Wat Dhammaram

Wat Dhammaram Informations de contact, plan et itinéraire, formulaire de contact, heures d'ouverture, services, évaluations, photos, vidéos et annonces de Wat Dhammaram, Créateur de vidéos, Lyon.

ទៅមុនចះ
28/10/2024

ទៅមុនចះ

12/10/2024
11/10/2024
♡° គណៈកម្មការវត្តធម្មារាម ហៅវត្ត ខ្មែរ អ៊ុកសិតតានី សូមរីករាយជ្រះថ្លានឹងអនុមោទនាបុណ្យ ក្នុងពិធីបុណ្យកឋិនទានសាមគ្គី វេរប្រ...
10/10/2024

♡° គណៈកម្មការវត្តធម្មារាម ហៅវត្ត ខ្មែរ អ៊ុកសិតតានី សូមរីករាយជ្រះថ្លានឹងអនុមោទនាបុណ្យ ក្នុងពិធីបុណ្យកឋិនទានសាមគ្គី វេរប្រគេនដល់ព្រះភិក្ខុសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាសចំនួន៣ខែ។ ខ្ញុំព្រះករុណា សូមប្រគេនពរ និងជូនពរដល់ពុទ្ធបរិសទ័ប្រកបដោយដោយសេចក្តីសុខជានិច្ចនិរន្តរ៍!
កម្មវិធីបុណ្យប្រារព្ធធ្វើនៅថ្ងៃអាទិត្យ ទី09ខែវិច្ឆិកា ឆ្នាំ2024៚

💐គណៈកម្មការវត្តធម្មារាម ហៅវត្ត ខ្មែរ អ៊ុកសិតតានី សូមរីករាយជ្រះថ្លានឹងអនុមោទនាបុណ្យ ក្នុងពិធីបុណ្យកឋិនទានសាមគ្គី វេរប្រគេ...
09/10/2024

💐គណៈកម្មការវត្តធម្មារាម ហៅវត្ត ខ្មែរ អ៊ុកសិតតានី សូមរីករាយជ្រះថ្លានឹងអនុមោទនាបុណ្យ ក្នុងពិធីបុណ្យកឋិនទានសាមគ្គី វេរប្រគេនដល់ព្រះភិក្ខុសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាសចំនួន៣ខែ។ ខ្ញុំព្រះករុណា សូមប្រគេនពរ និងជូនពរដល់ពុទ្ធបរិសទ័ប្រកបដោយដោយសេចក្តីសុខជានិច្ចនិរន្តរ៍!
កម្មវិធីបុណ្យប្រារព្ធធ្វើនៅថ្ងៃអាទិត្យ ទី09ខែវិច្ឆិកា ឆ្នាំ2024៚

ម៉ាក់ធ្លាក់ប្រាប់ខ្ញុំថា បើកូនស្រឡាញ់មនុស្សប្រុស ចូរកូនសម្លឹងមើលគេនូវចំណុចទាំងនេះ៖១ តើគេស្រឡាញ់កូនជាកូនពិតទេ? ឬគេគ្រាន់ត...
30/09/2024

ម៉ាក់ធ្លាក់ប្រាប់ខ្ញុំថា បើកូនស្រឡាញ់មនុស្សប្រុស ចូរកូនសម្លឹងមើលគេនូវចំណុចទាំងនេះ៖

១ តើគេស្រឡាញ់កូនជាកូនពិតទេ? ឬគេគ្រាន់តឬស្រឡាញ់កូន ព្រោះសម្លឹងមើលឃើញអ្វីផ្សេងពីហ្នឹង ដូចជាទ្រព្យ លុយកាក់ តំណែង ឬស្រឡាញ់ត្រឹមតែខ្លួនប្រាណរបស់កូន?

២ តើគេមានចរិតបែបណា ពេលគេខឹងកូន ឬពេលមានបញ្ហាជាមួយកូន? គេសម្ដីអាក្រក់ដាក់កូន ជេរស្ដីកូន មិនគោរពកូន ឬប្រើប្រាស់ហិង្សា ប្រើដៃជើងជាមួយកូន? ឬគេស្ងប់ស្ងាត់ ដោយះស្រាយបញ្ហារបៀបចាស់ទុំ?

៣ តើគេមានការងារ និងទំនួលខុសត្រូវគ្រប់គ្រាន់ធ្វើជាស្វាមី និងឪពុកហើយឬនៅ? ការងារ និងទំនួលខុសត្រូវសំខាន់ណាស់កូន បើកូនរៀបការនឹងមនុស្សគ្មានគោលដៅ កូននឹងវេទនា បើកូនរៀបការនឹងបុរសគ្មានទំនួលខុសត្រូវ កូនរបស់កូននឹងខ្វះភាពកក់ក្ដៅ។

៤ តើគេឱ្យតម្លៃកូន និងសាច់ញាតិកូនកម្រិតណា? រៀបការហើយមិនមែនរស់តែ២នាក់ប្ដីប្រពន្ធឡើយ សាច់ញាតិវាពិតជាសំខាន់ និងមានឥទ្ធិពលណាស់ ហើយការចេះគោរពឱ្យតម្លៃសាច់ញាតិ គឺបញ្ជាក់ពីសាមគ្គីភាពក្នុងរវង្វ់គ្រួសារ។

៥ តើគេអាចឱ្យកូនញញឹមបានទេ? ក្ដីសុខរបស់មនុស្ស គឺមិនមែនជាទ្រព្យសម្បត្តិឡើយ តែក៏មិនអាចខ្វះវាបាន។ ប៉ុន្តែក្ដីសុខ គឺជាស្នាមញញឹម ដែលកើតឡើងពីមនុស្សដែលគេស្រឡាញ់កូន គេចង់ឃើញកូនមានភាពរីករាយ និងសុភមង្គល ហើយគេព្រមលះបង់ ដើម្បីប្ដូរវាជូនកូន។

// ប្រភព : ស្នេហា & គ្រួសារ

គណៈគ្រប់គ្រងវត្តធម្មារាម សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត​  ចំពោះទឹកចិត្តប្រកបដោយសទ្ធាជ្រះថ្លាដ៏ក្រៃលែងរបស់ ព្រះមហា ...
10/08/2024

គណៈគ្រប់គ្រងវត្តធម្មារាម សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត​ ចំពោះទឹកចិត្តប្រកបដោយសទ្ធាជ្រះថ្លាដ៏ក្រៃលែងរបស់ ព្រះមហា អី គឹម ឈុន វត្តសារាវន្ត័ តេជោ ភ្នំពេញ បានចូលរួមបុណ្យផ្កាប្រាក់សាមគ្គីបច្ច័យ​ 100€សម្មាប់ក៏សាងវត្តធម្មារាមបន្ត ដែលកំពង់មានការខ្វះខាតជាខ្លាំង។

ទឹកចិត្តប្រកបដោយសទ្ធាជ្រះថ្លានេះ ពិតជាវិភាគទានដ៏ឧត្តុង្គឧត្តមថ្លៃថ្លាជាទីបំផុត​ ក្នុងការចូលរួមជួយទ្រទ្រង់ ដេីម្បីរួមចំណែកលើកកម្ពស់ក្នុងព្រះពុទ្ធសាសនា និងការអភិវឌ្ឍសង្គមជាតិ​ នាពេលអនាគត។

ខ្ញុំព្រះករុណាអាត្មាភាពនិងគណ:គ្រប់គ្រងវត្តធម្មារាម​ ​សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទសបារមីវត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី​ ព្រះនាមមណ្ឌាទេវី សូមជួយប្រោសព្រំប្រសិទ្ធពរជ័យ សិរីសួស្ដី​ ជយមង្គល វិបុលសុខ​ មហាប្រសេីរ​ ចំពោះញោមប្រុសស្រីព្រមទាំងក្រុមគ្រួសារជាម្ចាស់សទ្ធា​ សូមឱ្យសមប្រកបដោយព្រះពុទ្ធពរទាំង៤​ ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡេីយ​ ជាពិសេសសូមឱ្យចៀសផុតពីជំងឺដ៏កាចសាហាវគ្រប់ៗគ្នា។

សូមជ្រះថ្លា​ អនុមោទនា!
សូមជ្រះថ្លា​ អនុមោទនា!
សូមជ្រះថ្លា​ អនុមោទនា!

Adresse

Lyon
69125

Site Web

Notifications

Soyez le premier à savoir et laissez-nous vous envoyer un courriel lorsque Wat Dhammaram publie des nouvelles et des promotions. Votre adresse e-mail ne sera pas utilisée à d'autres fins, et vous pouvez vous désabonner à tout moment.

Partager