HNR News Welcome To Our Page Thank You For Like & Follow

05/11/2025

បងប្អូនប្រជាពលរដ្ឋរស់នៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ សូមថ្លែងអំណរអរគុណដល់លោក ភួន ឈីម អភិបាលស្រុកបាទី។

⭕️ល្បែងតែងវិនាស ឈប់បានឈប់ទៅ-អនុវត្តតាមគោលនបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ...
05/11/2025

⭕️ល្បែងតែងវិនាស ឈប់បានឈប់ទៅ
-អនុវត្តតាមគោលនបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួល ពីឯកឧត្តមស៊ិន វីរៈ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ។ ដើម្បីកាត់បន្ថយភាពក្រីក្រ ជូនគ្រួសារអ្នកញៀនល្បែង។

នៅថ្ងៃទី០៣.១១.២០២៥ វេលាម៉ោង១៥ និង៣០ នាទី នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់-ស្រាល បានចុះបង្រ្កាបទីតាំងលេងល្បែងស៊ីសងលួចលាក់លេងដោយខុសច្បាប់ នៅផ្លូវជាតិលេខ៤ ភូមិសំបួរ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយបានឃាត់ខ្លួនអ្នកលេងចំនួន២២ នាក់ (ស្រី ១២នាក់) ជនជាតិចិន០៧ នាក់(ស្រី ០១នាក់):
១.ឈ្មោះអៀម ចាន់ណា ភេទស្រីអាយុ៥៦ ឆ្នាំ លំនៅភូមិសំណង់ សង្កាត់រការធំ ក្រុងច្បារមន ក្រុងច្បារមន។
-ដកហូត:ទូរស័ព្ទ២គ្រឿង ម៉ាកVIVO និងអិនចុចពិល។
២.ឈ្មោះស៊ិន ស្រីល័ក្ខ ភេទស្រីអាយុ៣០ ឆ្នាំ លំនៅភូមិសំណង់ សង្តាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
-ដកហូតវត្ថុ គ្មាន
៣.ឈ្មោះទូច ប៊ុនណា ភេទប្រុសអាយុ២៨ ឆ្នាំ លំនៅភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន។
-ដកហូត:ម៉ូតូC125ស៊េរី២០២០ និងទូរស័ព្ទម៉ាកអាយហ្វូន
១៣ប្រូម៉ែក។
៤.ឈ្មោះស៊ុន ថេង ភេទស្រីអាយុ៥៣ ឆ្នាំ លំ
នៅភូមិដក់ពរ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
-ដកហូត:ម៉ូតូC125ស៊េរី២០១៥ពណ៌ខ្មៅ និងទូរស័ព្ទដៃ
ម៉ាកOPPO។
៥.ឈ្មោះ ភួង ធីដា ភេទស្រី អាយុ៣៩ ឆ្នាំ លំនៅភូមិពាណិជ្ជ
កម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
-ដកហូត: ទូរស័ព្ទដៃម៉ាកOPPO
៦.ឈ្មោះសឿន សាត ភេទប្រុសអាយុ៤២ ឆ្នាំ លំនៅភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន។
-ដកហូត:ទូរស័ព្ទដៃអាយហ្វូន១២ប្រូម៉ែក ម៉ូតូC125សេរី
២០២០ពណ៌ខ្មៅ និ អត្តសញ្ញាណបណ្ណ០១។
៧.ឈ្មោះគុណ គឹមឡាយ ភេទស្រីអាយុ២៩ ឆ្នាំ លំនៅភូមិសំណង់ សង្កាត់រការធំ ក្រុងច្បារមន។
-ដកហូត:ទូរស័ព្ទដៃចាស់មិនស្គាល់ម៉ាក ។
៨.ឈ្មោះព្រាប មនោរម្យ ហៅស្រីប៉ិច ភេទស្រីអាយុ៥៧ ឆ្នាំ លំនៅភូមិសំណង់ សង្កាត់រការធំ ក្រុងច្បារមន
-ដកហូត:កាក់ដូរលុយ៨០ដុល្លា។
៩.ឈ្មោះ ស្រី ម៉ី ភេទស្រីអាយុ២៨ ឆ្នាំ លំនៅភូមិបាវិត ឃុំតាបឹប ខេត្ត​ស្វាយរៀង (បុគ្គលិកចែកបៀរ)។
-ដកហូត:ទូរស័ព្ទម៉ាកអាយហ្វូន១១
១០.ឈ្មោះ សុខ ឃុន ភេទស្រីអាយុ២៦ ឆ្នាំ នៅភូមិតាបែន ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម (បុគ្គលិកចែកបៀរ)
-ដកហូត:ទួរស័ព្ទដៃម៉ាកអាយហ្វូន១៣
១១.ឈ្មោះ ស៊ុន ស្រីខួច ភេទស្រីអាយុ២០ ឆ្នាំ នៅភូមិកំពង់ស្ពឺ ឃុំកំពង់រាប ស្រុកកោះសុទិន ខេត្តកំពង់ចាម (បុគ្គលិកចែកបៀរ)
-ដកហូត:ទូស័ព្ទដៃម៉ាកអាយហ្វូន១៣
១២.ឈ្មោះ ជា ម៉ាលីម៉ា ភេទស្រីអាយុ២៤ ឆ្នាំ នៅភូមិកាឡែង ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគីរី (បុគ្គលិកចែកបៀរ)
-ដកហូត:ទូរស័ព្ទម៉ាកអាយហ្វូន១៤
១៣.ឈ្មោះ ទុំ ប៊ុនយ៉យ ភេទប្រុសអាយុ៤០
ឆ្នាំ លំនៅភូមិ២ ឃុំបាក់ខ្លង ស្រុក​មណ្ឌលសីម៉ា ខេត្តកោះកុង (បុគ្គលិកគ្រប់គ្រងផ្នែកចែកបៀរ)។
-ដកហូត:ទូរស័ព្ទដៃ ម៉ាកOPPOរីណូ១៤និងកាស់ប្លូធូ១
១៤.ឈ្មោះលន់ គឹមអេង (ហៅវែង) ភេទប្រុសអាយុ៦៧ ឆ្នាំ នៅភូមិផ្សារសាមគ្គី សង្កាត់កណ្តោលដុំ ក្រុងច្បារមន។
-ដកហូត: ម៉ូតូម៉ាកស្តុបពី ពណ៌ស ទូរស័ព្ទដៃម៉ាកOPPO និងកាក់ចំនួន២២៥$ ( ១២កាក់)
១៥.ឈ្មោះ ឡេង តុលា ភេទស្រីអាយុ៣៥ ឆ្នាំ នៅភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន។
-ដកហូត:ទូស័ព្ទដៃម៉ាកអាយហ្វូន១២
១៦.ឈ្មោះ Ren Bing Qiang ភេទប្រុសអាយុ៤៨ ឆ្នាំ ជនជាតិចិន ស្នាក់នៅភ្នំពេញ។- ដកហូត:ទូរស័ព្ទម៉ាកហួវៃ
១៧.ឈ្មោះ Xie Yiao Na ភេទស្រីអាយុ៤៤ ឆ្នាំ ជនជាតិចិន ស្នាក់នៅភ្នំពេញ ។-ដកហូត:ទូរស័ព្ទដៃ ម៉ាកHonorពណ៌លឿង
១៨ ឈ្មោះ Liu Zhang Ze ភេទប្រុសអាយុ៥០ ឆ្នាំ ជនជាតិចិនស្នាក់នៅគីឡូ១៨ ភ្នំពេញ។ -ដកហូត:ទូរស័ព្ទ ម៉ាកហួវៃ
១៩.ឈ្មោះ XU Zhi Qiang ភេទប្រុសអាយុ៤០ ឆ្នាំ ជនជាតិចិន ស្នាក់នៅភ្នំពេញ។-ដកហូត:ទូរស័ព្ទម៉ាកOPPO ២គ្រឿង
២០.ឈ្មោះ Fan Bo You ភេទប្រុសអាយុ៣៣ឆ្នាំ ជនជាតិចិនស្នាក់នៅភ្នំពេញ។
-ដកហូត: ម៉ូតូម៉ាកធូដេ ពណ៌ផ្កាឈូក ទូរស័ព្ទដៃម៉ាកហួវៃ ។
២១.ឈ្មោះ Wan Bo ភេទប្រុសអាយុ៥០ឆ្នាំ ជនជាតិចិនស្នាក់នៅភ្នំពេញ។-ដកហូត:ទូរស័ព្ទដៃម៉ាកហួវ៉ៃ
២២.ឈ្មោះ Yang ge ភេទប្រុសអាយុ៣៨ឆ្នាំ ជនជាតិចិន ស្នាក់នៅភ្នំពេញ។ -ដកហូត:ទូរស័ព្ទ ម៉ាកOPPO
+ដកហូតវត្ថុតាងសរុប:តុសំរាប់លេងបៀចំនួន៣ កៅ២០ កាក់ដូរលុយ២៣០កាក់ ទូរស័ព្ទដៃ២០គ្រឿង បៀ២កេស ស្មើនឹង
៣៣៦ហ៊ូ ររថយន្ត១គ្រឿងម៉ូតូ៤គ្រឿង និងសំភារ: និងលុយមួយចំនួនទៀត។

សូមបញ្ជាក់ ក្រៅពីនេះវត្ថុតាងបំរើសេវា លេងល្បែងស៊ុសងមួយចំនួនទៀតត្រូវបានការអនុញ្ញាតពីឯកឧត្តមព្រះរាជអាជ្ញា ឲរក្សាទុក និងធ្វើកំណត់ហេតុបិទទីតាំងជាបណ្តោះអាសន្ន។ ទាំង២២ នាក់ នឹងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ អនុវត្តតាមនីតិវិធី៕ ប្រភព៖ ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ

04/11/2025

ក្រោយទទួលបានការអប់រំណែនាំពីបងប្អូនអ្នកសារព័ត៌មានឥលូវប្អូនប្រុស បានទទួលស្គាល់កំហុសហើយព្រមទាំងបានចេញមកសុំទោសជាសាធារណៈសង្ឃឹមថាពុកម៉ែបងប្អូនជាពិសេសថ្នាក់ដឹកនាំមេត្តាអធ្យាស្រ័យដល់ប្អូនផង។

លោកវរសេនីយ៍ឯក ឆាយ កែវ មុន្នី អធិការនគរបាលស្រុកបាទី សូមអរគុណដល់កម្លាំងនគរបាលស្រុកបាទី​ ដែលខិតខំទាំងថ្ងៃ ទាំងយប់មិនខ្លាចនឿ...
04/11/2025

លោកវរសេនីយ៍ឯក ឆាយ កែវ មុន្នី អធិការនគរបាលស្រុកបាទី សូមអរគុណដល់កម្លាំងនគរបាលស្រុកបាទី​ ដែលខិតខំទាំងថ្ងៃ ទាំងយប់មិនខ្លាចនឿយហត់ ដេីម្បីសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋាន🙏🏼❤️

អភិបាលខេត្តតាកែវ ណែនាំយុវជនអ្នកបង្កើតមាតិកា ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងពិនិត្យខ្លឹមសារច្បាស់លាស់ ជៀសវាងប៉ះពាល់កិ...
03/11/2025

អភិបាលខេត្តតាកែវ ណែនាំយុវជនអ្នកបង្កើតមាតិកា ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងពិនិត្យខ្លឹមសារច្បាស់លាស់ ជៀសវាងប៉ះពាល់កិត្តិយសអ្នកដទៃ និងមុខមាត់ខេត្ត។

នារសៀលថ្ងៃចន្ទ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ លោក ភួន ឈីម អភិបាល នៃគណៈអភិបាលស្រុកបាទី ព្រមទាំង សហការី បានចូលរួមកិច្ចប្រជុ...
03/11/2025

នារសៀលថ្ងៃចន្ទ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ លោក ភួន ឈីម អភិបាល នៃគណៈអភិបាលស្រុកបាទី ព្រមទាំង សហការី បានចូលរួមកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ។

ដោយមានការចូលរួមពី លោក លោកស្រីអភិបាលរងខេត្ត លោក នាយករដ្ឋបាល មន្ត្រីរាជការសាលាខេត្ត លោក អភិបាលស្រុក-ក្រុង កងកម្លាំងទាំង៣ លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញ លោក មេឃុំ-ចៅសង្កាត់ និងស្មៀនឃុំទូទាំងខេត្តតាកែវ កិច្ចប្រជុំប្រារព្ធនៅសាលប្រជុំធំរដ្ឋបាលខេត្ត៕

នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ រដ្ឋបាលស្រុកបាទី បើកកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាស្រុកលើកទី១៧ ខែទី៥ អាណត្តិទី៤...
03/11/2025

នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ រដ្ឋបាលស្រុកបាទី បើកកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាស្រុកលើកទី១៧ ខែទី៥ អាណត្តិទី៤ ស្ថិតក្រោមអធិបតីភាពលោក តែ ឆុន ប្រធានក្រុមប្រឹក្សាស្រុកបាទី និងលោក ភួន ឈីម អភិបាល នៃគណៈអភិបាលស្រុក នៅសាលប្រជុំសាលាស្រុក។

សមាសភាពបានអញ្ជើញចូលរួមពីលោក លោកស្រី ក្រុមប្រឹក្សាស្រុក អភិបាលរង នាយក នាយករង កងកម្លាំងទាំង៣ប្រភេទ និងការិយាល័យជុំវិញស្រុក៕

03/11/2025

បុគ្គលដែលធ្វើមាតិកាបង្ខូចបង្អាប់កេ្តរិ៍ឈ្មោះខេត្ដតាកែវវាស់កម្ពស់បានសម្រេច ប្រភព ស្នងការដ្ឋាននគរបាលខេត្តតាកែវ - Police Commissariat Of Takeo Province.

02/11/2025

អ្នកផលិតមាតិកាម្នាក់ ត្រូវបានក្រសួងព័ត៌មានអប់រំណែនាំរួចហើយ ក្រោយផលិតមាតិកាមិនសមរម្យ ប្រាស់ចាកក្រមសីលធម៌ទាក់ទងខេត្តតាកែវ។​ សូមអ្នកផលិតមាតិកាប្រកាន់ខ្ជាប់ក្រមសីលធម៌

ខ្ញុំជាកូនអ្នកខេត្តតាកែវ សូមសំណូមពរដល់សមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយមានវិធានការផ្លូវច្បាប់ចំពោះប្អូនប្រុសម្នាក់ ដែលមានអាក...
02/11/2025

ខ្ញុំជាកូនអ្នកខេត្តតាកែវ សូមសំណូមពរដល់សមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយមានវិធានការផ្លូវច្បាប់ចំពោះប្អូនប្រុសម្នាក់ ដែលមានអាក់ខោនហ្វេសប៊ុកTep Sok Panha អ្នកផលិតមាតិកា ធ្វើឱ្យមានផលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរដល់មុខមាត់ខេត្តតាកែវ។

02/11/2025

ប្អូនប្រុសម្នាក់ជាអ្នកផលិតមាតិកាដែលបាននិយាយធ្វើឲ្យប៉ះពាល់ដល់ខេត្តតាកែវ ជាស្រុកកំណើតរបស់ខ្ញុំតិចទៀតដឹងគ្នាហើយ ខេត្តខ្ញុំមិនមែនសម្រាប់អោយជាន់ឈ្លីនោះទេ។

នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ លោក កង វន្ថា អភិបាលរងស្រុកបាទី តំណាងលោក ភួន ឈីម អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជ...
01/11/2025

នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ លោក កង វន្ថា អភិបាលរងស្រុកបាទី តំណាងលោក ភួន ឈីម អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញជាគណៈអធិបតីក្នុងពិធីអបអរសាទរបើកបរេសនកាលឆ្នាំសិក្សា២០២៥-២០២៦ នៅវិទ្យាល័យគិតម៉េងប្រសាទ ឃុំដូង ស្រុកបាទី ខេត្តតាកែវ.!

ក្នុងនោះបានយកសម្ភារនិងថវិកា ផ្តល់ឲ្យសិស្សចំនួន៧ នាក់ និទ្ទេសA និងសិស្សក្រីក្រចំនួន៥ នាក់។
១. សិស្សនិទ្ទេសA ចំនួន ៧ នាក់ ក្នុងម្នាក់ៗ ទទួលបាន ក្រដាសរ៉ាម១ដុំ សៀវភៅ១០ ក្បាល ប៊ិច៥ ដើម និងថវិកា៥ម៉ឹន រៀល។
២. សិស្សដែលមានជីវភាពក្រីក្រចំនួន៥ នាក់ ទទួលបានកាបូប១ សៀវភៅ១០ ក្បាល ប៊ិច៥ ដើម និងថវិកា៥ម៉ឹន រៀល ផងដែរ៕

Adresse

Democratic Republic Of The

Site Web

Notifications

Soyez le premier à savoir et laissez-nous vous envoyer un courriel lorsque HNR News publie des nouvelles et des promotions. Votre adresse e-mail ne sera pas utilisée à d'autres fins, et vous pouvez vous désabonner à tout moment.

Partager