01/03/2026
លោកអ៊ុង ថាប់រាំង ចាងហ្វាងសារព័ត៍មានខ្មែរជាយដែន សម្រេចប្តឹង លោកស៊ូ វណ្ណា លើបទ "បរិហាបង្កាច់កេរ្តិ៍ ប្រព្រឹត្តិកាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២៥"
តាមពាក្យបណ្តឹងបានជំរាបជូន ឯកឧត្តមព្រះរាជអាជ្ញាអមសាលា ដំបូង ខេត្តបន្ទាយមានជ័យថាៈ "កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ស៊ូ វណ្ណា ភេទប្រុសអាយុ ៤២ ឆ្នាំ មានទីលំ នៅបច្ចុប្បន្ន ភូមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្តឹងខ្ញុំបាទពីបទញុះញ៉ ង់ឲ្យមានការរើស អើង” ទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ ជាបទល្មើសព្រហ្មទណ្ឌ ក្នុងគោលបំណងឲ្យខ្ញុំមានទោស ។ លោកតំណាងអយ្យអមសាលាដំបូង ខេត្តបន្ទាយមានជ័យ បានបើកការស៊ើបអង្កេតក្នុងបណ្តឹងនេះ តំណាងអយ្យការអម សាលាដំបូង ខេត្ត រកមិនឃើញបទល្មើសណាមួយ ដែលជាប់ពាក់ព័ន្ធទៅលើបណ្ដឹងរបស់លោក ស៊ូ វណ្ណា ទេ ហើយនៅ តំណាងអយ្យការអម សាលាដំបូង បានកម្កល់រឿងឥតចាត់ការ លេខ ៧៨០ អ.យ.គ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ។ លោក ស៊ូ វណ្ណា មិនយល់ព្រមលើសេចក្តីសម្រេចរបស់ តំណាងអយ្យការអមសាលា ដំបូង ខេត្តបន្ទាយមានជ័យ ទើបប្តឹង ទាស់ទៅសាលាឧទ្ធរណ៍ ខេត្តបាត់ដំបូង ។ ដីកាតម្កល់រឿងឥតចាត់ការ លេខ ១០៣ សត.ប្រក/២៥ ចុះថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៥ របស់ : អយ្យការអម សាលាឧទ្ធរណ៍ បាត់ដំបង ។
ក្នុងការប្តឹងរបស់លោក ស៊ូ វណ្ណា មកលើខ្ញុំបាទ ដែលបានប៉ះពាល់ដល់ការងារ និងជីវភាព របស់ខ្ញុំយ៉ាងខ្លាំង ដែល បានចំណាយទាំងពេលវេលា និង ថវិកា របស់ខ្ញុំបាទយ៉ាងធ្ងន់ធ្ងរ ។ មួយវិញទៀត បានប៉ះពាល់ដល់កិត្តិយស និង សេចក្តីថ្លៃ ថ្នូរ របស់ខ្ញុំបាទយ៉ាងខ្លាំង ។
ដោយសារតែ តែលោក ស៊ូ វណ្ណា ប្តឹងរូបខ្ញុំបាទ ដែលបានប៉ះពាល់ទាំងជីវភាព ពេលវេលា ថវិកា និង កិត្តិយស និង សេចក្តីថ្លៃថ្នូរខ្ញុំបាទ ខ្ញុំបាទសំណូមពរ ឯកឧត្តមតំណាងអយ្យការ អមសាលាដំបូង ខេត្តបន្ទាយមានជ័យ ដូចខាងក្រោមៈ
១. ស្នើសុំ ឯកឧត្តមតំណាងអយ្យការ អមសាលាដំបូង ចាត់វិធានការណ៍ទៅតាមនីតិវិធីច្បាប់ ។
២. ទាមទារសំណងជម្ងឺចិត្ត ចំនួន ២០០.០០០.០០០ (ពីររយលាន)រៀល "។
តាមការកត់សម្គាល់របស់សារព័ត៌មានខ្មែរជាយដែន នេះជាករណីទីមួយដែលមានប្រជាពលរដ្ឋបានប្តឹងលោកស៊ូ វណ្ណា លើបទចោទ បរិហាបង្កាត់កេរ្តិ៍ ក្រៅពីនោះគឺលោក ស៊ូ វណ្ណា រងបណ្តឹងជុំទិសពីប្រជាពលរដ្ឋនៅក្នុងតំបន់លើបទល្មើសផ្សេងៗគ្នា។