Khmer2Canada

Khmer2Canada Khmer2Canada មានផ្តល់ សេវាប្រឹក្សាយោបល់ និង សេវារៀបចំទិដ្ឋាការ មកប្រទេសកាណាដា។

ខ្ញុំមាន ចក្ខុវិស័យ បេសកកម្ម និងគុណតំលៃ ដូចខាងក្រោម៖

ចក្ខុវិស័យ

ជាខ្មែរកាណាដាមួយរូប ដែលបងប្អូនខ្មែរជឿទុកចិត្តបំផុត លើកិច្ចការរៀបចំឯកសារមកប្រទេសកាណាដា ដើម្បីសិក្សា និងធ្វើការងារបានចំណូលខ្ពស់ជួយស្រុកខ្មែរ។

បេសកកម្ម

ផ្តល់ព័ត៌មានពិត បង្ហាញឳកាសថ្មីៗ និងផ្សព្វផ្សាយចំណេះដឹងមានប្រយោជន៍អំពីប្រទេសកាណាដា ព្រមទាំងរៀបចំឯកសារសុំទិដ្ឋាការជូនបងប្អូនខ្មែរ។

គុណតំលៃ

ខ្ញុំប្រកាន់ខ្ជាប់គុណតម្លៃចម្បង៣៖

សុចរិតទៀង

ត្រង់ (ពុំមែនមុខផ្សេង ក្រោយផ្សឹង)
ទំនុកចិត្ត (ពុំមែននិយាយហើយ​ លេបសម្តី)
ទំនួលខុសត្រូវ (ពុំមែនទទួលតែត្រូវ ខុសមិនទទួល)
បងប្អូនអាចជឿជាក់ខ្ញុំបាន!!! សូមជូនពរបងប្អូន សុខភាពល្អ និងរកទទួលទានមានបាន។ សូមអរព្រះគុណ និងអរគុណ!

អានលម្អិត ៖ https://bit.ly/4cgFSTH

09/22/2025
😍
08/25/2025

😍

On Ukraine’s Independence Day, Canadian Prime Minister Mark Carney joined President Volodymyr Zelenskiy in Kyiv to mark the historic occasion. The event high...

08/08/2025
"MY HEART ❤ WITH CAMBODIA"សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជារាជធានីភ្នំពេញ, ថ្ងៃទី...
07/24/2025

"MY HEART ❤ WITH CAMBODIA"
សេចក្តីថ្លែងការណ៍
របស់អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា
រាជធានីភ្នំពេញ, ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើឈ្លានពានយោធាយ៉ាងកម្រោល សាហាវ ឃោរឃៅ របស់ព្រះរាជាណាចក្រថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ០៦:៣០នាទី ភាគីថៃបានចាប់ផ្តើមបង្កសកម្មភាពបំពានលើកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា ដោយឡើងលើប្រាសាទតាមាន់ធំ ហើយលបចូលរាយលួសបន្លាតាមជើងប្រាសាទ, នៅវេលាម៉ោង ០៧:០៤នាទី ភាគីថៃបានបង្ហោះដ្រូន រយៈពេល០២នាទី ហើយនៅវេលាម៉ោង ០៨:៣០នាទី ភាគីថៃបានធ្វើការបាញ់ឡើងលើ បន្ទាប់មកនៅវេលាម៉ោង ០៨:៤៦ នាទីព្រឹកនេះ កងទ័ពឈ្លានពានថៃបានបើកការបាញ់ប្រហារមុនមកលើកងទ័ពកម្ពុជានៅតំបន់ប្រាសាទតាមាន់ធំ និងឈានទៅបាញ់ប្រហារ នៅប្រាសាទតាក្របី តំបន់ភ្នំខ្មោច និងបានពង្រីកភូមិសាស្រ្តនៃការវាយប្រហារទៅដល់តំបន់មុំបី រួមទាំងប្រើប្រាស់យន្តហោះចម្បាំងទម្លាក់ចំនួន០២គ្រាប់នៅផ្លូវវត្តកែវសិក្ខាគីរីស្វារៈ ដែលកងទ័ពកម្ពុជាបាននឹងកំពុងឈរជើងការពារបូរណភាពទឹកដីរបស់ខ្លួនក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ បន្ទាប់មកនៅវេលាម៉ោង ០៨:៤៧នាទីព្រឹក កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា គ្មានជម្រើសអ្វីក្រៅពីប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់ទាហានថៃដែលបានបំពានលើបូរណភាពទឹកដីកម្ពុជា។

ការប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទរបស់ប្រទេសថៃ និងការដាក់ពង្រាយទាហានដ៏ច្រើនលើសលុប ដើម្បីទន្ទ្រានយកទឹកដីកម្ពុជា គឺជាការរំលោភយ៉ាងច្បាស់ក្រឡែតចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ។ សកម្មភាពដែលគ្មានការទទួលខុសត្រូវ និងខុសច្បាប់បែបនេះ បង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបំផុតមិនត្រឹមតែសម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានប៉ះពាល់ដល់មូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិផងដែរ។

កម្ពុជាអំពាវនាវឱ្យសមាជិកសហគមន៍អន្តរជាតិ ថ្កោលទោសដោយមិនស្ទាក់ស្ទើរ និងយ៉ាងម៉ឺងម៉ាត់ ចំពោះសកម្មភាពខុសច្បាប់របស់ថៃ ហើយត្រូវឱ្យភាគីថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កម្រោលរបស់ខ្លួន។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដកកម្លាំងទៅខាងព្រំដែនរបស់ខ្លួន និងជៀសវាងសកម្មភាពឈ្លានពានដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង។

ខណៈពេលដែលកម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយវិវាទដោយសន្តិវិធី តាមរយៈមធ្យោបាយផ្លូវច្បាប់ និងការទូត ក្រសួងការពារជាតិបញ្ជាក់ពីការត្រៀមខ្លួនពេញលេញរបស់កងយោធពលខេមរភូមិន្ទដើម្បីការពារអធិបតេយ្យភាព និងប្រជាជនរបស់ព្រះរាជាណាចក្រកម្ពុជា ទោះក្នុងតម្លៃណាក៏ដោយ។ យោងតាមមាត្រា 51 នៃធម្មនុញ្ញអង្គការសហប្រជាជាតិ កម្ពុជារក្សាសិទ្ធិស្របច្បាប់របស់ខ្លួនក្នុងការការពារខ្លួន ហើយនឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះអំពើឈ្លានពានយ៉ាងកម្រោលរបស់ថៃ។
ព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសន្តិភាព។ ទោះជាយ៉ាងណាក៏ដោយ យើងក៏បញ្ជាក់ឡើងវិញនូវសិទ្ធិអធិបតេយ្យរបស់យើង ដូចដែលមានចែងនៅក្នុងច្បាប់អន្តរជាតិ ដើម្បីការពារបូរណភាពទឹកដី និងប្រជាជនរបស់យើង ទោះក្នុងតម្លៃណាក៏ដោយ។ កម្ពុជានឹងមិនចុះចាញ់នឹងការបង្ខិតបង្ខំ ឬការបំភិតបំភ័យទោះក្នុងទម្រង់ណាមួយឡើយ។

រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជារួបរួមគ្នាជាធ្លុងមួយ ក្នុងការការពារទឹកដី សេចក្តីថ្លៃថ្នូរ និងអធិបតេយ្យភាពរបស់យើងដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ។

ក្រសួងការពារជាតិសូមអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទសូមកុំចែករំលែកព័ត៌មាន រូបភាព វីដេអូ ដែលមិនមានប្រភពច្បាស់លាស់ ជាពិសេសរូបភាព ឬព័ត៌មានដែលបង្ហាញពីសកម្មភាពកងទ័ព លេណដ្ឋាន និងការចល័តកម្លាំងទ័ព និងគ្រឿងសព្វាវុធគ្រប់ប្រភេទ។
សូមអរគុណ!!!

Statement
By the Spokesperson of the Ministry of National Defense of the Kingdom of Cambodia
Phnom Penh, July 24, 2025 – Her Excellency LTG Maly Socheata, Under Secretary of State and Spokesperson of the Ministry of National Defense of the Kingdom of Cambodia, issued a strong and unequivocal condemnation of the brutal, barbaric, and violent military aggression committed by the Kingdom of Thailand against Cambodia’s sovereignty and territorial integrity on the morning of July 24, 2025.
The Ministry of National Defense of the Kingdom of Cambodia categorically denounces the aggressive and violent military incursion by Thailand into Cambodia’s territory. At approximately 6:30 AM on July 24, 2025, Thai forces began violating the mutually agreed arrangements by ascending to the Ta Moan Thom Temple and deploying barbed wire at the base of the temple.
At 7:04 AM, Thai forces launched a drone for two minutes. Then, at 8:30 AM, they opened fire, and by 8:46 AM, Thai invading forces had initiated an armed assault on Cambodian troops stationed at Ta Moan Thom Temple. The attack then expanded to Ta Krabey Temple, Phnom Khmao (Black Mountain), and later to the Moum Bei area. At 10:40 AM, F-16 fighter jet dropped 02 bombs near the road leading to Wat Kaew Seekha Kiri Svarak Pagoda. All of these areas are within Cambodian territory, specifically in Oddar Meanchey and Preah Vihear provinces, and are actively protected by Cambodian forces.
At 8:47 AM, with no other choice, Cambodia’s armed forces exercised their lawful right to self-defense to protect the sovereignty and territorial integrity of the kingdom against Thailand’s blatant aggression.
Thailand’s deployment of heavy weaponry of all types and its overwhelming troop mobilization to forcibly seize Cambodian land constitute a clear and serious violation of the United Nations Charter, the ASEAN Charter, and fundamental principles of international law. These unlawful and irresponsible actions pose an extreme danger not only to regional peace and stability but also to the foundations of the international rules-based order.
Cambodia calls upon the international community to urgently and firmly condemn Thailand’s illegal aggression and hold Thailand fully accountable for its egregious violations. Cambodia urges Thailand to immediately cease all acts of hostility, withdraw its forces back to its own territory, and refrain from any further aggressive actions that could escalate tensions.
While Cambodia remains committed to resolving disputes through peaceful, legal, and diplomatic means, the Ministry of National Defense affirms that the Royal Cambodian Armed Forces are fully prepared to defend the kingdom’s sovereignty and its people—whatever the cost. In accordance with Article 51 of the United Nations Charter, Cambodia reserves the right to lawful self-defense and will respond decisively to Thailand’s violent aggression.
The Kingdom of Cambodia reaffirms its commitment to peace. However, we also reiterate our sovereign right under international law to protect our territorial integrity and our people—regardless of the cost. Cambodia will not bow to coercion, pressure, or intimidation in any form.
The Royal Government, the armed forces, and the Cambodian people stand united in unwavering defense of our land, our dignity, and our sovereignty—at all cost.
The Ministry of National Defense also appeals to all members of the press and social media users to refrain from sharing any unverified information, images, or videos—especially content related to military operations, locations, or movements of troops and equipment of any kind.
Thank you!

My heart ❤ with Cambodia
07/24/2025

My heart ❤ with Cambodia

ក្រោមបទបញ្ជាដឹកនាំដ៏ម៉ឺងម៉ាត់របស់សម្ដេចធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កម្លាំងកងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែន ដ៏អង់អាចក្លាហានរបស់យើង បាននិងកំពុងម្ចាស់ការលើសមរភូមិវាយខ្មាំងថៃ ដ៏សាមាន្យ ដែលបើកការវាយប្រហារលើទីតាំងឈរជើងរបស់ខ្មែរ នៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ក្នុងខេត្តឧត្តរមានជ័យ និងពង្រីកភូមិសាស្ត្រវាយប្រហារដល់តំបន់មុំបី ខេត្តព្រះវិហារ។

ក្រោមម្លប់ព្រះបារមី នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងមគ្គុទេសក៍ដឹកនាំតម្រង់ទិសប្រកបដោយបទពិសោធជ្រៅជ្រះ និងបញ្ញាញាណប្រតិភាណដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ពួកយើងពិតជាមានទំនុកចិត្ត និងជឿជាក់ខ្ពស់ណាស់លើការដឹកនាំដ៏ស្វាហាប់វាងវៃរបស់សម្ដេចធិបតី និងភាពមោះមុតនៃកងកម្លាំងប្រដាប់អាវុធ ដែលបាននិងកំពុងឈរជើងការពារបូរណភាពទឹកដី។

យើងខ្ញុំសមរភូមិក្រោយនៅក្បែរបងៗសមរភូមិមុខជានិច្ច គាំទ្រលើកទឹកចិត្ត និងបួងសួងអស់បារមីគ្រប់ទិសទីឃុំគ្រងអភិបាលប្រកបដោយសុវត្ថិភាព យកឈ្នះលើមារសត្រូវកុំបីខាងឡើយ។ ទន្ទឹមនេះ សូមជនរួមជាតិនៅសមរភូមិក្រោយ រក្សាភាពស្ងាត់ស្ងៀម មានលំនឹងក្នុងចិត្ត និងសូមបន្តការងារក្នុងជីវភាពប្រចាំថ្ងៃជាប្រកតី តាមអនុសាសន៍សម្ដេចធិបតី នាយករដ្ឋមន្ត្រីនៃយើង។ សូមជនរួមជាតិ បន្តរួបរួមគ្នាជ្រោងឱ្យខ្ពស់ត្រដែតនូវ "ស្មារតីជាតិ! បេះដូងដើរក្នុងចង្វាក់ខ្មែរតែមួយ!" គាំទ្រនិងលើកទឹកចិត្តឱ្យបានសកម្មខ្លាំងក្លា តាមគ្រប់រូបភាពដល់កងកម្លាំងជាតិយើងនៅសមរភូមិ៕
#សសុខា #កម្ពុជា
#ថៃជាអ្នកផ្តើមសង្គ្រាម

#ไทยเป็นผู้เริ่มสงคราม

ចេះរកនឹកឃេីញ​ កូន
01/03/2025

ចេះរកនឹកឃេីញ​ កូន

01/03/2025

ដំបូងជិះឡានខ្លួនឯង​ ក្រោយមកក៏ជិះឡានក្រុងវិញព្រោះធ្លាក់ព្រិលខ្លាំងពេក។ ពីតំណក់ភ្លៀងក្លាយជាតំណក់ព្រិល​ ពិតជាអស្ចារ្យណាស់។ សូមបងប្អូនរីករាយទស្សនាដំណេីរកំសាន្តរបស់ពួកយេីង។ 😊 #ដំណេីរកំសាន្តរដូវរងា

01/01/2025

សូមជូនពរឆ្នាំថ្មីដល់បងប្អូនខ្មែរទាំងអស់គ្នាពីចម្ងាយ​ ❤️🙏🎊 ដោយក្តីស្រលាញ់​ អំពីយេីងខ្ញុំ

Hope you enjoy our family video! Wish you all the best.

សូមជូនពរឆ្នាំថ្មីដល់បងប្អូនមិត្តភ័ក្រ្តទាំងឡាយជួបតែសេចក្តីសុខ​ សេចក្តីចម្រេីន​ និងរកទទួលទានមានបានគ្រប់កិច្ចការងារ។  យេីង...
01/01/2025

សូមជូនពរឆ្នាំថ្មីដល់បងប្អូនមិត្តភ័ក្រ្តទាំងឡាយជួបតែសេចក្តីសុខ​ សេចក្តីចម្រេីន​ និងរកទទួលទានមានបានគ្រប់កិច្ចការងារ។ យេីងខ្ញុំសូមផ្ញេីរក្តីនឹករលឹក​ ស្រលាញ់​ ពីចម្ងាយ។ ខ្ញុំសែនសាទរ​ និងមានសេចក្តីសោមនស្ស​ ដែលឃេីញភាពរីកចម្រេីន​ និងការអភិវឌ្ឍក្នុងប្រទេសយេីង​ ឃេីញយុវជន​ក្លៀវក្លា​ គ្រប់វិស័យ។ ខ្ញុំសូមចូលរួមសាទរកម្ពុជា​ ខ្ញុំមានមោទកភាពដែលមានពូជផៅជាកូនខ្មែរ។ ប្រទេសយេីងសំបូរយុវជនឆ្នេីម​ សំបូរកំលាំង​ អ្នកទាំងអស់គ្នានឹងក្លាយជាសរសរទ្រូងជាតិយ៉ាងពិតប្រាកដ។ ខ្ញុំញញឹមម្នាក់ឯងពេលទស្សនាក្បួនដង្ហែរកាលពីព្រឹកមិញ។ យុវជនខ្មែរ​ច្រេីនសន្ធឹក​ ១០ឆ្នាំក្រោយ​ ២០ឆ្នាំក្រោយ​ អ្នកទាំងឡាយនឹងក្លាយជាបុគ្គលឆ្នេីមពីកម្ពុជា។ 🙏 រីករាយចំពោះ​ របត់នយោបាយថ្មី​ រីករាយចំពោះដំណេីរឆ្ពោះទៅរកភាពជឿនលឿន​ រីកចម្រេីន។ ខ្ញុំសែននឹកស្រុកណាស់។ សង្ឃឹមថានឹងបានទៅឆាប់ៗនេះ។ ❤️

12/31/2024

យប់មួយដើរនៅ Vancouver ចំពេល Concert របស់កំពូលតារាចំរៀង Taylor Swift ពិតជាអ៊ូអរណាស់! សូមបងប្អូនរីករាយកំសាន្តជាមួយយើងខ្ញុំ #ខ្មែរកាណាដា #កូនខ្មែរ

12/30/2024

នាំកូនមេឃមើលភ្លើងChristmasពេលយប់ ក៏ឃើញជីវិតចំណាកស្រុកពីជាតិសាសន៍ដទៃចេញពីធ្វើការយប់ ទាំងគេទាំងយើងតស៊ូទាំងអស់គ្នានាំកូនមេឃមើលភ្លើងChristmasពេលយប់ ក៏ឃើញជីវិតចំណាកស្រុកពីជាតិសាសន៍ដទៃចេញពីធ្វើការយប់ ទាំងគេទាំងយើងតស៊ូទាំងអស់គ្នា

Address

Vancouver, BC

Alerts

Be the first to know and let us send you an email when Khmer2Canada posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Khmer2Canada:

Share

Category