22/08/2025
សេចក្តីប្រកាសព័ត៌មាន ស្តីពីដំណើរទស្សនកិច្ចរបស់ឯកឧត្តម សឺហ្សឺគី ហ៊ីដេអូ ឯកអគ្គរាជទូតនៃកិច្ចសហប្រតិបត្តិការមេគង្គនៅប្រទេសម៉ាឡេស៊ី កម្ពុជា និងថៃ
១. រដ្ឋាភិបាលជប៉ុនជឿជាក់ថាទំនាក់ទំនងល្អរវាងប្រទេសកម្ពុជា និងថៃមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ ហើយបាននិងកំពុងធ្វើការ ដើម្បីឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹង ព្រមទាំងអំពាវនាវឱ្យមានការអនុវត្តដោយប្រាកដប្រជានូវកិច្ចព្រមព្រៀងបទឈប់បាញ់។
២. ដើម្បីជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងនេះ ឯកឧត្តម សឺហ្សឺគី ហ៊ីដេអូ (SUZUKI Hideo) ឯកអគ្គរាជទូតនៃកិច្ចសហប្រតិបត្តិការមេគង្គ នឹងបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ានសម្រាប់ឆ្នាំ ២០២៥ កម្ពុជា និងថៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែសីហា ដោយគ្រោងប្រជុំជាមួយមន្ត្រីពាក់ព័ន្ធ ដើម្បីពិភាក្សាផ្លាស់ប្តូរទស្សនៈឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសកម្ពុជា និងថៃ។
Visit of Ambassador for Mekong Cooperation Hideo Suzuki to Malaysia, Cambodia, and Thailand
1. The Government of Japan believes that a sound relationship between Cambodia and Thailand is extremely important for stability and development in the region, and has been promoting efforts toward de-escalation of the situation, including encouraging steady implementation of the ceasefire agreement.
2. As a part of such efforts, from August 25 to 29, Mr. SUZUKI Hideo, Ambassador for Mekong Cooperation, is scheduled to visit Malaysia, the ASEAN Chair for 2025, Cambodia, and Thailand, and will hold meetings with government officials and exchange views toward easing of the tension between Cambodia and Thailand.