25/12/2025
ចូលរួមអោយគ្រប់ៗគ្នា បងប្អូនជនរួមជាតិខ្មែរ 🙏
https://www.facebook.com/share/p/1DdQbVX7V2/
ជនរួមជាតិជាទីគោរព និងជាទីរាប់អាន!
ពេលនេះ ការិយាល័យរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បានទទួលយកបណ្ដឹងរបស់ពួកយើងជាផ្លូវការ។
នេះមានន័យថា បណ្ដឹងរបស់ពួកយើងនឹងត្រូវយកទៅពិនិត្យ ដើម្បីពិចារណាដោយផ្អែកលើលក្ខន្តិកៈទីក្រុងរ៉ូម។ ម្យ៉ាងវិញទៀត ពួកយើងក៏នៅតែអាចបន្តរាយការណ៍បន្ថែម ពីបទឧក្រិដ្ឋដែលពួកមេយោធា និងអ្នកដឹកនាំនយោបាយថៃ បានធ្វើមកលើមាតុភូមិនិងប្រជាជនយើង ព្រមទាំងភ័ស្តុតាងផ្សេងទៀត ដើម្បីដាក់បន្ទុក តាមនីតិវិធីរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC។
ពួកយើងធ្វើដោយសេចក្ដីស្រឡាញ់ចំពោះមាតុភូមិ សេចក្ដីបារម្ភចំពោះប្រជាជន ដើម្បីការពារយុត្តិធម៌ កិត្តិយស សេចក្ដីថ្លៃថ្នូរ និងអនាគតរបស់ជាតិយើង។
គិតត្រឹមពេលនេះ យើងទទួលបានអ្នកចូលរួមចំនួន 108,944 នាក់។
បងប្អូននៅតែអាចចូលរួមជាមួយយើងខ្ញុំ ដោយចុះហត្ថលេខាតាមរយះតំណភ្ជាប់ខាងក្រោមនេះ៖
👉 https://forms.gle/jA2XJsBWkRAuFyvZ9
សូមអរគុណ!
The Office of the Prosecutor of the International Criminal Court (ICC) has officially acknowledged receipt of our communication submitted under Article 15 of the Rome Statute.
This means that our submission will be reviewed and considered in accordance with the Rome Statute. We may also continue to submit additional information or evidence regarding alleged crimes committed by Thai military and political leaders against our homeland and our people, in line with ICC procedures.
Our actions are guided by love for our homeland, deep concern for our people, and a firm commitment to justice, honor, dignity, and the future of our Nation.
To date, 108,944 people have joined this effort.
You may still add your voice by signing the petition at the link below:
👉 https://forms.gle/jA2XJsBWkRAuFyvZ9
Thank you for standing together for Cambodia.