1M views ផេកនេះសម្រាប់ចែករំលែកចំណេះដឹង តាមប្រភពផ្សេងៗ ក្នុងសង្គម ហើយផេកនេះទទួលតែការផ្សព្វផ្សាយ វិស័យអប់រំ និងផ្សព្វផ្សាយតែកសិផលរបស់ខ្មែរតែប៉ុណ្ណោះ🙏🇰🇭💙
(5)

ចង់បាន​ក្រុមការងារ​ពេញ​ដោយ​ថាមពល​ និង​ស្វាហាប់ ព្រមទាំង​ស្ថិតស្ថេរ​ផង​ដែរ​?ក្រុមការងារ​ល្អ រឹងមាំ មាន​ទេពកោសល្យ និង​មាន​...
08/08/2025

ចង់បាន​ក្រុមការងារ​ពេញ​ដោយ​ថាមពល​ និង​ស្វាហាប់ ព្រមទាំង​ស្ថិតស្ថេរ​ផង​ដែរ​?
ក្រុមការងារ​ល្អ រឹងមាំ មាន​ទេពកោសល្យ និង​មាន​សមត្ថភាព​ធ្វើ​ការបម្រើ​ប្រយោជន៍​រួម សហគ្រិន​ណា​មិន​ចង់បាន? ព្រោះ​នោះ​ជា​ទ្រព្យសម្បត្តិ​ដ៏​ធំ​និង​មានតម្លៃ ​នៃ​ការ​ធ្វើ​អាជីវកម្ម​ទៅ​ហើយ​។​

​ការ​ប្រើ​ពាក្យ​ដូចជា​“ អំណាច​” ឬ​“ ភាព​ជោគជ័យ​” ដើម្បី​ពិពណ៌នា​អំពី​ក្រុមហ៊ុន​យើង ពេលខ្លះ​អាច​ធ្វើ​ឲ្យ​មាន​ភាព​ងាយស្រួល​ក្នុងការ​ស្រមៃ​មើល​អំពី​អនាគតកាល​មួយ​ដែល​ធ្វើឲ្យ​និ​យោ​ជិ​ត​មាន​អារម្មណ៍​ដូចជា​មាន​ថាមពល​ និង​កំពុង​ឆ្ពោះ​រក​ជោគជ័យ​ស្រាប់​ទៅហើយ​។​

​នៅពេល​និ​យោ​ជិត​ធ្វើការ​ជាមួយ​ចិត្តគំនិត​ពិតៗ ក្រុម​នីមួយៗ​គង់តែ​អាចបំពេញ​តួនាទី​ដែល​ក្រុម​ហ៊ុន​ត្រូវការ ​និង​បំពេញ​គោលដៅ​រយៈពេល​វែង​បាន​ថែម​ទៀតផង​។ ខាងក្រោម​នេះ​ជា​វិធី​ដែល​អ្នក​គ្រប់​គ្រង​អាច​ធ្វើ​ដើម្បី​មាន​ក្រុមការងារ​រឹងមាំ​យូរអង្វែង​មួយ​បាន​ ៖

១ ផ្ដោត​លើ​ការបែងចែក​តួនាទី​ច្បាស់​

​ដំណើរការ​ជ្រើស​រើ​សបុ​គ្គ​លិ​ក​ចូល គួរ​ធ្វើឡើង​យ៉ាង​ហ្មត់ចត់​ ព្រោះ​ការ​ជ្រើសរើស​ល្អ មាន​អត្ថ​ប្រយោជន៍​យូរអង្វែង​ណាស់ នេះ​មានន័យថា ចំណាយ​ពេល​ច្រើន​ក្នុង​ការ​ជ្រើសរើស ចំណាយ​ធនធាន ពេលវេលា លុយកាក់​ជាជាង​រើស​មក​ខុស​។ ដូច្នេះ​ត្រូវ​មាន​មន្ត្រី​ធនធានមនុស្ស​មាន​សម​ត្ថ​ភាព​ហើយ​អ្នកគ្រប់គ្រង​ត្រូវ​ចូលរួម​គ្រប់​ដំណើរការ​ នៃ​ការ​ជ្រើសរើស​។ បើ​ជួល​មក​គ្រាន់​តែ​មាន​មនុស្ស​ច្រើន​នៅក្នុង​បន្ទប់ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រុម​ទាំងមូល​បាន មិន​ត្រឹមតែ​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ឥត​ន័យ កាន់តែ​ខាតបង់​ការ​បណ្ដុះបណ្ដាល និង​ពេលវេលា​ច្រើន​ក្នុង​រយៈពេល​វែង​។ វិនិយោគ​ពេល​វេលា ​និង​លុយកាក់​របស់​អ្នក​លើ​មនុស្ស​ដែល​ពិត​ជា​មាន​ជំនាញ​ក្នុង​តួនាទី​ដែល​ក្រុមហ៊ុន​កំពុង​ត្រូវការ ជាការ​ទូទាត់​យ៉ាង​ប្រសើរ​ម្យ៉ាង​ហើយ​ថែមទាំង​បង្កើន​ធនធានមនុស្ស​រឹងមាំ​ខ្លាំង​ថែម​ឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​

២ ផ្ដល់​តម្លៃ​ដល់​តួនាទី​នីមួយៗ​

​សមាជិក​ក្រុម​ម្នាក់ៗ ត្រូវ​មាន​ការ​ចែង​អំពី​តួនាទី​នីមួយៗ​ច្បាស់លាស់​ហើយ ធ្វើ​ឲ្យ​គ្រប់គ្នា​មាន​ភាព​សំខាន់ ​នៃ​ប្រតិបត្តិការ​រាល់ថ្ងៃ ដោយ​មិន​ចាំបាច់​សួរ​ខ្លួនឯង​ថា «​ហេតុអ្វី​បានជា​ខ្ញុំ​នៅទីនេះ​?»​។​

​នៅ​ពេល​និ​យោ​ជិ​ត​មាន​អារម្មណ៍​ថា តួនាទី​របស់​ពួកគេ​មិន​មាន​តម្លៃ​ទាប ​ឬ​ប្រហែលជា​មិន​ចាំបាច់​មាន​ក៏​មិន​អី នោះ​ផ្លូវចិត្ត​ និង​ឆន្ទៈ​ការងារ​នឹង​ត្រូវ​ចប់​។​

៣ ទំនាក់ទំនង​ល្អ​

​វិធី​ល្អ​បំផុត​ដើម្បី​បង្កើត​ការជឿទុកចិត្ត​ដែល​ឈានទៅដល់​ក្រុម​រឹងមាំ​មួយ គឺ​តាមរយៈ​ការប្រាស្រ័យ​ទាក់ទង​។ ពិបាក​ក្នុងការ​មាន​អារម្មណ៍​ថា​អ្នកណាម្នាក់​ជា​ផ្នែក​មួយ​ នៃ​ក្រុមការងារ សំខាន់​ឬ​អត់​ណាស់ នៅពេលដែល​សមាជិក​ក្រុម​មិនដែល​បាន​ជួប​មេដឹកនាំ មិនបាន​និយាយ​គ្នា ឬ​ឃើញតែ​ក្រុម​គេ​បាន​ហូបចុក​ដើរហើរ​ជាមួយ​មេដឹកនាំ ឯ​ខ្លួន​នៅ​ឆ្ងាយ​ដាច់​សង្វែង​។ រក្សា​កម្រិត​នៃ​តម្លាភាព​ខ្ពស់​តាម​ដែល​អាចធ្វើ​ទៅបាន​ជាមួយ​សមាជិក​ក្រុម​ទាំងអស់គ្នា​ដូច​បង្កើត​វប្បធម៌​ស្មោះត្រង់​ក្នុង​កម្លាំង​ធន​ធាន​មនុស្ស​ស្នូល​របស់​យើង​។​

​នៅក្នុង​ផ្នែក​ទំនាក់ទំនង​នេះដែរ គួរតែ​ផ្តល់​ឲ្យ​សមាជិក​ម្នាក់ៗ​នូវ​ឱកាស​បាន​និយាយស្តី​ បាន​មាន​សំឡេង​ស្មើគ្នា​ផងដែរ​។ ទុក​ឲ្យ​ក្រុម​ទាំងមូល​ថ្លឹងថ្លែង​លើ​មតិយោបល់​ និង​ស្តាប់​ការស្នើសុំ​យោបល់​របស់​ពួកគេ ក៏​ជា​ចំណែក​ជួយ​ពួកគេ​ឲ្យ​បាន​ចូលរួម នាំ​ពួកគេ​ឲ្យ​ខិត​ទៅជិត​គោលដៅ​ដែល​ទីបំផុត​គេ​អាច​នឹងដាក់​ការ​ខ្នះខ្នែង​ពេញ​មួយជីវិត​របស់គេ​ដើម្បី​សម្រេច​វា​។ នៅពេលដែល​សមាជិក​ក្រុម​ទាំង​អស់​ហ៊ាន ​ឬ​ព្រម​ចំណាយ​ពេលវេលា​ដើម្បី​វាយតម្លៃ ចូលរួម​សម្រេចចិត្ត​ និង​ផ្លាស់ប្ដូរ ឬ​បង្កើត​គំនិត​ថ្មីៗ ពួកគេ​ត្រូវបាន​ភ្ជាប់​ទៅនឹង​លទ្ធផល​រួម ដែល​គ្រប់យ៉ាង​នឹង​ដំណើរការ​ល្អ​ប្រសើរ​។​

៤ កំណត់​គោលដៅ​ច្បាស់​

​ការកំណត់​គោលដៅ​រយៈពេល​ខ្លី​ និង​វែង​ជាមួយ​ក្រុមការងារ ក៏​ក្លាយ​ជា​គ្រឹះ​សម្រាប់​លើកទឹកចិត្ត​គ្នា​ទៅ​វិញ​ទៅមក​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ដឹងថា​រាល់​កិច្ច​ការដែល​ពួកគេ​ធ្វើ​ គឺ​ចាំបាច់​សម្រាប់​ការ​សម្រេច​គោលដៅ​រយៈពេល​វែង​ គឺ​ជោគជ័យ​ទាំងអស់គ្នា​។​

​ចំណុច​សំខាន់​ គឺ​គោលដៅ​ទាំងនេះ​គួរតែមាន​ភាព​ប្រាកដនិយម ដូច្នេះ​ក្រុម​ទាំងមូល​ នឹង​មិន​មាន​អារម្មណ៍​ថា កំពុងធ្វើការ​ប្រឹងប្រែង​ដើម្បី​បុព្វហេតុ​ដែល​អាច​ខាតបង់​ឡើយ​។ ការ​មាន​គោលដៅ ​និង​ពេលវេលា​កំណត់​ច្បាស់ ទំហំ​ថវិកា​ពេញ​ដោយ​ឆន្ទៈ អាច​ផ្តល់ឱកាស​ដល់​សមាជិក​ក្រុម មានចិត្ត​មូល​គំនិត​គ្នា​ព្រោះ​មាន​ជំនឿ​ខ្ពស់​ចំពោះ​ជោគជ័យ​។​

៥ ហ៊ាន​ប្រថុយ​ជាមួយគ្នា​

​ការ​អបអរ​សាទរភាព​ជោគជ័យ​និង​កោតសរសើរ​ជួយ​មនុស្ស​ម្នាក់ៗ ​ឲ្យ​មាន​អារម្មណ៍​ថា ខ្លួន​ត្រូវបាន​គេ​មើលឃើញ តែ​ពេល​បរាជ័យ​មេដឹកនាំ​មិន​បន្ទោស​ថែមទាំង​ចេញមុខ​ការពារ រឹតតែ​ធ្វើឲ្យ​​ក្រុម​ហ៊ាន​តស៊ូ​ផ្សងព្រេង​មិន​ខ្លាច​គ្រោះថ្នាក់​។ កុំ​បោះ​អ្នកណាម្នាក់​នៅពេល​ជោគជ័យ ក៏​កុំ​បន្ទោស​ឬ​បង្វែរ​ការ​ការខូចខាត​ទៅជា​ល្បែង​ស្តីបន្ទោស​អ្នកណាម្នាក់ ទង្វើ​នេះ​មិនដែល​ជួយ​អ្វី​ល្អ​ឲ្យ​កើតឡើង​ឡើយ ផ្ទុយទៅវិញ ភាព​ឆេវឆាវ​របស់​មេដឹកនាំ នឹង​អាច​ផ្តល់ឲ្យ​ក្រុម​នូវ​វប្បធម៌​មិន​ហ៊ាន​ទទួលខុសត្រូវ យក​រួច​ខ្លួន ឬ​ធ្វើ​ការមិន​អស់ពី​ចិត្ត​ពី​ថ្លើម​។​

​តើ​អ្នកមាន​ក្រុម​ស្នូល​របស់ខ្លួន​ហើយ​ឬ​នៅ​?​ កសាង​ទៅ​នៅចាំ​អី​ទៀត​?

ប្រែសម្រួល ៖ Mr Tomorrow

ប្រភព ៖ Forbe

នៅក្នុងបរិបទភាពជាអ្នកដឹកនាំ មេមិនគួរធ្វើឱ្យបុគ្គលិកខ្លាចខ្លួនទេ ព្រោះការខ្លាចអាចនាំឱ្យបាត់បង់ទំនុកចិត្ត កាត់បន្ថយផលិតភាព...
08/08/2025

នៅក្នុងបរិបទភាពជាអ្នកដឹកនាំ មេមិនគួរធ្វើឱ្យបុគ្គលិកខ្លាចខ្លួនទេ ព្រោះការខ្លាចអាចនាំឱ្យបាត់បង់ទំនុកចិត្ត កាត់បន្ថយផលិតភាព និងបង្កើតបរិយាកាសការងារមិនល្អ។ ផ្ទុយទៅវិញ មេគួរតែបង្កើតការគោរព និងការលើកទឹកចិត្តតាមរយៈភាពយុត្តិធម៌ ការទំនាក់ទំនងច្បាស់លាស់ និងការគាំទ្រ។ ខាងក្រោមជាហេតុផល និងវិធីសាស្ត្រដែលអ្នកដឹកនាំគួរអនុវត្ត៖

✍️ ហេតុផលមិនគួរឱ្យបុគ្គលិកខ្លាច
1. កាត់បន្ថយភាពច្នៃប្រឌិត៖ បុគ្គលិកដែលខ្លាចមេ ច្រើនមានអារម្មណ៍ថាមិនហ៊ានបញ្ចេញគំនិតថ្មី ឬផ្តល់យោបល់ ដែលអាចរារាំងការអភិវឌ្ឍក្រុម។
2. ប៉ះពាល់ទំនាក់ទំនង៖ ការខ្លាចបង្កើតភាពឃ្លាតឆ្ងាយ ធ្វើឱ្យបុគ្គលិកមិនហ៊ានបើកចិត្តនិយាយពីបញ្ហា ឬសុំជំនួយ។
3. ប៉ះពាល់សុខភាពផ្លូវចិត្ត៖ បរិយាកាសដែលពោរពេញដោយការភ័យខ្លាចអាចនាំឱ្យបុគ្គលិកមានភាពតានតឹង ឬបាក់ទឹកចិត្ត។
4. ការបាត់បង់បុគ្គលិកល្អ៖ បុគ្គលិកដែលមានទេពកោសល្យអាចនឹងចាកចេញ ប្រសិនបើពួកគេមានអារម្មណ៍ថាមិនត្រូវបានគោរព ឬតម្លៃ។

✍️តើមេគួរមានវិធីគ្រប់គ្រងបុគ្គលិកបែបណា?
1. បង្កើតទំនុកចិត្ត និងការគោរព
- បង្ហាញភាពយុត្តិធម៌ និងស្មោះត្រង់ក្នុងការសម្រេចចិត្ត។ ឧទាហរណ៍ ពន្យល់ហេតុផលនៅពីក្រោយការសម្រេចចិត្តសំខាន់ៗ។
- ស្តាប់យោបល់ និងផ្តល់តម្លៃលើគំនិតរបស់បុគ្គលិក។

2. ទំនាក់ទំនងបើកចំហ
- បង្កើតបរិយាកាសដែលបុគ្គលិកអាចសួរសំណួរ ឬបញ្ចេញមតិដោយមិនខ្លាចការស្តីបន្ទោស។
- ឧទាហរណ៍ រៀបចំកិច្ចប្រជុំទៀងទាត់ដើម្បីពិភាក្សាអំពីគោលដៅ និងបញ្ហាប្រឈម។

3. ផ្តល់ការលើកទឹកចិត្ត
- សរសើរ ឬផ្តល់រង្វាន់នៅពេលបុគ្គលិកធ្វើការងារល្អ។ ឧទាហរណ៍ “ខ្ញុំសរសើរការខិតខំរបស់អ្នកក្នុងគម្រោងនេះ វាពិតជាមានន័យណាស់”។
- ផ្តល់ឱកាសឱ្យបុគ្គលិករៀនជំនាញថ្មី ឬទទួលខុសត្រូវបន្ថែម។

4. កំណត់ច្បាប់ និងការរំពឹងច្បាស់លាស់
- បញ្ជាក់អំពីគោលដៅការងារ និងស្តង់ដារដែលត្រូវសម្រេច។
- ប្រើវិធីសាស្ត្រស្ថាបនា នៅពេលផ្តល់មតិកែលម្អ។ ឧទាហរណ៍ ជំនួសឱ្យការនិយាយថា “អ្នកធ្វើខុសហើយ” សូមនិយាយថា “ខ្ញុំគិតថាយើងអាចកែលម្អផ្នែកនេះបាន តើអ្នកគិតថាយ៉ាងម៉េច?”។

5. បង្ហាញការយកចិត្តទុកដាក់
- សួរសុខទុក្ខបុគ្គលិក និងបង្ហាញថាអ្នកយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់ពួកគេ។ ឧទាហរណ៍ ប្រសិនបើបុគ្គលិកមានបញ្ហាផ្ទាល់ខ្លួន សួរថា “តើខ្ញុំអាចជួយអ្នកបានយ៉ាងម៉េច?”។
- គោរពតុល្យភាពរវាងជីវិតការងារ និងជីវិតផ្ទាល់ខ្លួន។

6. ណែនាំដោយភាពសុភាព ប៉ុន្តែម៉ឺងម៉ាត់នៅពេលចាំបាច់
- ប្រសិនបើបុគ្គលិកធ្វើខុស ពន្យល់ពីផលវិបាកដោយសុភាព និងផ្តល់ដំបូន្មានអំពីរបៀបកែលម្អ។
- ប្រសិនបើមានបញ្ហាធ្ងន់ធ្ងរ ដូចជាការរំលោភវិន័យ ចូរដោះស្រាយដោយវិជ្ជាជីវៈ និងស្របតាមគោលការណ៍ក្រុមហ៊ុន។

ការគោរពតាមឋានានុក្រមគឺសំខាន់ ប៉ុន្តែមេដែលល្អគួរបង្ហាញភាពរាបសារ និងសណ្តានចិត្ត ដើម្បីទទួលបានការគោរពពិតប្រាកដពីបុគ្គលិក។ ឧទាហរណ៍ ការបង្ហាញការយកចិត្តទុកដាក់ចំពោះបុគ្គលិកនៅពេលមានព្រឹត្តិការណ៍គ្រួសារ (ដូចជាពិធីបុណ្យ មង្គលការ ឈឺថ្កាត់ផ្សេងៗ) អាចជួយបង្កើតភាពស្និទ្ធស្នាល។ ការបង្ហាញការយកចិត្តទុកដាក់នេះក៏អាចជួយឱបុគ្គលិកមានភាពកក់ក្ដៅពីមេកើយរបស់ខ្លួន និងមានឆន្ទៈក្នុងការងារ និងការបង្កើតបរិយាកាសការងារដែលមានការគោរព និងការគាំទ្រទៅវិញទៅមក នឹងនាំឱ្យមានផលិតភាព និងភាពស្មោះត្រង់ពីបុគ្គលិក។

#ឯកសារច្បាប់និងរដ្ឋបាល #ការងារ #សុខភាពផ្លូវចិត្ត #ការគ្រប់គ្រង #ទំនាក់ទំនង

តេឡេក្រាម https://t.me/lawdocument
អត្ថបទៈ ឯកសារច្បាប់និងរដ្ឋបាល

👉ទម្លាប់ ៦យ៉ាង​ដែល​អ្នកដឹកនាំ​ឆ្លាតវៃ​តែង​ធ្វើ​ សម្រាប់​កូន​ក្រុមក្នុង​នាម​ជា​អ្នកដឹកនាំ​មួយ​រូប​ ​ត្រូវ​តែ​មាន​គុណ​សម្ប...
08/08/2025

👉ទម្លាប់ ៦យ៉ាង​ដែល​អ្នកដឹកនាំ​ឆ្លាតវៃ​តែង​ធ្វើ​ សម្រាប់​កូន​ក្រុម
ក្នុង​នាម​ជា​អ្នកដឹកនាំ​មួយ​រូប​ ​ត្រូវ​តែ​មាន​គុណ​សម្បត្តិ​សំខាន់​បំផុត​មួយ ​គឺ​ភាព​វាងវៃ​ខាង​អារម្មណ៍។ ភាព​វៃ​ឆ្លាត​ផ្លូវ​អារម្មណ៍​ សំដៅ​ទៅ​លើ​សមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​អារម្មណ៍​ខាង​ក្នុង​និង​ខាង​ក្រៅ។
អ្វីខ្លះ​ដែល​អ្នក​ដឹកនាំ​សម័យ​នេះ​គួរ​មាន៖

១ ស្ដាប់​សកម្ម

តិចនិក​ដ៏​សំខាន់​បំផុត​សម្រាប់​មេដឹកនាំ​ គឺ​ការ​ស្ដាប់​យ៉ាង​​សកម្ម ។ ប្រសិន​បើ​អ្នក​កំពុង​ស្ដាប់​យ៉ាង​សកម្ម​ អ្នក​មិន​ត្រូវ​មាន​សំឡេង​រំខាន​ជាមួយ​ទូរស័ព្ទ​ឬ​កិច្ចការ​ផ្សេង​ទៀត​ទេ។ ផ្ទុយទៅវិញ​ត្រូវ​ផ្ដោត​ការ​យកចិត្តទុកដាក់​ទាំងស្រុង ​ក្នុង​ការ​ស្ដាប់​នូវ​អ្វី​ដែល​អ្នកណា​ម្នាក់​បាន​និយាយ​មក​កាន់​យើង។

ការ​ស្ដាប់​អាច​ឲ្យ​យើង​​យល់​កាន់​តែ​ច្បាស់​អំពី​ហេតុផល​ និង​ការ​លើកទឹកចិត្ត​របស់​ពួកគេ​ និង​អាច​ជួយ​អ្នក​បកស្រាយ​អារម្មណ៍​អ្នកក្រោមបង្គាប់​ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដែល​មាន​ប្រយោជន៍​។

២ ការ​អត់ធ្មត់

មេដឹកនាំ​ឆ្លាតវៃ ​ក៏​ត្រូវ​អនុវត្ត​ការ​អត់ធ្មត់​ផង​ដែរ។ ជាទូទៅ​មេដឹកនាំ​ច្រើន​តែ​ផ្ដោត​លើស​សកម្មភាព​ឆ្លើយតប​ ទៅ​នឹង​សំណួរ​កង្វល់​និង​បញ្ហា​នានា​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ប៉ុណ្ណោះ។ ប៉ុន្តែ​អ្នក​ដឹកនាំ​ដែល​មាន​ការ​អត់ធ្មត់​ខ្ពស់ ​នឹង​ជួយ​បង្កើត​បរិយាកាស​ស្ងប់ស្ងាត់​សម្រាប់​និយោជិក​ផ្សេងៗ​ទៀត។

៣ ការ​យល់ចិត្ត

សម្រាប់​មនុស្ស​ភាគច្រើន ​ការ​យល់ចិត្ត​កើតឡើង​ដោយ​ធម្មជាតិ ​គ្មាន​អ្នកណា​អាច​ជួយ​បានទេ។ ​​ជា​ពិសេស​បើ​បុគ្គល​នោះ​មិន​ចង់​ប្រាប់​ឬ​ពិបាក​រៀបរាប់។ ប៉ុន្តែ​ក្នុង​នាម​ជា​មេដឹកនាំ​ម្នាក់ត្រូវ​តែ​ធ្វើ​ខ្លួន​ជា​អ្នក​យល់ចិត្ត​កូន​ក្រុម​ខ្លួនឯង។ និយាយ​ម្យ៉ាង​ទៀត​ ចំណាយ​ពេល​ច្រើន​ជាង​ក្នុង​ការ​ស្រមៃ​មើល​ថា​ តើ​មនុស្ស​ផ្សេង​ទៀត​អាច​មាន​អារម្មណ៍​យ៉ាងណា​ ដោយ​ផ្ដល់​នូវ​ស្ថានភាព​ផ្ទាល់ខ្លួនរបស់ពួកគេ។

ការ​យល់ចិត្ត​ត្រូវ​បាន​មនុស្ស​មួយ​ចំនួន​ចាត់​ទុក​ថា​ ជា​ជំនាញ​ដឹកនាំ​ដ៏​សំខាន់​បំផុត​ដែល​អ្នក​ដឹកនាំ​ត្រូវតែ​មាន។

៤ ការ​យកចិត្តទុកដាក់​លើ​ភាសា​រាងកាយ

ទោះបី​ជា​មាន​ការ​លំបាក​ក្នុង​ការ​កំណត់​បរិមាណ ​អ្នក​ស្រាវជ្រាវ​ខ្លះ​បាន​ប៉ាន់ប្រមាណ​ថា ​ការ​ប្រាស្រ័យ​ទាក់ទង​ប្រហែលជា ៥៥% ត្រូវ​បាន​បញ្ជូន​តាម​ភាសា​រាងកាយ។ ដូច្នោះ​ហើយ​មេដឹកនាំ​ឆ្លាតវៃ​ខាង​អារម្មណ៍​ តែង​យកចិត្តទុកដាក់​ចំពោះ​ភាសា​រាងកាយ​របស់​និយោជិក​ពួកគេ។ និយោជិក​ម្នាក់​ៗ​អាច​ប្រាប់​បាន​ថា​​ ពួកគេ​មិន​អី​ទេ​ ​ឬ​ថា​ពួកគេ​មិន​មាន​អារម្មណ៍​តានតឹង ​ប៉ុន្តែ​ការ​ប្រើ​ដៃ​ដើម្បី​ប៉ះ​ស្មា​អាច​ប្រាប់​នៅ​រឿង​ផ្សេង​ដែល​ពួកគេ​មាន។

៥ សមាធិ

សមាធិ​អាច​ឲ្យ​អ្នក​ស្ងប់​អារម្មណ៍​​ លើ​គំនិត​និង​អារម្មណ៍​ផ្ទាល់ខ្លួន។ សមាធិ​មិន​មែន​​ផ្ដល់​ឲ្យ​អត្ថប្រយោជន៍​ភ្លាមៗ​ទេ។ ផ្ទុយទៅវិញ​ទាំង​នេះ​ត្រូវ​បាន​​ដាំដុះ​តាម​ពេលវេលា ​ដោយ​មាន​ការ​អនុវត្ត​ជាប់​លាប់។ ការ​ធ្វើ​សមាធិ​ត្រឹម​តែ ១០ ឬ ១៥ នាទី​ក្នុង​មួយ​ថ្ងៃ ​អ្នក​នឹង​កាន់​តែ​មាន​ទំនុក​ចិត្ត​ជាមួយ​អារម្មណ៍​ផ្ទាល់ខ្លួន។

៦ តុល្យភាព​ជីវិត​ការងារ

អ្នកដឹកនាំ​ឆ្លាតវៃ​ខាង​អារម្មណ៍​ក៏​ត្រូវ​ដឹង​ពី​សារៈសំខាន់​នៃ​តុល្យភាព​ជីវិត​ការងារ​ និង​អនុវត្ត​វា​នៅ​ក្នុង​ជីវិត​របស់​ពួកគេ។ ពួកគេ​សុខចិត្ត​សម្រាក​និង​ដើរ​ចេញ​ពី​ស្ថានភាព​ស្ត្រេស ​ហើយមិន​ភ័យ​ខ្លាច​ក្នុង​ការ​ឈប់​សម្រាក​ដើម្បី​ជៀសវាង​ការ​ឆេវឆាវ​ទៅលើ​កូនចៅ​ក្រោម​បង្គាប់។

អ្នកដឹកនាំ​ឆ្លាត​វ៉ៃ​ក៏​ត្រូវ​ផ្ដល់​អាទិភាព​ដល់​ទម្លាប់​ល្អ​ដូចជា​ ការ​គេង ​ហាត់ប្រាណ​និង​របប​អាហារ​មាន​តុល្យភាព​ ដែល​អាច​ឲ្យ​ពួកគេ​និង​ក្រុម​របស់​ពួកគេ​មាន​ស្ថិរភាព​ទាំង​ផ្លូវ​ចិត្ត​និង​ផ្លូវ​កាយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

👉អាជីព​អ្វី​ក៏ដោយ បើ​គ្មាន ៥​យ៉ាង​នេះ​ពិបាក​ជោគជ័យណាស់បទពិសោធន៍នៃភាពជោគជ័យរបស់មនុស្សម្នាក់ៗក្នុងការដឹកនាំមានបែបផ្សេងៗគ្ន...
08/08/2025

👉អាជីព​អ្វី​ក៏ដោយ បើ​គ្មាន ៥​យ៉ាង​នេះ​ពិបាក​ជោគជ័យណាស់
បទពិសោធន៍នៃភាពជោគជ័យរបស់មនុស្សម្នាក់ៗក្នុងការដឹកនាំមានបែបផ្សេងៗគ្នា។ ប៉ុន្តែក្នុងទ្រឹស្ដីទូទៅដើម្បីធ្វើឲ្យអាជីពទទួលបានជោគជ័យ បើទោះបីជាអាជីពនោះជាអ្វីក៏ដោយ អ្នកចាំបាច់ត្រូវមានគុណសម្បត្តិ ៥ យ៉ាងនេះ៖

ទី១– ត្រូវគិតដោយភាពច្នៃប្រឌិត៖ អ្នកដឹកនាំត្រូវចេះគិតពិចារណាដោយ ភាពច្នៃប្រឌិតនូវទំនិញដែលយើងត្រូវផលិត ឬសេវាដែលយើងត្រូវផ្តល់ គឺត្រូវតែធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងអ្វីដែលគេចង់បាន ដើម្បីឲ្យគេពេញចិត្តនឹងផលិតផល និងសេវារបស់យើង។

ទី២– ត្រូវសិក្សារៀនសូត្រជានិច្ច៖​ អ្នកដឹកនាំគួរសប្បាយនឹងការរៀនសូត្រ​សប្បាយនឹងការអានសៀវភៅ សប្បាយនឹងការស្វែងរកព័ត៌ថ្មីៗ ពោលគឺសប្បាយនឹងទទួលយកការសិក្សាទាំងអស់។ ​កុំនិយាយថា ខ្ញុំមិនចង់ដឹងទេ ខ្ញុំមិនត្រូវការដឹងទេ តើមានប្រយោជន៍អ្វី? ដរាបណាយើងជាអ្នកដឹកនាំ យើងត្រូវមានគំនិតចង់ចេះ ចង់ដឹង ព្រោះព័ត៌មានអ្វីក៏ដោយក៏មានសារៈសំខាន់ដែរគ្រាន់តែវាមានតិច ឬច្រើនតែប៉ុណ្ណោះ។

ទី៣– ត្រូវធ្វើការងារដោយស្ម័គ្រចិត្ត៖ អ្នកដឹកនាំត្រូវស្ម័គ្រចិត្តធ្វើការងារដោយមិនរំពឹងទាល់តែបានកម្រៃទើបយើងធ្វើនោះទេ។ ផ្តើមចេញពីការស្ម័គ្រចិត្តដែលយើងស្រឡាញ់នឹងហើយ ទើបការព្យាយាមធ្វើយូរៗទៅយើងនឹងក្លាយជាអ្នកឯកទេស។ យើងធ្វើនេះ យើងធ្វើនោះ ដោយការពេញចិត្ត ហើយការស្ម័គ្រចិត្តនេះវានឹងជួយឲ្យយើងរកឃើញនូវអ្វីដែល យើងចង់ធ្វើពិតប្រាកដ។ ពេលខ្លះយើងមិនបានដឹងច្បាស់ទេថា តើយើងចង់ធ្វើអ្វីឲ្យពិតប្រាកដ?​ដូច្នេះពេលវេលាមានតម្លៃណាស់ ចូរជ្រើសរើសយកការងារណា ដែលខ្លួនយើងចង់ធ្វើឬស្ម័គ្រចិត្តធ្វើហើយកុំគិតថា ទាល់តែមានអ្វីជាការដោះដូរទើបបានយើងធ្វើនោះ។

ទី៤– ត្រូវចេះបង្កើតបណ្តាញ៖ ​អ្នកដឹកនាំគឺត្រូវមានបណ្តាញរបស់ខ្លួន ហើយភាពឈ្លាសវៃរបស់មនុស្សគឺការបង្កើតបណ្តាញដ៏មានប្រសិទ្ធិភាព។ បណ្ដាញមិនមែនទាល់តែមានមុខមានមាត់ទើបយើងត្រូវភ្ជាប់ជាមួយទេ​ គ្រប់គ្នាដែលនៅជុំវិញយើងសុទ្ធតែជាមនុស្សដែលត្រូវទំនាក់ទំនងទាំងអស់។

ទី៥– ត្រូវបើកចំហបេះដូង និងស្វែងរកដំណោះស្រាយ៖ ចិត្តនិងបេះដូងរបស់អ្នកដឹកនាំ គឺត្រូវតែបើកឲ្យទូលាយ និងចេះស្តាប់អ្នកដ៏ទៃ។ នៅពេលគេនិយាយអំពីបញ្ហាអ្វី​ឬក៏អំពីដំណោះស្រាយបែបណាមួយ អ្នកដឹកនាំត្រូវស្តាប់ឲ្យបានច្រើនជាងនិយាយ។ អ្នកដឹកនាំត្រូវស្តាប់ទាំងអស់ ដោយមិនត្រូវគិតថា អ្នកផ្សេងត្រូវតែស្តាប់តាមនិងអនុវត្តតាមបង្គាប់របស់យើងជាដាច់ខាតនោះទេ។

បើធ្វើដូច្នេះមែន ទោះបីជាយើងបានក្លាយជាអ្នកដឹកនាំក៏ដោយ ក៏ពុំមានប្រសិទ្ធិភាពក្នុងការដឹកនាំដែរ។ ប៉ុន្តែបើយើងស្តាប់អ្នកដ៏ទៃឲ្យបានច្រើន ហើយទទួលយកគំនិតអ្នកដ៏ទៃមកវិភាគនិងគិតពិចារណានោះ យើងអាចធ្វើសេចក្តីសម្រេចចិត្តបានត្រឹមត្រូវល្អ និងបានយ៉ាងសមស្របបំផុត ហើយយើងក៏នឹងមិនស្តាយក្រោយផងដែរ។ ជំនាញចម្បងបំផុតរបស់អ្នកដឹកនាំគឺការស្តាប់នេះ​​ឯង៕

ប្រែសម្រួល៖ សន្យា

ទម្លាប់មិនល្អទាំង ៥ របស់ថៅកែៗដែលកំពុងធ្វើឲ្យកូនចៅរត់ចោលអស់៖👉ពុំមានបុគ្គលិកណាដែល​ចេះតែចង់ផ្លាស់ប្ដូរការងារពីមួយទៅមួយញឹកញា...
08/08/2025

ទម្លាប់មិនល្អទាំង ៥ របស់ថៅកែៗដែលកំពុងធ្វើឲ្យកូនចៅរត់ចោលអស់៖
👉ពុំមានបុគ្គលិកណាដែល​ចេះតែចង់ផ្លាស់ប្ដូរការងារពីមួយទៅមួយញឹកញាប់ពេកនោះទេ ប៉ុន្តែបើគេឃើញថា និយោជកមាន​ចរិតយ៉ាប់ ដែលពិបាកទ្រាំធ្វើការជាមួយ ជាពិសេសមេដឹកនាំដែលមានលក្ខណៈ ទាំង ៥ ខាងក្រោម គេមុខតែវេចបង្វេចចេញមុនហើយ៖

១. បង្ខំ​បុគ្គលិក​ឲ្យ​ធ្វើ​ការ​ច្រើនឡើងៗ

ការ​សិក្សា​ស្រាវជ្រាវដែល​ធ្វើ​ឡើង​ដោយ​សាកល​វិទ្យាល័យ Stanford បាន​រកឃើញថា ប្រសិទ្ធភាព​ការងារ​​ក្នុង​មួយ​ម៉ោងៗ​នឹង​ចាប់​ផ្តើម​ធ្លាក់​ចុះ បើ​ម៉ោង​ធ្វើ​ការ​​កើន​ហួស​ពី ៥០ ម៉ោង​ក្នុង​មួយ​សប្តាហ៍ ហើយវានឹង​ឡើង​ដល់​លើសពី ៥៥ ម៉ោង​ក្នុងមួយ​សប្តាហ៍ កំណើនប្រសិទ្ធភាព​ការងារនឹង​ធ្លាក់​ស្មើ​នឹង​សូន្យ។
ទោះបីបុគ្គលិក​ល្អយ៉ាងណាក៏ដោយ ក៏នឹងអស់​ការ​អត់​ធ្មត់ដែរ ​បើ​សិន​​ត្រូវ​ធ្វើ​ការ​ច្រើន​ហួសហេតុពេក។

២. មិន​យកចិត្តទុកដាក់ជាមួយ​បុគ្គលិក

តាមការសិក្សាដដែល បានលើកឡើងថា ​បុគ្គលិក​ប្រមាណ ៥០% ដែល​លាឈប់​ពី​ការងារ​ ពីព្រោះពួកគេ​មាន​ទំនាក់​ទំនង​មិន​ល្អ​ជា​មួយ​នឹង​ចៅ​ហ្វាយ​នាយ។ ក្រុម​ហ៊ុន​​ល្អមួយ ​ជាក្រុម​ហ៊ុន​ដែល​ចេះ​បែងចែក​ពេល​វេលា​សម្រាប់​ធ្វើ​ការងារ និង​ពេល​វេលា​សម្រាប់​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​នឹង​បុគ្គលិក។ បើពុំមានទំនាក់ទំនងជាមួយអ្នកក្រោមបង្គាប់ខ្លួន សួរថាធ្វើការឲ្យទៅមុខយ៉ាងម៉េច?

៣. មិន​គោរព​ពាក្យ​សន្យា

​ការ​សន្យារបស់មេកោយជាមួយកូនចៅ​ ជាពាក្យមួយដែលជំរុញទឹកពួកគេឲ្យ​សប្បាយ​ចិត្ត និងខំធ្វើការ។ ប៉ុន្តែបើអ្នកដឹកនាំចេះតែដើរសន្យា ហើយមិន​គោរពតាម​ពាក្យ​របស់ខ្លួន ចៅ​ហ្វាយ​នាយ​រូប​នោះ ​នឹង​ត្រូវ​បាន​​​បុគ្គលិក​ឃើញ​ថា ជា​មនុស្ស​ដែលមិនគួរ​ឲ្យ​គោរព និងមិន​អាច​ទុកចិត្ត។

៤. បំបិទ​គំនិត

បុគ្គលិក​ដែល​មាន​ទេព​កោសល្យ​ ច្រើន​តែ​មាន​គំនិត​ច្នៃ​ប្រឌិត​ច្រើន។ ការ​ផ្តល់​ឱកាស​ឲ្យ​កូនចៅធ្វើ​តាម​គំនិត​របស់ពួកគេ​ ជួយ​បង្កើន​ប្រសិទ្ធភាព និង​ការ​ពេញចិត្ត​ក្នុង​ការងារ។ ផ្ទុយទៅវិញ បើ​អ្នក​ដឹក​នាំ​និយម​បង្ខំ​ឲ្យ​បុគ្គលិក​ធ្វើ​ការ​តាម​គំនិត​ខ្លួន​ឯងទាំងស្រុង នោះច្បាស់ណាស់ថា ​ ​ប្រសិទ្ធភាព​ការងារនឹងធ្លាក់ចុះ ហើយគ្មានបុគ្គលិកណាចង់បន្តធ្វើការទៀតទេ។

៥. មិន​​អភិវឌ្ឍន៍​ជំនាញឱ្យ

ចៅហ្វាយនាយ​មាន​ភារកិច្ច​ត្រូវ​គ្រប់​គ្រង ទោះ​បី​ជា​បុគ្គលិក​នៅ​ក្រោម​បង្គាប់​ពូកែ ឬ​ឆ្លាត​យ៉ាងណា​ក្តី។ នៅពេលខ្លួនក្លាយចៅ​ហ្វាយ​នាយ​របស់គេ ហើយ​មាន​បុគ្គលិក​ដែល​ពូកែ និង​មាន​ទេព​កោសល្យ​នៅ​ក្រោម​បង្គាប់ តែបែរជាមិន​រិះ​រក​ចំណុច​ខ្លាំង​របស់​ពួកគេ ហើយ​អភិវឌ្ឍ​ចំណុចនោះទេ​ ​សមត្ថភាព​របស់​ពួកគេដែលមានទាំងប៉ុន្មានហាក់មិនសូវមានប្រយោជន៍៕

ប្រែសម្រួល៖ សន្យា
ប្រភព៖ Lifehack

ការធ្វើការតែឯងរបស់មេដឹកនាំក្រុមហ៊ុន ឬស្ថាប័នអាចជះឥទ្ធិពលអវិជ្ជមានដល់ក្រុម និងការងារទាំងមូល។ មេដឹកនាំល្អមិនមែនជាអ្នកធ្វើក...
08/08/2025

ការធ្វើការតែឯងរបស់មេដឹកនាំក្រុមហ៊ុន ឬស្ថាប័នអាចជះឥទ្ធិពលអវិជ្ជមានដល់ក្រុម និងការងារទាំងមូល។ មេដឹកនាំល្អមិនមែនជាអ្នកធ្វើការទាំងអស់តែឯងនោះទេ តែជាអ្នកដែលចេះប្រើប្រាស់សមត្ថភាពរបស់ក្រុមការងារ។

✍️មូលហេតុដែលមេដឹកនាំធ្វើការតែឯង៖
* កង្វះទំនុកចិត្តលើក្រុមការងារ៖ នេះជាមូលហេតុចម្បងមួយ។ មេដឹកនាំអាចគិតថាបុគ្គលិករបស់ខ្លួនមិនមានសមត្ថភាពគ្រប់គ្រាន់ ឬខ្លាចថាពួកគេនឹងធ្វើខុស។ ពួកគេជឿថាការធ្វើដោយខ្លួនឯងនឹងធានាបាននូវលទ្ធផលល្អបំផុត។
* ទម្លាប់៖ មេដឹកនាំខ្លះធ្លាប់ធ្វើការជាបុគ្គលិកឆ្នើមតាំងពីមុនមក ដូច្នេះពួកគេមានទម្លាប់ដោះស្រាយបញ្ហាដោយខ្លួនឯង។ ពួកគេពិបាកនឹងប្តូរផ្នត់គំនិតពីអ្នកធ្វើការទៅជាអ្នកដឹកនាំ។
* ខ្លាចបាត់បង់ការគ្រប់គ្រង៖ ពួកគេខ្លាចថានៅពេលដែលពួកគេបែងចែកការងារ ពួកគេនឹងបាត់បង់ការគ្រប់គ្រងលើដំណើរការ និងលទ្ធផលការងារ។ ពួកគេចង់គ្រប់គ្រងគ្រប់យ៉ាងដើម្បីប្រាកដថាការងារចេញមកល្អឥតខ្ចោះ។
* ខ្វះជំនាញបែងចែកការងារ ៖ មេដឹកនាំខ្លះមិនដឹងពីរបៀបបែងចែកការងារប្រកបដោយប្រសិទ្ធភាព។ ពួកគេមិនដឹងពីរបៀបផ្តល់ការណែនាំច្បាស់លាស់ ឬតាមដានការងាររបស់បុគ្គលិក។
* អារម្មណ៍ថាខ្លួនសំខាន់៖ មេដឹកនាំខ្លះមានអារម្មណ៍ថាពួកគេជាមនុស្សតែម្នាក់គត់ដែលអាចដោះស្រាយបញ្ហាបាន។ ពួកគេគិតថាប្រសិនបើគ្មានពួកគេ ការងារនឹងមិនអាចសម្រេចបានទេ។

✍️ផលប៉ះពាល់នៃការធ្វើការតែឯងរបស់មេដឹកនាំ៖
* ធ្វើឲ្យក្រុមការងារចុះខ្សោយ: នៅពេលមេដឹកនាំធ្វើការតែឯង ពួកគេមិនទុកចិត្តលើសមត្ថភាពរបស់ក្រុមការងារ។ នេះធ្វើឲ្យបុគ្គលិកបាត់បង់ឱកាសក្នុងការអភិវឌ្ឍខ្លួន និងមិនមានភាពក្លាហានក្នុងការបញ្ចេញមតិយោបល់។
* បាត់បង់គំនិតច្នៃប្រឌិត: មនុស្សម្នាក់មិនអាចមានគំនិតល្អឥតខ្ចោះទាំងអស់នោះទេ។ ការមិនចូលរួមពីក្រុមធ្វើឲ្យក្រុមហ៊ុនបាត់បង់គំនិតថ្មីៗ និងដំណោះស្រាយដែលមានប្រសិទ្ធភាពជាងមុន។
* បង្កើនភាពតានតឹង: មេដឹកនាំដែលធ្វើការទាំងអស់តែឯង នឹងមានសម្ពាធការងារច្រើន។ នេះអាចនាំឲ្យមានភាពតានតឹង សម្រេចចិត្តខុស និងអស់កម្លាំងលឿន។
* បង្កើតបរិយាកាសអវិជ្ជមាន: ការធ្វើការតែឯងអាចបង្កើតបរិយាកាសការងារដែលគ្មានការសហការ។ បុគ្គលិកអាចមានអារម្មណ៍ថាគ្មានតម្លៃ ឬមិនត្រូវបានគេឲ្យតម្លៃ។

✍️ដំណោះស្រាយ
* រៀនបែងចែកការងារ (Delegation): មេដឹកនាំត្រូវរៀនទុកចិត្តលើក្រុមការងារ និងបែងចែកការងារទៅតាមសមត្ថភាពរបស់ពួកគេ។
* បង្កើតវប្បធម៌សហការ: លើកទឹកចិត្តឲ្យបុគ្គលិកចូលរួមពិភាក្សា និងផ្តល់យោបល់។
* គាំទ្រ និងផ្តល់ការណែនាំ: មេដឹកនាំត្រូវដើរតួជាអ្នកណែនាំ និងជាអ្នកគាំទ្រក្រុមការងារ មិនមែនជាអ្នកធ្វើការតែឯងនោះទេ។

ការដឹកនាំល្អ គឺមិនមែនជាការធ្វើការងារទាំងអស់តែឯងនោះទេ តែជាការដឹកនាំក្រុមឲ្យធ្វើការជាមួយគ្នាដើម្បីសម្រេចគោលដៅរួម។

ប្រសិនបើអ្នកជាមេដឹកនាំ ហើយកំពុងជួបប្រទះបញ្ហានេះ ការចាប់ផ្តើមដោះស្រាយវាគឺជារឿងសំខាន់បំផុត។ ការទុកចិត្តលើក្រុមការងារ និងរៀនបែងចែកការងារ មិនមែនជាភាពទន់ខ្សោយទេ តែជាសញ្ញានៃភាពជាអ្នកដឹកនាំដ៏រឹងមាំ។

អត្ថបទៈ ឯកសារច្បាប់ និងរដ្ឋបាល

07/08/2025
ការទ្រាំធ្វើការជាប្រចាំថ្ងៃអាចមានមូលហេតុជាច្រើន និងអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់សុខភាពផ្លូវកាយ និងផ្លូវចិត្ត។📌មូលហេតុដែលធ្វើ...
07/08/2025

ការទ្រាំធ្វើការជាប្រចាំថ្ងៃអាចមានមូលហេតុជាច្រើន និងអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់សុខភាពផ្លូវកាយ និងផ្លូវចិត្ត។

📌មូលហេតុដែលធ្វើឲ្យយើងទ្រាំធ្វើការ
* សម្ពាធហិរញ្ញវត្ថុ: មូលហេតុចម្បងមួយគឺតម្រូវការប្រាក់ចំណូលដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅ ប្រាក់កម្ចី ឬបន្ទុកគ្រួសារ។
* ខ្វះជម្រើស: ពេលខ្លះបុគ្គលិកអាចមានអារម្មណ៍ថាពួកគេមិនមានជម្រើសការងារផ្សេងទៀតដែលល្អជាងនេះឡើយ។
* ការភ័យខ្លាចការផ្លាស់ប្តូរ: ការបោះបង់ការងារបច្ចុប្បន្នអាចបង្កឲ្យមានការភ័យខ្លាចពីភាពមិនច្បាស់លាស់នៃអនាគត។
* ការខ្វះទំនុកចិត្តលើខ្លួនឯង: ខ្លាចថាខ្លួនមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការស្វែងរកការងារថ្មី។

📌ផលប៉ះពាល់នៃការទ្រាំធ្វើការ
* ភាពតានតឹង និងស្ត្រេស: ការងារដែលគ្មានក្ដីសុខអាចបណ្ដាលឲ្យមានភាពតានតឹង និងស្ត្រេសជាប្រចាំ ដែលនាំឲ្យមានបញ្ហាផ្លូវចិត្តដូចជា ថប់បារម្ភ និងបាក់ទឹកចិត្ត។
* បញ្ហាសុខភាព: ស្ត្រេសអាចជះឥទ្ធិពលដល់សុខភាពផ្លូវកាយដូចជា ឈឺក្បាល រំលាយអាហារមិនស្រួល និងការចុះខ្សោយប្រព័ន្ធភាពស៊ាំ។
* បាត់បង់ផលិតភាពការងារ: ការងារដែលធ្វើដោយការបង្ខំចិត្ត មិនអាចផ្ដល់លទ្ធផលល្អបាននោះទេ ព្រោះការលើកទឹកចិត្ត និងភាពច្នៃប្រឌិតត្រូវបានកាត់បន្ថយ។
* ប៉ះពាល់ដល់ទំនាក់ទំនងផ្ទាល់ខ្លួន: ភាពតានតឹងពីការងារអាចធ្វើឲ្យយើងមានអារម្មណ៍ឆេវឆាវ ឬធុញទ្រាន់ ដែលអាចជះឥទ្ធិពលដល់ទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន។

📌វិធីសាស្រ្តក្នុងការដោះស្រាយបញ្ហា
* កំណត់គោលដៅ: កំណត់គោលដៅជាក់លាក់សម្រាប់ខ្លួនឯង ដូចជាការសិក្សាជំនាញថ្មីៗ ឬការស្វែងរកការងារដែលស័ក្តិសម។
* និយាយជាមួយអ្នកដទៃ: ចែករំលែកអារម្មណ៍របស់អ្នកជាមួយមិត្តភក្តិ ក្រុមគ្រួសារ ឬអ្នកជំនាញដើម្បីទទួលបានដំបូន្មាន។
* ចាប់ផ្តើមស្វែងរកការងារថ្មី: កុំរង់ចាំរហូតដល់អ្នកទ្រាំលែងបានទើបចាប់ផ្តើមស្វែងរក។ ចាប់ផ្តើមរៀបចំប្រវត្តិរូបសង្ខេប និងស្វែងរកឱកាសការងារថ្មីបណ្តើរៗ។
* ថែរក្សាសុខភាពផ្លូវចិត្ត: ធ្វើសកម្មភាពកម្សាន្តដែលអ្នកចូលចិត្ត ដូចជាលេងកីឡា ដើរលេង ឬធ្វើសមាធិ ដើម្បីបន្ធូរអារម្មណ៍តានតឹង។

ការទ្រាំធ្វើការមិនមែនជាដំណោះស្រាយរយៈពេលវែងឡើយ។ ការស្វែងរកការងារដែលផ្ដល់ក្ដីសុខ និងធ្វើឲ្យអ្នករីកចម្រើន គឺជាគន្លឹះដ៏សំខាន់សម្រាប់ជីវិតប្រកបដោយសេចក្ដីសុខ។

#ឯកសារច្បាប់និងរដ្ឋបាល #ការងារ #ទំនាក់ទំនង #បុគ្គលិក #សុខភាពផ្លូវចិត្ត

តេឡេក្រាម https://t.me/lawdocument

អត្ថបទៈ ឯកសារច្បាប់និងរដ្ឋបាល

រឿងពិតក្នុងជីវិត !១. អ្នករិះគន់២. អ្នកចចេចចចូច៣. អ្នកចូលរួមចំណែក៤. អ្នកលើកទឹកចិត្ត៥. អ្នកជួយប្រភពៈ  Khieu
07/08/2025

រឿងពិតក្នុងជីវិត !
១. អ្នករិះគន់
២. អ្នកចចេចចចូច
៣. អ្នកចូលរួមចំណែក
៤. អ្នកលើកទឹកចិត្ត
៥. អ្នកជួយ

ប្រភពៈ Khieu

05/08/2025

[…]ខ្ញុំសូមឆ្លៀតឪកាសនេះ សម្តែងនូវការកោតស្ញប់ស្ញែង និងកោតសរសើរដ៏ក្រៃលែង ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វីរយុទ្ធជនកម្ពុជាគ្រប់រូប ដែលបានប្រយុទ្ធតស៊ូយ៉ាងអង់អាចក្លាហាន នៅក្នុងសមរភូមិ ដើម្បីបុព្វហេតុការពារជាតិ ការពារទឹកដី និង ការពារប្រជាជន ក៏ដូចជាប្រជាជនកម្ពុជានៅទូទាំងប្រទេស ដែលបានរួបរួមជាកម្លាំងសាមគ្គីជាតិយ៉ាងរឹងមាំ និងមានឯកភាពជាតិខ្ពស់[…]

នរោត្តម សីហមុនី
ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥

ที่อยู่

Bangkok

เบอร์โทรศัพท์

+855882988828

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ 1M viewsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง 1M views:

แชร์

ประเภท