែលបង្ក្រាបនៅខេត្តកំពង់ចាម ត្រូវកម្លាំងនគរបាលបញ្ជូនទៅតុលាការ, ជនសង្ស័យជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារ។

28/02/2025

ក្រសួងការពារជាតិចិន៖ ទំនាក់ទំនងយោធាចិន-កម្ពុជា «មិនអាចបំបែកបានទេ» និងជា «បងប្អូនដ៏រឹងមាំ»

28/02/2025

តុលាការមិនធ្វើការតាមទំនើងចិត្ត របស់លោក ត្រាំ !

28/02/2025

ពិធីផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារយោធាសន្តិសុខ ឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត ឆ្នាំ២០២៥ របស់តំបន់ប្រតិបត្តិការសឹករងកណ្ដាលខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅតំបន់ប្រតិបត្តិការសឹករងកណ្ដាល បានរៀបចំពិធីផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារយោធាសន្តិសុខ ឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងឯកឧត្តម ឧត្តមសេនីយ៍ទោ ទី សេរីវុឌ្ឍ មេបញ្ជាការរងយោធភូមិភាគពិសេស។

28/02/2025

លោក ដូណាល់ ត្រាំ ត្រូវបានគេសង្ស័យថា បានធ្វើជាចារកម្មអោយសហភាព សូវៀតអស់រយះពេលជាង៤០ឆ្នាំមកហើយ ក្រោយមានទំនោរទៅរូស្សុី

Address

M7
Brisbane, QLD
4005

Alerts

Be the first to know and let us send you an email when បង ចឺត-Chert Chert posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to បង ចឺត-Chert Chert:

Videos

Share