04/10/2025
រដ្ឋធម្មនុញ្ញ
ជំពូកទី ២ អំពីព្រះមហាក្សត្រ
#មាត្រា១០
របបរាជានិយមកម្ពុជា ជារបបជ្រើសតាំង ។
ព្រះមហាក្សត្រទ្រង់ឥតមានព្រះរាជអំណាចចាត់តាំងព្រះរជ្ជទាយាទសម្រាប់គ្រងរាជសម្បត្តិឡើយ។
រដ្ឋធម្មនុញ្ញ
ជំពូកទី ២ អំពីព្រះមហាក្សត្រ
#មាត្រា១១_ថ្មី
ក្នុងករណីដែលព្រះមហាក្សត្រពុំអាចបំពេញព្រះរាជភារៈ ជាព្រះប្រមុខរដ្ឋបានដូចធម្មតាដោយព្រះអង្គទ្រង់ប្រឈួនជាទម្ងន់ មានការបញ្ជាក់ ដោយក្រុមគ្រូពេទ្យជំនាញជ្រើសរើសដោយប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រី នោះប្រធានព្រឹទ្ធសភាបំពេញភារកិច្ចប្រមុខរដ្ឋជំនួស ព្រះអង្គក្នុងឋានៈជាព្រះរាជានុសិទ្ធិ ។
ក្នុងករណីដែលប្រធានព្រឹទ្ធសភា ពុំមានលទ្ធភាពបំពេញភារកិច្ចជា ប្រមុខរដ្ឋជំនួសព្រះមហាក្សត្រក្នុងឋានៈជាព្រះរាជានុសិទ្ធិ ពេលព្រះអង្គទ្រង់ ប្រឈួនជាទម្ងន់ ដូចមានចែងក្នុងវាក្យខ័ណ្ឌខាងលើ ប្រធានរដ្ឋសភាជាអ្នក បំពេញភារកិច្ចនេះ ។
តំណែងជាប្រមុខរដ្ឋជំនួសព្រះមហាក្សត្រក្នុងឋានៈជាព្រះរាជានុសិទ្ធិនេះ អាចនឹងដូរឥស្សរជនផ្សេងទៀត ក្នុងករណីដូចដែលបានចែងក្នុងវាក្យខ័ណ្ឌខាងលើ តាមឋានានុក្រមដូចតទៅ :
ក-អនុប្រធានទី១ ព្រឹទ្ធសភា
ខ-អនុប្រធានទី ១ រដ្ឋសភា
គ-អនុប្រធានទី ២ ព្រឹទ្ធសភា
ឃ-អនុប្រធានទី ២ រដ្ឋសភា
Constitutional Law
CHAPTER 2: ON THE KING
The Cambodian monarchy is an elective monarchy.
The King can not appoint His heir to the throne.
Constitutional Law
CHAPTER 2: ON THE KING
In case the King can not as usual perform His duties of Head of State for being seriously ill, as certified by a team of specialized medical doctors chosen by the President of the Senate, the President of the National Assembly and the Prime Minister, the President of the Senate shall perform the duties of Head of State as Regent in His stead.
In case the President of the Senate can not perform his duties of Head of State in the stead of the King, acting as Regent, while the King is seriously ill as stipulated in the aforementioned paragraph, the President of the National Assembly shall perform these duties.
In the case stated in the aforementioned paragraph, other dignitaries in the following hierarchy can perform the role of Regent as Acting Head of State:
A - First Vice-President of the Senate.
B - First Vice-President of the National Assembly.
C - Second Vice-President of the Senate.
D - Second Vice-President of the National Assembly.
_____________________
#ឆ្នាំ១៩៣៣ #ឆ្នាំ១៩៥៣ #ឆ្នាំ១៩៦៣ #ឆ្នាំ១៩៦៩ #រដ្ឋធម្មនុញ្ញ fans Meta