BVTV plus news

BVTV plus news Informations de contact, plan et itinéraire, formulaire de contact, heures d'ouverture, services, évaluations, photos, vidéos et annonces de BVTV plus news, Site web d’actualités, Democratic Republic of the.
(513)

04/10/2026

សម្ដេច ធិបតីហ៊ុនម៉ាណែត អញ្ជើញ
ចុះពិនិត្យវឌ្ឍនភាពនៃការងាររៀបចំអង្គភាពសម្របសម្រួលសហគ្រាសធុនតូចនិងមធ្យម(SME) ហៅកាត់ថា អ.ស.ម.ត ដែលនឹងត្រូវដើរតួជាច្រកចេញចូលតែមួយក្នុងការផ្ដល់សេវាសម្របសម្រួលដល់ការស្នើចុះបញ្ជី ការផ្ដល់ ឬការបន្តអាជ្ញាបណ្ណនិង/ឬលិខិតអនុញ្ញាតផ្សេងៗរបស់សហគ្រាសធុនតូចនិងមធ្យម ព្រមទាំងតាមដានការអនុវត្តការលើកទឹកចិត្តដែលឆ្លងកាត់តាមអង្គភាពសម្របសម្រួលនេះ។

សហគ្រាសធុនតូចនិងមធ្យមដែលត្រូវការសេវាដូចបានរៀបរាប់ខាងលើ នឹងអាចដាក់ពាក្យស្នើសុំនៅតែមួយកន្លែងប៉ុណ្ណោះ គឺនៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូចនិងមធ្យម (អាចដាក់ពាក្យដោយផ្ទាល់ ឬតាម Online)។ អ.ស.ម.ត នឹងដើរតួជាអ្នកសម្របសម្រួលជាមួយគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់តាំងពីដើមដល់ចប់ ដែលវិធានការនេះនឹងជួយកាត់បន្ថយភាពស្មុគស្មាញ ពេលវេលា និងការចំណាយនានាសម្រាប់សហគ្រាសធុនតូចនិងមធ្យម។

ការបង្កើតអង្គភាពសម្របសម្រួលសហគ្រាសធុនតូចនិងមធ្យមនេះឡើង គឺជាវិធានការជាក់លាក់ថ្មីមួយ ក្នុងចំណោមវិធានការនិងការលើកទឹកចិត្តថ្មីៗមួយចំនួនដែលរាជរដ្ឋាភិបាលបាននិងកំពុងរៀបចំ ហើយត្រូវដាក់ចេញក្នុងពេលឆាប់ៗខាងមុខ ក្នុងគោលបំណងជំរុញបន្ថែមការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា។

#ហ៊ុនម៉ាណែត
#កម្ពុជា

03/10/2026

សម្ដេចតេជោធិបតី!
ទងបេះដូងពុក ជាប់បេះដូងកូន ❤️🇰🇭
បេះដូងពុក បេះដូងកូន គឺតែមួយ ដើម្បីជាតិ និងប្រជាជន។
ក្តីស្រឡាញ់ និងឆន្ទៈបម្រើជាតិ បន្តពីពុកទៅកូន។
ពិតណាស់ «ស្លឹកឈើជ្រុះ មិនឆ្ងាយពីគល់»។

03/10/2026

សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖ ការវិនិយោគលើវិស័យអប់រំ និងវិស័យសុខាភិបាល គឺជាអាទិភាពរបស់រាជរដ្ឋាភិបាល ដែលជាវិស័យសង្គមក្នុងការវិនិយោគទៅលើមនុស្សទាំងចំណេះដឹង និងសុខភាព ដូច្នេះរាជរដ្ឋាភិបាលមិនមានផែនការកាត់បន្ថយថវិកាអប់រំសម្រាប់ឆ្នាំ២០២៧នោះទេ។

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

28/09/2026

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់ថ្នាក់ដឹកនាំ

(បន្ទាយមានជ័យ)៖ សុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់ថ្នាក់ដឹកនាំ ទោះបីស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់ និងមិនទុកប្រជាពលរដ្ឋចោលនោះឡើយ។

ជាក់ស្តែង នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញដោយផ្ទាល់ចុះពិនិត្យស្ថានភាព និងសួរសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅភូមិស្ទឹងបទ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង និងផ្តល់ការយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក។

ការចុះជួបដោយផ្ទាល់នេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅគ្រប់កាលៈទេសៈ ជាពិសេសក្នុងអំឡុងពេលប្រជាពលរដ្ឋរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់។

អង្គភាពសារព័ត៌មាន BV PLUS NEWS
«ព័ត៌មានប្រជាជនកម្ពុជា»

ដោយ រកឆ្មៃ ភ្នាក់ងារប្រចាំ ក្រុងប៉ោយប៉ែត

26/09/2026

សម្ដេចតេជោហ៊ុនសែន ផលប្រយោជន៍ប្រជាជន ត្រូវតែគោរព មិនថាតូ មិនថាធំ

23/09/2026

សម្ដេចធិបតី៖ កម្ពុជានឹងមិនក្លាយជាទីជម្រកសុវត្ថិភាពសម្រាប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយកម្ពុជានឹងមិនអនុញ្ញាតឱ្យបណ្តាញឧក្រិដ្ឋជន មកបំផ្លាញវឌ្ឍនភាពរបស់កម្ពុជា និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ជាង ១៧ លាននាក់

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

20/09/2026

ចេញពីទឹកដីពិតៗ ❤️🇰🇭
សម្ដេចពុក នៅតែអេម! វ៉ៃច្បាស់ដូចថ្ងៃ

សូមជូនពរសម្ដេចពុក មានសុខភាពល្អ កម្លាំងមាំមួន និងបន្តដឹកនាំកូនចៅទៅមុខទៀត ដើម្បីជាតិ និងប្រជាជនកម្ពុជា។ 🙏🇰🇭

បន្ទាប់ពីវាយបាន hole in one par3 កាលពីថ្ងៃ១៦ កញ្ញាថ្ងៃនេះវាយបាន (Double Eagle on a Par 5 on hole #17)មានន័យថាគេឲ្យយើង
វាយ៥ដងតែយើងវាយ២ដងចូល។ ការវាយចូលលើកនេះក្រោយដើរបានជាង 116.000 ជំហានប្រហែល៧គីឡូម៉ែត្រ រួចហើយតែកម្លាំងវាយមិនថមថយទេ។

ដំបងដែលខ្ញុំប្រើជាដំបងរឹងកំរិត (Extra stiff) ដែលមនុស្សមិនច្រើនទេប្រើប្រភេទរឹងបែបនេះ។ ដៃគូប្រកួតខំលួចលុយប្រពន្ធយកមកតែសងខ្ញុំមិនគ្រប់នៅជំពាក់២៣ដុល្លារ
ទៀតប្រហែលទៅរៃតាមវត្តយកមកសងហើយមើលទៅ។ បញ្ជាក់វាយចូលនៅម៉ោង10.9នាទីថ្ងៃ២០ កញ្ញា ២០២៦ នៅឡូទី១៧។

ខ្លឹមសាររបស់ សម្តេចតេជោ ហ៊ុន សែន បង្ហោះនៅលើបណ្តាញសង្គមថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦៕

16/09/2026

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធពិនិត្យឱ្យបានល្អិតល្អន់ការលក់តាមអនឡាញទាំងថ្នាំ ផលិតផលផ្នែកសុខភាព។

15/09/2026

កម្ពុជាបដិសេដសាជាថ្មីនូវការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំង បេតិកភណ្ឌវប្បធម៌សម្រាប់គោលបំណងយោធា និងចាត់ទុកការលើកឡើងនេះគឺជាចេតនាបំភ្លៃព័ត៌មាន គេចមិនទទួលខុសត្រូវពីសកម្មភាពនៃការបំផ្លិចបំផ្លាញ និងបាញ់កម្ទេចប្រាសាទព្រះវិហារ👇

15/09/2026

សេចក្តីថ្លែងការណ៍

កម្ពុជាបដិសេដការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌សម្រាប់គោលបំណងយោធា

Adresse

Democratic Republic Of The

Notifications

Soyez le premier à savoir et laissez-nous vous envoyer un courriel lorsque BVTV plus news publie des nouvelles et des promotions. Votre adresse e-mail ne sera pas utilisée à d'autres fins, et vous pouvez vous désabonner à tout moment.

Contacter L'entreprise

Envoyer un message à BVTV plus news:

Raccourcis

Partager