VOT TV 0762117378

ឯកឧត្តម​បណ្ឌិត​ ជា​ ដែន​ អនុរដ្ឋលេខាធិការ​ ក្រសួង​សង្គម​សង្គមកិច្ច​ អតីត​យុទ្ធជន​ និងយុវនីតិសម្បទា​ អញ្ជើញ​ចូលរួម​ពិធី​ប...
01/10/2024

ឯកឧត្តម​បណ្ឌិត​ ជា​ ដែន​ អនុរដ្ឋលេខាធិការ​ ក្រសួង​សង្គម​សង្គមកិច្ច​ អតីត​យុទ្ធជន​ និងយុវនីតិសម្បទា​ អញ្ជើញ​ចូលរួម​ពិធី​បុណ្យសព​ម្ដាយ​បង្កើត​អ្នកសារព័ត៌មាន​

ភ្នំពេញ ៖​ ឯកឧត្ដម​បណ្ឌិត​ ជា​ ដែន​ អនុរដ្ឋលេខាធិការ​ ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធជន​ និង​យុវនីតិ​សម្បទា​ និង​ជា​ប្រធាន​កិត្តិយស​ សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​ រួម​ដំណើរ​ដោយ​ លោកបណ្ឌិត​ ហោ​ គន្ធា​ លោក​ ទូច​ ប៉ែត​ ព្រម​ទាំង​សហការី​ នៃ​សមាគម​សារព័ត៌មាន​ គ្រុប​ព័ត៌មាន​សាមគ្គី​ថ្មី​ បាន​អញ្ជើញ​ចូលរួម​ពិធី​បុណ្យសព​ ឧបោសិកា​ ម៉ៃ​ ពៅ​ ត្រូវ​ជា​ម្ដាយ​បង្កើត​លោក​ ជឺ​ ជឹម​ ចាងហ្វាង​ អង្គ​ភាព​សារព័ត៌មាន​ រស្មីម្ជុល​ពេជ្រ​រិទ្ធិជ័យ​ ដែល​បាន​ទទួល​មរណភាព​កាលពីថ្ងៃ​អាទិត្យ​ ទី​២៩​ ខែកញ្ញា​ ឆ្នាំ​ ២០២៤​ វេលា​ម៉ោង​ ៥:៣០នាទី​រសៀល​ ក្នុង​ជន្មាយុ​ ៦២​ឆ្នាំ​ ដោយ​រោគាពាធ​ ស្ថិត​នៅភូមិ​សំបួរ​ សង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ​ រាជ​ធានី​ភ្នំពេញ​ នៅរសៀល​ថ្ងៃ​ទី៣០​ ខែកញ្ញា​ ឆ្នាំ​២០២៤។

ក្នុង​ឱកាស​ប្រកបដោយ​សមាណទុក្ខ​ ឯកឧត្ដម​បណ្ឌិត​ និង​លោក​ប្រធាន​សមាគម​ ព្រមទាំង​សហការី​ ពិត​ជា​មាន​សេចក្តី​ក្ដុកក្ដួល​ សោកស្ដាយ​ និង​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ចំពោះ​គ្រួសារ​សព​ ព្រមទាំង​បានយក​ថវិកាចូលរួម​ជា​បច្ច័យចំនួន​សរុប​ 4,617,000៛​(បួនលានហុកសិបមួយម៉ឺនប្រាំពីពាន់រៀល​)​ ​​ប្រគល់ជូន​គ្រួសារ​សព​ ដេីម្បី​ចាត់​ចែង​ពិធី​បុណ្យសព​តាម​ការគួរ។

02/08/2024
30/07/2024

សម្តេចបវរធិបតីហ៊ុន ម៉ាណែតបានអញ្ជើញធ្វើដំណើតាមរថយន្ត

ដើម្បីចុះមើលកម្លាំងដែលអាចការពារបូរណភាពទឹកដី ជាពិសេសតាមបណ្តោយព្រំដែន ប្រកបដោយប្រសិទ្ធភាពនិងចីរភាពយូរអង្វែងបំផុត គឺប្រជាជន មិនមែនកងកម្លាំងប្រដាប់អាវុធទេ។

ហេតុដូច្នេះ ការកសាង អភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម រួមទាំងការកសាងហេត្ថារចនាសម្ព័នតភ្ជាប់ ក៏ដូចជាការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែនគឺជាការចាំបាច់។

សម្តេចបវរធិបតីហ៊ុន ម៉ាណែតឆ្លៀតពេលអត់មានកម្មវិធីផ្លូវការ ធ្វើដំណើរទៅមើលសកម្មភាពជួសជុលផ្លូវតាមបន្ទាត់ព្រំដែនរបស់កងវិស្វកម្មអគ្គបញ្ជាការ និងពិនិត្យមើលជាក់ស្តែងអំពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅជាប់បណ្ដោយព្រំដែនកម្ពុជា-វៀតណាម នៅភូមិសាស្ត្រមួយចំនួនក្នុងខេត្តក្រចេះ និងខេត្តមណ្ឌលគីរី។

👉Facebook
👉Telegram
👉TikTok
👉Twitter
👉YouTube

24/07/2024

សម្តេចតេជោ ហ៊ុន សែន : កត្តា៤យ៉ាង ផ្តើមចេញពីស្ថានភាពផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍ ទើបតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ត្រីកោណ (CLV-DTA)។

24/07/2024

កាលពីថ្ងៃទី ៦ មិថុនា ២០២៤ ក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់កំពង់ផែទឹកជ្រៅនៅខេត្តកំពត ខ្ញុំបានបញ្ជាក់ម្ដងហើយពាក់ព័ន្ធនិងគោលការណ៍នៃការផ្ដល់អាជ្ញាប័ណ្ណអាជីវកម្មកាស៊ីណូនៅខេត្តកំពតនិងខេត្តកែប។ រាជរដ្ឋាភិបាលក៏បានចេញសេចក្តីសម្រេចលេខ ១១០ សសរ ស្ដីពីការកំណត់ទីតាំងនៃតំបន់ហាមឃាត់សម្រាប់ប្រតិបត្តិការកាស៊ីណូ ដែលបញ្ជាក់ច្បាស់ពីគោលការណ៏ខាងលើផងដែរ។

ដោយសារនៅមានសំណួរពាក់ព័ន្ធនិងបញ្ហានេះ ខ្ញុំសូមបញ្ជាក់សារជាថ្មីថារាជរដ្ឋាភិបាលមិនផ្ដល់អាជ្ញាប័ណ្ណអាជីវកម្មកាស៊ីណូ នៅក្នុងក្នុងខេត្តកំពត និងខេត្តកែបទេ លើកលែងតែតំបន់ដែលធ្លាប់ផ្ដល់គោលការណ៍អនុញ្ញាតរួចហើយ គឺនៅតំបន់ភ្នំបូគោ និងនៅតំបន់ច្រកព្រំដែនព្រែកចាក។

#ហ៊ុនម៉ាណែត
#កម្ពុជា

20/03/2024

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការរាតត្បាតនៃជំងឺកូវីដ១៩ បង្ហាញឱ្យឃើញចំណុចខ្លាំង និងចំណុចខ្វះខាត ក្នុងវិស័យសុខាភិបាលរបស់កម្ពុជា

👉Facebook
👉Telegram
👉TikTok
👉Twitter
👉YouTube

សម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារសាច់ញាតិ រៀបចំពិធីបុណ្យខួប១ឆ្នាំមរណភាព និងឆ្លងប្រាង្គព្រះចេតិយឧទ្ទិសកុលដល់ដួងវិញ្ញាក្...
02/02/2024

សម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារសាច់ញាតិ រៀបចំពិធីបុណ្យខួប១ឆ្នាំមរណភាព និងឆ្លងប្រាង្គព្រះចេតិយឧទ្ទិសកុលដល់ដួងវិញ្ញាក្ខន្ធអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា

នៅថ្ងៃសុក្រ ៨រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ រួមទាំងក្រុមគ្រួសារសាច់ញាតិ បានរៀបចំពិធីបុណ្យខួប ១ឆ្នាំមរណភាព និងឆ្លងប្រាង្គព្រះចេតិយឧទ្ទិសកុលដល់ដួងវិញ្ញាក្ខន្ធអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា ដែលត្រូវជាប្អូនថ្លៃ សម្តេចតេជោ។

ពិធីបុណ្យខួប១ឆ្នាំ និងឆ្លងប្រាង្គព្រះចេតិយឧទ្ទិសកុលដល់ដួងវិញ្ញាក្ខន្ធ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា ត្រូវបានធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី២ និងទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវត្ដបុទុមវត្ដី។

អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា ហៅ ប៊ុន សាមហ៉ឹង កើតនៅថ្ងៃសុក្រ ៨កើត ខែផល្កុន ឆ្នាំរកា ព.ស ២៥០០ ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ១៩៥៧ ដែលបានទទួលមរណភាពក្នុងជន្មាយុ ៦៧ឆ្នាំ នៅថ្ងៃសុក្រ ១៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព. ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣៕
Connect with Samdech Hun Sen :
🌐Telegram
🌐TikTok
🌐Twitter
🌐YouTube
🌐Instagram
🌐Website

02/02/2024

វីដេអូ៖​ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈ ចំនួន៥

នៅព្រឹក ថ្ងៃសុក្រ ៨រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤

🌐Telegram
🌐TikTok
🌐Twitter
🌐YouTube
🌐Instagram
🌐Website

សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលសម័យប្រជុំពេញអង្គគណ:រដ្ឋមន្ត្រី​នៅព្រឹក ថ្ងៃសុក្រ ៨រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦...
02/02/2024

សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលសម័យប្រជុំពេញអង្គគណ:រដ្ឋមន្ត្រី​

នៅព្រឹក ថ្ងៃសុក្រ ៨រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤
🌐Telegram
🌐TikTok
🌐Twitter
🌐YouTube
🌐Instagram
🌐Website

01/02/2024

គ្មានផលប្រយោជន៍ណាធំជាងការថែរក្សាការពារផលប្រយោជន៍ សម្រាប់មនុស្សជំនាន់ក្រោយនោះទេ

Adresse

សំឡេងពិតVOT TV
Democratic Republic Of The

Site Web

Notifications

Soyez le premier à savoir et laissez-nous vous envoyer un courriel lorsque VOT TV publie des nouvelles et des promotions. Votre adresse e-mail ne sera pas utilisée à d'autres fins, et vous pouvez vous désabonner à tout moment.

Contacter L'entreprise

Envoyer un message à VOT TV:

Partager