07/08/2024
វិទ្យុអាស៊ីសេរី
#កម្រងរូបភាព៖ ក្រុមអ្នកតវ៉ានៅបង់ក្លាដេស្ហ ផ្ទុះការរីករាយ និងខឹងសម្បាក្រោយនាយករដ្ឋមន្ត្រីចុះចេញពីតំណែង និងរត់ភៀសខ្លួនទៅក្រៅប្រទេស
---
ក្រុមអ្នកតវ៉ារាប់ម៉ឺននាក់ កាលពីថ្ងៃទី០៥ ខែសីហា បានសម្រុកចូលរដ្ឋធានីដាកា (Dhaka) នៃប្រទេសបង់ក្លាដេស្ហ (Bangladesh) ដោយក្តីរីករាយ និងខឹងសម្បា ក្រោយនាយករដ្ឋមន្ត្រី អ្នកស្រី សេក្ខ ហាស៊ីណា (Sheikh Hasina) បានចុះចេញពីតំណែង បញ្ចប់ការកាន់អំណាចរយៈពេល១៥ឆ្នាំ និងរត់ភៀសខ្លួនទៅក្រៅប្រទេស។ នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន អេ.ភី (AP)។
ពលរដ្ឋបង់ក្លាដេស្ហ បានផ្ទុះការតវ៉ាអស់រយៈពេលជាច្រើនសប្តាហ៍មកហើយដើម្បីទាមទារឱ្យរដ្ឋាភិបាលរបស់អ្នកស្រី សេក្ខ ហាស៊ីណា បញ្ចប់ប្រព័ន្ធកូតាផ្តល់ការងាររដ្ឋដោយស្វ័យប្រវត្តិឱ្យក្រុមកូនចៅអ្នកមានអំណាចនៃប្រទេសនេះ។ រដ្ឋាភិបាលរបស់អ្នកស្រី សេក្ខ ហាស៊ីណា បានឆ្លើយតបដោយប្រើកម្លាំងប្រដាប់អាវុធបង្ក្រាបយ៉ាងហិង្សាទៅលើក្រុមអ្នកតវ៉ាបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៣០០នាក់ស្លាប់។ មិនខុសពីនៅកម្ពុជារៀងរាល់ពេល ដែលមានការផ្ទុះការតវ៉ា អ្នកស្រី សេក្ខ ហាស៊ីណា នៅមុនពេលចុះចេញពីតំណែង បានគំរាម និងចាត់ទុកក្រុមអ្នកតវ៉ាថាជា «ក្រុមឧក្រិដ្ឋជន» និងថាពួកគេសមនឹងទទួលបានការបង្ក្រាបដោយកណ្តាប់ដៃដែក។
សូមប្រិយមិត្តទស្សនាកម្រងរូបភាពជុំវិញព្រឹត្តិការណ៍នៅបង់ក្លាដេស្ហនេះ ដែលថតដោយសារព័ត៌មាន អេ.ភី (AP)៕
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
👉 rfa.org/khmer
👉 RFA Khmer
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
---
#វិទ្យុអាស៊ីសេរី #កម្ពុជា #បង់ក្លាដេស្ហ #ហ៊ុនម៉ាណែត #ហ៊ុនសែន #សេក្ខហាស៊ីណា #របបដឹកនាំបែបផ្តាច់ការ #អំណាចពលរដ្ឋ
សិទ្ធិមនុស្ស សមាគមខ្មែរកម្ពុជាក្រោមស្នើអូស្ត្រាលីឱ្យធ្វើអន្តរាគមន៍ទៅវៀតណាមឱ្យគោរពសិទ្.....