Cambodian Post

Cambodian Post Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Cambodian Post, News & Media Website, 458W+32 Chippendale, Sydney.

06/09/2026

ចែកFree ១០០០ប្រអប់!

06/09/2026

វិធីសាស្ត្រជនខិលខូចបោកប្រាស់ជនរងគ្រោះបង្កេីតគណនីធនាគារ

បច្ចុប្បន្ននេះជនខិលខូចបានប្រើល្បិចបោកបញ្ឆោតជនរងគ្រោះឱ្យបង្កើតគណនីធនាគារ ដើម្បីយកទៅប្រើប្រាស់ជាគណនីខ្មោច (Money Mule) សម្រាប់ទទួលប្រាក់ពីអំពើខុសច្បាប់ ឬលាងសម្អាតប្រាក់។ ដើម្បីជាការបង្កើនការប្រុងប្រយ័ត្នដល់សាធារណជន ក្រុមការងារបច្ចេកទេសសូមលើកយក ល្បិចកលទាំង៤ដែលជនខិលខូចតែងតែប្រើប្រាស់៖

១. ការទិញ-ជួលគណនីធនាគារ៖ ជនល្មើសប្រើប្រាស់បណ្តាញសង្គមផ្សព្វផ្សាយអូសទាញឱ្យជនរងគ្រោះបង្កើតគណនីធនាគារ រួចប្រគល់លេខសម្ងាត់ (PIN/OTP) លេខទូរស័ព្ទ និងកាត ATMឱ្យពួកគេ ដោយសន្យាឱ្យប្រាក់កម្រៃខ្ពស់ជាថ្នូរ។

២. ការបោកប្រាស់តាមរយៈការជ្រើសរើសបុគ្គលិក ៖ ជនល្មើសបង្កើតការងារក្លែងក្លាយដូចជា ការងារពីចម្ងាយ (Remote Job) ការងារបញ្ចូលទិន្នន័យ ការងារផ្សាយពាណិជ្ជកម្ម ដែលតម្រូវឱ្យជនរងគ្រោះបើកគណនីធនាគារដើម្បីបើកប្រាក់ប្រចាំខែ រួចជនល្មើសនឹងលួងលោម ឬទាមទារយកគណនីនោះមកគ្រប់គ្រង។

៣. ការល្បួងយកព័ត៌មានផ្ទាល់ខ្លួន (Identity Theft)៖ ជនល្មើសបោកយកព័ត៌មាន ដោយសុំរូបថតអត្តសញ្ញាណប័ណ្ណ និងរូបថតជនរងគ្រោះ ក្រោមរូបភាពជាការផ្តល់ជំនួយ កម្ចីប្រាក់ងាយៗ ឬការឈ្នះរង្វាន់ រួចយកព័ត៌មាននោះទៅបើកគណនីធនាគារអនឡាញ ឬគណនីរហ័សដោយមិនចាំបាច់ទៅដល់ធនាគារផ្ទាល់។

៤. ការបន្លំធ្វើជាសមត្ថកិច្ច ឬបុគ្គលិកធនាគារ៖ ជនល្មើសខលចូល ឬផ្ញើសារមកបំភ័យជនរងគ្រោះថា មានការពាក់ព័ន្ធនឹងបទល្មើស ឬគណនីមានបញ្ហា ដោយបង្ខំឱ្យបង្កើតគណនីថ្មី រួចផ្ទេរប្រាក់ ឬប្រគល់សិទ្ធិគ្រប់គ្រងឱ្យពួកគេដើម្បីដោះស្រាយបញ្ហា។

ក្រុមការងារបច្ចេកទេស នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងផ្សព្វផ្សាយអប់រំ សូមចែករំលែកអំពីវិធានការការពារខ្លួនដូចតទៅ៖

១. សូមកុំផ្តល់អត្តសញ្ញាណប័ណ្ណ រូបថត លេខសម្ងាត់ (OTP/PIN) ឬបង្កើតគណនីធនាគារឱ្យអ្នកដទៃប្រើប្រាស់ ជាថ្នូរនឹងការទទួលបានផលប្រយោជន៍ណាមួយឡើយ។

២. សូមកុំលក់ ឬជួលគណនីធនាគាររបស់លោកអ្នក។

៣. សូមចងចាំថា មន្ត្រីនគរបាលជាតិ មន្ត្រីរាជការសុីវិល និងបុគ្គលិកធនាគារ ពុំមានលក្ខខណ្ឌទាមទារសិទ្ធិគ្រប់គ្រងគណនីធនាគាររបស់លោកអ្នកឡើយ។

ប្រសិនបើមានបុគ្គលណាម្នាក់មានចេតនាជួល ជំរុញឱ្យបង្កើតគណនី ឬលួងលោមសុំគ្រប់គ្រងគណនីធនាគាររបស់លោកអ្នក សូមមេត្តារាយការណ៍ជូនសមត្ថកិច្ចជំនាញជាបន្ទាន់៕

05/09/2026
04/09/2026

Address

458W+32 Chippendale
Sydney, NSW
2008

Alerts

Be the first to know and let us send you an email when Cambodian Post posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share