Dara Richard

Dara Richard Photography & Media services

សកម្មភាពមហាបាតុកម្មខ្មែរកាណាដាខ្មែរម៉ុងរេអាល់ ខ្មែរតូរ៉ុនតូ និងខ្មែរអូតាវ៉ា ព្រមទាំងខ្មែរដែលមកពីបណ្តាខេត្តផ្សេងមួយចំនួនទ...
08/01/2025

សកម្មភាពមហាបាតុកម្មខ្មែរកាណាដា
ខ្មែរម៉ុងរេអាល់ ខ្មែរតូរ៉ុនតូ និងខ្មែរអូតាវ៉ា ព្រមទាំងខ្មែរដែលមកពីបណ្តាខេត្តផ្សេងមួយចំនួនទៀត បានមកជួបជុំគ្នានៅទីក្រុងអូតាវ៉ា ប្រមាណជាង៥០០នាក់ ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងចោរសៀមឈ្លានពានលើទឹកដីខ្មែរ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ។ នេះជាលើកទី១ហើយដែលខ្មែររួបរួមគ្នាធ្វើមហាបាតុកម្មប្រឆាំងចោរសៀម ដែលមកពីគ្រប់តំបន់ មិនប្រកាន់និន្នាការគណបក្សនយោបាយណាទាំងអស់ ក្នុងគោលបំណងតែមួយ គឺជាតិខ្មែរតែមួយមិនថារស់នៅទីណា តែងតែបារម្ភយកចិត្តទុកដាក់ជានិច្ចចំពោះប្រទេសជាតិដែលជាស្រុកកំណើត។
ក្បួនបាតុកម្មបានជួបជុំគ្នានៅ ក្រសួងកិច្ចការបរទេសកាណាដា និងដង្ហែរបាតុកម្មឆ្ពោះទៅកាន់វិមានរដ្ឋសភាកាណាដា ដើម្បីសម្តែងមតិ និងប្រគល់ញត្តិទៅរដ្ឋាភិបាលកាណាដា ដើម្បីបញ្ឈប់ការឈ្លានពានរបស់សៀមមកលើទឹកដីព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាស្វែងរកសន្តិភាពដល់ប្រទេសខ្មែរតូចតែមានបេះដូងធំ និងថែរក្សាសម្បត្តិបេតិភណ្ឌពិភពលោកដែលត្រូវបានថៃព្យាយាមបំផ្លិចបំផ្លាញ។
ចុងបញ្ចប់ក៏សូមថ្លែងដល់អាជ្ញាធរប៉ូលិសទីក្រុងអូតាវ៉ាដែលបានជួយសម្របសម្រួលដល់ក្បួនបាតុកម្មយ៉ាងយកចិត្តទុកដាក់ជាទីបំផុត។
ទីក្រុងអូតាវ៉ា, ១ សីហា ២០២៥
ខ្មែររួបរួមខ្មែរខ្លាំង

‼️មហាបាតុកម្ម ១ សីហា‼️ ក្រោយបទឈប់បាញ់រវាងខ្មែរនិងថៃបានចូលជាធរមាន ចាប់តាំងពីថ្ងៃទី ២៩ កន្លងមកនេះ ខ្មែរកាណាដាសង្ឃឹមថាសង្រ្...
07/30/2025

‼️មហាបាតុកម្ម ១ សីហា‼️
ក្រោយបទឈប់បាញ់រវាងខ្មែរនិងថៃបានចូលជាធរមាន ចាប់តាំងពីថ្ងៃទី ២៩ កន្លងមកនេះ ខ្មែរកាណាដាសង្ឃឹមថាសង្រ្គាមនឹងអាចបញ្ចប់ដោយសន្តិវិធី ទើបបានរំសាយបាតុកម្មដែលគ្រោងធ្វើថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ចោលវិញ។ តែមិនបាន២៤ម៉ោងស្រួលបួលផង ទាហានសៀមបានរំលោភកិច្ចព្រមព្រៀង ដោយបានចាប់ខ្លួនទាហានខ្មែរចំនួន២០នាក់ ធ្វើជាចំណាប់ខ្មាំង ដែលផ្ទុយទៅនឹងកិច្ចព្រមព្រៀងបទឈប់បាញ់។
ហេតុដូចនេះខ្មែរកាណាដា បានរួបរួមគ្នារៀបចំធ្វើធ្វើបាតុកម្មព្រមៗគ្នា
➡️ថ្ងៃទី ១ សីហា នៅទីក្រុងអូតាវ៉ា
➡️ថ្ងៃទី ៣ សីហា នៅទីក្រុងម៉ុងរេអាល់ ដូចមានក្នុងរូបភ្ជាប់មកជាមួយ។

សូមខ្មែរទាំងអស់ទូទាំងប្រទេសកាណាដាចូលរួមសម្តែងមតិទាំងអស់គ្នា ដោយមិនប្រកាន់និន្នាការបក្សនយោបាយ ដើម្បីអោយរដ្ឋាភិបាលកាណាដា ដឹងឮនឹងជួយអន្តរាគមន៍ អោយចោរសៀម គោរពកិច្ចព្រមព្រៀងបទឈប់បាញ់ និងដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។
សូមចូលរួមទាំងអស់គ្នាកុំបីខាន!
ខ្មែររួបរួមគ្នាខ្មែរខ្លាំង!

03/16/2022

ការទិញកាហ្វេ និងធ្វើដោយខ្លួនឯង នៅកាណាដា 🇨🇦

Address

Montreal, QC

Website

Alerts

Be the first to know and let us send you an email when Dara Richard posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Dara Richard:

Share

Category

Memories of Love

Senghok & Reaksmey

17/11/2019