07/04/2026
🦁ខ្ញុំធ្លាប់ធ្លាក់ដល់ចំនុច០(សូន្យ)តែខ្ញុំមិនដែលបាក់ទឹកចិត្តម្ដងណានោះទេ ដោយសារតែ៖
«ខ្ញុំមិនដែលប្រៀបធៀបជីវិតរបស់ខ្ញុំជាមួយអ្នកដទៃនោះទេ។ ខ្ញុំតែងតែប្រៀបធៀបខ្លួនខ្ញុំថ្ងៃនេះជាមួយនិងខ្លួនខ្ញុំកាលពីម្សិលមិញ។»
ព្រោះខ្ញុំយល់ឃើញថា៖ មនុស្សម្នាក់ៗមានដំណើរជីវិត និងពេលវេលាជោគជ័យខុសៗគ្នា។ ហេតុដូច្នេះហើយខ្ញុំមិនឱ្យភាពជោគជ័យរបស់អ្នកដទៃ ធ្វើឱ្យខ្ញុំបាត់បង់ទំនុកចិត្តលើខ្លួនឯងនោះឡើយ។
ខ្ញុំតែងតែរៀនសូត្រអ្វីថ្មីៗជារៀងរាល់ថ្ងៃ។ អភិវឌ្ឍខ្លួនបន្តិចម្តងៗ ព្រោះសូម្បីតែជំហានតូចមួយ ក៏អាចនាំខ្ញុំទៅរកភាពជោគជ័យដ៏ធំបានដែរ ថ្វីត្បិតតែពេលនេះមិនទាន់ដល់ពេល តែវានឹងប្រាកដនៅថ្ងៃណាមួយជាក់ជាពុំខាន។
ជានិច្ចជាកាលខ្ញុំតាំងក្នុងចិត្តថា៖ ថ្ងៃនេះខ្ញុំនឹងធ្វើឱ្យល្អជាងម្សិលមិញ។ ហើយថ្ងៃស្អែក ខ្ញុំនឹងធ្វើឱ្យកាន់តែល្អជាងថ្ងៃនេះ។
ហើយចងចាំខ្លួនឯងថា៖ ការរីកចម្រើនពិតប្រាកដ មិនមែនជាការឈ្នះអ្នកដទៃទេ ប៉ុន្តែជាការឈ្នះខ្លួនឯងរាល់ថ្ងៃ៕