Takeo Line News TV

Takeo Line News TV ស្វែងរកព័ត៌មានពិត ទាន់ហេតុការណ៍ Tell/Telegram 0882050000 ; 078703470

17/10/2025

សូមមន្ទីរបរិស្ថានខេត្តតាកែវ និងអាជ្ញាធរពាក់ព័ន្ធមើលផង ដើម្បីឲ្យអនុក្រឹត្យមានប្រសិទ្ធភាព…

កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ឃាត់ខ្លួនជនសង្ស័យបីនាក់ពាក់ព័ន្ធនឹងករណីលួចម៉ូតូ....ដោយមានការចង្អុលបង្ហាញ...
17/10/2025

កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ឃាត់ខ្លួនជនសង្ស័យបីនាក់ពាក់ព័ន្ធនឹងករណីលួចម៉ូតូ....

ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ម៉ែន​ លី ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីសំណាក់លោក​ ម៉ៅ​ ស៉ីណា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ។

នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥​ វេលាម៉ោង២៣និង៣០នាទី នៅចំណុចក្នុងផ្ទះសំណាក់យីហោ រស្មីពេជ្រ ស្ថិតក្នុងភូមិព្រៃល្វាលិច ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ មានករណីអំពើលួច (លួចម៉ូតូ) កើតឡើង បង្កដោយជនសង្ស័យចំនួន០៣នាក់៖​
1️⃣.ឈ្មោះ យ៉េប ណាវី ហៅដា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិចាមក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល (មុខសញ្ញាលួចសកម្មនៅខេត្តកណ្តាល)​ 2️⃣.ឈ្មោះ ចេវ ម៉េងស៊ីង ហៅវីត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិជំនីកខាងត្បូង ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ​ 3️⃣.ឈ្មោះ គឹម រចនា ភេទស្រី អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកំពង់សំបួរលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល

ជិះម៉ូតូ០១គ្រឿង ម៉ាកហុងដាស៊ីស៊ូគី​ និច ពណ៌លឿង លាយ ស សេរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ ភ្នំពេញ 1CM-5567 មកចូលដេកផ្ទះសំណាក់យីហោ រស្មីពេជ្រ រួចធ្វើសកម្មភាពលួច ម៉ូតូមួយគ្រឿងម៉ាកហុងដា ឌ្រីមសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៥ ពាក់ផ្លាកលេខ តាកែវ 1AF.7366 របស់ម្ចាស់ឈ្មោះ ពុធ តុលា ភេទ ប្រុស អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន រស់នៅភូមិបពល ឃុំព្រៃរំដេង ស្រុកគីរីវង់ ខេត្តតាកែវ ខណៈពេល ដែលម្ចាស់ទុកម៉ូតូនៅមុខបន្ទប់ ហើយចូលដេកក្នុងបន្ទប់ផ្ទះសំណាក់។ ពេលកំពង់ធ្វើសកម្មភាព ម្ចាស់ផ្ទះសំណាក់ក៏មកទាន់ ហើយក្រុមជនសង្ស័យក៏បានចូលទៅក្នុងបន្ទប់ដែលជួលដេកវិញ បន្ទាប់មកម្ចាស់ផ្ទះ សំណាក់ក៏បានចាក់សោរទុកនិងរាយការណ៍មកសមត្ថកិច្ច។

​ ក្រោយពីទទួលបានព័ត៌មាន លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង​ អធិការនគរបាលស្រុកព្រៃកប្បាស បានដឹកនាំកម្លាំងជំនាញអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃល្វា ចុះដល់កន្លែងកើតហេតុ រួចធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់ខាងលើ រួមជាមួយវត្ថុតាង យកមកអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។ដោយមានការឯកភាពពី លោកព្រះរាជអាជ្ញារង កម្លាំងយើងបានប្រគល់ម៉ូតូអោយទៅម្ចាស់ដើមវិញ៕

តាកែវ ឡាញញូស៍ អធិការដ្ឋាននគរបាលក្រុងដូនកែវ - Police Inspectorate Of Krong Daunkeo. Men Ly ម៉ែន លី ដារ៉ា ព័ត៌មាន AK ONE

17/10/2025
17/10/2025

អរុណសួស្តីពី ហាង អានន្ទកាហ្វេ រីករាយថ្ងៃចុងសប្តាហ៍...កាហ្វេឆ្ងាញ់ កាហ្វេរីករាយ ដូងក្រឡុក .កាហ្វេក្រឡុក..ម៉ាត់ឆាក្រឡុក..និងភេសជ្ជ:ជាច្រើនទៀត..។ល។...ទីតាំងនៅផ្លូវ 124 ខាងត្បូងស្ពានអូចំបក់ជាង 100 ម៉ែត្រ ក្រុងដូនកែវ ខេត្តតាកែវ...

សូមជម្រាបថា មកដល់ពេលនេះ ខ្ញុំអស់ការអត់ធ្មត់ល្មម..ដល់ពេលញោមកាន់បាត្រឱ្យអាត្មា ..

តាកែវ ឡាញញូស៍ Hang Ny ការិយាល័យមេធាវី លី កុសល Ve Raa Kīm Yükí Takeo Line News TV អាស៊ាន សន្តិភាពប៉ុស្តិ៍

🔴ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានធ្វើអធិបញ្ជាឱ្យព្រះរាជអាជ្ញាប្តឹងឧទ្ធរណ៍ចំពោះសាលក្រមស...
16/10/2025

🔴ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានធ្វើអធិបញ្ជាឱ្យព្រះរាជអាជ្ញាប្តឹងឧទ្ធរណ៍ចំពោះសាលក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលសម្រេចផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ហ៊ុន ហេង ភេទប្រុស អាយុ៦១ឆ្នាំ ដាក់ពន្ធនាគារ កំណត់រយៈពេល ០៣ (បី) ឆ្នាំ ដោយទោសនេះត្រូវអនុវត្តទោសក្នុងពន្ធនាគាររយៈពេល ១ឆ្នាំ ទោសសល់ពីនេះ ត្រូវព្យួរ និងពិន័យជាប្រាក់ចំនួន ៤ ០០០ ០០០ (បួនលាន) រៀល ពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យស្លាប់ និងរបួសអ្នកដទៃ ប្រព្រឹត្តនៅចំណុចមុខក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មហាវិថីព្រះនរោត្តម ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ។

ាកែវ ឡាញញូស៍Men Ly ម៉ែន លីអធិការដ្ឋាននគរបាលក្រុងដូនកែវ - Police Inspectorate Of Krong Daunkeo.លោកគ្រូ ហង្ស មុនីHun ManetAK ONEMoha Seng

16/10/2025
16/10/2025
16/10/2025
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ...ដឹកនាំស្រាវជ្រាវបំបែកសំណុំរឿងករណីបា.ញ់ប្រហារ.. នៅខណ្ឌច្បារអំពៅកាលពីថ្ងៃទី៨ ខែតុលា ឆ្...
15/10/2025

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ...ដឹកនាំស្រាវជ្រាវបំបែកសំណុំរឿងករណីបា.ញ់ប្រហារ.. នៅខណ្ឌច្បារអំពៅ

កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង០៤៖៥០នាទី មានករណី ប៉ុនប៉ងឃាតកម្ម កើតឡើងនៅចំណុចមុខស្ថានីយ៍ប្រេងឥន្ធនៈ LPG ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បង្កដោយជនសង្ស័យ២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ១គ្រឿង ម៉ាក Wave ពណ៌ខ្មៅ បានធ្វើសកម្មភាពប្រើអាវុធខ្លី១ដើម មិនស្គាល់ម៉ាកបាញ់ទៅលើជនរងគ្រោះឈ្មោះ ស៊ឺ ហួត ភេទប្រុស អាយុ៧៥ឆ្នាំ ជនជាតិខ្មែរ បណ្តាលឲ្យរងរបួសធ្ងន់ ខណៈពេលកំពុងជិះម៉ូតូចេញពីផ្ទះ ដើម្បីទៅហូបកាហ្វេ។

ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកោះកុង ខេត្តកំពង់ឆ្នាំង អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងខណ្ឌបឹងកេងកង ធ្វើការស្រាវជ្រាវតាមនីតិវិធី និងចាត់ការតាមវិធានការងារជំនាញឈានដល់កំណត់បានអត្តសញ្ញាណ និងទីកន្លែងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ។

នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១៣៖៣០នាទី កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ អួង សំណាង ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុចភូមិដើមពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ ត្រឡាច ខេត្តកំពង់ឆ្នាំង នាំយកមកនាយកដ្ឋានដើម្បីធ្វើការសាកសួរ។

ក្រោយពីសាកសួរជនសង្ស័យខាងលើបាន ឆ្លើយសារភាពថា នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ខ្លួនពិតជាបានធ្វើសកម្មភាពបាញ់ទៅលើជនគ្រោះប្រាកដមែន ដោយមានការបញ្ជាពីឈ្មោះ ឡូ ឡាគាវ ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ និងទទួលបានថ្លៃឈ្នួល២,៣០០ដុល្លារ។ ក្រោយពីទទួលបានចម្លើយពីជនសង្ស័យខាងលើភ្លាម នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ កម្លាំងជំនាញនាំខ្លួន ឈ្មោះ ឡូ ឡាគាវ ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុចសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរតាមនីតិវិធី។ ដកហូតបានវត្ថុតាងធ្វើសកម្មភាព អាវុធខ្លី១ដើមម៉ាក K59។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ខាងលើ កំពុងធ្វើការសាកសួរនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ៕

ដារ៉ា ព័ត៌មាន តាកែវ ឡាញញូស៍ ទូរទស្សន៍ជាតិគោកធ្លក ខេត្តតាកែវ ស្នងការដ្ឋាននគរបាលខេត្តតាកែវ - Police Commissariat Of Takeo Province. Som Samphors

15/10/2025

ព័ត៌មានបឋម: ករណីគ្រោះថ្នាក់ចរាចរណ៍ នៅចំនុចភ្លើងស្តុបផ្លូវវាងក្រុង ក្រុងដូនកែវ វេលាម៉ោង ១: ០០ នាទី ១៥-១០-២០២៥

តាកែវ ឡាញញូស៍ដារ៉ា ព័ត៌មានលោកគ្រូ ហង្ស មុនី

Address

#13
Rajshahi Division
12000

Alerts

Be the first to know and let us send you an email when Takeo Line News TV posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Takeo Line News TV:

Share