12/24/2025
ខ្ញុំមិនហានបង្គាប់បញ្ជារឺ ណែនាំអីទេ តែខ្ញុំសរសេរជូនជាការគិត ខ្ញុំសរសេរផ្អែកលើបទពិសោធន៏ម្តាយខ្ញុំ + ការគិតរបស់ខ្ញុំផ្ទាល់! ជឿមិនជឿ ស្រេចចិត្តបងប្អូនទេ !
💡 រត់ : នេះជាអ្វីដែលបងប្អូននឹងជួប និង បាត់បង់
1» បើរត់ អាចមានជីវិត រឺអាចបាត់បង់ជីវិត ( ហេតុអ្វីបាត់បង់ជីវិត ម៉ែថា ពេលសង្គ្រាមឆ្លងប្រទេសវាផ្លោងផ្លូវ ព្រោះផ្តាច់ការដឹកទ័ព អាវុធ និងស្បៀង ចឹងបើយើងយកខ្លួនទៅដាក់លើផ្លូវដោយការធ្វើដំណើរដែលមិនមានការណែនាំពីរដ្ធាភិបាល យើងអាចប្រឈមនិងគ្រោះថ្នាក់ខ្ពស់ជាងនៅក្នុងផ្ទះរឺលេនដ្ធានទៀត)
2» ពេលរត់ គឺត្រូវត្រៀមចិត្ត ពេលសង្គ្រាមចោរក៏មានអីក៏មាន របស់នៅផ្ទះគ្មានរំពឹងថានៅសល់ទេ
3» ពេលរត់ចេញពីផ្ទះ ខេត្តនោះ ផ្ទះនោះនឹងលែងជាផ្ទះយើង កាន់តែគ្មានមនុស្សនៅកាន់តែស្រួលវាយសំរុកយក !
4» បើយើងគ្រប់គ្នាបន្តរត់បន្តរពីខេត្តមួយទៅខេត្តមួយគេនឹងសំរុករិតតែខ្លាំងពីខេត្តមួយទៅខេត្តមួយទៀត។
5» បើបងប្អូនគិតថារត់ទៅនឹងសុខសុវត្ថភាព ខ្ញុំក៏គាំទ្រការសំរេចចិត្តរបស់បងប្អូន ។
❌មិនរត់
1» ប្រសិនបើតំបន់នោះជាទីប្រជុំជនមនុស្សច្រើន ភាគរយនៃការវាយប្រហារទ្រង់ទ្រាយធំរឹបអូសប្រជាពលរដ្ធគឺមិនអាចទៅរួចឡើយព្រោះចោរសៀមតែងថ្ងូរប្រាប់ពិភពលោកថាវាវាយScammer ! បើវាវាយសំរុកតំបន់ទីប្រជុំជនដែលមានមនុស្សច្រើននោះអន្តរជាតិនឹងមើលឃើញថា វាប្លន់ដីគេ ( បើបងប្អូនជឿថាបើចង់អោយសៀមបាក់ស្បាតអោយសៀមឈប់ យើងត្រូវវាយវាអោយចាញ់ បងប្អូនអានត្រឹមនេះបានហើយ ព្រោះយើងគិតមិនដូចគ្នាឡើយ)
2» បើមិនរត់ សូមជីកត្រង់សេរ គ្រប់ផ្ទះដែលមានទីតាំងជីកបាន បើបងប្អូនគ្មានទីតាំង ពេលលឺគ្រប់សូមរត់ចូលជាន់ក្រោមគេបំផុត កន្លែងដែលមានជញ្ជាំងរឺឆ្អឹងសរសររឹងមាំ ពេលក្រាបយកដៃខ្ពប់ក្បាល ក្រាបអោយដល់ដី
3»អ្នកមានកូនតូច ត្រូវច្បាស់ក្នុងចិត្តថាបើមានអាសន្នអាចទៅរកកូនអាចយកកូនមកជិតខ្លួនបាន ក្រៅពីទៅរៀនជៀសវាងអោយកូនផុតពីភ្នែក ទៅលេងជាមួយអ្នកនេះអ្នកនោះ សរសេរលេខទូរស័ព្ទដាក់ក្នុងហោបៅកូនរាល់ថ្ងៃ ហើយប្រាប់កូនៗពីវិធីក្រាបគេចខ្លួន នឹងប្រាប់កូនថាបើមិនឃើញម៉ាក់ប៉ា ហើយជួបចាស់ៗផ្សេងសូមអោយគេខលលេខម៉ាក់ប៉ា
4» រៀនស្តាប់សំលេងគ្រាប់ បើលឺរាករាក គឺអាចធ្លាក់ជិតយើងហើយ ក្រាបអោយលឿន
5» ស្តាប់ការណែនាំ តាមដានតែពត៌មានពិត បើក្រសួងរឺសមត្ថកិច្ចអោយជំលៀសអាហ្នឹងចាំគិតតាមហ្នឹង !
ទេវតាអើយសូមអោយចប់ទៅសង្គ្រាមនេះខ្ញុំអាណិតប្រជាជនខ្ញុំ fansប្រទេសខ្ញុំណាស់😭💔