CSP TV MEDIA

CSP TV MEDIA CSP TV MEDIA ស្ថិតនៅក្នុងដៃរបស់អ្នក ទំនាក់ទំនងផ្ដល់ព័ត៌មាន 089873738

25/06/2025
សេចក្តីប្រកាសព័ត៌មានរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ករណីបានអន្តរាគមន៍ជួយដល់យុវជន ១នាក់ ជនជាតិចិនហុងកុង ដែលត្រូវបានក្រុមឧក...
25/06/2025

សេចក្តីប្រកាសព័ត៌មាន
របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ករណីបានអន្តរាគមន៍ជួយដល់យុវជន ១នាក់ ជនជាតិចិនហុងកុង ដែលត្រូវបានក្រុមឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ ដែលមានអង្គការចាត់តាំងនៅបរទេស បោកបញ្ឆោតចូលមកកម្ពុជា ធ្វើសកម្មភាពសម្តែងជាជនរងគ្រោះ ដោយអំពើចាប់ជំរិត ដើម្បីទាមទារប្រាក់ពីក្រុមគ្រួសារ តាមឧបាយកលបញ្ឆោតរបស់ក្រុមឧក្រិដ្ឋជន…!

សោកស្ដាយ រកឃើញស.ពប្រធានការិយាល័យអប់រំយុវជន និងកីឡាស្រុកគិរីសាគរ លោកជីប សារិទ្ធ ដែលត្រូវទឹកហូរកួចបាត់ខ្លួន ខណៈរូបលោកប្រឹង...
24/06/2025

សោកស្ដាយ រកឃើញស.ពប្រធានការិយាល័យអប់រំយុវជន និងកីឡាស្រុកគិរីសាគរ លោកជីប សារិទ្ធ ដែលត្រូវទឹកហូរកួចបាត់ខ្លួន ខណៈរូបលោកប្រឹងហែលទឹកឆ្លងផ្លូវ ដើម្បីមកជួយជួសជុលស្ពាន គ្រាមានចរន្តទឹកហូរផ្ដាច់​ផ្លូវនៅភូមិតានី ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង កាលពីម៉ោង១១និង៣នាទី ថ្ងៃអាទិត្យទី២២ ខែមិថុនា ឆ្នាំ២០២៥។ បច្ចប្បន្នក្រុមការងារបានរកឃើញនាវេលាម៉ោង៦:២៥នាទីព្រឹកនាថ្ងៃទី២៤ ខែ មិថុនា ឆ្នាំ២០២៥ និងបានប្រគល់ជូន​គ្រួសារសពធ្វើ​បុណ្យតាមប្រពៃណី.

តំណាងរោងចក្រ Super Win international industrial.Co,Ltd ធ្វើការច្រានចោលរាល់ការចោទប្រកាន់ថាមានការរើសអើងក្នុងការបង្កើតសហជីព...
23/06/2025

តំណាងរោងចក្រ Super Win international industrial.Co,Ltd ធ្វើការច្រានចោលរាល់ការចោទប្រកាន់ថាមានការរើសអើងក្នុងការបង្កើតសហជីពថ្មី ស្របពេលដែលរោងចក្រមួយនេះកំពុងតែជាចំណាប់អារម្មណ៍របស់បុគ្គលិកកម្មករនិយោជិតដែលបានកំពុងបម្រើការងារនៅទីនោះថាគឺជាកន្លែងដែលមិនងាយនឹងរកឲ្យដូចបើធៀបនឹងទីតាំងធ្វើការទីកន្លែងផ្សេង!ហើយសូមឱ្យពលករដែលមកពីប្រទេសថៃសូមមកធ្វើការទីតាំងរោងចក្រផលិតតុក្កតានាំចេញទៅក្រៅប្រទេសនេះផងដែរ!

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិសូមធ្វើការតវ៉ាយយ៉ាងខ្លាំងក្លា ចំពោះចំណាត់ការរបស់លោក Somkid Chueakong អគ្គលេខាធ...
22/06/2025

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិសូមធ្វើការតវ៉ាយយ៉ាងខ្លាំងក្លា ចំពោះចំណាត់ការរបស់លោក Somkid Chueakong អគ្គលេខាធិការរងនៃនាយករដ្ឋមន្ត្រីព្រះរាជាណាចក្រថៃ ដូចឃើញចុះផ្សាយក្នុងសារព័ត៌មានថៃថា លោកបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងការថតសំឡេងសន្ទនាតាមទូរស័ព្ទរវាងសម្តេចតេជោ ហ៊ុន សែន និងលោកជំទាវ ប៉ៃ តុងតាន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិសូមគូសបញ្ជាក់ថា វាគឺជាការអនុវត្តទៅតាមស្តង់ដារ និងការទទួលស្គាល់ជាអន្តរជាតិរ ដែលរដ្ឋនានាត្រូវចងក្រងឯកសារស្តីពីកិច្ចពិភាក្សារវាងថ្នាក់ដឹកនាំជាតិ ជាពិសេសនៅពេលការប្រាស្រ័យទាក់ទងទាំងនោះពាក់ព័ន្ធនឹងបញ្ហាកិច្ចការទូត សន្តិសុខជាតិ ឬកិច្ចសហប្រតិបត្តិការទ្វេភាគី។

គោលបំណងនៃការកត់ត្រាបែបនេះគឺដើម្បីធានាបាននូវភាពត្រឹមត្រូវ និងសុច្ចរិតភាពនៃការទំនាក់ទំនង តម្លាភាព និងការគាំទ្រចំពោះការទទួលខុសត្រូវរបស់ស្ថាប័ននៃការិយាល័យសាធារណៈ។
រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកបណ្តឹងរបស់លោក Somkid ជាទង្វើមានបំណងនយោបាយ ដែលនឹងបង្ក ការយល់ច្រឡំបន្ថែមទៀតរវាងកម្ពុជា និងថៃ។ ការប៉ុនប៉ងផ្តួចផ្តើមដំណើរការនីតិវិធីផ្លូវច្បាប់ក្នុងស្រុកប្រឆាំងនឹងមន្ត្រីជាន់ខ្ពស់នៃរដ្ឋអធិបតេយ្យមួយ ពាក់ព័ន្ធនឹងទង្វើដែលធ្វើឡើងក្នុងការអនុវត្តមុខងារសាធារណៈ នឹងធ្វើឱ្យខូចដល់គោលការណ៍សមភាពអធិបតេយ្យភាព និងការគោរពគ្នាទៅវិញទៅមក ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមជំរុញឱ្យរាជរដ្ឋាភិបាលថៃ ចាត់វិធានការសមស្រប ដើម្បីដោះស្រាយការវិវឌ្ឍន៍ដ៏គួរឱ្យសោកស្ដាយនេះ និងទប់ស្កាត់សកម្មភាពបន្តទៀត ដែលអាចប៉ះពាល់ដល់ទំនាក់ទំនងដ៏យូរអង្វែង និងមិត្តភាពរវាងប្រជាជាតិយើងទាំងពីរ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមឆ្លៀតឱកាសនេះដើម្បីសម្តែងគារវកិច្ចដ៏ខ្ពស់ខ្ពស់សារជាថ្មីចំពោះស្ថានទូតថៃប្រចាំនៅភ្នំពេញ

រាជធានីភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥

សម័យកាលនីមួយៗដើម្បីខ្មែរគ្រប់គ្នាត្រូវតែដឹងងាយស្រួលចងចាំ ហើយឲ្យជនជាតិថៃទើបកកើតទឹកដីក្នុងសត្សវត្សប្រមាណទី១៣បានភ្លឺភ្នែកផង...
15/06/2025

សម័យកាលនីមួយៗដើម្បីខ្មែរគ្រប់គ្នាត្រូវតែដឹងងាយស្រួលចងចាំ ហើយឲ្យជនជាតិថៃទើបកកើតទឹកដីក្នុងសត្សវត្សប្រមាណទី១៣បានភ្លឺភ្នែកផង!

ថ្ងៃសៅរ៍ទី១៤ មិថុនា ឆ្នាំ២០២៥ ស្អែកនេះ គណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ និងជួបប្រជុំគ្នាក្រោយពីខកខានមិនបានប្រជុំ...
13/06/2025

ថ្ងៃសៅរ៍ទី១៤ មិថុនា ឆ្នាំ២០២៥ ស្អែកនេះ គណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ និងជួបប្រជុំគ្នាក្រោយពីខកខានមិនបានប្រជុំអស់រយៈពេល ១២ឆ្នាំ។ កម្ពុជាបន្តសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ (ក្រៅពីតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី) ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ(JBC) ។

ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិឲ្យបានជ្រាបថា បញ្ហាពីរដែលនឹងមិនត្រូវលើកមកពិភាក្សានៅក្នុងកិច្ចប្រជុំ JBC ថ្ងៃស្អែកគឺ÷

១. បញ្ហាព្រំដែនពាក់ព័ន្ធនឹងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី នឹងមិនត្រូវលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំ JBC នេះទេ ព្រោះកម្ពុជាបានសម្រេចយកបញ្ហាព្រំដែននៅតំបន់ទាំងបួនទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។

ភាគីកម្ពុជានៅរង់ចាំការបញ្ជាក់ជំហររបស់ភាគីថៃក្នុងកិច្ចប្រជុំ JBC ស្អែកនេះថា តើថៃនិងចូលរួមជាមួយកម្ពុជាក្នុងការយកបញ្ហានៅតំបន់ទាំងបួននេះទៅតុលាការយុត្តិធម៌អន្តរជាតិឬទេ? ខ្ញុំសូមបញ្ជាក់ជូនបងប្អូនរួមជាតិសារជាតិថ្មីថា បើទោះជាភាគីថៃមិនព្រម ឬមិនផ្ដល់ចម្លើយ កម្ពុជានឹងប្ដឹងជាឯកតោភាគីទៅ ICJ នៅតំបន់ទាំងបួននេះ ដោយក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នឹងបញ្ជូនលិខិតជាផ្លូវការទៅតុលាការយុត្តិធម៌អន្តរជាតិនៅថ្ងៃអាទិត្យទី ១៥ មិថុនា ខានស្អែកនេះ។

២. បញ្ហាការបិទព្រំដែនក៏នឹងមិនត្រូវដាក់ជាកម្មវត្ថុក្នុងការពិភាក្សា ក្នុងកិច្ចប្រជុំ JBC ស្អែកនេះដែរ ម្យ៉ាងដោយសារការបិទឬបើកច្រកព្រំដែនមិនមែនជាសមត្ថកិច្ចរបស់ JBC ទេ។ ម្យ៉ាងទៀតគឺ ដំណោះស្រាយពាក់ព័ន្ធជាមួយនឹងការបិទច្រកព្រំដែននេះ គឺងាយស្រួលដោះស្រាយទេ បើសិនជាកងទ័ពថៃដែលបានចាប់ផ្ដើមដាក់វិធានការបិទច្រកព្រំដែនជាឯកតោភាគីកាលពីថ្ងៃទី៧ មិថុនាកន្លងទៅនេះ ធ្វើការបើកព្រំដែនដូចស្ថានភាពដើមជាឯកតោភាគីវិញនោះ។ កម្ពុជាមិនមានបំណងបង្កបញ្ហាដែលនាំឲ្យប៉ះពាល់ដល់ការធ្វើដំណើរ ឬការធ្វើពាណិជ្ជកម្មរបស់ប្រជាជនថៃនិងកម្ពុជាតាមព្រំដែនទេ។ ប៉ុន្តែកម្ពុជាក៏មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដាក់ចេញនូវវិធានការនានាដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងឬការដាក់សំពាធពីខាងក្រៅ។

ខ្ញុំសូមបញ្ជាក់ថា កម្ពុជាមិនមែនជាអ្នកចាប់ផ្ដើមបញ្ហានេះទេ។ ហេតុដូច្នេះកម្ពុជាក៏មិនត្រូវជាអ្នកដែលបញ្ចប់បញ្ហានេះមុនដែរ។ រឿងដែលកើតឡើងដោយឯកតោភាគី ត្រូវបញ្ចប់វិញដោយឯកតោភាគី។ មិនមានការចាំបាច់ចរចាគ្នានោះទេ។ អ្នកណាចាប់ផ្ដើមមុន អ្នកនោះបញ្ចប់មុនទៅជាការស្រេច។

#ហ៊ុនម៉ាណែត
#កម្ពុជា

នៅវេលាម៉ោង៨យប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ មានករណីអគ្គិភ័យ ឆាបឆេះក្នុងទីតាំងធនាគា ព្រីនស៍ ស្ថិតនៅតាមបណ្ដោយផ្លូ​វជាតិ១ ...
13/06/2025

នៅវេលាម៉ោង៨យប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ មានករណីអគ្គិភ័យ ឆាបឆេះក្នុងទីតាំងធនាគា ព្រីនស៍ ស្ថិតនៅតាមបណ្ដោយផ្លូ​វជាតិ១ ភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ភ្លាមៗកម្លាំងជំនាញការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចេញរថយន្តពន្លត់អគ្គិភ័យគ្រប់គោលដៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់។

សហព័ន្ធប្រដាល់គុនខ្មែរប្រាប់ស្ថានីយទូរទស្សន៍ទាំងអស់ឲ្យបញ្ឈប់ការចាប់គូរាល់កីទ្បាករ កីទ្បាការិនីជនជាតិថៃ ចាប់ពីថ្ងៃទី១៣ ខែ...
13/06/2025

សហព័ន្ធប្រដាល់គុនខ្មែរប្រាប់ស្ថានីយទូរទស្សន៍ទាំងអស់ឲ្យបញ្ឈប់ការចាប់គូរាល់កីទ្បាករ កីទ្បាការិនីជនជាតិថៃ ចាប់ពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ តទៅ

តាមរយៈ Comment ឆ្លើយឆ្លងក្នុងបណ្ដាញសង្គម សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការកែសម្រួលមិនមែនជាការដកទ័ពទេ ឯការប្តឹងទៅ ICJ គឺម...
08/06/2025

តាមរយៈ Comment ឆ្លើយឆ្លងក្នុងបណ្ដាញសង្គម សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការកែសម្រួលមិនមែនជាការដកទ័ពទេ ឯការប្តឹងទៅ ICJ គឺមិនប្រែប្រួល។

ការកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះដែលស្រុះស្រួលគ្នារវាងមេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរកម្ពុជា.ថៃដើម្បីបញ្ជៀសនូវការប៉...
08/06/2025

ការកែសម្រួលកម្លាំងកងទ័ពនៅតំបន់
មានជម្លោះដែលស្រុះស្រួលគ្នារវាង
មេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរ
កម្ពុជា.ថៃដើម្បីបញ្ជៀសនូវការប៉ះទង្គិចបង្ហូរឈាមទ្រង់ទ្រាយធំគឺជា
រឿងចាំបាច់។
ប្រជាជននៃប្រទេសទាំងពីរកម្ពុជា.ថៃ
ពិតជាចង់មានសន្តិភាពជាបន្តនិងមិនចង់ឃើញនូវសង្គ្រាមនោះឡើយ។
ការស្វែងរកដំណោះស្រាយតាមរយៈ
ការចរចាត្រូវបានធ្វើតាំងពីកំរិតថ្នាក់
រាជរដ្ឋាភិបាលរហូតដល់មេបញ្ជាការ
នៅអង្គភាពជួរមុខទើបមានលទ្ធផល
ដូចពេលនេះ។
សូមបងប្អូនជនរួមជាតិជឿទុកចិត្តលើ
រាជរដ្ឋាភិបាលក្នុងការដោះស្រាយ
ជម្លោះដោយសន្តិវិធីដែលជាវិធីតែមួយ
គត់ដើម្បីបញ្ជៀសសង្រ្គាមបង្ហូរឈាម
និងដើម្បីមិត្តភាព និង កិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង៕

Adjusting military forces in conflict-prone areas through mutual understanding between the military commanders of both Cambodia and Thailand is essential to avoid large-scale violent clashes. The people of both Cambodia and Thailand genuinely desire lasting peace and do not wish to see war.

Efforts to find a resolution through dialogue have taken place at all levels — from the government to frontline military commanders — and are now bearing fruit.

To our fellow citizens, please place your trust in the government’s commitment to resolving conflicts through peaceful means, which remains the only viable path to avoiding bloodshed and fostering friendship and effective cooperation with our neighboring country.

សម្តេចតេជោ ហ៊ុន សែន អំពាវនាវម្តងហើយម្តងទៀត សូមកុំពង្រីកទំនាស់ឲ្យរីករាលដាលដល់វិស័យផ្សេងរហូតដល់ការស្អប់ខ្ពើមជាតិសាសន៍នៅយប់...
07/06/2025

សម្តេចតេជោ ហ៊ុន សែន អំពាវនាវម្តងហើយម្តងទៀត សូមកុំពង្រីកទំនាស់ឲ្យរីករាលដាលដល់វិស័យផ្សេងរហូតដល់ការស្អប់ខ្ពើមជាតិសាសន៍

នៅយប់ថ្ងៃទី ៧ ខែមិថុនានេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មុននេះបន្តិចបានឃើញលោក ដួង ឆាយ បង្ហោះសារដែលបបួលគ្នាឈប់ប្រើផលិតផលថៃ ទាំងដែលសម្តេចតេជោ និងសម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវម្តងហើយម្តងទៀត ឲ្យកុំបង្កជម្លោះឲ្យរីករាលដាលទៅវិស័យផ្សេងៗ រហូតដល់បង្កស្អប់ខ្ពើមជាតិសាសនា។

ថ្ងៃនេះ កងទ័ពថៃបានបិទច្រកប៉ោយប៉ែតមុនម៉ោងកំណត់ ដូច្នេះភាគីថៃត្រូវទទួលខុសត្រូវចំពោះសកម្មភាពនេះ។ សម្តេចបានស្នើឲ្យប្រជាជនកម្ពុជាមានភាពចាស់ទុំ និងកុំបង្កហេតុបន្ថែម។

សម្តេចបានរំលឹកថា ប្រសិនបើគ្មានទំនិញថៃលើទីផ្សារកម្ពុជា មិនមែនដោយសារប្រជាជនកម្ពុជាទេ ប៉ុន្តែដោយសារថៃបិទច្រកព្រំដែន។ តាមតួលេខពាណិជ្ជកម្មឆ្នាំ ២០២៤ កម្ពុជា​នាំចេញ​ទៅថៃ​ជាង ១.១ ពាន់លានដុល្លារ ខណៈថៃនាំចូលមកកម្ពុជាច្រើនជាង ៥.២ ពាន់លានដុល្លារ។ សម្រាប់ ៥ ខែដើមឆ្នាំនេះ កម្ពុជានាំចេញទៅថៃជាង ២០០ លានដុល្លារ ខណៈថៃនាំចូលទៅកម្ពុជាជាង ១.៥ ពាន់លានដុល្លារ។

សម្រាប់ករណីទំនិញនាំចូលមិនបាន សម្តេចបានស្នើឲ្យប្រជាជនថៃដោះស្រាយជាមួយរដ្ឋាភិបាលរបស់ខ្លួន ព្រោះអ្នកដែលខាតគឺជាប្រជាជនថៃ។ ខណៈប្រជាជនកម្ពុជាសូមកុំបន្ទោសរាជរដ្ឋាភិបាលកម្ពុជា ព្រោះអត់ទំនិញដោយសារតែថៃបិទច្រក។
សម្តេចហ៊ុន សែន បានអំពាវនាវឲ្យប្រជាជនកម្ពុជារក្សាភាពថ្លៃថ្នូរ ចាស់ទុំ ទន់ភ្លន់ និងសុភាពរាបសារ ដើម្បីរក្សារូបសម្បត្តិនិងកិត្តិយសជាតិ មិនឲ្យបរទេសប្រមាថឡើយ។

Adresse

Democratic Republic Of The

Heures d'ouverture

Lundi 09:00 - 17:00
Mardi 09:00 - 17:00
Mercredi 09:00 - 17:00
Jeudi 09:00 - 17:00
Vendredi 09:00 - 17:00
Samedi 09:00 - 17:00
Dimanche 09:00 - 17:00

Téléphone

+85589873738

Notifications

Soyez le premier à savoir et laissez-nous vous envoyer un courriel lorsque CSP TV MEDIA publie des nouvelles et des promotions. Votre adresse e-mail ne sera pas utilisée à d'autres fins, et vous pouvez vous désabonner à tout moment.

Contacter L'entreprise

Envoyer un message à CSP TV MEDIA:

Partager