ទូរទស្សន៍ អនឡាញ អិនវ៉ាយខេ

ទូរទស្សន៍  អនឡាញ អិនវ៉ាយខេ កម្មវិធីទូរទស្សន៍ បណ្តាញព័ត៌មាន NYK របស់គេហទំព័រ​ NYK

ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ៖ ផលិតផលចំនួន៤ មុខក្នុងចំណោមផលិតផ្សេងទៀត ដែលយកទៅពិសោធន៍ និងធ្វើតេស្ត ដែលម្ចាស់ក្រុមហ៊ុនLove Ri...
20/08/2025

ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ៖ ផលិតផលចំនួន៤ មុខក្នុងចំណោមផលិតផ្សេងទៀត ដែលយកទៅពិសោធន៍ និងធ្វើតេស្ត ដែលម្ចាស់ក្រុមហ៊ុនLove Riya Live ផ្សាយលក់ គឺជាការបោកប្រាស់ ក្លែងក្លាយ ហើយមានសារធាតុហាមឃាត់លើស ខុសពីច្បាប់អនុញ្ញាត ធ្វើឲ្យប៉ះពាល់សុខភាពយ៉ាងខ្លាំងដល់អ្នកប្រើប្រាស់។

គណៈកម្មការព្រំដែនរួមកម្ពុជា(JBC)ស្នើឱ្យថៃរុះរើឧបករណ៍ដែលបានដាក់នៅតំបន់ទាំងឡាយចេញពីទឹកដីកម្ពុជា👉JOIN US: https://t.me/mini...
20/08/2025

គណៈកម្មការព្រំដែនរួមកម្ពុជា(JBC)ស្នើឱ្យថៃរុះរើឧបករណ៍ដែលបានដាក់នៅតំបន់ទាំងឡាយចេញពីទឹកដីកម្ពុជា

👉JOIN US: https://t.me/ministryofinformation

📖 អានអត្ថបទពេញ: https://www.information.gov.kh/articles/167490

16/08/2025

ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ÷ បើទោះបីជាមានវត្តមាន
ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន០៧ប្រទេស ក៏ទាហានថៃនៅតែចល័តកម្លាំងចូលមកលើដែនអធិបតេយ្យភាពជាតិកម្ពុជាដោយគគ្លើននៅមុខអន្តរជាតិ ។ មិនតែប៉ុណ្ណោះទាហានថៃថែមទាំងហាមឃាត់មិនឲ្យប្រជាជនកម្ពុជាចូលយកសម្ភារៈនៅក្នុងផ្ទះរបស់ពួកគាត់ថែមទៀត ៕/

លោក​ Michael B Alfaro អ្នកសារព័ត៌មាន របស់សេតវិមាន សហរដ្ឋអាម៉េរិក បានអញ្ជើញទៅដល់ទីតាំងជាក់ស្តែងព្រំដែនកម្ពុជា-ថៃ ក្នុងខេត...
16/08/2025

លោក​ Michael B Alfaro អ្នកសារព័ត៌មាន របស់សេតវិមាន សហរដ្ឋអាម៉េរិក បានអញ្ជើញទៅដល់ទីតាំងជាក់ស្តែងព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ​ ដើម្បីស្វែងយល់ពីការពិត ជាក់ស្តែង យកទៅផ្សព្វផ្សាយទៅកាន់ពិភពលោក !!!

15/08/2025

ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន០៧ប្រទេស ចុះសង្កេតការណ៍នៅច្រកព្រំដែនអានសេះ​ ខេត្តព្រះវិហារ ដែលយោធាថៃបាននិងកំពុងរាយលួសបន្លា ព្រមទាំងបន្ថែមកម្លាំងទ័ពក្រោយបទឈប់បាញ់

ទាហានថៃម្នាក់ឈ្មោះ រ័ដ្ឋភូមិ ថេបសិរិ នៅបន្ទាយក្នុង ខេត្តសូរិន្ទ ជាប់ព្រំដែនកម្ពុជា ថៃ បានរត់ចោលជួរ ហើយបើកការបាញ់រះ បណ្តា...
15/08/2025

ទាហានថៃម្នាក់ឈ្មោះ រ័ដ្ឋភូមិ ថេបសិរិ នៅបន្ទាយក្នុង ខេត្តសូរិន្ទ ជាប់ព្រំដែនកម្ពុជា ថៃ បានរត់ចោលជួរ ហើយបើកការបាញ់រះ បណ្តាលឲ្យប្រជាពលរដ្ឋថៃចំនួន ០២ នាក់ រងរបួស កាលពីវេលាម៉ោងជាង ១២ និង ៤៥ នាទី នាថ្ងៃទី១៤ ខែ សីហា ឆ្នាំ២០២៥។

នៅពេលនេះកម្លាំងសមត្ថកិច្ចទាំងទាហាន និងតម្រួត ថៃ បាននឹងកំពុងតាមប្រម៉ាញ់ចាប់ ហើយអំពាវនាវអោយពលរដ្ឋ ដែលនៅតំបន់នោះ មានការប្រុងប្រយ័ត្នខ្ពស់ ខ្លាចមានការបាញ់រះជាថ្មី។

តាមការវាយតម្លៃ និងសេចក្តីរាយការណ៍មួយចំនួននៅ ស្រុកថៃ បានបញ្ជាក់ថា ទាហានថៃម្នាក់នេះ ទំនងធុញទ្រាន់និងសង្រ្គាមខ្លាំងពេក រហូតរត់ចោលជួរ ហើយ បង្ករហេតុឃាតកម្មបែបនេះ។

គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា (JBC) ធ្វើការតវ៉ាប្រឆាំងដាច់អហង្ការចំពោះសកម្មភាពរំលោភបំពានរបស់យោធាថៃ មកលើបូរណភ...
15/08/2025

គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា (JBC) ធ្វើការតវ៉ាប្រឆាំងដាច់អហង្ការចំពោះសកម្មភាពរំលោភបំពានរបស់យោធាថៃ មកលើបូរណភាពទឹកដីកម្ពុជាដោយបានរាយបន្លាលួស សំណាញ់ រនាំងនិងដាក់កងឡានលើកំណាត់ខ្សែព្រំដែននៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ​ ៕

នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែសីហា ឆ្នាំ២០២៥ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន៧ប្រទេស ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី...
14/08/2025

នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែសីហា ឆ្នាំ២០២៥ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន៧ប្រទេស ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា និងមានអនុព័ន្ធយោធា ប្រទេសផ្សេងទៀត ដែលមាននិវេសនដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជា បានអញ្ជើញចុះសង្កេតការណ៍នៅភូមិ​ព្រៃចាន់​ ឃុំអូរ៣ជាន់​ ស្រុកអូរជ្រៅ​ បន្ទាយមា​នជ័យដែលយោធាថៃ បានរាយលួសបន្លា ថ្ងៃទី១២-១៣ ខែសីហា ឆ្នាំ២០២៥ ក្រោយបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។
ប្រភព៖ ក្រសួងការពារជាតិ

14/08/2025

សម្តេចពុកមានប្រសាសមន៍ខ្លីតែមានន័យណាស់ ខ្មែរយើងមិនអាចឱនក្បាលបានទេ បើចង់បានឯរាជ្យដែនអធិបតេយភាពទឹកដី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម តូ ...
14/08/2025

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម នារសៀល ថ្ងៃព្រហស្បតិ៍ ៥រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥។

14/08/2025

ទាហានថៃ យកបន្លាលួស និងកង់ឡានដាក់ព័ទ្ធភូមិឋានប្រជាពលរដ្ឋខ្មែរ ១២/ឲ៨/២០២៥ ស្ថិតនៅ ភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន៧ប្រទេស បានចុះសង្កេតការណ៍ទៅដល់ច្រកព្រំដែនបឹងត្រកួន ខេត្តបន្ទាយមានជ័យ ដែលជាភូមិសា...
14/08/2025

ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន៧ប្រទេស បានចុះសង្កេតការណ៍ទៅដល់ច្រកព្រំដែនបឹងត្រកួន ខេត្តបន្ទាយមានជ័យ ដែលជាភូមិសាស្រ្តទាហានថៃ យកបន្លាលួស និងកង់ឡានដាក់ព័ទ្ធភូមិឋានប្រជាពលរដ្ឋខ្មែរ

(បន្ទាយមានជ័យ)៖ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន៧ប្រទេស ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា និងមានអនុព័ន្ធយោធា ប្រទេសផ្សេងទៀត ដែលមាននិវេសនដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជា រសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញចុះសង្កេតការណ៍ដល់ច្រកព្រំដែនបឹងត្រកួន ខេត្តបន្ទាយមានជ័យ ដែលជាភូមិសាស្រ្តទាហានថៃ យកបន្លាលួស និងកង់ឡានដាក់ព័ទ្ធភូមិឋានប្រជាពលរដ្ឋខ្មែរ។

សូមរំលឹកថា នៅថ្ងៃទី១២-១៣ ខែសីហា ឆ្នាំ២០២៥ កងកម្លាំងប៉ារ៉ាថៃ និងតម្រួតព្រំដែនថៃ ប្រដាប់ដោយអាវុធគ្រប់ដៃ បានធ្វើសកម្មភាពមកត្រួតពិនិត្យនៅទល់មុខច្រកជោគជ័យ និងបានរាយបន្លាលួសក្នុងដែនអធិបតេយ្យកម្ពុជា ស្ថិតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

គួររម្លឹកផងដែរថា បេសកកម្មនេះបានកើតចេញពីលទ្ធផល នៃកិច្ចប្រជុំពិសេសដែលបានធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាយៃយ៉ា ប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការព្រំដែន ទូទៅកម្ពុជា-ថៃ (GBC) ដែលបានបញ្ចប់កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ដែលបានបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការបង្កើតឱ្យមានក្រុម IOT។

ក្រសួងការពារជាតិ សូមអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ចំពោះគោលការណ៍ច្បាប់អន្តរជាតិ ការដោះស្រាយវិវាទដោយសន្តិវិធី និងរក្សាឱ្យបាននូវអធិបតេយ្យបូរណភាពទឹកដីរបស់ខ្លួន ទោះក្នុងតម្លៃណាក៏ដោយ។

ភាគីកម្ពុជា គឺនៅតែបន្តការប្តេជ្ញាចិត្តយ៉ាងម៉ឹងម៉ាត់ និងច្បាស់លាស់បំផុតនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនក្នុងការគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ព្រមទាំងស្មារតី និងការឯកភាពគ្នារវាងភាគីទាំងពីរ នៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចព្រំដែទូទៅ (GBC) កាលពីថ្ងៃទី៧ ខែរសីហា ឆ្នាំ២០២៥ ថ្មីៗនេះ ដោយធ្វើការជាមួយភាគីថៃ ប្រទេសម៉ាឡេស៉ី សមាជិកអាស៊ាន និងដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីធានាថាការអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព ពេញលេញ និងដោះស្រាយរាល់វិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន៕

Adresse

Democratic Republic Of The

Téléphone

097 428 4444

Notifications

Soyez le premier à savoir et laissez-nous vous envoyer un courriel lorsque ទូរទស្សន៍ អនឡាញ អិនវ៉ាយខេ publie des nouvelles et des promotions. Votre adresse e-mail ne sera pas utilisée à d'autres fins, et vous pouvez vous désabonner à tout moment.

Contacter L'entreprise

Envoyer un message à ទូរទស្សន៍ អនឡាញ អិនវ៉ាយខេ:

Partager