mobe_koza_vlm

mobe_koza_vlm ខ្ញុំជឿលេីអំពេីល្អ 👍🏻👍🏻🥰🥰🇦🇺🇦🇺🍼🍼🍭🍭

ជនអនាថារអ៊ូពីជីវិតប្រាប់សេដ្ឋី មានអីសេដ្ឋីដាក់ឲ្យមួយឃ្លាមានតម្លៃជាងមាសទៅទៀតជនអនាថាដើរបណ្ដើររអ៊ូបណ្ដើរ“ពុកម៉ែមិនដែលឲ្យអីខ...
29/08/2025

ជនអនាថារអ៊ូពីជីវិតប្រាប់សេដ្ឋី មានអីសេដ្ឋីដាក់ឲ្យមួយឃ្លាមានតម្លៃជាងមាសទៅទៀត

ជនអនាថាដើរបណ្ដើររអ៊ូបណ្ដើរ
“ពុកម៉ែមិនដែលឲ្យអីខ្ញុំទេ ជីវិតស្អីក៏គ្មាន ផ្ទះក៏គ្មាននៅ បាយក៏គ្មានហូប ការងារក៏គ្មានធ្វើ ហេតុអីបានខ្ញុំកើតមកសំណាងអាក្រក់ខុសគេម្ល៉េះ?”

សេដ្ឋី៖ “ឥលូវអីចេះចុះ លក់ដៃឲ្យខ្ញុំ ខ្ញុំឲ្យម្ខាង ២០លាន”
ជនអនាថា៖ “ឆ្កួតទេហ្អី មានលុយហើយអត់មានដៃ ទៅធ្វើអីកើត?”

សេដ្ឋី៖ “ជើងក៏បាន ខ្ញុំឲ្យដូចគ្នា ម្ខាង ២០លាន”

ជនអនាថា៖ “កាន់តែឆ្កួតហើយលោក មានលុយហើយអត់មានជើង ចង់ទៅណាមកណាម៉េចនឹងកើត?”

សេដ្ឋី៖ “កែវភ្នែកក៏បាន ខ្ញុំឲ្យម្ខាង ២០លានដូចគ្នា”

ជនអនាថា៖ “អ្ហើយ ស្អីក៏មិនលក់ដែរ អវយវៈជាប់ខ្លួនបើខ្វះខាតណាមួយទៅឲ្យរស់នៅយ៉ាងម៉េច?”

សេដ្ឋី៖ “ស្អីក៏មិនលក់ៗ ហើយឯងមកនិយាយថាម៉ែឪមិនដែលឲ្យអី? បើឯងលក់គ្រប់យ៉ាងជាប់ខ្លួនរបស់ឯងនេះ គឺបានរាប់រយលាន។ អ្នកខ្លះគេមានតិចជាងឯងទៅទៀត តែខ្លួនឯងនេះហើយដែលមិនចេះយករបស់ដែលខ្លួនមាន មកប្រើជាប្រយោជន៍ មានដៃមិនចេះធ្វើការ មានជើងមិនចេះឈានទៅមុខ មានខួរក្បាលមិនចេះគិត។ ជីវិតឯងគ្មានអ្វីសោះក៏ដោយសារឯងខ្លួនឯង កុំទៅបន្ទោសឪពុកម្ដាយ ចង់បន្ទោសគឺត្រូវបន្ទោសខ្លួនឯង!
ប្រភព៖ បកប្រែអត្ថបទបរទេស

Address

Melbourne, VIC

Telephone

+85593374658

Website

Alerts

Be the first to know and let us send you an email when mobe_koza_vlm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category