Sala Krau District Administration - រដ្ឋបាលស្រុកសាលាក្រៅ

Sala Krau District Administration - រដ្ឋបាលស្រុកសាលាក្រៅ Informations de contact, plan et itinéraire, formulaire de contact, heures d'ouverture, services, évaluations, photos, vidéos et annonces de Sala Krau District Administration - រដ្ឋបាលស្រុកសាលាក្រៅ, Création digitale, 115 Allen Street, Democratic Republic of the.

សកម្មភាព​ថ្នាក់​ដឹកនាំ​ មន្ត្រី​រាជការ​នៃ​រដ្ឋ​បាល​ស្រុក​ អាជ្ញាធរ​មូលដ្ឋាន​មាន​ឃុំ​ ភូមិ​ ប្រជា​ការពារ​ និង​កម្លាំង​សមត...
07/01/2026

សកម្មភាព​ថ្នាក់​ដឹកនាំ​ មន្ត្រី​រាជការ​នៃ​រដ្ឋ​បាល​ស្រុក​ អាជ្ញាធរ​មូលដ្ឋាន​មាន​ឃុំ​ ភូមិ​ ប្រជា​ការពារ​ និង​កម្លាំង​សមត្ថកិច្ច​ សហការ​គ្នា​ដើម្បី​ចុះ​ល្បាត​និង​ប្រចាំការ​នៅ​គ្រប់​គោលដៅ​ ដើម្បី​ការពារ​រក្សា​សុខ​សុវត្ថិ​ភាព​របស់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន៕
យប់​ថ្ងៃទី​៦/១/២០២៦

អបអរសាទរខួបលើកទី៤៧ នៃទិវាជ័យជម្នះ ៧ មករា (១៩៧៩ - ២០២៦) ជាថ្ងៃរំដោះ និងសង្រ្គោះប្រទេសជាតិបានរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុ...
07/01/2026

អបអរសាទរខួបលើកទី៤៧ នៃទិវាជ័យជម្នះ ៧ មករា (១៩៧៩ - ២០២៦) ជាថ្ងៃរំដោះ និងសង្រ្គោះប្រទេសជាតិបានរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

៧ មករា គឺជាកំណើតទី២ នៃពលរដ្ឋខ្មែរ និងជាដើមកំណើតនៃសន្តិភាពពិតប្រាកដសម្រាប់កម្ពុជាទាំងមូល។

នៅ​ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦​ លោក​ សៀ​ សុខុម​ អភិបាល​នៃគណៈ​អភិបាល​ស្រុក​សាលាក្រៅ​ បាន​ចូលរួម​ក្នុង​ពិធីចែកវិញ្ញាបនបត្រសម្...
06/01/2026

នៅ​ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦​ លោក​ សៀ​ សុខុម​ អភិបាល​នៃគណៈ​អភិបាល​ស្រុក​សាលាក្រៅ​ បាន​ចូលរួម​ក្នុង​ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤ភូមិ ភូមិអូរឬស្សីក្រោម ភូមិលាវ ភូមិទួល និងភូមិវាល ក្នុង​ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន សរុបចំនួន ១,៥៤៨​ ប័ណ្ណ​ ក្រោមអធិបតីភាព​ ឯកឧត្តម ហុក សុផល អភិ​បាលរងខេត្ត​ តំណាងលោកជំទាវ​បណ្ឌិត​អភិបាល​ នៃគណៈ​អភិបាល​ខេត្ត​ប៉ៃលិន៕

31/12/2025

សូមស្វាគមន៍ យុទ្ធជន ទាំង១៨រូប ដែលបាននិវត្តន៍មកកាន់មាតុប្រទេសវិញប្រកបដោយសុខសុវត្ថិភាព

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

31/12/2025
នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ លោក​ សៀ​ សុខុម​ អភិបាល​នៃគណៈ​អភិបាល​ស្រុក​សាលាក្រៅ​ និង​លោក​ សួន​ ហ៊ីម​ ប្រធាន​ក្រុម​ប្...
17/12/2025

នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ លោក​ សៀ​ សុខុម​ អភិបាល​នៃគណៈ​អភិបាល​ស្រុក​សាលាក្រៅ​ និង​លោក​ សួន​ ហ៊ីម​ ប្រធាន​ក្រុម​ប្រឹក្សា​ស្រុក​ ដឹកនាំមន្ត្រី​ក្រោម​ឱវាទ​ចូលរួម​រំលែកទុក្ខក្រុមគ្រួសារនៃសព លោកពលទោ សែម សៀវហុង ដែលបានពលីជីវិតក្នុងបុព្វហេតុការពាបូរណភាពទឹកដី ក្នុងភូមិសាស្រ្តប្រាសាទតាក្របី កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ក្នុងជន្មាយុ ២២ឆ្នាំ៕

14/12/2025

ខ្ញុំមានមោទនភាព ដែលបានឃើញនូវកម្លាំងដ៏រឹងមាំនៃមហាសាមគ្គីជាតិខ្មែរក្នុងកាលៈទេសៈដែលប្រទេសជាតិយើងកំពុងជួបប្រទះនឹងការលំបាកដោយសារការឈ្លានពានពីប្រទេសជិតខាង។

ព្រះមហាក្សត្រ ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការ សាសនា ទាំងក្នុងនិងក្រៅប្រទេស បានបង្ហាញនូវស្មារតីសាមគ្គីជាតិជាធ្លុងមួយ នៅពីក្រោយវីរៈកងទ័ព វីរៈនគរបាលជាតិគ្រប់រូបដែលកំពុងឈរជើងបំពេញបេសកកម្មយ៉ាងអង់អាចក្លាហានការពារដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជា។ សូមឱ្យកម្លាំងមហាសាមគ្គីជាតិខ្មែរនៅបន្តជាថាមពលដ៏រឹងមាំ សម្រាប់គាំទ្រនិងផ្ដល់កម្លាំងចិត្តដល់វីរៈកងទ័ព វីរៈនគរបាលជាតិរបស់យើង បន្តបេសកកម្មការពារទឹកដី។

រាជរដ្ឋាភិបាលស្ថិតនៅជាមួយបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាវីរៈកងទ័ព វីរៈនគរបាលជាតិរបស់យើងគ្រប់ពេលវេលា។

#ហ៊ុនម៉ាណែត
#កម្ពុជា

លោក សៀ​ សុខុម​ អភិបាល​នៃគណៈ​អភិបាល​ស្រុក​សាលាក្រៅ​ ចូលរួមគោរពវិញ្ញាណក្ខន្ធ នាយចំណង់ វី កក្កដា ដែលបានពលីជីវិតក្នុងសមរភូមិ...
14/12/2025

លោក សៀ​ សុខុម​ អភិបាល​នៃគណៈ​អភិបាល​ស្រុក​សាលាក្រៅ​ ចូលរួមគោរពវិញ្ញាណក្ខន្ធ នាយចំណង់ វី កក្កដា ដែលបានពលីជីវិតក្នុងសមរភូមិ។

នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ លោក​ សៀ​ សុខុម​ អភិបាល​នៃគណៈ​អភិបាល​ស្រុក​សាលាក្រៅ​ និង​លោក​ សួន​ ហ៊ីម​ ប្រធាន​ក្រុម​ប្រឹក្សា​ស្រុក​ ដឹកនាំមន្ត្រីរាជការ ចូលរួមគោរពវិញ្ញាណក្ខន្ធ នាយចំណង់ វី កក្កដា ដែលបានពលីជីវិតក្នុងសមរភូមិប្រាសាទតាក្របី កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥។ សពតម្កល់ធ្វើបុណ្យ នៅលំនៅដ្ឋានគ្រួសារនៃសព ស្ថិតក្នុងភូមិទួលល្វា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន៕

នៅ​ព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥​ លោក​ សៀ​ សុខុម​ អភិបាល​នៃគណៈ​អភិបាល​ស្រុក​សាលាក្រៅ​ បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី១៩ ...
08/12/2025

នៅ​ព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥​ លោក​ សៀ​ សុខុម​ អភិបាល​នៃគណៈ​អភិបាល​ស្រុក​សាលាក្រៅ​ បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី១៩ ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ក្រោមអធិបតីភាពឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន ។

ថ្ងៃចន្ទ ៣រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥​ រដ្ឋ​បាល​ស្រុក​សាលាក្រៅ​ គោ...
08/12/2025

ថ្ងៃចន្ទ ៣រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥​ រដ្ឋ​បាល​ស្រុក​សាលាក្រៅ​ គោរព​ទង់ជាតិ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា។

ព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥​ លោក​ សៀ​ សុខុម​ អភិបាល​នៃគណៈ​អភិបាល​ស្រុក​សាលាក្រៅ​  បានចូលរួម វេទិកាសាធារណៈ របស់ក្រុមការ...
07/12/2025

ព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥​ លោក​ សៀ​ សុខុម​ អភិបាល​នៃគណៈ​អភិបាល​ស្រុក​សាលាក្រៅ​ បានចូលរួម វេទិកាសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន ក្រោមអធិបតីភាព ឯកឧត្តម អ៉ី ឈាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន ស្ថិតនៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន៕

Adresse

115 Allen Street
Democratic Republic Of The
10002

Téléphone

+18434335322

Site Web

Notifications

Soyez le premier à savoir et laissez-nous vous envoyer un courriel lorsque Sala Krau District Administration - រដ្ឋបាលស្រុកសាលាក្រៅ publie des nouvelles et des promotions. Votre adresse e-mail ne sera pas utilisée à d'autres fins, et vous pouvez vous désabonner à tout moment.

Contacter L'entreprise

Envoyer un message à Sala Krau District Administration - រដ្ឋបាលស្រុកសាលាក្រៅ:

Partager