Zoo 123

Zoo 123 Please follow Zoo 123 page to stay updated with the latest news, insightful knowledge, traditional entertainment, and more!

03/09/2026

រំជួលចិត្ត! យុវតី ២រូបតស៊ូទាំងលំបាក ម្ដាយសតិមិនល្អ និងកំព្រា តែប្រឡងជាប់និទ្ទេស A គួរឱ្យស្ញប់ស្ញែង

តោះបងប្អូន!!មកស្គាល់មុខយុវសិស្សឆ្នើមប្រចាំប្រទេសទាំង ៣ រូប ដែលប្រឡងបាក់ឌុបបាននិទ្ទេស A ហើយទទួលបានពិន្ទុ ១០០ ពេញដាច់គេ ក្...
03/09/2026

តោះបងប្អូន!!មកស្គាល់មុខយុវសិស្សឆ្នើមប្រចាំប្រទេសទាំង ៣ រូប ដែលប្រឡងបាក់ឌុបបាននិទ្ទេស A ហើយទទួលបានពិន្ទុ ១០០ ពេញដាច់គេ ក្នុងរយៈពេល ៣ ឆ្នាំជាប់គ្នានេះ!
👍អ្នកទីមួយកាលពីឆ្នាំ២០២៤ គឺប្អូនស្រី យីវ ចន្ទគ្រីហ្វា ដែលជាកូនអ្នកខេត្តកំពង់ធំ។
👍ចូលដល់ឆ្នាំ២០២៥ កំណត់ត្រានេះបានទៅលើប្អូនស្រី ឃុន ដាលីណា មកពីខេត្តបន្ទាយមានជ័យ។
👍ចំណែកឯឆ្នាំ២០២៦ នេះវិញ គឺបានទៅលើប្អូនប្រុស សេន កេតរ៍ស័កធនិន ជាកូនអ្នកខេត្តសៀមរាប។ ពិតជាមិនធម្មតាមែន ក្មេងៗជំនាន់ក្រោយរបស់យើងសុទ្ធតែរៀនពូកែៗ និងមានសមត្ថភាពខ្ពស់។

ដំណឹងដ៏គួរឱ្យត្រេកអរបន្ទាប់ពីយុវសិស្ស សេន កេតរ៍ស័កធនិន មកពីខេត្តសៀមរាប បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុ...
03/09/2026

ដំណឹងដ៏គួរឱ្យត្រេកអរបន្ទាប់ពីយុវសិស្ស សេន កេតរ៍ស័កធនិន មកពីខេត្តសៀមរាប បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៦ ដោយទទួលបាននិទ្ទេស A ជាមួយនឹងលំដាប់ពិន្ទុខ្ពស់បំផុតរហូតដល់ ១០០ ពេញ។ អ្វីដែលកាន់តែពិសេស និងគួរឱ្យរំភើបនោះគឺ យុវសិស្សរូបនេះអាចនឹងទទួលបានរង្វាន់ជារថយន្តមួយគ្រឿងពីអ្នកលក់អនឡាញល្បីឈ្មោះ គឺ ចែយៀ។ យោងតាមការបញ្ជាក់របស់ ចែយៀ បានឱ្យដឹងថា រង្វាន់រថយន្តនេះគឺសម្រាប់ផ្តល់ជូនសិស្សដែលទទួលបាននិទ្ទេស A និងមានពិន្ទុខ្ពស់ដាច់គេ។ នេះគឺជាការលើកទឹកចិត្តដ៏ធំធេងមួយ សម្រាប់សិស្សានុសិស្សដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្ររហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។

យោងតាមសេចក្តីសម្រេចកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងម...
02/09/2026

យោងតាមសេចក្តីសម្រេចកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចចាត់វិធានការក្តៅដោយដកហូតមុខតំណែង ដកហូតឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ ចំពោះលោកវរសេនីយ៍ត្រី ស៊ិន រ៉ាយូ។ លោក ស៊ិន រ៉ាយូ ដែលជានាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិភ្នំដិន នៃនាយកដ្ឋានច្រកទ្វារទី២ ចំណុះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ត្រូវបានទទួលរងវិន័យយ៉ាងតឹងរ៉ឹងនេះ បន្ទាប់ពីលោកបានបើកបរក្នុងស្ថានភាពស្រ//វឹង និងបានប///ង្កគ្រោះ//ថ្នា//ក់ចរាចរណ៍។ ចំណាត់ការនេះបញ្ជាក់យ៉ាងច្បាស់ពីការអនុវត្តច្បាប់ដោយគ្មានការយោគយល់ចំពោះមន្ត្រីនគរបាលដែលប្រព្រឹត្តខុសវិន័យ និងបំពានច្បាប់ចរាចរណ៍។

យោងតាមការបញ្ជាក់ពីលោក ផែង វណ្ណៈ បានឱ្យដឹងថា ទីបំផុតកម្លាំងសមត្ថកិច្ចនៃក្រសួងមហាផ្ទៃ បានស្រាវជ្រាវ និងឈានដល់ការតាមចា//ប់ខ...
02/09/2026

យោងតាមការបញ្ជាក់ពីលោក ផែង វណ្ណៈ បានឱ្យដឹងថា ទីបំផុតកម្លាំងសមត្ថកិច្ចនៃក្រសួងមហាផ្ទៃ បានស្រាវជ្រាវ និងឈានដល់ការតាមចា//ប់ខ្លួនបុគ្គលដែលបានធ្វើសកម្មភាពជំ//រិ//ត//ទា//រប្រាក់ចំនួន ៩០០០ ដុល្លារ ពីរថយន្តដឹកក្រណាត់នៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀងបានសម្រេចហើយ។ ជុំវិញលទ្ធផលនៃប្រតិបត្តិការនេះ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដមនាយឧត្ដមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និង ឯកឧត្ដមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការចុះអន្តរាគមន៍ និងផ្តល់យុត្តិធម៌ជូនជនរងគ្រោះបានយ៉ាងទាន់ពេលវេលា។

បងប្អូននៅចាំប្អូនប្រុស អ៊ាង សីហា ដែលឪពុករបស់គាត់បានស្លា//ប់ ពេលជូនកូនទៅប្រឡងបាក់ឌុបកាលពីពេលថ្មីៗនេះបានទេ? ពេលនេះលទ្ធផលប្...
02/09/2026

បងប្អូននៅចាំប្អូនប្រុស អ៊ាង សីហា ដែលឪពុករបស់គាត់បានស្លា//ប់ ពេលជូនកូនទៅប្រឡងបាក់ឌុបកាលពីពេលថ្មីៗនេះបានទេ? ពេលនេះលទ្ធផលប្រឡងបានចេញហើយ គឺប្អូនប្រុសពិតជាធ្វើបានមែន ដោយទទួលបានលទ្ធផលជាប់និទ្ទេស D។ ទោះបីជាលទ្ធផលនេះមិនមែនជានិទ្ទេសខ្ពស់បំផុត តែវាគឺជាការប្រឹងប្រែងក្នុងកាលៈទេសៈដែលប្អូនកំពុងខូចចិត្តយ៉ាងខ្លាំងពីការបា//ត់ប//ង់បង្គោលគ្រួសារ។ លោកពូ អុប សារ៉ែន ដែលជាឪពុក ទោះបីជាគា//ត់បានលាចាកលោកទៅដោយមិនទាន់បានឃើញភាពជោគជ័យរបស់កូន ពេលនេះវិញ្ញាណក្ខន្ធរបស់គាត់ច្បាស់ជាស្ងប់សុខ និងអស់ការព្រួយបារម្ភហើយ ព្រោះកូនប្រុសបានសម្រេចបំណងរបស់គាត់ហើយ។ សូមបងប្អូនចូលរួមអបអរសាទរ និងផ្តល់កម្លាំងចិត្តដល់ប្អូនប្រុសឱ្យបន្តដំណើរទៅមុខទៀត។

តារាចម្រៀងប្រុសដ៏ល្បីឈ្មោះ លោក ខេម បានបង្ហោះសារយ៉ាងផ្អែមល្ហែម ដើម្បីចូលរួមអបអរសាទរថ្ងៃខួបកំណើតភរិយាជាទីស្រឡាញ់របស់លោក។ ត...
02/09/2026

តារាចម្រៀងប្រុសដ៏ល្បីឈ្មោះ លោក ខេម បានបង្ហោះសារយ៉ាងផ្អែមល្ហែម ដើម្បីចូលរួមអបអរសាទរថ្ងៃខួបកំណើតភរិយាជាទីស្រឡាញ់របស់លោក។ តាមរយៈសារនោះ លោក ខេម បានជូនពរឱ្យភរិយា និងទារិកាក្នុងផ្ទៃមានសុខភាពល្អ ដែលនេះគឺជាការទម្លាយដំណឹងល្អជាសាធារណៈថា ភរិយារបស់លោកកំពុងតែពពោះកូនស្រី។ លើសពីនេះ លោកក៏បានបួងសួងសុំសេចក្តីសុខសាន្ត និងការថែរក្សាការពារដល់ក្រុមគ្រួសារទាំងមូលផងដែរ។ ដំណឹងនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនចូលរួមអបអរសាទរ និងត្រេកអរចំពោះសមាជិកថ្មីនៃគ្រួសារតារាចម្រៀងរូបនេះ។

រំភើបស្ទើរស្រក់ទឹកភ្នែកបងប្អូនអើយ! 😭 ក្មេងកំព្រាឪពុកម្តាតាំងពីតូច តែអាចប្រឡងបាក់ឌុបបាន និទ្ទេស A! 🎉 នេះគឺជារឿងរ៉ាវពិតរបស...
02/09/2026

រំភើបស្ទើរស្រក់ទឹកភ្នែកបងប្អូនអើយ! 😭 ក្មេងកំព្រាឪពុកម្តាតាំងពីតូច តែអាចប្រឡងបាក់ឌុបបាន និទ្ទេស A! 🎉 នេះគឺជារឿងរ៉ាវពិតរបស់ប្អូនស្រី អ៊ួង រស្មី សិស្សមកពីវិទ្យាល័យ ហ៊ុន សែន ភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ប្អូនស្រីកំព្រាម្តាយតាំងពីតូច ឪពុកក៏បោះបង់ចោលទៀត សព្វថ្ងៃរស់នៅតស៊ូជាមួយអ៊ុំស្រីចាស់ជរា។ តែទោះជាជីវិតជួបរឿងកម្សត់យ៉ាងណា ក៏នាងមិនបោះបង់ការសិក្សាដែរ នាងខំរៀនទាំងលំបាក រហូតយកបាននិទ្ទេស A យ៉ាងជោគជ័យ! 👏 នេះហើយដែលគេហៅថា ក្រទ្រព្យ តែមិនក្រគំនិត! មើលការតស៊ូរបស់គាត់ហើយ ពិតជាកោតសរសើរនិងមានកម្លាំងចិត្តមែនទែន។ តើបងប្អូនមានពាក្យពេចន៍អ្វីខ្លះ ដើម្បីចូលរួមអបអរសាទរ និងលើកទឹកចិត្តដល់ប្អូនស្រីដ៏កម្សត់រូបនេះ? ខមិនខាងក្រោមមកណា៎! ។

ឈប់យល់ច្រឡំទៀតទៅបងប្អូន! ករណីយុវតីជួ//បគ្រោះ//ថ្នា//ក់ស្លា///ប់ ហើយបា///ត់ម៉ូតូ មិនមែនជារឿងប្ល//ន់ដូចពាក្យចចាមអារ៉ាមទេ ទ...
02/09/2026

ឈប់យល់ច្រឡំទៀតទៅបងប្អូន! ករណីយុវតីជួ//បគ្រោះ//ថ្នា//ក់ស្លា///ប់ ហើយបា///ត់ម៉ូតូ មិនមែនជារឿងប្ល//ន់ដូចពាក្យចចាមអារ៉ាមទេ ទីបំផុត! 😭 លោកស្នងការ ជួន ណារិន្ទ បានបញ្ជាក់ច្បាស់ៗហើយថា នេះជាគ្រោះ//ថ្នា//ក់ចរាចរណ៍ដោយខ្លួនឯង ដោយប្អូនស្រីបើកបុ//កខឿនផ្លូវ។ ប៉ុន្តែអ្វីដែលធ្វើឱ្យមហាជនរំភើបនោះ គឺមានបុរសចិត្តធម៌ម្នាក់ឈ្មោះ កែវ រតនា បានចុះជួ//យសង្គ្រោះនាង យកនាងទៅពេទ្យ ហើយយកម៉ូតូទៅផ្ញើនៅពេទ្យអង្គឌួងទុកឱ្យគ្រួសារនាងវិញ។ គាត់ហ៊ានដល់ថ្នា//ក់ដកអត្តសញ្ញាណបណ្ណ និងកា//តគ្រីម៉ូតូខ្លួនឯងឱ្យពេទ្យ ដើម្បីអង្វរពេទ្យឱ្យជួយស//ង្គ្រោះជី//វិតនា//ង តែគួរឱ្យស្តា///យនា//ងរបួសធ្ងន់ពេក💔 ដើម្បីជាការតបស្នងអំពើល្អ លោកស្នងការបានជូនរង្វាន់ ១លានរៀលដល់បងប្រុស កែវ រតនា ផងដែរ! 🙏 ទង្វើរបស់គាត់ពិតជាកម្រមានណាស់ក្នុងសង្គមយើង! តើបងប្អូនមានពាក្យអ្វីចង់និយាយទៅកាន់បុរសចិត្តធម៌រូបនេះ? ខមិនខាងក្រោមតិចមក! 👇។

ព្រឺសម្បុរ!ខាងប្រុស ធ្លាប់និយាយ ប្រាប់ខាងស្រី មួយអាទិត្យមុន ថាចាំតែ មើលព័ត៌មានទៅដឹងហើយ ... ព្រោះតែភ្លើងប្រចណ្ឌ។សូមបញ្ជាក...
02/09/2026

ព្រឺសម្បុរ!ខាងប្រុស ធ្លាប់និយាយ ប្រាប់ខាងស្រី មួយអាទិត្យមុន ថាចាំតែ មើលព័ត៌មានទៅដឹងហើយ ... ព្រោះតែភ្លើងប្រចណ្ឌ។សូមបញ្ជាក់ថាគូស្នេហ៍នេះមិនទាន់ក្លាយជាប្ដីប្រពន្ធទេ តែបានស្រឡាញ់គ្នារស់នៅជាមួយគ្នា រយៈពេល 5 ឆ្នាំហើយ គ្រាន់តែចាស់ទុំដឹងឮ។

Adresse

Zürich

Benachrichtigungen

Lassen Sie sich von uns eine E-Mail senden und seien Sie der erste der Neuigkeiten und Aktionen von Zoo 123 erfährt. Ihre E-Mail-Adresse wird nicht für andere Zwecke verwendet und Sie können sich jederzeit abmelden.

Service Kontaktieren

Nachricht an Zoo 123 senden:

Verknüpfungen

Teilen