SUNTV News Channel 7 Cambodia

SUNTV News Channel 7 Cambodia SUNTV Live News Channel 7 Television Cambodia

លោកសមរង្ស៊ីប្រធានក្រុមប្រឹក្សាជាតិតស៊ូ CNRC បានមានប្រសាសន៍ថា ដើម្បីរួបរួមគ្នាការពារជាតិត្រូវតែដោះស្រាយបញ្ហានយោបាយត្រូវដោ...
21/06/2025

លោកសមរង្ស៊ីប្រធានក្រុមប្រឹក្សាជាតិតស៊ូ CNRC បានមានប្រសាសន៍ថា ដើម្បីរួបរួមគ្នាការពារជាតិត្រូវតែដោះស្រាយបញ្ហានយោបាយត្រូវដោះលែងលោក គឹម សុខា និងអ្នកទោសនយោបាយទាំងអស់ព្រមទាំងអ្នកទោសមនសិការបើកលំហូរប្រជាធិបតេយ្យឡើងវិញនូវកម្ពុជា ( # ដោះអាវបក្ស # ពាក់អាវជាតិ ) វាជារឿងដែល ហ៊ុន សែន ធ្វើបានយ៉ាងងាយស្រួលបំផុត ដើម្បីផ្សះផ្សាជាតិខ្មែរទាំងមូល ។
បងប្អូនប្រុសស្រីជួយគាំទ្រនិងផ្សព្វផ្សាយបន្ត Like YouTube Page And Share ដើម្បីទទួលបាននូវព័ត៌មានបន្ថែមពីទូរទស្សន៍ ព្រះអាទិត្យកម្ពុជាព័ត៌មានប៉ុស្តិ៍លេខ៧ SUNTV News Channel 7 Cambodia បម្រើលោកអ្នក សូមអរគុណ

លោកសមរង្ស៊ីប្រធានក្រុមប្រឹក្សាជាតិតស៊ូ CNRC បានមានប្រសាសន៍ថា ប្រធានអាស៊ានលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អាន់វ៉ាអ៊ីប្រាហ៊ី...
20/06/2025

លោកសមរង្ស៊ីប្រធានក្រុមប្រឹក្សាជាតិតស៊ូ CNRC បានមានប្រសាសន៍ថា ប្រធានអាស៊ានលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អាន់វ៉ាអ៊ីប្រាហ៊ីម បង្ហាញក្ដីព្រួយបារម្ភអំពីការលួចថតចម្លងសំម្លេងសន្ទនាគ្នាដែលត្រូវបាន ហ៊ុន សែន ទំលាយបង្ហាញជាសាធារណៈ ។
ហ៊ុន សែន កំពុងបានបង្ហាញបញ្ហានិងដាក់បន្ទុកលើនាយករដ្ឋមន្ត្រីកូនគឺ ហ៊ុន ម៉ាណែត ៕ ក្នុងក្រុមសិលធម៏ការទូតតើ ហ៊ុន ម៉ាណែត និងត្រូវដោះស្រាយយ៉ាងម៉េចជាមួយមេដឹកនាំប្រទេសផ្សេងទៀត ?
បណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ខាងកម្ពុជាយើងកំពុងមានប្រៀបឈ្នះជាងថៃខាងផ្លូវច្បាប់ តែឥឡូវនេះមេដឹកនាំប្រទេសផ្សេងៗទៀត គេបានមើលឃើញទង្វើដ៏អាក្រក់ស្មោកគ្រោករបស់ ហ៊ុន សែន គេអាចនឹងងាកមកគាំទ្រប្រទេស ថៃ វិញហើយបោះបង់ចោលប្រទេសកម្ពុជាយើង ។
បងប្អូនប្រុសស្រីជួយគាំទ្រនិងផ្សព្វផ្សាយបន្ត Like YouTube Page And Share ដើម្បីទទួលបាននូវព័ត៌មានបន្ថែមពីទូរទស្សន៍ ព្រះអាទិត្យកម្ពុជាព័ត៌មានប៉ុស្តិ៍លេខ៧ SUNTV News Channel 7 Cambodia បម្រើលោកអ្នក សូមអរគុណ

លោកស្រីនាយករដ្ឋមន្ត្រីថៃបានចោទប្រកាន់ទៅលោកហ៊ុនសែនថាមានចេតនាធ្វើឲ្យការបែកធ្លាយសម្លេងសារតាមទូរស័ព្ទកាសែតនៅទីក្រុងបាងកកបានច...
19/06/2025

លោកស្រីនាយករដ្ឋមន្ត្រីថៃបានចោទប្រកាន់ទៅលោកហ៊ុនសែនថាមានចេតនាធ្វើឲ្យការបែកធ្លាយសម្លេងសារតាមទូរស័ព្ទកាសែតនៅទីក្រុងបាងកកបានចុះផ្សាយព្រោងព្រាតនៅសារសម្លេង លោកស្រីនាយករដ្ឋមន្ត្រីថៃថាលោកហ៊ុនសែនអសិលធម៌មិនគោរពតាមវិជ្ជាជីវៈក្នុងការជាអ្នកដឹកនាំទេ វប្បធម៌ការលួចថតចម្លងសម្លេងគូរសន្ទនារួចហើយធ្វើឲ្យបែកធ្លាយគឺមិនមែនធ្វើឡើងតែសម្រាប់សម្លាប់ដៃគូបក្សប្រឆាំងខ្មែរទេ គឺសូម្បីតែភាគីថៃនៃត្រកូលថាក់ស៊ីនដែលត្រូវរ៉ូវគ្នាចាក់ទឹកមិនលិចជាមួយត្រកូលហ៊ុនក៏ស្លាប់ដោយសារកលល្បិចក្បត់សេចក្តីទុក្ខចិត្តគ្នានេះដែរ ។ ក្រោយសារបែកធ្លាយនេះលោកស្រីនាយករដ្ឋមន្ត្រីថៃលោកស្រី ផែ ថងថាន ថាអ្នកស្រីនិងលែងសន្ទនាជាលក្ខណៈឯកជនជាមួយលោក ហ៊ុនសែនទៀតហើយដ្បិតអស់សេចក្តីទុកចិត្ត ។
សារបែកធ្លាយនេះគឺប៉ះពាល់ដល់ទំនាក់ទំនងរវាងត្រកូលថាក់ស៊ីននិងមេទ័ពថៃផងដែរ ( ទំនាក់ទំនងជាមួយគ្នាដែលមិនល្អមិនស្មោះត្រង់គឺស្លាប់ ) បងប្អូនប្រុសស្រីជួយគាំទ្រនិងផ្សព្វផ្សាយបន្ត Like YouTube Page And Share ដើម្បីទទួលបាននូវព័ត៌មានបន្ថែមពីទូរទស្សន៍ ព្រះអាទិត្យកម្ពុជាព័ត៌មានប៉ុស្តិ៍លេខ៧ SUNTV News Channel 7 Cambodia បម្រើលោកអ្នក សូមអរគុណ

លោកសមរង្ស៊ីប្រធានក្រុមប្រឹក្សាជាតិតស៊ូ CNRC បានចេញសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១៧ ខែមិថុនាឆ្នាំ២០២៥ ស្ដីពីបញ្ហាព្រំដែនកម្ពុ...
18/06/2025

លោកសមរង្ស៊ីប្រធានក្រុមប្រឹក្សាជាតិតស៊ូ CNRC បានចេញសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១៧ ខែមិថុនាឆ្នាំ២០២៥ ស្ដីពីបញ្ហាព្រំដែនកម្ពុជាថៃ
ក្រុមប្រឹក្សាជាតិតស៊ូ CNRC ជាមួយប្រជាពលរដ្ឋខ្មែរនៅជុំវិញពិភពលោកបានបំពេញកាតព្វកិច្ចយ៉ាងស្វាហាប់និងដោយពលិកម្មខ្ពស់ក្នុងការធ្វើសកម្មភាពជំរុញនិងដាស់តឿនឲ្យរដ្ឋាភិបាលយកសំណុំរឿងធំៗ នៃជម្លោះព្រំដែនកម្ពុជាថៃទៅប្ដឹងនៅតុលាការយុត្តិធម៌អន្តរជាតិឲ្យជម្លោះសេចក្តីពីព្រោះយើងជឿជាក់តែលើយន្តការអន្តរជាតិនិងមិនទុកចិត្តឡើយ លើការចចារទ្វេភាគីរវាងរដ្ឋាភិបាលរបបក្រុងភ្នំពេញសព្វថៃ្ងដែលជាមួយប្រទេសជិតខាងកម្ពុជា ។
ថ្ងៃទី១៥ ខែមិថុនាយើងបានសម្រេចគោលដៅដំបូងមួយ ដែលទាមទាឲ្យរដ្ឋាភិបាលរបបក្រុងភ្នំពេញយកសំណុំរឿងព្រំដែនចំនួន៤ ដែលមានវិវាទជាមួយភាគីថៃ រួមមានប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅប្ដឹងនៅតុលាការយុត្តិធម៌អន្តរជាតិ ICJ នៅទីក្រុងឡាអេប្រទេសហូឡង់ ។
យើងនឹងនៅតែប្រឹងប្រែងបង្កើនចលនាថែមទៀត ឲ្យកាន់តែសកម្មខ្លាំងខ្លាឡើងទៅតុលាការយុត្តិធម៌អន្តរជាតិនូវសំណុំរឿងវិវាទព្រំដែននៅតំបន់ផ្សេងៗទៀត រវាងប្រទេសកម្ពុជាជាមួយប្រទេសជិតខាងក្នុងស្មារតីច្បាប់សន្តិភាពមិនក្លែងក្លាយនិងការការពារទឹកដីជាតិមាតុភូមិរបស់យើងទាំងអស់គ្នា ។
លើសពីនេះទៀតយើងសូមជម្រាបជូនបងប្អូនជនរួមជាតិខ្មែរថាពេលក្រុមប្រឹក្សាជាតិតស៊ូ CNRC ដឹកនាំប្រទេសជាតិយើងនឹងប្រកាសបញ្ជាក់ប្រាប់ប្រជាជាតិខ្មែរនិងសហគមន៍អន្តរជាតិអំពីទឹកដីកម្មសិទ្ធិរបស់ប្រទេសកម្ពុជាដែលយើងនឹងប្ដឹងឬ រក្សាសិទ្ធិប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិឲ្យជម្រះសេចក្ដីនូវតំបន់ទឹកដីមានជម្លោះទាំងឡាយជាមួយប្រទេសជិតខាងកម្ពុជា ។
១. _ទឹកដីកម្ពុជាក្រោម កោះត្រល់ ចង្កោមកោះក្រចកសេះ តំបន់សមុទ្រ ៣មុីនគីឡូម៉ែត្រការ៉េ តំបន់ទឹកប្រវត្ដិសាស្ដ្រ ១មុឺនគីឡូម៉ែត្រការ៉េ និងតំបន់ជម្លោះព្រំដែនជាច្រើនកន្លែងទៀតដែលភាគីប្រទេសវៀតណាមឈ្លានពានចូលមកគ្រប់គ្រងទាំងបំពានលើអធិបតេយ្យភាពនៃប្រទេសកម្ពុជា
២. _ កោះគុជ តំបន់សមុទ្រ ៣មុឺនគីឡូម៉ែត្រការ៉េ ច្រកអានសេះ តំភ្នំទ្រព្យ តំបន់វាលឥន្ទ្រិយ និងតំបន់ជម្លោះព្រំដែនផ្សេងទៀត ដែលភាគីថៃឈ្លានពានចូលមកគ្រប់គ្រងទាំងបំពានលើដែនអធិបតេយ្យនៃប្រទេសកម្ពុជាយើង ។
បងប្អូនប្រុសស្រីជួយគាំទ្រនិងផ្សព្វផ្សាយបន្ត Like YouTube Page And Share ដើម្បីទទួលបាននូវព័ត៌មានបន្ថែមពីទូរទស្សន៍ ព្រះអាទិត្យកម្ពុជាព័ត៌មានប៉ុស្តិ៍លេខ៧ SUNTV News Channel 7 Cambodia បម្រើលោកអ្នក សូមអរគុណ

លោកសមរង្ស៊ីប្រធានក្រុមប្រឹក្សាជាតិតស៊ូ CNRC បានមានប្រសាសន៍ថា ទាំងទាហានទាំងពលករខ្មែរចំណាកស្រុកសុទ្ធតែជាប់ជំពាក់បំណុលគេមីក...
17/06/2025

លោកសមរង្ស៊ីប្រធានក្រុមប្រឹក្សាជាតិតស៊ូ CNRC បានមានប្រសាសន៍ថា ទាំងទាហានទាំងពលករខ្មែរចំណាកស្រុកសុទ្ធតែជាប់ជំពាក់បំណុលគេមីក្រូហិរញ្ញវត្ថុធនាគារវ័ន្ដករ៍ដោយរើខ្លួនមិនរួចទេដូចគ្នា ដំណោះស្រាយផ្អែកសងបំណុលមួយរយៈខ្លីសិននិងទាមទារបញ្ចុះការប្រាក់💸💰សមរម្យដូចប្រទេសដទៃទៀត ។
ពីព្រោះអត្រាការប្រាក់ សព្វថ្ងៃឡើងខ្ពស់ហួសហេតុខ្ពស់កប់ពពក បំណុលមានអត្រាការប្រាក់ខ្ពស់ ( ១%ឬ៣%ក្នុងមួយខែ ) ត្រូវតែកាត់បន្ថយការប្រាក់💸💰មកក្រោម ០.៥៨% ក្នុងមួយខែឬ ៧% ក្នុងមួយឆ្នាំ ។
ធនាគារពុករលួយទាំងនេះបានដាក់អន្ទាក់ទាក់ទាញប្រជាពលរដ្ឋខ្មែរឲ្យបញ្ចាំផ្ទះសំបែងនិងទ្រព្យសម្បត្តិផ្ទាល់ខ្លួនរហូតដល់ធ្លាក់ខ្លួនជាប់បំណុលវ័ន្ដការណ៍ជំពាក់លុយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដោយរើខ្លួនមិនរួច ។ យើងជាប្រជាពលរដ្ឋខ្មែរត្រូវតែរួបរួមគ្នាតវ៉ាទាមទារឲ្យមានការបញ្ចុះតម្លៃអត្រាការប្រាក់💸💰សមរម្យមួយដែលអាចទទួលយកបាន ដែលប្រហាក់ប្រហែលនឹងប្រទេសជិតខាងកម្ពុជាដែលមានប្រមាណ ០.៥៨% ក្នុងមួយខែឬ ៧% ក្នុងមួយឆ្នាំ ។ បងប្អូនប្រុសស្រីជួយគាំទ្រនិងផ្សព្វផ្សាយបន្ត Like YouTube Page And Share ដើម្បីទទួលបាននូវព័ត៌មានបន្ថែមពីទូរទស្សន៍ ព្រះអាទិត្យកម្ពុជាព័ត៌មានប៉ុស្តិ៍លេខ៧ SUNTV News Channel 7 Cambodia បម្រើលោកអ្នក សូមអរគុណ

15/06/2025

លោកសមរង្ស៊ីប្រធានក្រុមប្រឹក្សាជាតិតស៊ូ CNRC បានអញ្ជើញចូលរួមសមាជមហាជននៅប្រទេស អូស្ត្រាលី លោកបានថ្លែងថាលោកមកកាន់ប្រទេស អូស្ត្រាលី រំភើបញាប់ញ័រក្រៃលែងបំផុតជាងប្រទេសណាៗទាំងអស់ពីព្រោះប្រទេស អូស្ត្រាលី ចូលមកកៀកប្រទេសកម្ពុជា ចឹងយើងជួបជុំគ្នានៅប្រទេសកម្ពុជាក្នុងពេលដ៏ឆាប់រហ័សខាងមុខនេះហើយ បងប្អូនប្រុសស្រីជួយគាំទ្រជួយគាំទ្រនិងផ្សព្វផ្សាយបន្ត Like YouTube Page And Share ដើម្បីទទួលបាននូវព័ត៌មានបន្ថែមពីទូរទស្សន៍ ព្រះអាទិត្យកម្ពុជាព័ត៌មានប៉ុស្តិ៍លេខ៧ SUNTV News Channel 7 Cambodia បម្រើលោកអ្នក សូមអរគុណ

14/06/2025

លោកសមរង្ស៊ីប្រធានក្រុមប្រឹក្សាជាតិតស៊ូ CNRC មានប្រសាសន៍ថា ប្រជាពលរដ្ឋខ្មែរលោកជួយថវិកាដល់ទូរទស្សន៍ ព្រះអាទិត្យកម្ពុជាព័ត៌មានប៉ុស្តិ៍លេខ៧ SUNTV News Channel 7 Cambodia ចូលទៅក្នុងធុងលុយដូចការបោះឆ្នោតជូនគណបក្ស សង្គ្រោះជាតិ ចូលទៅក្នុងហិបឆ្នោតដែរ លោកថ្លែងបន្តថាប្រជាពលរដ្ឋខ្មែរគ្រប់រូបទាំងប្រុសទាំងស្រីទាំងចាស់ទាំងក្មេងស្រឡាញ់ទូរទស្សន៍ ព្រះអាទិត្យគឺជាទូរទស្សន៍បម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរធ្វើការងារផ្សព្វផ្សាយព័ត៌មានពិតប្រាកដឆ្លុះបញ្ចាំងពីការពិតនៅក្នុងសង្គម ។ ( ទូរទស្សន៍យើងខ្ញុំមានកម្មវិធីសំបូរបែបប្រកបទៅដោយបច្ចេកវិទ្យាជាន់ខ្ពស់សម័យបំផុតនឹងផ្សាយតាមប្រព័ន្ធផ្កាយរណបនិងប្រព័ន្ធអង់តែនឌីសជីថល SUNTV Live News Digital Antenna Technology And Live News Settellite ក្នុងពេលដ៏ឆាប់រហ័សខាងមុខនេះហើយនៅក្នុងប្រទេសកម្ពុជាយើង )
បងប្អូនប្រុសស្រីជួយគាំទ្រនិងផ្សព្វផ្សាយបន្ត Like YouTube Page And Share ដើម្បីទទួលបាននូវព័ត៌មានបន្ថែមបម្រើលោកអ្នក សូមអរគុណ

លោកសមរង្ស៊ីប្រធានក្រុមប្រឹក្សាជាតិតស៊ូ CNRC គាត់មានប្រសាសន៍ថា ពេលណាប្រទេសយើងខ្លាំងហើយរឹងមាំយើងនឹងមិនមានបញ្ហាទៅលើព្រំដែនជ...
14/06/2025

លោកសមរង្ស៊ីប្រធានក្រុមប្រឹក្សាជាតិតស៊ូ CNRC គាត់មានប្រសាសន៍ថា ពេលណាប្រទេសយើងខ្លាំងហើយរឹងមាំយើងនឹងមិនមានបញ្ហាទៅលើព្រំដែនជាមួយប្រទេសជិតខាងនោះទេ ។
ទោះបីជាកម្ពុជាមានប្រៀបជាងថៃខាងផ្លូវច្បាប់យ៉ាងណាក៏ដោយ ក៏ពួកត្រកូលហ៊ុននេះមានការស្ទាក់ស្ទើរក្នុងការប្រឈមមុខដោយផ្ទាល់ជាមួយប្រទេសថៃដែរ ។
កំពុងតែចាញ់សម្លុតគេហើយធ្លាក់ចូលអន្ទាក់របស់ថៃ ហ៊ុនសែន សុខចិត្ដដកកងទ័ពដែលកំពុងឈរជើងលើទឹកដីប្រទេសកម្ពុជាខ្លួនឯង ។ ហើយឥឡូវនេះពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ( ICJ ) ក៏មានភាពមិនច្បាស់លាស់ដែរ ពូកគេកំពុងស្វែងរកមធ្យោបាយដើម្បីបោកបញ្ឆោតប្រជាពលរដ្ឋខ្មែរ ដើម្បីពន្យារពេលដាក់ពាក្យបណ្តឹង រួចហើយត្រឡប់ទៅយន្តការទ្វេភាគីវិញ ។

ហ៊ុន សែន ហ៊ុន ម៉ាណែត កំពុងចាញ់សម្លុតថៃពីព្រោះ

១. ខ្លាចថៃទំលាយករណីសម្លាប់លោក លឹម គឹមយ៉ា
២.ខ្លាចថៃបិទល្បៃងអនឡាញនៅជាយដែន ដែលគឺជាឆ្នាំងបាយរបស់មន្ត្រីត្រកូលហ៊ុន
៣.បើប្ដឹងថៃ ត្រូវប្រើប្រាស់ផែនទីដើម តែផែនទីដើមនោះមានបង្ហាញកោះត្រល់និងកោះផ្សេងៗជាច្រើនទៀត ដែលនិងធ្វើឱ្យ ហ៊ុន សែន ពិបាកដោះស្រាយរឿងកោះត្រល់ ។ បងប្អូនប្រុសស្រីជួយគាំទ្រនិងផ្សព្វផ្សាយបន្ត Like YouTube Page And Share ដើម្បីទទួលបាននូវព័ត៌មានបន្ថែមពីទូរទស្សន៍ ព្រះអាទិត្យកម្ពុជាព័ត៌មានប៉ុស្តិ៍លេខ៧ SUNTV News Channel 7 Cambodia បម្រើលោកអ្នក សូមអរគុណ

សហរដ្ឋអាមេរិកនិងសហភាពអ៊ឺរ៉ុបបានជំរុញឱ្យរដ្ឋាភិបាលរបស់ត្រកូលហ៊ុន ឲ្យស្ដារលិទ្ធប្រជាធិបតេយ្យនិងគោរពសិទ្ធិមនុស្សឡើងវិញនៅប្រ...
13/06/2025

សហរដ្ឋអាមេរិកនិងសហភាពអ៊ឺរ៉ុបបានជំរុញឱ្យរដ្ឋាភិបាលរបស់ត្រកូលហ៊ុន ឲ្យស្ដារលិទ្ធប្រជាធិបតេយ្យនិងគោរពសិទ្ធិមនុស្សឡើងវិញនៅប្រទេសកម្ពុជាបើកលំហូរសេរីភាពសារព័ត៌ឯករាជ្យដោះលែងអ្នកទោសនយោបាយទាំងអស់ឲ្យមានសេរីភាពឡើងវិញឲ្យថ្នាក់ដឹកនាំរបស់គណបក្ស សង្គ្រោះជាតិ បានវិលត្រឡប់មកមាតុភូមិកំណើតរបស់ខ្លួនឡើងវិញរៀបចំការបោះឆ្នោតធ្វើឡើងដោយសេរីនិងយុត្តិធម៌ស្មើភាពគ្នាដែលអាចទទួលយកបានទាំងអស់គ្នាប្រសិនបើរដ្ឋាភិបាលរបស់ត្រកូលហ៊ុនចង់បានប្រព័ន្ធអនុគ្រោះពន្ធ ៕ បងប្អូនប្រុសស្រីជួយគាំទ្រនិងផ្សព្វផ្សាយបន្ត Like YouTube Page And Share ដើម្បីទទួលបាននូវព័ត៌មានបន្ថែមពីទូរទស្សន៍ ព្រះអាទិត្យកម្ពុជាព័ត៌មានប៉ុស្តិ៍លេខ៧ SUNTV News Channel 7 Cambodia បម្រើលោកអ្នក សូមអរគុណ

ព័ត៌មានទាន់ហេតុការណ៍របស់ទូរទស្សន៍ ព្រះអាទិត្យកម្ពុជាព័ត៌មានប៉ុស្តិ៍លេខ៧ SUNTV News Channel 7 Cambodia លោកសមរង្ស៊ីប្រធានក...
12/06/2025

ព័ត៌មានទាន់ហេតុការណ៍របស់ទូរទស្សន៍ ព្រះអាទិត្យកម្ពុជាព័ត៌មានប៉ុស្តិ៍លេខ៧ SUNTV News Channel 7 Cambodia លោកសមរង្ស៊ីប្រធានក្រុមប្រឹក្សាជាតិតស៊ូ CNRC បានមានប្រសាសន៍ថា កាលពីម្សិលមិញទាហានថៃធ្វើរបងព័ទ្ធព្រំដែនថ្មីដោយយកបន្លាលួសមកហ៊ុំព័ទ្ធស្រេចតែអំពើចិត្តដើម្បីរំលោភបំពានយកទឹកដីខ្មែរ រីឯខាងទាហានខ្មែរយើងបានហាមឃាត់ការបំពាននេះប៉ុន្តែទាហានថៃនៅតែគន្លឺនមិនបញ្ចប់សកម្មភាពបែបនេះនោះទេនៅច្រកព្រំដែនអូរស្មាច់ខេត្ត ឧត្តរមានជ័យ ។
ហ៊ុន សែន មិនហានឲ្យទាហានខ្មែរប៉ះជាមួយទាហានថៃទេ ដោយសារខ្លាចយោធាថៃធ្វើរដ្ឋប្រហារទម្លាក់កូនធម៌របស់គាត់គឺនាយករដ្ឋមន្ត្រីថៃលោកស្រី ធេថងថាន នៅពេលស្ថានភាពកាន់តែអាក្រក់ ។ ហ៊ុន សែន ហ៊ានតែជាមួយខ្មែរដែលមានដៃទទេរីឯជាមួយប្រទេសជិតខាងឈ្លានពានវិញ ចាញ់សម្លុតគេ ចាញ់ប្រាជ្ញាគេដាច់ ។ មកពីរមេដឹកនាំកម្ពុជាអសមត្ថភាពក្នុងការដឹកនាំប្រទេសធ្វើឲ្យប្រទេសជិតខាងគេមើលងាយដល់ខ្មែរយើងគ្រប់គ្នា , បងប្អូនប្រុសស្រីជួយគាំទ្រនិងផ្សព្វផ្សាយបន្ត Like YouTube Page And Share ដើម្បីទទួលបាននូវព័ត៌មានបន្ថែមពីទូរទស្សន៍ ព្រះអាទិត្យកម្ពុជាព័ត៌មានប៉ុស្តិ៍លេខ៧ SUNTV News Channel 7 Cambodia បម្រើលោកអ្នក សូមអរគុណ

លោកសមរង្ស៊ីប្រធានក្រុមប្រឹក្សាជាតិតស៊ូ CNRC បានមានប្រសាសន៍ថារដ្ឋាភិបាលត្រកូលហ៊ុនបើជ្រុលជាប្ដឹងថៃហើយត្រូវយកសំណុំរឿងច្រកអា...
08/06/2025

លោកសមរង្ស៊ីប្រធានក្រុមប្រឹក្សាជាតិតស៊ូ CNRC បានមានប្រសាសន៍ថារដ្ឋាភិបាលត្រកូលហ៊ុនបើជ្រុលជាប្ដឹងថៃហើយត្រូវយកសំណុំរឿងច្រកអានសេះតំបន់ភ្នំទ្រព្យ តំបន់វាលឥន្ទ្រិយ កោះគុតឬគុជនិងដែនសមុទ្រត្រួតស៊ីគ្នាមានទំហំ ២៦០០០គ.មម៉ែត្រការ៉េ ដែលកំពុងតែមានវិវាទជាមួយប្រទេស ថៃ ដាក់បន្ថែមទៅប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ( ប្ដឹងទៅជាកញ្ចប់ ) ។ បើមិនដូច្នេះទេយើងនឹងមានបញ្ហាថ្មីទៀតជាមួយប្រទេស ថៃ នៅពេលខាងមុខជាដ៏ដែលៗមិនចេះចប់មិនចេះហើយ យើងទាមទារដាច់ខាតឲ្យរដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត មិនត្រូវពន្យារពេលយូរទៀតទេឲ្យតែខាតបង់ផលប្រយោជន៍របស់ប្រទេសកម្ពុជាកាន់តែធំធេងនោះទេលោក ហ៊ុន ម៉ាណែត ត្រូវស្នើទៅរដ្ឋសភាផ្ដល់សច្ចាប័នលើច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិ UNCLOS ឆ្នាំ១៩៨២ ។
រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ត្រូវធ្វើសេចក្តីរាយការណ៍ជូនដល់ប្រជាពលរដ្ឋខ្មែរនិងសហគមន៍អន្តរជាតិជាប្រចាំនិងឲ្យទូលំទូលាយអំពីបច្ចុប្បន្នភាពនៃដំណើរការបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិដើម្បីបង្ហាញសេចក្ដីស្មោះត្រង់ចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូបឲ្យបានជ្រាបជាដំណឹង បងប្អូនប្រុសស្រីជួយគាំទ្រនិងផ្សព្វផ្សាយបន្ត Like YouTube Page And Share ដើម្បីទទួលបាននូវព័ត៌មានបន្ថែមពីទូរទស្សន៍ ព្រះអាទិត្យកម្ពុជាព័ត៌មានប៉ុស្តិ៍លេខ៧ SUNTV News Channel 7 Cambodia បម្រើលោកអ្នក សូមអរគុណ

បណ្ដាញយុវជនកម្ពុជាសកលប្រទេស អូស្ត្រាលី សូមគោរពអញ្ជើញពុកម៉ែបងប្អូនខ្មែរទាំងមូល ទីប្រឹក្សា សមាជិក សមាជិកា ចូលរួមក្នុងកម្មវ...
07/06/2025

បណ្ដាញយុវជនកម្ពុជាសកលប្រទេស អូស្ត្រាលី សូមគោរពអញ្ជើញពុកម៉ែបងប្អូនខ្មែរទាំងមូល ទីប្រឹក្សា សមាជិក សមាជិកា ចូលរួមក្នុងកម្មវិធី បណ្ដុះបណ្ដាលស្មារតីយុវជនបន្តវេនក្រោមអធិបតីភាពលោក សមរង្ស៊ី ប្រធានស្ដីទីរបស់គណបក្ស សង្គ្រោះជាតិ និងជាប្រធានក្រុមប្រឹក្សាជាតិតស៊ូ CNRC រួមជាមួយឯកឧត្តម ម៉ែន សុថាវរិន្ទ្រតំណាងរាស្ត្ររបស់គណបក្ស សង្គ្រោះជាតិ ។
ធ្វើនៅថ្ងៃទី ១៤ ខែមិថុនាឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ០២.០០ រសៀលដល់ម៉ោង ៥.០០ ល្ងាចនៅស្នាក់ការកណ្តាលបណ្ដាញយុវជនកម្ពុជាសកលរបស់ប្រទេស អូស្ត្រាលី 40 Peter Street, Springdale, VIC, Melbourne BUNNARITH EM : 047 505 13 16 POLIN LAY : 041 301 0987 ៕ បងប្អូនប្រុសស្រីជួយគាំទ្រនិងផ្សព្វផ្សាយបន្ត Like YouTube Page And Share ដើម្បីទទួលបាននូវព័ត៌មានបន្ថែមពីទូរទស្សន៍ ព្រះអាទិត្យកម្ពុជាព័ត៌មានប៉ុស្តិ៍លេខ៧ SUNTV News Channel 7 Cambodia បម្រើលោកអ្នក សូមអរគុណ

Adresse

Democratic Republic Of The

Site Web

Notifications

Soyez le premier à savoir et laissez-nous vous envoyer un courriel lorsque SUNTV News Channel 7 Cambodia publie des nouvelles et des promotions. Votre adresse e-mail ne sera pas utilisée à d'autres fins, et vous pouvez vous désabonner à tout moment.

Contacter L'entreprise

Envoyer un message à SUNTV News Channel 7 Cambodia:

Partager