
18/08/2025
**ភ្នំពេញ៖** រសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ អាជ្ញាធរខណ្ឌចំការមន បានចុះទៅពិនិត្យទីតាំងមួយកន្លែង ដែលសង្ស័យបង្កប់ល្បែងស៊ីសងខុសច្បាប់ នៅលើផ្លូវលេខ៤៧៤ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ការចុះពិនិត្យនេះ ធ្វើឡើងបន្ទាប់ពីទីតាំងខាងលើនេះ ធ្លាប់ត្រូវបានអាជ្ញាធរចុះបង្ក្រាបជាច្រើនលើកមកហើយ ប៉ុន្តែនៅតែបន្តសកម្មភាពដដែល។ ប្រភពព័ត៌មានបានឱ្យដឹងថា ទីតាំងសង្ស័យបង្កប់ល្បែងស៊ីសងនេះ តែងតែត្រូវបានអាជ្ញាធរមូលដ្ឋានចុះធ្វើការត្រួតពិនិត្យ និងណែនាំឱ្យបញ្ឈប់សកម្មភាពជាបន្តបន្ទាប់។ ទោះបីជាយ៉ាងនេះក្តី ម្ចាស់ទីតាំងហាក់បីជាមិនរាងចាល និងនៅតែបន្តបើកដំណើរការឡើងវិញ ដែលបានបង្កឱ្យមានក្តីបារម្ភពីសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។ ក្នុងប្រតិបត្តិការចុះពិនិត្យនាពេលនេះ អាជ្ញាធរបានជំរុញឱ្យម្ចាស់ទីតាំង បញ្ឈប់ជាដាច់ខាតនូវរាល់សកម្មភាពល្មើសច្បាប់។ អាជ្ញាធរបានសង្កត់ធ្ងន់ថា នឹងចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត រួមទាំងការបិទអាជីវកម្មជាអចិន្ត្រៃយ៍ ប្រសិនបើទីតាំងនេះនៅតែបន្តបំពានការណែនាំ និងព្រមានរបស់អាជ្ញាធរ។ ការចុះពិនិត្យនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់អាជ្ញាធរខណ្ឌចំការមន ក្នុងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព៕
**ភ្នំពេញ៖** រសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ អាជ្ញាធរខណ្ឌចំការមន បានចុះទៅពិនិត្យទីតាំងមួយកន្លែង ដែលសង្ស័យបង្.....