Sala Krau District Administration - រដ្ឋបាលស្រុកសាលាក្រៅ

Sala Krau District Administration - រដ្ឋបាលស្រុកសាលាក្រៅ Informations de contact, plan et itinéraire, formulaire de contact, heures d'ouverture, services, évaluations, photos, vidéos et annonces de Sala Krau District Administration - រដ្ឋបាលស្រុកសាលាក្រៅ, Création digitale, 115 Allen Street, Democratic Republic of the.

នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ លោកស្រី ស្រ៊ី ចាន់អេង អភិបាលរងស្រុក បានដឹកនាំកិច្ចប្រជុំស្ដីពីពហុវិស័យរបស់រដ្ឋបាលស្រុក ដ...
31/10/2025

នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ លោកស្រី ស្រ៊ី ចាន់អេង អភិបាលរងស្រុក បានដឹកនាំកិច្ចប្រជុំស្ដីពីពហុវិស័យរបស់រដ្ឋបាលស្រុក ដែលជាគម្រោងគណនេយ្យភាពសង្គម មួយផ្នែកនៃកម្មវិធីរបស់រាជរដ្ឋាភិបាលអនុវត្តន៍ក្របខណ្ឌយុទ្ធសាស្ត្រគណនេយ្យភាពសង្គម ដំណាក់កាលទី២ ដោយអង្គការសង្គមស៊ីវិល ជាអ្នកទទួលបន្ទុកផ្នែកតម្រូវការ និងរាជរដ្ឋាភិបាលទទួលបន្ទុកផ្នែកផ្គត់ផ្គង់ ដើម្បីឲ្យការអនុវត្តការងារគណនេយ្យភាពសង្គមកម្រិត ក្រុង/ស្រុក ជាពិសេស ការផ្ដល់សេវានៅការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ទទួលបានលទ្ធផលល្អ និងមានប្រសិទ្ធិភាព នៅសាលប្រជុំសាលាស្រុកសាលាក្រៅ៕

នៅ​ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥​ លោក​ សៀ​ សុខុម​ អភិបាល​ នៃគណៈ​អភិបាល​ស្រុក​សាលាក្រៅ​ បាន​ចូលរួម​ពិធី​បើក​បវេសនកាលឆ្នា...
31/10/2025

នៅ​ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥​ លោក​ សៀ​ សុខុម​ អភិបាល​ នៃគណៈ​អភិបាល​ស្រុក​សាលាក្រៅ​ បាន​ចូលរួម​ពិធី​បើក​បវេសនកាលឆ្នាំសិក្សា​ថ្មី​ ២០២៥-២០២៦​ នៅវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន​ ស្ថិត​ក្រោម​អធិបតីភាព​លោកជំទាវ​បណ្ឌិត​ បាន ស្រីមុំ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តប៉ៃលិន៕

នៅ​ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០២៥​ លោក​ ឡី​ សាលឿត​ អភិបាល​រង​ស្រុក​សាលាក្រៅ​ បាន​ចូលរួម​កិច្ច​ប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋា...
24/10/2025

នៅ​ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០២៥​ លោក​ ឡី​ សាលឿត​ អភិបាល​រង​ស្រុក​សាលាក្រៅ​ បាន​ចូលរួម​កិច្ច​ប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យ​រ៉ែ​ ក្រោម​អធិបតីភាព​លោក​ ងួន​ លីណា​ អភិបាល​រង​ខេត្ត​ប៉ៃលិន​ តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​ជំទាវ​បណ្ឌិត​ បាន​ ស្រីមុំ​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ នៅ​សាល​ប្រជុំ​មន្ទីរ​បរិស្ថាន​ខេត្ត៕

ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ លោក​ សេង​ វន្ថា​ អភិបាល​រង​ស្រុក​ បានចូលរួមកិច្ចប្រជ៉ំប្រចាំត្រីមាសស្ដីពីឱកាសការងារ និងការផ្គត...
24/10/2025

ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ លោក​ សេង​ វន្ថា​ អភិបាល​រង​ស្រុក​ បានចូលរួមកិច្ចប្រជ៉ំប្រចាំត្រីមាសស្ដីពីឱកាសការងារ និងការផ្គត់ផ្គង់កម្លាំងពលកម្មជំនាញដល់វិស័យឯកជន ក្រុមហ៊ុនសហគ្រាស របស់គណ:កម្មាធិការបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ក្រោមអធិបតីភាព លោក ម៉ើង លីដា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវ:ខេត្តប៉ៃលិន៕

លោក​ ឡូ លុយ​ អភិបាលរង​ស្រុក​សាលាក្រៅ​ បាន​ចូលរួម​សិក្ខាសាលាស្ដីពី​ការ​ចែករំលែកបទពិសោធន៍​នៃការគ្រប់គ្រង និងការផ្ដល់សេវាសា...
22/10/2025

លោក​ ឡូ លុយ​ អភិបាលរង​ស្រុក​សាលាក្រៅ​ បាន​ចូលរួម​សិក្ខាសាលាស្ដីពី​ការ​ចែករំលែកបទពិសោធន៍​នៃការគ្រប់គ្រង និងការផ្ដល់សេវាសាធារណៈក្នុងជ័យលាភី អង្គភាពផ្ដល់សេវាសាធារណគំរូ ក្នុងវិស័យសុខាភិបាល ឆ្នាំ​២០២៤ នៅខេត្តកំពង់ចាម ក្រោមអធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ៕ ២២/១០​/២០២៥

នៅ​ថ្ងៃទី២២ខែតុលាឆ្នាំ២០២៥ លោក​ស្រី​ ស្រ៊ី​ ចាន់អេង​ អភិបាល​រង​ស្រុក​សាលាក្រៅ​ បានចូលរួមពិធីសំណេះសំណាល និងផ្សព្វផ្សាយពីក...
22/10/2025

នៅ​ថ្ងៃទី២២ខែតុលាឆ្នាំ២០២៥ លោក​ស្រី​ ស្រ៊ី​ ចាន់អេង​ អភិបាល​រង​ស្រុក​សាលាក្រៅ​ បានចូលរួមពិធីសំណេះសំណាល និងផ្សព្វផ្សាយពីកិច្ចការចំពោះមុខរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ តាម​ប្រព័ន្ធ​Zoom​ នៅមន្ទីរកិច្ចការនារីខេត្តប៉ៃលិន៕

នៅ​​ថ្ងៃទី២០ ខែតុលា​ ឆ្នាំ២០២៥​ លោក​ ឡី​ សាលឿត​ អភិបាល​រង​ស្រុក​ រួម​ជាមួយ​អាជ្ញាធរ​ឃុំ​និង​ភូមិ​ បានចូលរួម ផ្ទេរ​ប្រគល់...
20/10/2025

នៅ​​ថ្ងៃទី២០ ខែតុលា​ ឆ្នាំ២០២៥​ លោក​ ឡី​ សាលឿត​ អភិបាល​រង​ស្រុក​ រួម​ជាមួយ​អាជ្ញាធរ​ឃុំ​និង​ភូមិ​ បានចូលរួម ផ្ទេរ​ប្រគល់ចម្ការមីន/គ្រាប់​ ​ចំនួន​ពីរ​ភូមិ​ គឺ​ភូមិ​ដីស្អិត​ ឃុំ​ស្ទឹង​ត្រង់​ និង​ភូមិ​បឹងព្រលិត​ ឃុំ​ស្ទឹងកាច់​ ស្រុក​សាលាក្រៅ​ ខេត្ត​ប៉ៃលិន​ ដែល​អង្គការ​ហេឡូត្រាស្ដ បាន​បោស​សម្អាត​រួច៕

នៅ​ព្រឹកថ្ងៃទី២០ខែតុលា២០២៥ លោកស្រី​ ស្រ៊ី​ ចាន់អេង​ អភិបាល​រង​ស្រុក​សាលាក្រៅ​ បានចូលរួមជាវាគ្មិនផ្សព្វផ្សាយអំពី​អំពើ​ហិង...
20/10/2025

នៅ​ព្រឹកថ្ងៃទី២០ខែតុលា២០២៥ លោកស្រី​ ស្រ៊ី​ ចាន់អេង​ អភិបាល​រង​ស្រុក​សាលាក្រៅ​ បានចូលរួមជាវាគ្មិនផ្សព្វផ្សាយអំពី​អំពើ​ហិង្សា​លើយេនឌ័រ​ ក្នុងកម្មវិធីពិព័រណ៍​សហគមន៍​ និងគ្រួសារទទួលផលរបស់គម្រោងគ្រួសារឃ្មុំ​ របស់អង្គការសារម៉ារីតាន់សង្រ្គោះ​អន្តរជាតិ នៅទី​ប្រជុំជន​ផ្សារសាលាក្រៅ ក្នុង​ឃុំសាលាក្រៅ ស្រុក​សាលាក្រៅ​ ខេត្ត​ប៉ៃលិន៕

លោក​ ឡូ​ លុយ​ អភិបាល​រង​ស្រុក​សាលាក្រៅ​ បាមចូលរួមប្រជុំផ្សព្វផ្សាយលើកទី១ ស្ដីពីការអនុវត្តកម្មវិធីអភិវឌ្ឍន៍ និងធ្វើ​ឲ្យ​ប...
16/10/2025

លោក​ ឡូ​ លុយ​ អភិបាល​រង​ស្រុក​សាលាក្រៅ​ បាមចូលរួមប្រជុំផ្សព្វផ្សាយលើកទី១ ស្ដីពីការអនុវត្តកម្មវិធីអភិវឌ្ឍន៍ និងធ្វើ​ឲ្យ​ប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ប្រកបដោយនិរន្តភាព ជំហ៊ានទី៤ កញ្ចប់ទី២ សម្រាប់ផែនការយុទ្ធសាស្ត្រ៥ឆ្នាំ(២០២៥​-២០៣០)នៅ​សាលា​ឃុំ​សាលាក្រៅ​៕ ១៦/១០/២០២៥

លោក​ស្រី​ ស្រ៊ី​ ចាន់អេង អភិបាល​រង​ស្រុក​ បាន​ចូលរួមកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព​ការងារគ្រប់គ្រងសមាគម អង្គការមិនមែនរដ...
16/10/2025

លោក​ស្រី​ ស្រ៊ី​ ចាន់អេង អភិបាល​រង​ស្រុក​ បាន​ចូលរួមកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព​ការងារគ្រប់គ្រងសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានាដែលធ្វើសកម្មភាពក្នុងខេត្តប៉ៃលិន ដែល​កិច្ច​ប្រជុំ​នេះ​ដឹកនាំ​ដោយ​លោក​ សោ សុវណ្ណ អភិបាលរងខេត្ត​ប៉ៃលិន៕ ១៦/១០/២០២៥

អនាម័យ​នាំ​មក​នូវ​សុខភាព​ល្អ!ជានិច្ច​ជា​កាល​ថ្នាក់​ដឹកនាំ​មន្រ្តី​រាជការ​នៃ​រដ្ឋ​បាល​ស្រុក​រួម​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ម...
14/10/2025

អនាម័យ​នាំ​មក​នូវ​សុខភាព​ល្អ!

ជានិច្ច​ជា​កាល​ថ្នាក់​ដឹកនាំ​មន្រ្តី​រាជការ​នៃ​រដ្ឋ​បាល​ស្រុក​រួម​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​មាន​ឃុំ​ ភូមិ​ ប្រជា​ការពារ​ ស្ថាប័ន​ពាក់ព័ន្ធ​និង​យុវជន​ស.ស.យ.ក​ក្នុង​មូលដ្ឋាន​ តែង​តែ​ចុះ​អនុវត្ត​ការ​សម្អាត​អនាម័យ​បរិស្ថាន​ ដើរ​រើស​សំរាម​ កាប់​ឆ្ការ​ព្រៃ​ កាត់​ស្មៅ​ បោសលាងសម្អាត​ស្ពាន​ ​ផ្លូវ​ជាតិ​ បំពាក់​ភ្លើង​សម្រាប់​បំភ្លឺ​តាម​ដងផ្លូវ​ និង​ថែទាំ​សួនច្បារ​សាធារណៈ​ជា​ប្រចាំ​ ដើម្បី​ឲ្យ​សហគមន៍​មាន​សោភ័ណភាព​ ផាសុកភាព​ មាន​ភាព​ស្រស់​ស្អាត​ និង​គ្មាន​សំរាម៕

ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥​ លោក​ ឡូ​ លុយ​ អភិបាល​រង​ស្រុក​សាលាក្រៅ​ បានចូលរួម​ក្នុង​កិច្ចប្រជុំពិភាក្សា និងវាយតម្លៃលើសំណើ...
14/10/2025

ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥​ លោក​ ឡូ​ លុយ​ អភិបាល​រង​ស្រុក​សាលាក្រៅ​ បានចូលរួម​ក្នុង​កិច្ចប្រជុំពិភាក្សា និងវាយតម្លៃលើសំណើសុំបញ្ចូលផលិតផល ជាសមាជិក ចលនាភូមិមួយផលិតផលមួយ​ ក្រោមអធិបតីភាព លោក ហែម ឫទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន នៅ​សាលប្រជុំអគារ “គ” ជាន់ទី២ រដ្ឋបាលខេត្ត៕

Adresse

115 Allen Street
Democratic Republic Of The
10002

Téléphone

+18434335322

Site Web

Notifications

Soyez le premier à savoir et laissez-nous vous envoyer un courriel lorsque Sala Krau District Administration - រដ្ឋបាលស្រុកសាលាក្រៅ publie des nouvelles et des promotions. Votre adresse e-mail ne sera pas utilisée à d'autres fins, et vous pouvez vous désabonner à tout moment.

Contacter L'entreprise

Envoyer un message à Sala Krau District Administration - រដ្ឋបាលស្រុកសាលាក្រៅ:

Partager