CVN.TV Online

CVN.TV Online publishnews

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យ ផែនការការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីត្...
13/04/2025

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យ ផែនការការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីត្រៀមបំពេញបេសកកម្មចំពោះមុខ!

នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំត្រួតពិនិត្យផែនការ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងត្រួតពិនិត្យកម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីធានាឲ្យបាននូវប្រសិទ្ធិភាពក្នុងបេសកកម្មចូលរួមការពារពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ និង ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ដែលនឹងប្រព្រឹត្តទៅនាពេលប៉ុន្មានថ្ងៃខាងមុខនេះ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ណែនាំដល់ លោកមេបញ្ជាការរង លោកមេបញ្ជាការ តាមបណ្ដាខណ្ឌទាំង១៤ និង ប្រធានអង្គភាពចំណុះអាវុធហត្ថរាជធានីភ្នំពេញ ដែលត្រូវទទួលដឹកនាំតាមបណ្តាគោលដៅទាំងអស់ ត្រូវតែម្ចាស់ការអនុវត្តតាមផែនការខាងលើឲ្យបានដាច់ខាត ដើម្បីសម្រេចបាននូវបេសកកម្មនាពេលខាងមុខនេះ ប្រកបដោយរលូន និងទទួលបានជោគជ័យ៕

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមន្ត្រីក្រោមឱវាទ អញ្ជើញចុះសួរសុខទុក្ខ លោកមេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែ...
14/03/2025

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមន្ត្រីក្រោមឱវាទ អញ្ជើញចុះសួរសុខទុក្ខ លោកមេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានព្យាបាលដោយវះកាត់ដុំគីសខ្នងនៅមន្ទីរពេទ្យ!

នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស-មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដំណើរដោយ លោកមេបញ្ជាការរង នាយសេនាធិការរង មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងនាយទាហាននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាច្រើនរូបទៀត បានអញ្ជើញចុះសួរសុខទុក្ខ លោកឧត្តមសេនីយ៍ត្រី គឹម សំអុល មេបញ្ជាការរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានចូលសម្រាកព្យាបាលដោយវះកាត់ដុំគីសខ្នងនៅមន្ទីរពេទ្យព្រះអង្គឌួង។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ព្រមទាំង នាយ-នាយរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកថវិកាសរុបចំនួន ៤,០០០,០០០រៀល រួមនឹងទឹកសុទ្ធ ភេសជ្ជៈ ០៩កេស ផ្លែឈើ ០១កន្ត្រក យកទៅប្រគល់ជូនលោកឧត្តមសេនីយ៍ត្រី គឹម សំអុល ជាអំណោយសួរសុខទុក្ខផងដែរ៕

អាវុធហត្ថរាជធានីភ្នំពេញ ទទួលរថយន្ត Ford ចំនួន ០៥គ្រឿង ពីលោកឧកញ៉ា យ៉ាំ ស៊ីងហ៊ ! រថយន្ត Ford សេរីថ្មី ចំនួន០៥គ្រឿង ត្រូវបា...
07/03/2025

អាវុធហត្ថរាជធានីភ្នំពេញ ទទួលរថយន្ត Ford ចំនួន ០៥គ្រឿង ពីលោកឧកញ៉ា យ៉ាំ ស៊ីងហ៊ !

រថយន្ត Ford សេរីថ្មី ចំនួន០៥គ្រឿង ត្រូវបានលោកឧកញ៉ា យ៉ាំ ស៊ីងហ៊ ប្រគល់ជូនអង្គភាព អាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ជាមធ្យោបាយ ក្នុងការរួមចំណែកលើការងារចុះប្រតិបត្តិការ បង្រ្កាបបទល្មើស ការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ជាពិសេសត្រៀមការពារសន្តិសុខ សុវត្ថិភាព ជូនប្រតិភូតាមបណ្តាប្រទេសផ្សេងៗ ដែលនឹងមកចូលរួម ក្នុងកិច្ចប្រជុំលំដាប់អន្តរជាតិនានានៅកម្ពុជា។

បន្ទាប់ពីទទួលបានរថយន្ត ពីសប្បុរសជន លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការកែច្នៃ និងបំពាក់សម្ភារៈបន្ថែមលើរថយន្ត ដែលអាចប្រើបានច្រើនមុខងារ បត់បែនតាមកាលៈទេសៈ និងប្រារព្ធពិធីប្រគល់ទទួលនារសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥។

នាឱកាសនេះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកឧកញ៉ា យ៉ាំ ស៊ីងហ៊ ដែលមានទឹកចិត្តស្រលាញ់គាំទ្រ កម្លាំងកងរាជអាវុធហត្ថ ព្រមទាំងបានចំណាយថវិកាផ្ទាល់ខ្លួន ទិញរថយន្តទាំង០៥គ្រឿង ប្រគល់ជូនអង្គភាព អាវុធហត្ថរាជធានីភ្នំពេញ៕

ដំណឹងបដិសេធ! កងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា៖ អង្គភាពយើងខ្ញុំមិនទាន់មានគណនីតីកតុក (TikTok...
13/02/2025

ដំណឹងបដិសេធ!

កងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា៖ អង្គភាពយើងខ្ញុំមិនទាន់មានគណនីតីកតុក (TikTok) ផ្លូវការនៅឡើយនោះទេ មានតែគណនីផ្លូវការរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដែលមានឈ្មោះ ( Rath Sreang ) តែមួយប៉ុណ្ណោះ។

ដូច្នេះគ្រប់គណនីតីកតុក (TikTok) ណាមួយ ដែលមានឈ្មោះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ គឺជាគណនីក្លែងបន្លំទាំងអស់ សូមសាធារណជនកុំមានការភ័ន្តច្រលំ ឬចាញ់កលល្បិចរបស់ជនខិលខូចទាំងនោះ ដោយប្រកាណាមួយឲ្យសោះ ហើយសូមឲ្យជនដែលបានយកឈ្មោះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ទៅបង្កើតគណនីតីកតុក (TikTok) ទាំងអស់ ទោះក្នុងបំណងអ្វីក៏ដោយ សូមប្តូរចេញ និងបញ្ឈប់សកម្មភាពជាបន្ទាន់ បើមិនដូច្នេះ អាវុធហត្ថរាជធានីភ្នំពេញ នឹងចាត់វិធានការតាមផ្លូវច្បាប់ ជាក់ជាមិនខាន។ សូមអរគុណ!!!

លោកឧត្តមសេនីយ៍ទោ ចិន នី ចាត់តំណាង ចុះសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងនាំយកថវិកាមិត្តជួយមិត្ត ប្រគល់ជូនលោកវរសេនីយ៍ត្រី ចេង ...
05/02/2025

លោកឧត្តមសេនីយ៍ទោ ចិន នី ចាត់តំណាង ចុះសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងនាំយកថវិកាមិត្តជួយមិត្ត ប្រគល់ជូនលោកវរសេនីយ៍ត្រី ចេង សេងណា មន្រ្តី នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក មានជំងឺរលាកក្រពះកម្រិតធ្ងន់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត រាជធានីភ្នំពេញ !

ខេត្តត្បូងឃ្មុំ៖ ដោយអនុវត្តតាមការចង្អុលណែនាំរបស់ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ នៅថ្ងៃអង្គារ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក បួន សេងសុពិសិដ្ឋ នាយការិយាល័យបុគ្គលិក និងលោកវរសេនីយ៍ឯក ឡូយ សុផល នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្ត ព្រមទាំងសហការី ចុះជួបសំណេះសំណាលសួរសុខទុក្ខ នឹងនាំយកថវិកាមិត្តជួយមិត្ត ចំនួន ៤,៤៩០,០០០រៀល ដែលបានមកពីគៀងគររបស់លោកឧត្តមសេនីយ៍ស្នងការ ប្រគល់ជូន លោកវរសេនីយ៍ត្រី ចេង សេងណា មន្រ្តី នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក មានជំងឺរលាកក្រពះកម្រិតធ្ងន់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត រាជធានីភ្នំពេញ ៕

02/02/2025

លោកចាន់ តារា អភិបាលនៃគណៈអភិបាលក្រុងអរិយក្សត្រសូមស្នើសុំដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមសាឡាង ទូកចម្លង មេត្តាយោគយល់អធ្យាស្រ័យ សូមកុំជក់បារីនៅលើសាឡាង និងទូកចម្លងពេលកំពុងធ្វើដំណើរ

លោក ធាង ឡេង អភិបាល នៃគណៈអភិបាលស្រុក អញ្ជើញថ្វាយបង្គំសម្របសម្រួលការងារមួយចំនួនប្រគេនព្រះតេជគណ នៅសាលាស្រុកវាលវែងអញ្ជើញដោះស...
31/01/2025

លោក ធាង ឡេង អភិបាល នៃគណៈអភិបាលស្រុក អញ្ជើញថ្វាយបង្គំសម្របសម្រួលការងារមួយចំនួនប្រគេនព្រះតេជគណ នៅសាលាស្រុកវាលវែងអញ្ជើញដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋក្នងភូមិប្ររម៉ោយ!

ខេត្តពោធិ៍សាត់:នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥លោក ធាង ឡេង អភិបាល នៃគណៈអភិបាលស្រុក អញ្ជើញថ្វាយបង្គំសម្របសម្រួលការងារមួយចំនួនប្រគេនព្រះតេជគណ នៅសាលាស្រុកវាលវែងអញ្ជើញដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋក្នងភូមិប្រម៉ោយថ្នាក់ដឹកនាំតែតែគិតគូរសុខទុក្ខបងប្អូនប្រជាពលរដ្ឋជានិច្ច

ក្រុមការងារ អាវុធហត្ថខេត្តសៀមរាប ចុះសួរសុខទុក្ខសមាជិកក្នុងកងអនុសេនាធំចល័ត ដែលមានជំងឺកំពុងសម្រាកនៅផ្ទះ។ នៅថ្ងៃទី២៧ ខែមករា...
28/01/2025

ក្រុមការងារ អាវុធហត្ថខេត្តសៀមរាប ចុះសួរសុខទុក្ខសមាជិកក្នុងកងអនុសេនាធំចល័ត ដែលមានជំងឺកំពុងសម្រាកនៅផ្ទះ។

នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងអាវុធហត្ថខេត្តសៀមរាប ចាត់ក្រុមការងារ ដែលដឹកនាំដោយលោកវរសេនីយ៍ឯក ឡុញ ឫទ្ធី មេបញ្ជាការរង ទទួលបន្ទុកកងអន្តរាគមន៍ ចុះសួរសុខទុក្ខពលបាលឯក សុខ ឈិត សមាជិកកងអន្តរាគមន៍ ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅផ្ទះ។

ក្នុងឱកាសនោះ ក្រុមការងារ បាននាំយកថវិកាដែលបានការឧបត្ថម្ភពីលោកឧត្តមសេនីយ៍មេបញ្ជាការ និងការចូលរួមពី នាយ-នាយរង នៃអាវុធហត្ថខេត្ត ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ១,២៦០,០០០រៀល, ផ្លែឈេី, និងទឹកសុទ្ធចំនួន ៣កេស, ជាអំណោយសួរសុខទុក្ខផងដែរ៕

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនក្មេងទំនើង០៩នាក់ បញ្ជូនទៅតុលាការនិងកោសក់ហាត់កីឡា ព្រមទាំងដកហូតម៉ូតូរក្សាទុក ០៣ខែ! ក្មេង...
25/01/2025

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនក្មេងទំនើង០៩នាក់ បញ្ជូនទៅតុលាការនិងកោសក់ហាត់កីឡា ព្រមទាំងដកហូតម៉ូតូរក្សាទុក ០៣ខែ!

ក្មេងទំនើង ០៩នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាបជាបន្តបន្ទាប់ ព្រមទាំងបានអនុវត្តវិធានការច្បាប់បញ្ជូនទៅតុលាការលើក្រុមដែលមានបទល្មើស និងអនុវត្តវិធានការរដ្ឋបាលចំពោះក្រុមមិនមានបទល្មើស ប្រកបដោយភាពម៉ឹងម៉ាត់បំផុត ក្នុងនោះរួមមាន៖ ឈ្មោះ វង់ ចំរើន ភេទប្រុស អាយុ២៥ឆ្នាំ, ឈ្មោះ ខន រិទ្ធិ ភេទប្រុស អាយុ១៨ឆ្នាំ, ឈ្មោៈ វង្ស ចំរើន ភេទប្រុស អាយុ២៥ឆ្នាំ, ឈ្មោះ អេង កុសល ភេទប្រុស អាយុ២០ឆ្នាំ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌពោធិ៍សែនជ័យចុះអន្តរាគមន៍ឃាត់ខ្លួនកាលពីយប់រំលងអាធ្រាត្រឈានចូល ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ខណៈក្រុមនេះ ចេញពីក្លឹបកំសាន្តមួយកន្លែង ស្ថិតនៅផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ហើយទាស់ពាក្យសម្តីដាក់គ្នាកើតជាអំពើហិង្សា និងត្រូវបានបញ្ជូនទៅតុលាការក្នុងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ រីឯឈ្មោះ ឈ្មោះ និត វឌ្ឍនា ភេទប្រុស អាយុ១៤ ឆ្នាំ មុខរបរ​ សិស្សវិទ្យាល័យទួលអំពិល ថ្នាក់ទី៨B1 ឈ្មោះ ម៉ៅ ដារ៉ូ ភេទប្រុស អាយុ១៥ ឆ្នាំ មុខរបរ​ សិស្សវិទ្យាល័យទួលអំពិល ថ្នាក់ទី៨B1 ឈ្មោះ ប៉ូច សុវណ្ណចិត្ត្រា ភេទប្រុស អាយុ១៥ ឆ្នាំ មុខរបរ​ សិស្សវិទ្យាល័យទួលអំពិល ថ្នាក់ទី៨B1 ឈ្មោះ ណំ សុវណ្ណឧត្តម ភេទប្រុស អាយុ១៥ ឆ្នាំ មុខរបរ​ សិស្សវិទ្យាល័យទួលអំពិល ថ្នាក់ទី៨B1 ឈ្មោះ បុល ពេញបូណ៍មី ភេទប្រុស អាយុ១៣ ឆ្នាំ មុខរបរ​ សិស្សវិទ្យាល័យទួលអំពិល ថ្នាក់ទី៧D1 ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌដង្កោ ធ្វើការបង្រ្កាបក្នុងយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ខណៈពួកគេកំពុងបង្ហោះម៉ូតូតាមផ្លូវសាធារណៈយ៉ាងអាណាធិបតេយ្យ និងត្រូវបានដាក់វិន័យរដ្ឋបាល ដោយកោសក់ហាត់កីឡា លើកម៉ូតូដើរក្នងទីបញ្ជាការដោយស្រែកថា "ខ្ញុំក្មេងទំនើងបង្ហោះម៉ូតូ កុំយកតម្រាប់តាមខ្ញុំ ពីពេលនេះទៅ ខ្ញុំឈប់បង្ហោះម៉ូតូហើយ" ព្រមទាំងដកហូតម៉ូតូ០៤គ្រឿង រក្សាទុក ០៣ខែ ផងដែរ។

សូមរម្លឹកផងដែរថា កន្លងមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ ពាក់ព័ន្ធនឹងក្មេងទំនើង ដោយត្រូវអនុវត្តគ្រប់វិធានការឲ្យបានតឹងរឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយឡែកចំពោះក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ ត្រូវឃាត់ម៉ូតូរក្សារទុករយៈពេលបីខែចំពោះការប្រព្រឹត្តលើកទីមួយ និងប្រាំមួយខែប្រសិនបើមិនរាងចាល នៅតែប្រព្រឹត្តលើកទីពីរបន្តទៀត៕

ឯកឧត្តម ឃួង ស្រេង និងអ្នកឧកញ៉ា សុខ គង់ ឧបត្ថម្ភអ្នកស្លាប់ក្នុងហេតុការណ៍ទៅប្រជ្រៀតយកអាំងប៉ាវម្នាក់១៥លានរៀល និងអ្នករបួស ៤ល...
23/01/2025

ឯកឧត្តម ឃួង ស្រេង និងអ្នកឧកញ៉ា សុខ គង់ ឧបត្ថម្ភអ្នកស្លាប់ក្នុងហេតុការណ៍ទៅប្រជ្រៀតយកអាំងប៉ាវម្នាក់១៥លានរៀល និងអ្នករបួស ៤លានរៀល ព្រមទាំងក្តារមឈូស១

ភ្នំពេញ)៖ បន្ទាប់ពីមានហេតុការណ៍ប្រជាពលរដ្ឋប្រជ្រៀតគ្នានៅមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ដើម្បីចាំយកអាំងប៉ាវ និងបណ្តាលឱ្យមានអ្នកស្លាប់ និងរបួស ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឧបត្ថម្ភដល់សពម្នាក់ៗចំនួន៥លានរៀល និងអ្នករងរបួស ចំនួន២លានរៀល ព្រមក្តារមឈូស១ផងដែរ។

ថវិកាទាំងនេះត្រូវបានឯកឧត្តម សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ នាំយកទៅប្រគល់ជូនគ្រួសារជនរងគ្រោះក្នុងមន្ទីរពេទ្យនៅថ្ងៃនេះតែម្តង។ ចំណែកអ្នកឧកញ៉ា សុខ គង់ បានឧបត្ថម្ភដល់សពម្នាក់ៗចំនួន១០លានរៀល និងអ្នករងរបួសចំនួន២លានរៀល។

សូមជម្រាបផងដែរថា គិតត្រឹមម៉ោង១២ និង៣០នាទី ចំនួនអ្នកស្លាប់ពេលនាំគ្នាទៅប្រជ្រៀតយកអាំងប៉ាវ នៅមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ បានកើនដល់៤នាក់ និងសង្គ្រោះ៥នាក់។

សម្រាប់អាំងប៉ាវម្នាក់ៗទទួលបានលុយ៤ម៉ឺនរៀល និងអង្ករ២គីឡូក្រាម៕

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ក្រុមការងារនាំយកថវិកាឧបត្ថម្ភដល់សមាជិក ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍!នៅថ្ងៃទី១៧ ខែមករា ឆ្នា...
17/01/2025

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ក្រុមការងារនាំយកថវិកាឧបត្ថម្ភដល់សមាជិក ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍!

នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ លោកវរសេនីយ៍ត្រី សៅ លឿត ប្រធានមន្ទីរផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកថវិការបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងថវិកាដែលចូលរួមពី នាយ-នាយរង នៃមន្ទីរផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ១,៤៩០,០០០រៀល ប្រគល់ជូនដល់លោកអនុសេនីយ៍ឯក ជួប សុខដេត នាយរងការិយាល័យបញ្ជូនសារ នៃមន្ទីរផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យបាក់ដៃ ហើយកំពុងសម្រាកព្យាបាលបន្តនៅគេហដ្ឋាន។

លោកឧត្តមសេនីយ៍ទោ ចិន នីស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយផែនការ...
17/01/2025

លោកឧត្តមសេនីយ៍ទោ ចិន នីស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ រក្សាសុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់សាធារណៈ ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី ១ខ្នង នៃសាលាវិទ្យាល័យ ហេង សំរិន ចក ស្ថិតនៅភូមិចំលាក់ ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ៕

📍 #ខេត្តត្បូងឃ្មុំ ព្រឹកថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ,ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥

Endereço

São Paulo, SP

Notificações

Seja o primeiro recebendo as novidades e nos deixe lhe enviar um e-mail quando CVN.TV Online posta notícias e promoções. Seu endereço de e-mail não será usado com qualquer outro objetivo, e pode cancelar a inscrição em qualquer momento.

Compartilhar

Categoria