BT Technology

BT Technology Informing, inspiring, and empowering through insightful analysis and powerful narratives.

We will strive to provide accurate news about the border conflict between Cambodia and Thailand.

សាហាវ ដាច់មួយកំណាត់ក្រោយ ទាំងព្រលឹម នៅស្តុបផ្សារជម្ពូវ័ន្ត ភ្នំពេញ។ មូលហេតុ៖ តុងទីន័រ បុកឡានព្រុសពីក្រោយ កៀរនឹងទ្រូងផ្លូ...
23/09/2026

សាហាវ ដាច់មួយកំណាត់ក្រោយ ទាំងព្រលឹម នៅស្តុបផ្សារជម្ពូវ័ន្ត ភ្នំពេញ។
មូលហេតុ៖ តុងទីន័រ បុកឡានព្រុសពីក្រោយ កៀរនឹងទ្រូងផ្លូវ។ ប៉ុន្តែអ្នកណា ខុសឫត្រូវនៅមិនទាន់ដឹងនៅឡើយ។

🚨 តម្លៃប្រេងឥន្ធនៈនៅស្ថានីយ កាល់តិច ចាប់ពីវេលាម៉ោង ១ រសៀល ថ្ងៃទី ២១ ខែកញ្ញា ដល់ថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២៦។🥲🥲🥲សូមជម្រាបជ...
21/09/2026

🚨 តម្លៃប្រេងឥន្ធនៈនៅស្ថានីយ កាល់តិច ចាប់ពីវេលាម៉ោង ១ រសៀល ថ្ងៃទី ២១ ខែកញ្ញា ដល់ថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២៦។🥲🥲🥲

សូមជម្រាបជូនអតិថិជនទាំងអស់ឱ្យបានជ្រាបថា តម្លៃថ្មីនេះត្រូវបានអនុលោមតាមការកំណត់តម្លៃលក់រាយនៃប្រេងឥន្ធនៈរបស់ក្រសួងពាណិជ្ជកម្ម ដែលបានប្រកាសនៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៦។

Caltex fuel prices effective from 1:00 PM on 21 September until 01 October 2026.

Please be informed that these prices are set in accordance with the retail fuel price announcement issued by the Ministry of Commerce on 21 September 2026.

ជម្ពូវ័ន្ត កន្លែងចោលសម្រាម និងចតឡានយ៉ាងអាណាធិបតេយ្យ 👎
12/09/2026

ជម្ពូវ័ន្ត កន្លែងចោលសម្រាម និងចតឡានយ៉ាងអាណាធិបតេយ្យ 👎

អ្នកកំបូលនិងអូដឹមវេទនា រឿងឡានធំៗររបស់ក្រុមហ៊ុនឯកជន កាត់ទទឹងផ្លូវ ជាមួយរថភ្លើង។ វេទនា គ្រប់ពេល។ ខែភ្លៀងលិចផ្លូវ ខែក្តៅហុយ...
12/09/2026

អ្នកកំបូលនិងអូដឹមវេទនា រឿងឡានធំៗររបស់ក្រុមហ៊ុនឯកជន កាត់ទទឹងផ្លូវ ជាមួយរថភ្លើង។ វេទនា គ្រប់ពេល។

ខែភ្លៀងលិចផ្លូវ ខែក្តៅហុយ ស្ទះផ្លូវស្ទើររាល់ថ្ងៃ 🥲

11/09/2026

🚨 ស៊ីម៉ាក់ រកឃើញទិសដៅថៃបាញ់ជាង ១៦០០០ទិសដៅមកលើកម្ពុជានិង៥០១ទិសដៅមកលើប្រាសាទព្រះវិហារ

សៀមរាប៖ លោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានបញ្ជាក់ថា យោធាថៃ បានបាញ់មកលើទឹកដីកម្ពុជាជាង ១៦ ០០០ទិសដៅបាញ់។ ជាមួយគ្នានេះ ថៃ បានបាញ់មកលើប្រាសាទព្រះវិហារ ៥០១ទិសដៅបាញ់ ដែលមានគ្រាប់សរុបប្រមាណ ១៥៩៩គ្រាប់។

ក្នុងសង្រ្គាមឈ្លានពានពីយោធាថៃ មកលើទឹកដីកម្ពុជានេះ គ្រាប់ដែលស៊ីម៉ាក់បានកំណត់រួចរាល់ ១៦០០០ពាន់រណ្ដៅ ប៉ះពាល់ដល់ផ្ទៃដី ៣ពាន់គីឡូម៉ែត្រក្រឡា។ រយៈពេល៦ខែមកនេះ ស៊ីម៉ាក់ បានប្រឹងប្រែងដោះគ្រាប់បានផ្ទៃដីជាង ១០០គីឡូម៉ែត្រក្រឡា ដែលមានប្រមាណ ១ម៉ឺនគ្រាប់។

លោក ហេង រតនា បានបញ្ជាក់ថា យោធាថៃ បានប្រើប្រាស់គ្រាប់ផ្លោង ១៥៥មីលីម៉ែត្រចន្លោះផ្ទុកគ្រាប់បែកចង្កោម ១២០ ០០០ទៅ១៣ ០០០គ្រាប់។ អ្នកជំនាញជាន់ខ្ពស់រូបនេះ សង្កត់ធ្ងន់ថា គ្រាប់បែកចង្កោមនោះ មានកូនគ្រាប់បែកតូចៗប្រមាណ៦ទៅ៧លានគ្រាប់។

ដោយ៖ សែម វណ្ណា និងមឿន​ ម៉ាក់ថុង


#ស៊ីម៉ាក់

11/09/2026

អឺរ៉ង់វៃអាមេរិក កំទេចនាវាដឹកប្រេងចំនួន១០គ្រឿង យន្តហោះប្រយុទ្ធ A10 ចំនួន១គ្រឿង និងយន្តហោះប្រយុទ្ធ F15s ចំនួន៨គ្រឿង !

09/09/2026

(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ពន្ធនាគារខេត្តត្បូងឃ្មុំ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅនូវក្រ.....

🚨 ផ្អាកតួនាទីប្រធានពន្ធនាគារខេត្តប៉ៃលិន និងមន្ត្រី ៣រូប ក្រោយបែកធ្លាយវីដេអូអ្នកជាប់ឃុំប្រើហិង្សាដាក់គ្នាប្រធានពន្ធនាគារខ...
08/09/2026

🚨 ផ្អាកតួនាទីប្រធានពន្ធនាគារខេត្តប៉ៃលិន និងមន្ត្រី ៣រូប ក្រោយបែកធ្លាយវីដេអូអ្នកជាប់ឃុំប្រើហិង្សាដាក់គ្នា

ប្រធានពន្ធនាគារខេត្តប៉ៃលិន លោក កូវ កឿត និងមន្ត្រីចំនួន ៣រូបទៀត ត្រូវបានសម្រេចផ្អាកពីតួនាទី បន្ទាប់ពីមានភាពមិនប្រក្រតីពាក់ព័ន្ធនឹងការគ្រប់គ្រងនៅក្នុងពន្ធនាគារ និងមានវីដេអូបង្ហាញពីអ្នកជាប់ឃុំប្រើអំពើហិង្សាដាក់គ្នា ត្រូវបានចែកចាយយ៉ាងទូលំទូលាយលើបណ្ដាញសង្គម។

ការសម្រេចនេះធ្វើឡើងដោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីបើកផ្លូវឱ្យមានការត្រួតពិនិត្យ និងចាត់វិធានការពាក់ព័ន្ធនឹងភាពមិនប្រក្រតីដែលបានកើតឡើង។

📌 គួររង់ចាំព័ត៌មានលម្អិតបន្ថែមពីក្រសួងមហាផ្ទៃ ឬអគ្គនាយកដ្ឋានពន្ធនាគារ អំពីលទ្ធផលនៃការស៊ើបអង្កេត និងវិធានការបន្ត។

🚨 អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ប្រកាសប្រគល់ទ្រព្យសម្បត្តិឱ្យក្រសួងរៀបចំដែនដីចាត់ចែងអ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានប្រកាសថា លោ...
08/09/2026

🚨 អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ប្រកាសប្រគល់ទ្រព្យសម្បត្តិឱ្យក្រសួងរៀបចំដែនដីចាត់ចែង

អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានប្រកាសថា លោកសម្រេចប្រមូលទ្រព្យសម្បត្តិរបស់ខ្លួន ដើម្បីប្រគល់ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាត់ចែង ដោយលោកលើកឡើងថា ទ្រព្យទាំងនោះរាប់បញ្ចូលទាំងដី កង់ ម៉ូតូ រថយន្ត និងសូម្បីតែដីផ្នូរម្តាយរបស់លោកផងដែរ។

ជាមួយគ្នានេះ លោកក៏បានប្រកាសពីបំណង ស្នើសុំព្រះមហាក្សត្របញ្ចប់គោរមងារ របស់លោក និងសមាជិកគ្រួសារដែលពាក់ព័ន្ធ។

07/09/2026

🚨រកឃើញសូឡាតម្លៃ ៨លានរៀល នៅខេត្តផ្សេងទៀត មិនមែនតែនៅកំពង់ឆ្នាំងមួយទេ 🕹️

Address

Battambang

Alerts

Be the first to know and let us send you an email when BT Technology posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to BT Technology:

Shortcuts

Share